ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិក និងណាតូ នៅពីក្រោយ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក
ទីក្រុងមូស្គូនិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ីគឺមិនអាចទៅរួចឡើយ បើមិនមានជំនួយពីសហរដ្ឋអាមេរិក និងអង្គការណាតូ ។
យោងតាមទីក្រុងមូស្គូបានឲ្យដឹងថា លោកខាងលិច បានបើកដៃឲ្យអ៊ុយក្រែន ធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហើយនោះគឺជា “អំពើភេរវកម្ម” យ៉ាងពិតប្រាកដ ។

ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសរុស្ស៊ី គូសបញ្ជាក់ថា លោកខាងលិចកំពុងបណ្តុះបណ្តាលអ្នកបញ្ជាយន្តហោះគ្មានមនុស្សបើក ហើយផ្តល់ការណ៍សម្ងាត់ ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះ។
នេះគឺជាការវាយប្រហារចុងក្រោយបង្អស់ ពីសំណាក់យន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសរុស្ស៊ី ដែលទីក្រុងមូស្គូ ដាក់ការស្តីបន្ទោសទៅលើប្រទេសអ៊ុយក្រែន។
ប៉ុន្តែទោះជាយ៉ាងណា យោធារុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន៥គ្រឿង ហើយថា មិនមានការខូចខាត ឬគ្រោះថ្នាក់អ្វីនោះទេនៅក្នុងប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា កាលពីដើមខែឧសភា យន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿង ក៏ត្រូវបានបាញ់ទម្លាក់លើវិមានក្រឹមឡាំងផងដែរ ហើយក្រោយមកក្នុងខែដូចគ្នានោះ ដ្រូនបន្ថែមទៀតបានវាយប្រហារអគារខ្ពស់ៗនៅទីក្រុងមូស្គូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ៣ គ្រឿងដែលហោះសំដៅទៅទីក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


