ព័ត៌មានជាតិ
ខណៈពិធីបុណ្យអុំទូក និងចូលឆ្នាំសកលនឹងចូលមកដល់ ម្ចាស់សណ្ឋាគារនិងផ្ទះសំណាក់ខេត្តមណ្ឌលគិរី បញ្ចុះតម្លៃ៥០%
ដើម្បីទាក់ទាញភ្ញៀវឱ្យមកកម្សាន្តនៅខេត្តមណ្ឌលគិរីច្រើនបន្ថែមទៀត ម្ចាស់ទីតាំងសេវាកម្មស្នាក់នៅចំនួន៣កន្លែង នៅក្នុងក្រុងសែនមនោរម្យ ប្រកាសបញ្ចុះតម្លៃ ៥០ភាគរយ ចាប់ពីខែតុលា រហូតដល់ខែវិច្ឆិកាឆ្នាំ២០២៥។ ប្រូម៉ូសិនពិសេសនេះ ធ្វើឡើងស្របពេលនឹងពិធីបុណ្យអុំទូក បណ្តែតប្រទីប និង អកអំបុក សំពះព្រះខែ និងពិធីបុណ្យចូលឆ្នាំសកល នឹងចូលមកដល់ខាងមុខនេះ។

លោក ទូច រស្មី ម្ចាស់ម៉ូតែល រស្មីពេជ្រ បានឱ្យដឹងថា បច្ចុប្បន្នម៉ូតែលរស្មីពេជ្រ មានសេវាកម្មស្នាក់នៅ ចំនួន២០បន្ទប់សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ។ លោកបញ្ជាក់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីបន្ថែមទៀត លោកបានសម្រេចបញ្ចុះតម្លៃ៥០ភាគរយ ពោលគឺ ៦០ដុលារមកត្រឹម៣០ ហើយចំពោះបន្ទប់តម្លៃ ៤០ ដុល្លារ ចុះមកត្រឹម២០ដុលារប៉ុណ្ណោះ។ កម្មវិធីពិសេសនេះ នឹងអនុវត្តចាប់ពីខែតុលាឆ្នាំ២០២៥ រហូតទៅដល់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៦។ ទីតាំង ម៉ូតែល រស្មីពេជ្រ ស្ថិតនៅជាប់ផ្លូវបំបែកដាក់ដាំ ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

ជាមួយគ្នានេះលោក ណយ ច័ន្ទតារ៉ា ម្ចាស់ម៉ូតែល ពេជ្រគិរី បានប្រកាសថា បច្ចុប្បន្ននេះ ផ្ទះសំណាក់របស់លោកមាន ៣៨បន្ទប់ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្តភាគឦសាន ជាពិសេសខេត្តមណ្ឌលគិរី លោកបានបញ្ចុះតម្លៃ ៥០ភាគរយ ចាប់ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥។ ម៉ូតែល ដែលមានទីតាំងស្ថិតក្នុងភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
ខណៈដែលសេវាស្នាក់នៅមួយចំនួនក្នុងក្រុងសែនមនោរម្យ ផ្តល់ជូនការបញ្ចុះតម្លៃពិសេសនោះ លោក ពេជ្រ តារា ជាម្ចាស់ពូតាំងរីស៊ត ស្ថិតក្នុង ភូមិពូតាំងសង្កាត់រមនា ក្រុងសែនមនោរម្យ ក៏បានប្រកាសបញ្ចុះតម្លៃ១០ភាគរយផងដែរ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការផ្តល់ជូននេះមានសម្រាប់ភ្ញៀវដែលទទួលសេវាកម្មស្នាក់នៅក្នុង ពូតាំងរីស៊ត ចាប់ពីខែតុលា ឆ្នាំ ២០២៥ រហូតដល់ពិធិបុណ្យចូលឆ្នាំខ្មែរ ២០២៦។

សម្រាប់សេវាកម្មទេសចរណ៍ទូទាំងខេត្តមានចំនួន ២២០កន្លែង ស្មើនឹង២.១៤២បន្ទប់ ក្នុងនោះរីស៊ត សណ្ឋាគារ ម៉ូតែល បឹងហ្គា ឡូ ៨២កន្លែង ស្មើនឹង១.៤៦៩បន្ទប់, ផ្ទះ សំណាក់៥០កន្លែង ស្មើនឹង៥៦៩បន្ទប់, ភោជនីយដ្ឋាន៥១កន្លែង ស្មើនឹង៣៨៩តុ, រមណីយដ្ឋាន០៨កន្លែង ស្មើនឹង២១១ កញ្ចុះ, ខារ៉ាអូខេ១៦កន្លែង ស្មើនឹង៨២ បន្ទប់ក្លឹប០១កន្លែង ស្មើនឹង៥០កៅអី,ស្ទីម សូណា០២កន្លែង ស្មើនឹង១៥កៅអី និង ០៣បន្ទប់ និង ម៉ាស្សា១០កន្លែង ស្មើនឹង ២៧បន្ទប់ ។

ពាក់ព័ន្ធសេវាកម្មទេសចរណ៍ លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បញ្ជាក់ថា ក្នុងនាមមន្ទីរជំនាញកំពុងតែចុះពិនិត្យទីតាំងសេវាកម្មទាំងនោះ ដែលបានបញ្ចុះថ្លៃជូនភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ ធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តមណ្ឌលគិរី ហើយទទួលបានសេវាកម្មស្នាក់នៅតម្លៃសមរម្យ រួមទាំងសេវាកម្មម្ហូបអាហាផងដែរ៕
អត្ថបទ៖ រៀម សុខហេង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


