ព័ត៌មានអន្ដរជាតិ
ក្នុងពេលមួយយប់ រុស្ស៊ី បាញ់ទម្លាញ់យន្តហោះគ្មានមនុស្សបើករបស់ អ៊ុយក្រែនអស់ ៣១គ្រឿង
ក្រសួងការពារជាតិបាននិយាយនៅថ្ងៃពុធ ទី៤ ខែតុលា ថា ក្នុងមួយយប់រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបាញ់បង្ហោះដោយអ៊ុយក្រែនចំនួន ៣១គ្រឿង នៅលើតំបន់ Belgorod, Bryansk និង Kursk ជាប់ព្រំដែនអ៊ុយក្រែន។ យ៉ាងណាមិញក្នុងហេតុការណ៍នេះពុំមានជនរងគ្រោះនោះទេ។

ដោយឡែក កងកម្លាំងអ៊ុយក្រែនបានបាញ់គ្រាប់បែកចង្កោម នៅតាមភូមិជាច្រើន ក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង Bryansk នៃប្រទេសរុស្ស៊ី។ នេះបើតាមអភិបាលខេត្តលោក Alexander Bogomaz បាននិយាយនៅលើបណ្ដាញ Telegram ។ លោកបានបន្ថែមថា មិនមានអ្នករងរបួសក្នុងការវាយប្រហារនោះទេ បើទោះជាផ្ទះជាច្រើនត្រូវបានរងការខូចខាត។

ចំពោះរបាយការណ៍នេះ អ្នកកាសែតមិនអាចសុំការអត្ថាធិប្បាយពីរដ្ឋាភិបាលក្នុងទីក្រុងកៀវនៅឡើយទេ។ ចំណែកគ្រាប់បែកចង្កោមដែលអ៊ុយក្រែនកំពុងប្រើ គឺបានមកពីអាមេរិក ហើយប្រទេសនេះបានសន្យាថានឹងប្រើវាដើម្បីកម្ចាត់ការប្រមូលផ្តុំទាហានសត្រូវ។
ងាកទៅមន្ត្រីរុស្ស៊ីនៅទីក្រុង Bryansk និងតំបន់ផ្សេងទៀតដែលជាប់ព្រំដែនអ៊ុយក្រែនបានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនម្តងហើយម្តងទៀតអំពីការបាញ់ផ្លោងមិនរើសមុខ ទើបបានជាខ្លួនចាំបាច់ត្រូវតបត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ ណាតូ ព្រមានថា មហាអំណាចយោធាលោកខាងលិច ជិតអស់គ្រាប់ឲ្យអ៊ុយក្រែនហើយ ព្រោះប្រទេសខ្លះ ជួយឡើងអស់ពីខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


