Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីតាលី ​រឹបអូស​​យន្តហោះ​គ្មាន​មនុស្ស​បើក​យោធា ផលិត​ដោយ​ចិន ដែលបម្រុងដឹកទៅ លីប៊ី

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters នៅថ្ងៃទី​ ០៣ ខែ​ កក្កដាឆ្នាំ២០២៤, អាជ្ញាធរអ៊ីតាលី បានស្ទាក់ចាប់និងរឹបអូសយន្តហោះគ្មានមនុស្សបើកយោធាផលិតដោយចិន ចំនួនពីរគ្រឿង ដែលគ្រោងដឹកទៅប្រទេសលីប៊ី ក្លែងបន្លំជាឧបករណ៍ទួរប៊ីនខ្យល់លាក់ក្នុងកុងតឺន័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះគ្មានមនុស្សបើកទាំងនេះ ត្រូបានរុះរើជាបំណែកដាក់ក្នុងកុងតឺន័រចំនួន៦ នៅឯកំពង់ផែ Gioia Tauro ខណៈកប៉ាល់ដឹកកុងតឺន័រទាំងនេះគឺចេញដំណើរពីកំពង់ផែ Yantian ភាគខាងត្បូងប្រទេសចិន និងសំដៅទៅទីក្រុង Benghazi ដែលជាកំពង់ផែភាគខាងកើតប្រទេសលីប៊ី គ្រប់គ្រងដោយមេបញ្ជាការយោធា Khalifa Haftar។

តាមពិតទៅប្រតិបត្តិការស្ទាក់ចាប់នេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី ១៨ខែមិថុនាមកម្ល៉េះ បន្ទាប់ពីមានការផ្តល់ព័ត៌មានពីភ្នាក់ងារស៊ើបការណ៍អាមេរិក។

គួរបញ្ជាក់ថាប្រទេសលីប៊ី បានធ្លាក់ចូលទៅក្នុងភាពវឹកវរបន្ទាប់ពីការផ្តួលរំលំលោក Muammar Qaddafi នៅក្នុងការបះបោរគាំទ្រដោយអង្គការណាតូក្នុងឆ្នាំ ២០១១ ហើយត្រូវបានពុះចែករវាងរដ្ឋបាលគូប្រជែងនៅភាគខាងកើត និងខាងលិច៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម