ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់ពីលក្ខខណ្ឌដែលនឹងផ្ទុះសង្គ្រាមនុយក្លេអ៊ែរ
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានចេញមកបញ្ជាក់ប្រាប់សារព័ត៌មាន TASS អំពីលក្ខខណ្ឌមួយចំនួនដែលអាចនឹងផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ។

លោក Medvedev បានលើកឡើងថា “គ្រោះថ្នាក់តែមួយគត់ដែលអាចនឹងផ្ទុះសង្រ្គាមនុយក្លេអ៊ែរ គឺនៅពេលដែលសហរដ្ឋអាមេរិកសម្រេចដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសប៉ូឡូញ ដូច្នេះអាវុធរបស់រុស្ស៊ីនឹងត្រូវដាក់ចេញមកឲ្យប្រើប្រាស់ហើយ” ។
ទន្ទឹមនោះ ការអះអាងរបស់អតីតប្រធានាធិបតីរូបនេះបានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki ប្រកាសចង់ចូលរួមក្នុងកម្មវិធីចែករំលែកនុយក្លេអ៊ែររបស់អង្គការណាតូ ចំពេលដែលរុស្ស៊ីមានបំណងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រផងដែរទៅកាន់ប្រទេសបេឡារុស ។

បន្ថែមពីនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្លាប់បានប្រកាសហើយកាលពីថ្ងៃទី២៥ ខែមីនាថា ទីក្រុងមូស្គូនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស ដូចដែលសហរដ្ឋអាមេរិកបានធ្វើបែបនេះជាយូរមកហើយ នៅលើទឹកដីនៃសម្ព័ន្ធមិត្តរបស់ខ្លួន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីក្រុងមូស្គូក៏បានផ្តល់ប្រព័ន្ធកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ Iskander ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ទៅឲ្យប្រទេសបេឡារុសផងដែរ ខណៈកាលពីថ្ងៃទី១៦ ខែមិថុនា លោក Putin បាននិយាយថា ក្បាលគ្រាប់នុយក្លេអ៊ែរដំបូងគេរបស់រុស្ស៊ី ត្រូវបានបញ្ជូនទៅប្រទេសបេឡារុសរួចហើយ ហើយក្បាលគ្រាប់ដែលនៅសល់នឹងមកដល់មុនដំណាច់ឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ លោក Zelensky ថា ព្រោះតែលោកខាងលិច ទើប អ៊ុយក្រែន បរាជ័យវាយ បកលើ រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


