យន្តហោះគ្មានមនុស្សបើក Archives - Kampuchea Thmey Daily

អាកាសយានដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបិទ២ដងក្នុងពេលត្រឹម១ថ្ងៃ ក្រោយប្រទះឃើញដ្រូនមិនស្គាល់អត្តសញ្ញាណ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០៤ខែ តុលា អាកាសយានដ្ឋាន Munich របស់ប្រទេសអាល្លឺម៉ង់ត្រូវបានបង្ខំឱ្យផ្អាកជើងហោះហើរពីរដងក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ក្រោយប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ ដែលបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការលុកលុយតាមអាកាសនៅទូទាំងទ្វីបអឺរ៉ុប។

(រូបភាព៖ Reuters)

កាលពីល្ងាចថ្ងៃសុក្រ អ្នកដំណើរប្រហែល ៦,៥០០ នាក់បានរងផលប៉ះពាល់ ខណៈពេលដែលជើងហោះហើរត្រូវបានផ្អាក បន្ទាប់ពីមានការរំខានស្រដៀងគ្នាកាលពីយប់មុនដែលបានផ្អាកជើងហោះហើរយ៉ាងហោចណាស់ ១៧។ អាជ្ញាធរប្រទេសបែលហ្ស៊ិកក៏បានរាយការណ៍ផងដែរអំពីការឃើញយន្តហោះគ្មានមនុស្សបើកចំនួន១៥ គ្រឿងនៅលើទីតាំងយោធា Elsenborn នៅជិតព្រំដែនអាល្លឺម៉ង់ ដែលក្រោយមកបានឆ្លងចូលទៅក្នុងប្រទេសអាល្លឺម៉ង់ ហើយត្រូវបានគេសង្កេតឃើញនៅក្នុងទីក្រុងDuren។

ក្រុមមន្ត្រីមិនអាចកំណត់អត្តសញ្ញាណប្រភពដើម ឬប្រតិបត្តិករនៃយន្តហោះគ្មានមនុស្សបើកទាំងនោះទេ ដែលបង្កឱ្យមានភាពមិនច្បាស់លាស់ និងការភ័យខ្លាច។ ឧបទ្ទវហេតុនេះបានបន្ថែមអាព្រួយបារម្ភកាន់តែទូលំទូលាយនៅទូទាំងទ្វីប ដោយអាកាសយានដ្ឋានក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាកនិងទីក្រុង Oslo ប្រទេសន័រវេសក៏ជួបប្រទះការបិទផងដែរ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកចូលដែនអាកាសដែលមានការរឹតបន្តឹង ហើយជាមួយនឹងរបាយការណ៍ថា យន្តហោះគ្មានមនុស្សបើករុស្ស៊ីចំនួន ២០ គ្រឿងថ្មីៗនេះបានឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញ និងបានរំលោភលើដែនអាកាសអេស្តូនី។

(រូបភាព៖ Reuters)

រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់លោក Alexander Dobrindt បានសន្យាលើកបញ្ហាការពារប្រឆាំងយន្តហោះគ្មានមនុស្សបើកនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីមហាផ្ទៃអឺរ៉ុប ហើយកំពុងជំរុញច្បាប់ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ប៉ូលិសក្នុងការស្នើសុំអន្តរាគមន៍យោធាដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក។

លើសពីនេះនៅឯកិច្ចប្រជុំមួយនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក មេដឹកនាំអឺរ៉ុបក៏បាននិយាយអំពីការកសាងប្រព័ន្ធ «ជញ្ជាំងការពារយន្តហោះគ្មានមនុស្សបើក» ដែលអាចតាមដាន និងបំផ្លាញយន្តហោះគ្មានមនុស្សបើកដែលមានគ្រោះថ្នាក់បានយ៉ាងឆាប់រហ័ស។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា ការមើលឃើញយន្តហោះគ្មានមនុស្សបើកនាពេលថ្មីៗនេះ ប្រហែលជាមានទំនាក់ទំនងជាមួយរុស្ស៊ី ប៉ុន្តែទីក្រុងម៉ូស្គូបានបដិសេធរឿងនេះ។ នៅក្នុងសុន្ទរកថានៅទីក្រុង Sochi ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថែមទាំងសើចចំអកចំពោះការចោទប្រកាន់នេះ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអឺរ៉ុបជាច្រើនចាត់ទុកការកើនឡើងនៃឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើកជាហានិភ័យធ្ងន់ធ្ងរដល់ការធ្វើដំណើរតាមផ្លូវអាកាស និងសន្តិសុខ ហើយពួកគេកំពុងជំរុញឱ្យមានការការពារដ៏រឹងមាំ និងរួបរួម៕

(រូបភាព៖ Reuters)

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post អាកាសយានដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបិទ២ដងក្នុងពេលត្រឹម១ថ្ងៃ ក្រោយប្រទះឃើញដ្រូនមិនស្គាល់អត្តសញ្ញាណ appeared first on Kampuchea Thmey Daily.

អាល្លឺម៉ង់​បើកការស៊ើបអង្កេតក្រោយប្រទះឃើញ​ដ្រូនមិនស្គាល់អត្តសញ្ញាណ​ជាច្រើនគ្រឿងហោះលើទីតាំងសំខាន់ៗ
អាជ្ញាធរអាល្លឺម៉ង់​កំពុងស៊ើបអង្កេតជាបន្តបន្ទាប់ជុំវិញការប្រទះមើលឃើញដ្រូនមិនស្គាល់អត្តសញ្ញាណនៅលើទីតាំងសំខាន់ៗនៅភាគខាងជើងរដ្ឋ Schleswig-Holstein រួមទាំងរោងចក្រថាមពល កន្លែងផលិតកប៉ាល់ មន្ទីរពេទ្យ និងរោងចក្រចម្រាញ់ប្រេង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០២ខែតុលា។

(រូបភាព៖ Reuters)

ក្រុមមន្ត្រីអាល្លឺម៉ង់​បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកជាច្រើនមានទំហំខុសៗគ្នាត្រូវបានគេឃើញកាលពីថ្ងៃទី២៥ ខែកញ្ញា ជាមួយនឹងរបាយការណ៍បន្ថែមរកឃើញនៅលើមូលដ្ឋានយោធាមួយនៅ Mecklenburg-Western Pomerania។

គួរបញ្ជាក់ថាឧបទ្ទវហេតុនេះកើតឡើងចំពេលមានការព្រួយបារម្ភផ្នែកសន្តិសុខរបស់អង្គការណាតូកាន់តែខ្លាំងឡើងបន្ទាប់ពីការលុកលុយរបស់យន្តហោះគ្មានមនុស្សបើកនិងយន្តហោះរុស្ស៊ីនាពេលថ្មីៗនេះនៅក្នុងប្រទេសប៉ូឡូញ អេស្តូនី និងដាណឺម៉ាក។

(រូបភាព៖ Reuters)

រដ្ឋមន្ត្រីមហាផ្ទៃប្រទេសអាល្លឺម៉ង់ លោក Alexander Dobrindt បាននិយាយថា មិនគួរសន្មត់ភ្លាមៗថា រាល់យន្តហោះគ្មានមនុស្សបើកជារបស់សត្រូវ ឬមានបំណងបង្កគ្រោះថ្នាក់នោះទេ។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរក្នុងតំបន់នៅភាគខាងជើងប្រទេសអាឡឺម៉ង់ កំពុងជំរុញឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត តាមរយៈការបង្កើនសន្តិសុខប្រឆាំងនឹងដ្រូន។ ជាមួយគ្នានេះ អ្នកស៊ើបអង្កេត បានចាប់ផ្តើមស្វែងរកជាផ្លូវការថា តើអ្នកណានៅពីក្រោយការបង្ហោះដ្រូនទាំងនេះ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post អាល្លឺម៉ង់​បើកការស៊ើបអង្កេតក្រោយប្រទះឃើញ​ដ្រូនមិនស្គាល់អត្តសញ្ញាណ​ជាច្រើនគ្រឿងហោះលើទីតាំងសំខាន់ៗ appeared first on Kampuchea Thmey Daily.

រុស្ស៊ី​បង្កើន​ការ​វាយប្រហារ​ដោយ​ដ្រូន​ ស្រប​​នឹង​ការ​រំពឹងទុកនៃការ​ចរចា​​
យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ និង ៩នាក់​ផ្សេង​​ទៀត​​​រងរបួស រួមទាំងកុមារ នៅក្នុងការវាយប្រហារដោយដ្រូន​លើអគារផ្ទះល្វែងមួយក្នុងទីក្រុង Sumy ភាគឦសានប្រទេសអ៊ុយក្រែន ខណៈតំបន់​ច្រើន​ទៀត​​ក៏​រង​ការ​វាយប្រហារដែរ​។ យោង​សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣១ខែមករានេះ។

ការ​វាយប្រហារ​ចុង​ក្រោយ​នេះកើត​មាន​ ពេល​មាន​ការ​លើក​ឡើង​អំពី​លទ្ធភាព​​​កាន់តែ​ច្រើន​នៃ​ការ​ជួប​ចរចា​​​​​​រកដំណោះស្រាយ​​​​លើ​វិបត្តិ​​​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន ជា​លក្ខណៈត្រីភាគី និង​ពហុភាគី​​ ដោយសារ​មាន​ការ​ជំរុញ​ពី​រដ្ឋ​បាល​របស់​ប្រធានាធិបតី​ ដូណាល់​ ត្រាំ។​

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr  Zelenskyy បានឲ្យដឹងថា រុស្ស៊ីបានកំណត់គោលដៅលើទីក្រុង Sumy ដោយ​ប្រើ​ប្រាស់​​យន្តហោះគ្មានមនុស្សបើក ប្រភេទ​ Shahed របស់អ៊ីរ៉ង់ សរុបចំនួន៨១គ្រឿង​បើកការវាយប្រហារពេញមួយយប់ ធ្វើឱ្យខូចខាតដល់អាជីវកម្ម និងផ្ទះសម្បែងរាប់សិបខ្នង។

យោធាអ៊ុយក្រែន បាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន៣៧គ្រឿងត្រូវបានបាញ់ទម្លាក់ រួមទាំងនៅ Sumy និងនៅជិតរដ្ឋធានី Kyiv ហើយ ៣៩ផ្សេងទៀតមិនបានទៅដល់គោលដៅរបស់ពួកគេទេ តែមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលបានកើតឡើងចំពោះយន្តហោះគ្មានមនុស្សបើក៥គ្រឿងដែលនៅសល់នោះទេ។ អាជ្ញាធរមូលដ្ឋាន បានបន្ថែមថា ផ្ទះល្វែងចំនួនប្រាំ និងរថយន្តជាង២០គ្រឿងបានរងការខូចខាតនៅក្នុងការវាយប្រហារនេះ។

នៅកន្លែងផ្សេងទៀត ដូច​ជា​​នៅតំបន់​​មាត់សមុទ្រ​ Odesa ភាគខាងត្បូងអ៊ុយក្រែន ក៏មានដ្រូន​របស់រុស្ស៊ីបានកំណត់គោលដៅទីក្រុងកំពង់ផែ Izmail បណ្ដាលឲ្យឃ្លាំងគ្រាប់ធញ្ញជាតិ មន្ទីរពេទ្យ និងលំនៅឋាន​ពីររង​ការ​ខូចខាត។​

យ៉ាងណាមិញរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីក៏បានរាយការណ៍ផងដែរថា ទីក្រុងមូស្គូបានប្រើ​​ដ្រូន​របស់ខ្លួនចំនួន១០៤គ្រឿងវាយប្រហារលើតំបន់ Kursk និង Bryansk របស់រុស្ស៊ីផងដែរ។

គួរបញ្ជាក់ថា ការ​វាយ​ប្រហារ​រវាងភាគីទាំងពីរបាន​កើន​ឡើង​ ​ប៉ុន្មាន​សប្តាហ៍​មុន​ខួប​លើក​ទី​បី​នៃ​សង្គ្រាម​នៅ​ថ្ងៃ​ទី២៤ខែ​កុម្ភៈនេះ៕

អត្ថបទ៖ ប៊ុន សុភាព

The post រុស្ស៊ី​បង្កើន​ការ​វាយប្រហារ​ដោយ​ដ្រូន​ ស្រប​​នឹង​ការ​រំពឹងទុកនៃការ​ចរចា​​ appeared first on Kampuchea Thmey Daily.

អ៊ីតាលី ​រឹបអូស​​យន្តហោះ​គ្មាន​មនុស្ស​បើក​យោធា ផលិត​ដោយ​ចិន ដែលបម្រុងដឹកទៅ លីប៊ី
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters នៅថ្ងៃទី​ ០៣ ខែ​ កក្កដាឆ្នាំ២០២៤, អាជ្ញាធរអ៊ីតាលី បានស្ទាក់ចាប់និងរឹបអូសយន្តហោះគ្មានមនុស្សបើកយោធាផលិតដោយចិន ចំនួនពីរគ្រឿង ដែលគ្រោងដឹកទៅប្រទេសលីប៊ី ក្លែងបន្លំជាឧបករណ៍ទួរប៊ីនខ្យល់លាក់ក្នុងកុងតឺន័រ។

យន្តហោះគ្មានមនុស្សបើកទាំងនេះ ត្រូបានរុះរើជាបំណែកដាក់ក្នុងកុងតឺន័រចំនួន៦ នៅឯកំពង់ផែ Gioia Tauro ខណៈកប៉ាល់ដឹកកុងតឺន័រទាំងនេះគឺចេញដំណើរពីកំពង់ផែ Yantian ភាគខាងត្បូងប្រទេសចិន និងសំដៅទៅទីក្រុង Benghazi ដែលជាកំពង់ផែភាគខាងកើតប្រទេសលីប៊ី គ្រប់គ្រងដោយមេបញ្ជាការយោធា Khalifa Haftar។

តាមពិតទៅប្រតិបត្តិការស្ទាក់ចាប់នេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី ១៨ខែមិថុនាមកម្ល៉េះ បន្ទាប់ពីមានការផ្តល់ព័ត៌មានពីភ្នាក់ងារស៊ើបការណ៍អាមេរិក។

គួរបញ្ជាក់ថាប្រទេសលីប៊ី បានធ្លាក់ចូលទៅក្នុងភាពវឹកវរបន្ទាប់ពីការផ្តួលរំលំលោក Muammar Qaddafi នៅក្នុងការបះបោរគាំទ្រដោយអង្គការណាតូក្នុងឆ្នាំ ២០១១ ហើយត្រូវបានពុះចែករវាងរដ្ឋបាលគូប្រជែងនៅភាគខាងកើត និងខាងលិច៕

អត្ថបទ៖ ប៊ុន សុភាព

The post អ៊ីតាលី ​រឹបអូស​​យន្តហោះ​គ្មាន​មនុស្ស​បើក​យោធា ផលិត​ដោយ​ចិន ដែលបម្រុងដឹកទៅ លីប៊ី appeared first on Kampuchea Thmey Daily.

សមាជិកណាតូ ៦ប្រទេសនៅជាប់រុស្ស៊ី កសាង “ជញ្ជាំងយន្តហោះគ្មានមនុស្សបើក” ទប់ទល់ជាមួយ ពូទីន
តាមការចុះផ្សាយរបស់ AFP, នៅទីបំផុត ប្រទេសជាសមាជិកអង្គការណាតូចំនួន៦ ដែលស្ថិតនៅជាប់ព្រំដែនរុស្ស៊ី បានឯកភាពគ្នាកសាង “ជញ្ជាំងយន្តហោះគ្មានមនុស្សបើក” ហើយ ដើម្បីការពារខ្លួនប្រឆាំងនឹងទង្វើបង្ករឿងពីសំណាក់លោក វ្ល៉ាឌីមៀរ ពូទីន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Getty)

រដ្ឋមន្ត្រីមហាផ្ទៃលីទុយអានី លោកស្រី Agne Bilotaite បានប្រកាសផែនការនេះ កាលពីថ្ងៃសុក្រទី២៤ខែឧសភា បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីមកពីប្រទេសសមាជិកណាតូចំនួន៥ទៀតដូចជាអេស្តូនី ឡេតូនី ហ្វាំងឡង់ ន័រវេស និងប៉ូឡូញ។

លោកស្រីថ្លែងថា “នេះគឺជាផែនការយ៉ាងថ្មីសន្លាង! ជញ្ជាំងយន្តហោះគ្មានមនុស្សបើក នឹងលាតសន្ធឹងពីប្រទេសន័រវេស ទៅដល់ប៉ូឡូញ ដោយប្រើយន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាផ្សេងទៀត ដើម្បីការពារព្រំដែនរបស់យើង”។

រដ្ឋមន្ត្រីមហាផ្ទៃលីទុយអានី លោកស្រី Agne Bilotaite (រូបថត៖ 15min)

តាមការបញ្ជាក់ពីលោកស្រី ផែនការនេះ គឺត្រូវបានព្រមព្រៀងគ្នា ក្នុងបរិបទនៃការកើនឡើងក្តីបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងនៅក្នុងតំបន់ ព្រោះតែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយក្រៅពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងប្រព័ន្ធឃ្លាំមើល, យន្តហោះគ្មានមនុស្សបើកនិងបច្ចេកវិទ្យាផ្សេងទៀត ក៏នឹងអនុញ្ញាតឲ្យយើងការពារខ្លួន ប្រឆាំងនឹងការបង្កហេតុពីប្រទេសអមិត្តនិងទប់ស្កាត់ការរត់ពន្ធនានាផងដែរ។

យន្តហោះគ្មានមនុស្សបើក (រូបថត៖ Britannica)

បន្ថែមពីលើការដាក់ពង្រាយយន្តហោះគ្មានមនុស្សដើម្បីត្រួតពិនិត្យព្រំដែន ប្រទេសនានាក៏នឹងប្រើប្រាស់ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក ដើម្បីការពារឧបករណ៍សត្រូវប្រភេទនេះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីមិនផ្តល់ព័ត៌មានជាក់លាក់អំពីពេលវេលាសម្រាប់ការអនុវត្តផែនការនេះទេ ប៉ុន្តែកត់សម្គាល់ថា “ជញ្ជាំងយន្តហោះគ្មានបើក” អាចត្រូវបានរ៉ាប់រងដោយមូលនិធិពីសហភាពអឺរ៉ុប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្នុងពេលមួយយប់ រុស្ស៊ី បាញ់ទម្លាញ់យន្តហោះគ្មានមនុស្សបើករបស់ អ៊ុយក្រែនអស់ ៣១គ្រឿង

The post សមាជិកណាតូ ៦ប្រទេសនៅជាប់រុស្ស៊ី កសាង “ជញ្ជាំងយន្តហោះគ្មានមនុស្សបើក” ទប់ទល់ជាមួយ ពូទីន appeared first on Kampuchea Thmey Daily.

ក្នុងពេលមួយយប់ រុស្ស៊ី បាញ់ទម្លាញ់យន្តហោះគ្មានមនុស្សបើករបស់ អ៊ុយក្រែនអស់ ៣១គ្រឿង
ក្រសួងការពារជាតិបាននិយាយនៅថ្ងៃពុធ ទី៤ ខែតុលា ថា ក្នុងមួយយប់រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបាញ់បង្ហោះដោយអ៊ុយក្រែនចំនួន ៣១គ្រឿង នៅលើតំបន់ Belgorod, Bryansk និង Kursk ជាប់ព្រំដែនអ៊ុយក្រែន។ យ៉ាងណាមិញក្នុងហេតុការណ៍នេះពុំមានជនរងគ្រោះនោះទេ។

ដោយឡែក កងកម្លាំងអ៊ុយក្រែនបានបាញ់គ្រាប់បែកចង្កោម នៅតាមភូមិជាច្រើន ក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង Bryansk នៃប្រទេសរុស្ស៊ី។ នេះបើតាមអភិបាលខេត្តលោក Alexander Bogomaz បាននិយាយនៅលើបណ្ដាញ Telegram ។ លោក​បាន​បន្ថែម​ថា មិន​មាន​អ្នក​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​នោះ​ទេ បើ​ទោះ​ជា​ផ្ទះ​ជា​ច្រើន​ត្រូវ​បាន​រង​ការ​ខូច​ខាត។

ចំពោះរបាយការណ៍នេះ អ្នកកាសែតមិនអាចសុំការអត្ថាធិប្បាយពីរដ្ឋាភិបាលក្នុងទីក្រុងកៀវនៅឡើយទេ។ ចំណែកគ្រាប់បែកចង្កោមដែលអ៊ុយក្រែនកំពុងប្រើ គឺបានមកពីអាមេរិក ហើយប្រទេសនេះបានសន្យាថានឹងប្រើវាដើម្បីកម្ចាត់ការប្រមូលផ្តុំទាហានសត្រូវ។

ងាកទៅមន្ត្រីរុស្ស៊ីនៅទីក្រុង Bryansk និងតំបន់ផ្សេងទៀតដែលជាប់ព្រំដែនអ៊ុយក្រែនបានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនម្តងហើយម្តងទៀតអំពីការបាញ់ផ្លោងមិនរើសមុខ ទើបបានជាខ្លួនចាំបាច់ត្រូវតបត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ ណាតូ ព្រមានថា មហាអំណាចយោធាលោកខាងលិច ជិតអស់គ្រាប់ឲ្យអ៊ុយក្រែនហើយ ព្រោះប្រទេសខ្លះ​ ជួយឡើងអស់ពីខ្លួន

ចុចអាន៖ អាល្លឺម៉ង់ ត្រៀមបញ្ជូនទ័ព ៤០០០នាក់ ទៅក្បែរ រុស្ស៊ី

The post ក្នុងពេលមួយយប់ រុស្ស៊ី បាញ់ទម្លាញ់យន្តហោះគ្មានមនុស្សបើករបស់ អ៊ុយក្រែនអស់ ៣១គ្រឿង appeared first on Kampuchea Thmey Daily.

រុស្ស៊ី ថា អាមេរិក និងណាតូ នៅពីក្រោយ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក
ទីក្រុងមូស្គូនិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ីគឺមិនអាចទៅរួចឡើយ បើមិនមានជំនួយពីសហរដ្ឋអាមេរិក និងអង្គការណាតូ ។

យោងតាមទីក្រុងមូស្គូបានឲ្យដឹងថា លោកខាងលិច បានបើកដៃឲ្យអ៊ុយក្រែន ធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហើយនោះគឺជា “អំពើភេរវកម្ម” យ៉ាងពិតប្រាកដ ។

(រូបថត៖ UATV)

ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសរុស្ស៊ី គូសបញ្ជាក់ថា លោកខាងលិចកំពុងបណ្តុះបណ្តាលអ្នកបញ្ជាយន្តហោះគ្មានមនុស្សបើក ហើយផ្តល់ការណ៍សម្ងាត់ ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះ។

នេះគឺជា​ការ​វាយ​ប្រហារ​ចុងក្រោយ​បង្អស់ ពីសំណាក់យន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសរុស្ស៊ី ដែលទីក្រុងមូស្គូ ដាក់ការស្តីបន្ទោសទៅលើប្រទេសអ៊ុយក្រែន។

ប៉ុន្តែទោះជាយ៉ាងណា យោធារុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន៥គ្រឿង ហើយថា មិនមានការខូចខាត ឬគ្រោះថ្នាក់អ្វីនោះទេនៅក្នុងប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា កាលពីដើមខែឧសភា យន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿង ក៏ត្រូវបានបាញ់ទម្លាក់លើវិមានក្រឹមឡាំងផងដែរ ហើយក្រោយមកក្នុងខែដូចគ្នានោះ ដ្រូនបន្ថែមទៀតបានវាយប្រហារអគារខ្ពស់ៗនៅទីក្រុងមូស្គូ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ៣ គ្រឿងដែលហោះសំដៅទៅ​ទីក្រុងមូស្គូ

The post រុស្ស៊ី ថា អាមេរិក និងណាតូ នៅពីក្រោយ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក  appeared first on Kampuchea Thmey Daily.

រុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ៣ គ្រឿងដែលហោះសំដៅទៅ​ទីក្រុងមូស្គូ
អ្នកនាំពាក្យនៃទីភ្នាក់ងារគ្រោះអាសន្នរុស្ស៊ីបានប្រាប់សារព័ត៌មាន Sputnik ថា យន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងត្រូវបានបាញ់ទម្លាក់ ខណៈកំពុងហោះទៅកាន់ទីក្រុងមូស្គូ ។

យោងតាមសេចក្ដីរាយការណ៍នោះបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ២ គ្រឿងត្រូវបានបាញ់ទម្លាក់នៅ ក្នុងតំបន់ Novaya Moskva របស់ទីក្រុងមូស្គូដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រភាគនិរតីនៃវិមានក្រឹមឡាំង និងមួយគ្រឿងទៀតនៅក្នុងតំបន់ Kaluga ដែលនៅជិតខាងគ្នា ។

ដោយឡែកសារព័ត៌មានរុស្ស៊ី TASS ក៏បានចុះផ្សាយដែរថា តាមព័ត៌មានដែលទីភ្នាក់ងារទទួលបានគឺយន្តហោះគ្មានមនុស្សបើកទាំង ៣ គ្រឿងនេះ កំពុងហោះហើរសំដៅទៅទីក្រុងមូស្គូ នៅពេលផ្សេងគ្នា ។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍បាញ់ទម្លាក់នោះមិនមានអ្នករងរបួស ឬការខូចខាតណាមួយនោះទេ ខណៈរហូតមកដល់ពេលនេះ អត្តសញ្ញាណរបស់យន្តហោះគ្មានមនុស្សបើកទាំង ៣ គ្រឿងនេះក៏មិនទាន់ត្រូវបានគេកំណត់ ឬដឹងប្រភពចេញមកពីប្រទេសណានោះដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik / Sky News

ចុចអាន ៖ រុស្ស៊ី ប្រាប់ពីលក្ខខណ្ឌដែលនឹងផ្ទុះសង្គ្រាមនុយក្លេអ៊ែរ

The post រុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ៣ គ្រឿងដែលហោះសំដៅទៅ​ទីក្រុងមូស្គូ appeared first on Kampuchea Thmey Daily.