ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបង្កើនការវាយប្រហារដោយដ្រូន ស្របនឹងការរំពឹងទុកនៃការចរចា
យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ និង ៩នាក់ផ្សេងទៀតរងរបួស រួមទាំងកុមារ នៅក្នុងការវាយប្រហារដោយដ្រូនលើអគារផ្ទះល្វែងមួយក្នុងទីក្រុង Sumy ភាគឦសានប្រទេសអ៊ុយក្រែន ខណៈតំបន់ច្រើនទៀតក៏រងការវាយប្រហារដែរ។ យោងសារព័ត៌មាន Al Jazeera នៅថ្ងៃទី៣១ខែមករានេះ។
ការវាយប្រហារចុងក្រោយនេះកើតមាន ពេលមានការលើកឡើងអំពីលទ្ធភាពកាន់តែច្រើននៃការជួបចរចារកដំណោះស្រាយលើវិបត្តិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ជាលក្ខណៈត្រីភាគី និងពហុភាគី ដោយសារមានការជំរុញពីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឲ្យដឹងថា រុស្ស៊ីបានកំណត់គោលដៅលើទីក្រុង Sumy ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ប្រភេទ Shahed របស់អ៊ីរ៉ង់ សរុបចំនួន៨១គ្រឿងបើកការវាយប្រហារពេញមួយយប់ ធ្វើឱ្យខូចខាតដល់អាជីវកម្ម និងផ្ទះសម្បែងរាប់សិបខ្នង។
យោធាអ៊ុយក្រែន បាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន៣៧គ្រឿងត្រូវបានបាញ់ទម្លាក់ រួមទាំងនៅ Sumy និងនៅជិតរដ្ឋធានី Kyiv ហើយ ៣៩ផ្សេងទៀតមិនបានទៅដល់គោលដៅរបស់ពួកគេទេ តែមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលបានកើតឡើងចំពោះយន្តហោះគ្មានមនុស្សបើក៥គ្រឿងដែលនៅសល់នោះទេ។ អាជ្ញាធរមូលដ្ឋាន បានបន្ថែមថា ផ្ទះល្វែងចំនួនប្រាំ និងរថយន្តជាង២០គ្រឿងបានរងការខូចខាតនៅក្នុងការវាយប្រហារនេះ។
នៅកន្លែងផ្សេងទៀត ដូចជានៅតំបន់មាត់សមុទ្រ Odesa ភាគខាងត្បូងអ៊ុយក្រែន ក៏មានដ្រូនរបស់រុស្ស៊ីបានកំណត់គោលដៅទីក្រុងកំពង់ផែ Izmail បណ្ដាលឲ្យឃ្លាំងគ្រាប់ធញ្ញជាតិ មន្ទីរពេទ្យ និងលំនៅឋានពីររងការខូចខាត។
យ៉ាងណាមិញរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីក៏បានរាយការណ៍ផងដែរថា ទីក្រុងមូស្គូបានប្រើដ្រូនរបស់ខ្លួនចំនួន១០៤គ្រឿងវាយប្រហារលើតំបន់ Kursk និង Bryansk របស់រុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហាររវាងភាគីទាំងពីរបានកើនឡើង ប៉ុន្មានសប្តាហ៍មុនខួបលើកទីបីនៃសង្គ្រាមនៅថ្ងៃទី២៤ខែកុម្ភៈនេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


