ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ការអនុវត្តយុទ្ធសាស្រ្តចក្រា បរិស្ថានបានកំពុងជុំរុញឱ្យប្រជាសហគមន៍តំបន់ការពារធម្មជាតិ កាន់តែមានការអភិវឌ្ឍ
ក្រសួងបរិស្ថានបានអនុវត្តនូវគម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននាកន្លងមកតាមរយៈការចែកពូជសត្វ ពូជដំណាំ ការផ្តល់នូវការចិញ្ចឹមសត្វ ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ នានាដែលសហគមន៍ជាម្ចាស់អ្នកគ្រប់គ្រងដោយខ្លួនឯង។

ថ្លែងក្នុងពេលដឹកនាំក្រុមអ្នកសារព័ត៌មានបំពេញទស្សនៈកិច្ចនៅខេត្តមណ្ឌលគិរី ក្រោមប្រធានបទ”ជំរុញភាពស្អាតភាពបៃតងនៅតាមសហគមន៍មូលដ្ឋាន អ្នកនាំពាក្យអះអាងថា តាមរយៈគម្រោងភាពស្អាតនេះ អ្នកបង្កើតគម្រោង ហើយដោះស្រាយដោយធ្វើម្ចាស់គម្រោង អភិវឌ្ឍន៍ក្នុងមូលដ្ឋានដោយខ្លួនឯង និងផលប្រយោជន៍បានទៅលើសហគមន៍ផ្ទាល់តែម្តង។

អ្នកនាំពាក្យក្រសួងបរិស្ថានបន្ថែមថា៖«ទាំងនេះវាស្របទៅនឹងវិស័យចក្រារបស់យើងដែលបានជំរុញ និងលើកកម្ពស់ជីវភាព ក៏ដូចជាការអភិវឌ្ឍន៍សហគមន៍។ក្រៅពីនេះយើងកំពុងអភិវឌ្ឍន៍លំហែបៃតង ដើម្បីធ្វើយ៉ាងណាឱ្យអ្នកទេសចរចូលមកកម្សាន្តតាមតំបន់ការពារធម្មជាតិរបស់យើង»។

បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថាតំបន់ការពារធម្ជជាតិរបស់កម្ពុជាបច្ចុប្បន្នសរុបមានចំនួន ១៩៣សហគមន៍ ហើយក្នុងចំណោមនេះមានជាង៥០សហគមន៍កំពុងមានសក្តានុពលលំហែបៃតងដែលចាំបាច់ត្រូវអភិវឌ្ឍន៍ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍របស់ពួកគាត់។ក្នុងចំណោមនេះពួកគាត់ចេះដាំបន្លែ ចេះផលិតសម្ភារៈប្រើប្រាស់ វត្ថុអនុស្សាវរីយ៍។ក្នុងនេះដូចជាសហគមន៍ទាំង៨នៅក្នុងខេត្តមណ្ឌលគិរី គាត់ចេះកែច្នៃផលិតរបស់ប្រើប្រាស់ពីឬស្សី ដែលជាការច្នៃអនុផលព្រៃឈើសម្រាប់រកចំណូលបន្ថែមក្នុងក្រុមគ្រួសារ។នេះហើយគឺជាការអនុវត្តគោលដៅលំហែបៃតងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ខ្វៃ អាទិត្យា បានមានប្រសាសន៍ថាការចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិនានា នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ក្នុងន័យផ្លាស់ប្តូរមុខរបរចាស់របស់បងប្អូនប្រជាពលរដ្ឋខ្លះដែលពឹងអាស្រ័យតែទៅលើអនុផលធម្មជាតិ និងចូលព្រៃកាប់ឈើ បរបាញ់សត្វនោះ នៅក្នុងការងារអាទិភាពរបស់ក្រសួង កត្តាជីវភាពសហគមន៍ គឺចំណុចស្នូលនៃយុទ្ធសាស្ត្រចក្រា។

លោកពន្យល់ថា យុទ្ធសាស្រ្តចក្រា ជាត្រីវិស័យ ចង្អុលបង្ហាញផ្លូវឆ្ពោះទៅ ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង។ជាមួយគ្នានេះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣ ២០២៨ ដែលបានដាក់ចេញ មានភាពច្បាស់លាស់ ជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍរបស់កម្ពុជា ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន។

ជាមួយគ្នា អ្នកនាំពាក្យលើកឡើងថាក្រសួងបរិស្ថានបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អភិវឌ្ឍន៍ការទាក់ទាញទេសចរ ទៅទស្សនាកន្លែងធម្មជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ ប្រាសាទបូរាណ តំបន់ទេសភាព ព្រៃឈើ ទស្សនាសត្វព្រៃ ទឹកធ្លាក់ និងការសម្រាកកម្សាន្ត។ ដោយឡែក ទីលំហែបៃតងរបស់សហគមនាគមន៍ ជាគម្រោងមួយ ទើបតែចាប់ផ្តើមជាមួយសហគមន៍តំបន់ការពារធម្មជាតិ លើខ្នងភ្នំគូលែន ដែលបានដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដែលក្នុងនោះការកសាងភាពស្អាត ភាពបៃតង ដែលបានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅការរស់នៅប្រកបដោយចីរភាព។

អ្នកនាំពាក្យ ខ្វៃ អាទិត្យា បានបញ្ជាក់ថាភាពស្អាតទាំងក្នុង និងក្រៅ ប្រៀបដូចជាភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគឱ្យមកប្រទេសរបស់យើង។ លើសពីភាពស្អាត ការដាំ និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព។
គួរបញ្ជាក់ថាយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍ មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ក្នុងនោះរួមមាន ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ថែមទៀត៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


