ព័ត៌មានជាតិ
ភ្ជុំបិណ្ឌ៣ថ្ងៃ ភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីមានជាង ២ម៉ឺននាក់
ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃ២១-២៣ ខែ កញ្ញាឆ្នាំ ២០២៥ ដែលជាថ្ងៃភ្ជុំបិណ្ឌ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី មានចំនួន ២២ ៩៩២នាក់ កើនឡើង៥១.៦១% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២២ ៧៧៥ នាក់កើនឡើងចំនួន ៥៤.៥៤% និងភ្ញៀវអន្តរជាតិមានចំនួន ២១៧នាក់ ថយចុះចំនួន៤៩.២៩%។
នេះបើយោងតាមរបាយការណ៍ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។

រយៈពេលបីថ្ងៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរបានដើរកម្សាន្តតាមរមណីយដ្ឋានល្បីៗនៅក្នុងខេត្តមណ្ឌលគិរី មានដូចជារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ភ្នំថ្មយក្សណាមលៀរ រមណីយដ្ឋានអូរផ្លាយ សមុទ្រឈើ ភ្នំបាយឆៅ ចម្ការស្រល់ ទំនប់ទឹកអូរទេធិបតី អណ្ដូងស្នេហ៍ និងរមណីយដ្ឋានសំខាន់សំខាន់ជាច្រើនកន្លែងទៀតផងដែរ។

បើទោះបីជាអំឡុងភ្ជុំបិណ្ឌមានភ្លៀងធ្លាក់ក្តី ប៉ុន្តែភ្ញៀវទេសចរ បានធ្វើដំណើរទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីជាហូរហែ ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាល វាលស្មៅខៀវខ្ចី នារដូវកាលបៃតង (Green Season)។ ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាន មានចម្ងាយ ៣៨២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប ដែលផ្ទៃដីភាគច្រើនគ្របដណ្តប់ដោយគម្របព្រៃឈើ ប្រជុំដោយភ្នំ និងសម្បូរទៅដោយជ្រោះជ្រងជ្រលងដងអូរ។

សម្រាប់វិស័យអេកូទេសចរណ៍ ខេត្តនេះមានតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិសរុបចំនួន ១០៥ កន្លែង ក្នុងនោះរមណីយដ្ឋានមានសេវាកម្មស្នាក់នៅ និងរមណីយដ្ឋានគ្មានសេវាកម្មស្នាក់នៅចំនួន ៣៨ កន្លែង សេវាកម្មទេសចរណ៍ ក្នុងនោះមាន សណ្ឋាគារ ០៦ កន្លែង ផ្ទះសំណាក់ ៣៦ កន្លែង ម៉ូតែលនិងប៊ូទិក ១០ កន្លែង ភោជនីយដ្ឋាន អាហារដ្ឋាន ៣០ កន្លែង, ខារ៉ាអូខេ ១២ កន្លែង មានក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ ០៣ ក្រុមហ៊ុន (អនុញ្ញាតដោយអាជ្ញាធរខេត្ត)៕
អត្ថបទ៖ រៀម សុខហេង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


