ព័ត៌មានអន្ដរជាតិ
សមាជិកណាតូ ៦ប្រទេសនៅជាប់រុស្ស៊ី កសាង “ជញ្ជាំងយន្តហោះគ្មានមនុស្សបើក” ទប់ទល់ជាមួយ ពូទីន
តាមការចុះផ្សាយរបស់ AFP, នៅទីបំផុត ប្រទេសជាសមាជិកអង្គការណាតូចំនួន៦ ដែលស្ថិតនៅជាប់ព្រំដែនរុស្ស៊ី បានឯកភាពគ្នាកសាង “ជញ្ជាំងយន្តហោះគ្មានមនុស្សបើក” ហើយ ដើម្បីការពារខ្លួនប្រឆាំងនឹងទង្វើបង្ករឿងពីសំណាក់លោក វ្ល៉ាឌីមៀរ ពូទីន។

រដ្ឋមន្ត្រីមហាផ្ទៃលីទុយអានី លោកស្រី Agne Bilotaite បានប្រកាសផែនការនេះ កាលពីថ្ងៃសុក្រទី២៤ខែឧសភា បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីមកពីប្រទេសសមាជិកណាតូចំនួន៥ទៀតដូចជាអេស្តូនី ឡេតូនី ហ្វាំងឡង់ ន័រវេស និងប៉ូឡូញ។
លោកស្រីថ្លែងថា “នេះគឺជាផែនការយ៉ាងថ្មីសន្លាង! ជញ្ជាំងយន្តហោះគ្មានមនុស្សបើក នឹងលាតសន្ធឹងពីប្រទេសន័រវេស ទៅដល់ប៉ូឡូញ ដោយប្រើយន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាផ្សេងទៀត ដើម្បីការពារព្រំដែនរបស់យើង”។

តាមការបញ្ជាក់ពីលោកស្រី ផែនការនេះ គឺត្រូវបានព្រមព្រៀងគ្នា ក្នុងបរិបទនៃការកើនឡើងក្តីបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងនៅក្នុងតំបន់ ព្រោះតែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយក្រៅពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងប្រព័ន្ធឃ្លាំមើល, យន្តហោះគ្មានមនុស្សបើកនិងបច្ចេកវិទ្យាផ្សេងទៀត ក៏នឹងអនុញ្ញាតឲ្យយើងការពារខ្លួន ប្រឆាំងនឹងការបង្កហេតុពីប្រទេសអមិត្តនិងទប់ស្កាត់ការរត់ពន្ធនានាផងដែរ។

បន្ថែមពីលើការដាក់ពង្រាយយន្តហោះគ្មានមនុស្សដើម្បីត្រួតពិនិត្យព្រំដែន ប្រទេសនានាក៏នឹងប្រើប្រាស់ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក ដើម្បីការពារឧបករណ៍សត្រូវប្រភេទនេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីមិនផ្តល់ព័ត៌មានជាក់លាក់អំពីពេលវេលាសម្រាប់ការអនុវត្តផែនការនេះទេ ប៉ុន្តែកត់សម្គាល់ថា “ជញ្ជាំងយន្តហោះគ្មានបើក” អាចត្រូវបានរ៉ាប់រងដោយមូលនិធិពីសហភាពអឺរ៉ុប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្នុងពេលមួយយប់ រុស្ស៊ី បាញ់ទម្លាញ់យន្តហោះគ្មានមនុស្សបើករបស់ អ៊ុយក្រែនអស់ ៣១គ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


