ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់បើកការស៊ើបអង្កេតក្រោយប្រទះឃើញដ្រូនមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រឿងហោះលើទីតាំងសំខាន់ៗ
អាជ្ញាធរអាល្លឺម៉ង់កំពុងស៊ើបអង្កេតជាបន្តបន្ទាប់ជុំវិញការប្រទះមើលឃើញដ្រូនមិនស្គាល់អត្តសញ្ញាណនៅលើទីតាំងសំខាន់ៗនៅភាគខាងជើងរដ្ឋ Schleswig-Holstein រួមទាំងរោងចក្រថាមពល កន្លែងផលិតកប៉ាល់ មន្ទីរពេទ្យ និងរោងចក្រចម្រាញ់ប្រេង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០២ខែតុលា។

ក្រុមមន្ត្រីអាល្លឺម៉ង់បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកជាច្រើនមានទំហំខុសៗគ្នាត្រូវបានគេឃើញកាលពីថ្ងៃទី២៥ ខែកញ្ញា ជាមួយនឹងរបាយការណ៍បន្ថែមរកឃើញនៅលើមូលដ្ឋានយោធាមួយនៅ Mecklenburg-Western Pomerania។
គួរបញ្ជាក់ថាឧបទ្ទវហេតុនេះកើតឡើងចំពេលមានការព្រួយបារម្ភផ្នែកសន្តិសុខរបស់អង្គការណាតូកាន់តែខ្លាំងឡើងបន្ទាប់ពីការលុកលុយរបស់យន្តហោះគ្មានមនុស្សបើកនិងយន្តហោះរុស្ស៊ីនាពេលថ្មីៗនេះនៅក្នុងប្រទេសប៉ូឡូញ អេស្តូនី និងដាណឺម៉ាក។

រដ្ឋមន្ត្រីមហាផ្ទៃប្រទេសអាល្លឺម៉ង់ លោក Alexander Dobrindt បាននិយាយថា មិនគួរសន្មត់ភ្លាមៗថា រាល់យន្តហោះគ្មានមនុស្សបើកជារបស់សត្រូវ ឬមានបំណងបង្កគ្រោះថ្នាក់នោះទេ។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរក្នុងតំបន់នៅភាគខាងជើងប្រទេសអាឡឺម៉ង់ កំពុងជំរុញឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត តាមរយៈការបង្កើនសន្តិសុខប្រឆាំងនឹងដ្រូន។ ជាមួយគ្នានេះ អ្នកស៊ើបអង្កេត បានចាប់ផ្តើមស្វែងរកជាផ្លូវការថា តើអ្នកណានៅពីក្រោយការបង្ហោះដ្រូនទាំងនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


