យានអវកាស Archives - Kampuchea Thmey Daily

​ក្រុមហ៊ុន​ឯកជន​ឥណ្ឌា ​បាញ់បង្ហោះ​យានអវកាស​លើក​ដំបូង​ ត្រៀម​ប្រកួត​នឹងសេដ្ឋី​អាមេរិក Elon Musk
ក្រុមហ៊ុន Skyroot Aerospace ដែលជា​ក្រុមហ៊ុន​អវកាស​ឯកជន​​​ទើប​បង្កើត​ថ្មី​របស់ស​ប្រទេស​ឥណ្ឌា នៅថ្ងៃទី១៨ ខែកក្កដា បានបាញ់បង្ហោះរ៉ុក្កែតអវកាសដំបូង ដែលជាការសាកល្បងដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់​ប្រទេស​ឥណ្ឌា ដើម្បីប្រកួតប្រជែងដណ្តើមចំណែកទីផ្សារបាញ់បង្ហោះពាណិជ្ជកម្មសកល។

តាមការ​ចុះ​ផ្សាយ​របស់​រ៉យទ័រ រ៉ុក្កែត​ប្រភេទ​ Vikram-1 បានហោះចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan ក្នុងទីក្រុង Sriharikota នៅម៉ោង ៦:៣៥ ព្រឹក ម៉ោង​សកល (GMT ត្រូវ​ម៉ោង ១:៣៥ រសៀល ម៉ោងនៅ​កម្ពុជា​​) ដោយបន្សល់ទុកនូវផ្សែងភ្លើង និងផ្សែង ដោយ​បន្សល់​ទុកនូវ​ការពិសោធន៍ក្នុងគន្លងនៅលើបេសកកម្មគន្លងដំបូងរបស់ខ្លួន ដែលមានឈ្មោះថា «Mission Aagaman»​។

​ការ​បង្ហោះ​​យានអវកាស​នេះ​ ត្រូវ​បានចាក់​ទុក​ជាជោគជ័យចូលទៅក្នុងគន្លង ៤៥០ គីឡូម៉ែត្រប្រហែល ១៥ នាទីក្រោយមក ដែលធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសទីបីដែលសម្រេចបានសមត្ថភាពបាញ់បង្ហោះ​ចូល​គន្លង​តា​រាវិថី​​តាមរយៈ​ក្រុមហ៊ុន​ឯកជន។

ការបាញ់បង្ហោះ ដែលដំបូងឡើយត្រូវបានគ្រោងនឹងបាញ់បង្ហោះនៅម៉ោង ៦ ព្រឹក GMT ត្រូវបានផ្អាកជាបណ្តោះអាសន្ន មុនពេលវាត្រូវបានកំណត់ពេលឡើងវិញ។

បេសកកម្មនេះមានបំណងផ្ទៀងផ្ទាត់ប្រព័ន្ធជំរុញ ប្រព័ន្ធអាកាសចរណ៍ ទូរមាត្រ ការណែនាំ ការរុករក និងប្រព័ន្ធត្រួតពិនិត្យរបស់រ៉ុក្កែត ខណៈពេលកំពុងប្រមូលទិន្នន័យសម្រាប់ការបាញ់បង្ហោះពាណិជ្ជកម្មនាពេលអនាគត។ នេះបើយោងតាម ​​​ក្រុមហ៊ុន Skyroot ។

ក្រុមហ៊ុន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «បេសកកម្ម Aagaman គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ»។ ក្រុមហ៊ុន​បាន​បន្ថែម​ថា «នេះ​ជា​ការ​​បង្ហោះសាកល្បង។ យើង​នឹង​ធ្វើ​ការ​បង្ហោះ​មួយ​ចំនួន​មុន​ពេល​យើង​ផ្លាស់​ទៅ​ជា​ការ​​បង្ហោះ​​​តាមលក្ខណៈ​ពាណិជ្ជកម្ម​ធម្មតា»​។

ក្រុមហ៊ុន Skyroot ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៨ គឺ​ជា​ក្រុមហ៊ុន​ចាប់ផ្តើម​អាជីវកម្ម​អវកាស​ជំនាន់​ថ្មី​មួយ​របស់​ឥណ្ឌា ដែល​បាន​ទាក់ទាញ​ការ​គាំទ្រ​ពី​វិនិយោគិន​សកល​បន្ទាប់​ពី​ការ​ធ្វើ​សេរីភាវូបនីយកម្ម​នៃ​វិស័យ​នេះ។

វា​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ក្នុង​​វិស័យ​អវកាស​ដំបូង​គេ​ក្នុង​ប្រទេស​ឥណ្ឌា​​ដែល​មាន​តម្លៃ​វិនិយោគ ១ ពាន់​លាន​ដុល្លារ​អាមេរិក គិតត្រឹមត​​ដើម​ឆ្នាំ ២០២៦។

បេសកកម្ម​របស់​ឥណ្ឌា​នេះ​កើត​ឡើង​ក្នុង​ពេល​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ទីផ្សារ​បាញ់​បង្ហោះ​ផ្កាយ​រណប​ខ្នាត​តូច​ទូទាំង​ពិភពលោក ដែល​ក្រុមហ៊ុន​ចាប់ផ្តើម​អាជីវកម្ម​កំពុង​ស្វែងរក​ការ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដែល​ដឹកនាំ​ដោយ SpaceX របស់ មហាសេដ្ឋី​អាមេរិក លោក Elon Musk៕​​

ប្រែសម្រួល រើយ

រូបភាព​នៃ​កា​របាញ់បង្ហោះ​យាន្តអវកាស​ របស់ Skyroot Aerospace។ https://spacenews.com/

រូបភាព​រ៉យទ័រ​។​

The post ​ក្រុមហ៊ុន​ឯកជន​ឥណ្ឌា ​បាញ់បង្ហោះ​យានអវកាស​លើក​ដំបូង​ ត្រៀម​ប្រកួត​នឹងសេដ្ឋី​អាមេរិក Elon Musk appeared first on Kampuchea Thmey Daily.

ចិន បង្ហាញមហិច្ឆតា សង់យានផ្ទុកយន្តហោះមហាអស្ចារ្យ នៅក្នុងលម្ហអាកាស
ធ្លាប់តែមាននាវាផ្ទុកយន្តហោះនៅលើទឹក ប៉ុន្តែឥឡូវមហាយក្សចិន បានបង្ហាញមហិច្ឆតាសង់យានផ្ទុកយន្តហោះមហាអស្ចារ្យ នៅក្នុងលម្ហអាកាស ដែលនេះគូសបញ្ជាក់យ៉ាងច្បាស់ថា ការប្រកួតប្រជែងផ្នែកយោធា បានធ្លាយដល់ទីអវកាសហើយ។

យាន Luan Niao (រូបភាព៖ CCTV)

តាមការផ្សាយរបស់គេហទំព័ររដ្ឋចិន Zaobao កាលពីថ្ងៃអាទិត្យទី១១ខែមករាឆ្នាំ២០២៦ យានអនាគតមួយនេះមានឈ្មោះ Luan Niao ទម្ងន់ ១០០ ០០០តោន។

យាននេះមានប្រវែង២៤២ម៉ែត្រ និងប្រវែងស្លាបពីចុងម្ខាងទៅចុងម្ខាង ៦៨៤ម៉ែត្រ ព្រមទាំងទម្ងន់ហោះហើរអតិបរមា ១២០ ០០០ តោន ដោយអាចផ្ទុកយន្តហោះចម្បាំងក្នុងលម្ហអាកាសគ្មានមនុស្សបើកប្រភេទ Xuan Nu រហូតដល់៨៨គ្រឿង។

ក្រោមគម្រោង «ទ្វារមេឃខាងត្បូង» ដ៏មហិមា, យាន Luan Niao ត្រូវបានរចនាឡើងដើម្បីហោះហើរក្នុងស្រទាប់បរិយាកាសខ្ពស់ ឬក្នុងគន្លងតារាវិថីផែនដី ហើយក្រៅពីផ្ទុកយន្តហោះចម្បាំងគ្មានមនុស្សបើក យាននេះក៏បំពាក់ជាមួយអាវុធឡាស៊ែរថាមពលខ្ពស់ផងដែរ។

យោងតាមអ្នកវិទ្យាសាស្រ្តចិន យាន Luan Niao ភ្ជាប់ជាមួយប្រព័ន្ធរុញច្រានថាមពលនុយក្លេអ៊ែរ ដើម្បីផ្តល់ថាមពលគ្រប់គ្រាន់សម្រាប់លើកទម្ងន់ ១២០ ០០០ តោន ឲ្យហោះផុតពីកម្លាំងទំនាញផែនដី ហើយវាក៏បំពាក់ជាមួយម៉ាស៊ីនអ៊ីយ៉ុង សម្រាប់ប្រើប្រាស់ក្នុងការធ្វើចលនានៅលម្ហអាកាសផងដែរ។មិនត្រឹមប៉ុណ្ណឹង វាប្រើប្រាស់សមាសធាតុថ្មីៗ ដើម្បីកាត់បន្ថយទម្ងន់ ប៉ុន្តែរក្សាភាពធន់នឹងកម្ដៅ និងវិទ្យុសកម្ម។

អ្នកជំនាញយោធាចិនបានលើកឡើងថា គម្រោងនេះគឺជាទស្សនទានប្រកបដោយនវានុវត្តន៍ និងការគិតទុកជាមុន។ គម្រោងនេះនឹងធ្វើសមាហរណកម្មបច្ចេកវិទ្យាកំពូលៗ រួមមាន ការហោះហើរក្នុងល្បឿនលឿនជាងសំឡេងខ្លាំង, អាវុធថាមពលតម្រង់ទិស, ការហោះហើរទៅមកក្នុងលម្ហអាកាស និងការបង្កើតថ្មីៗផ្នែកបច្ចេកវិទ្យាខ្ពស់ផ្សេងៗ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់លម្អិតលើសនេះទេអំពីសមត្ថភាពពិសេសរបស់យាន Luan Niao ហើយក៏មិនទាន់មានការអះអាងផងដែរថាតើយាននេះ នឹងសាងសង់បានសម្រេចនៅពេលណា៕

អត្ថបទ៖ សុខ សុវណ្ណ

ជប៉ុន បាញ់បង្ហោះយានដឹកទំនិញថ្មីទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិដោយជោគជ័យ

The post ចិន បង្ហាញមហិច្ឆតា សង់យានផ្ទុកយន្តហោះមហាអស្ចារ្យ នៅក្នុងលម្ហអាកាស appeared first on Kampuchea Thmey Daily.

ជប៉ុន បាញ់បង្ហោះយានដឹកទំនិញថ្មីទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិដោយជោគជ័យ
ជប៉ុនបានបាញ់បង្ហោះយានអវកាសដឹកទំនិញថ្មីមួយដោយជោគជ័យ ដែលមានឈ្មោះថា HTV-X1 ដើម្បីដឹកជញ្ជូនសម្ភារៈទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៦ខែតុលា។

(រូបភាព៖ Kyodo)

យានអវកាសនេះត្រូវបានដឹកដោយរ៉ុកកែតដ៏មានឥទ្ធិពលបំផុតរបស់ជប៉ុនគឺ H3 ដែលហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគខាងត្បូងប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ។ ប្រហែល ១៤ នាទីបន្ទាប់ពីការបាញ់បង្ហោះ វាបានចូលទៅក្នុងគន្លងយ៉ាងត្រឹមត្រូវ។

HTV-X1 នឹងទៅដល់ស្ថានីយ៍អវកាសអន្តរជាតិ ក្នុងរយៈពេលពីរបីថ្ងៃទៀត ដោយអវកាសយានិកជប៉ុន Kimiya Yui នឹងប្រើដៃរ៉ូបូតដើម្បីចាប់វា។ យានដឹកទំនិញថ្មីនេះអាចដឹកសម្ភារៈបានច្រើន រក្សាទុករបស់ត្រជាក់ និងនៅជាប់នឹងស្ថានីយ៍រហូតដល់ប្រាំមួយខែ។ វាក៏នឹងយកកាកសំណល់ត្រឡប់ទៅផែនដីវិញ​ មុននឹងបន្តបេសកកម្មផ្សេងទៀតនៅក្នុងលំហ។

គួរបញ្ជាក់ថានេះក៏ការហោះហើរលើកដំបូងរបស់រ៉ុកកែត H3 ដ៏មានឥទ្ធិពលបំផុតរបស់ជប៉ុន ដែលមានឧបករណ៍ជំរុញចំនួនបួន និងអាចផ្ទុកបន្ទុកធ្ងន់ជាង។ រ៉ុកកែត H3 នេះបានជំនួសម៉ូដែល H-2A ចាស់ ហើយត្រូវបានរចនាឡើងឱ្យមានតម្លៃថោកជាង និងមានការប្រកួតប្រជែងខ្លាំងជាងមុននៅក្នុងឧស្សាហកម្មអវកាសពិភពលោក។

JAXA ដែលជាទីភ្នាក់ងារអវកាសរបស់ជប៉ុន បាននិយាយថា ការបាញ់បង្ហោះនេះគឺជាជោគជ័យដ៏ធំមួយ និងបង្ហាញពីសមត្ថភាពរបស់ជប៉ុនក្នុងការបញ្ជូនសម្ភារៈទៅកាន់លំហដោយខ្លួនឯង។ ភាពជោគជ័យនេះពង្រឹងតួនាទីរបស់ប្រទេសជប៉ុនក្នុងបច្ចេកវិទ្យាអវកាស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

(រូបភាព៖ JAXA)

អត្ថបទ៖ ប៊ុន សុភាព

The post ជប៉ុន បាញ់បង្ហោះយានដឹកទំនិញថ្មីទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិដោយជោគជ័យ appeared first on Kampuchea Thmey Daily.

NASA ឲ្យម្នាក់​​៥ដុល្លារ​ក្នុង​១ថ្ងៃ សម្រាប់​អវកាសយានិក​២រូប​ដែល​ជាប់​ខ្លួន​លើ​យាន ISS អស់៩ខែ
អវកាសយានិក​របស់​អង្គការ​ណាសា​ចំនួន​២​រូប​គឺ​លោកស្រី Sunita Williams និង​លោក Butch Wilmore ថ្មីៗនេះ បានត្រឡប់មកផែនដីវិញ បន្ទាប់ពី​ជាប់​ខ្លួន​​អស់​រយៈពេល​៩​ខែ​នៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ​​ព្រោះ​បញ្ហា​បច្ចេកទេស​។ មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​គិត​ថា ពួក​គេ​អាច​​ទទួល​បាន​ប្រាក់​​​ឧបត្ថម្ភ​យ៉ាង​ច្រើន​ក្រាស់ក្រែល ប៉ុន្តែ​វា​មិន​​​ដូច​អ្វី​ដែលគេ​​យល់​ឃើញ​ឡើយ ពោល​គឺ អង្គការ​ណាសា​​​ឧបត្ថម្ភ​ឲ្យ​អវកាយានិក​ទាំង​២​នូវ​ប្រាក់​ប្រចាំ​​ថ្ងៃ​ត្រឹម​ម្នាក់​៥​ដុល្លារ​ប៉ុណ្ណោះ។

លោក​ស្រី Sunita “Suni” Williams និង​លោក Barry “Butch” Wilmore (រូបភាព៖ NASA)

លោកស្រី Williams និង​លោក Wilmore ដើម​ឡើយ​មាន​គម្រោង​ធ្វើ​បេសកកម្ម​នៅ​ក្នុង​​លំហ​ត្រឹម​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ តែ​​ត្រូវ​បាន​ជាប់​​គាំង​ខ្លួន​នៅ​ទីនោះ​ព្រោះ​បញ្ហា​បច្ចេកទេស​​រហូត​ដល់ ២៨៦​ថ្ងៃ គិត​ចាប់​តាំង​ពី​ថ្ងៃ​ធ្វើ​ដំណើរ​កាល​ពី​ថ្ងៃ​ទី​៥​ខែ​មិថុនា​ឆ្នាំ​២០២៤ រហូត​ដល់​ថ្ងៃ​វិល​ត្រឡប់​មក​ផែនដី​វិញ​នៅ​ថ្ងៃ​ទី​១៩​ខែ​មីនា​ឆ្នាំ​២០២៥។​

ថ្វី​ត្បិត​ជាប់​គាំង​ខ្លួន​នៅ​លើ​លំហ​ក៏​ដោយ ក៏​លោកស្រី Williams និង​លោក Wilmore នៅ​តែ​អាច​ទទួលបានប្រាក់ខែប្រចាំឆ្នាំ​របស់ពួកគេ​ដដែល ដែលមានចាប់ពី ១២៥ ០០០​ដុល្លារ ដល់ ១៦៣ ០០០​ដុល្លារ អាស្រ័យលើបទពិសោធន៍ និងឋានៈរបស់ពួកគេ។ យ៉ាង​ណា បន្ថែមពីលើប្រាក់បៀវត្សរ៍​នេះ អង្គការ​ណាសា បាន​ផ្តល់ឲ្យ​អវកាសយានិកនូវប្រាក់ឧបត្ថម្ភប្រចាំថ្ងៃចំនួន ៥​ដុល្លារ ក្នុងអំឡុងពេល​ពួកគេ​ជាប់​ខ្លួន​នៅក្នុងលំហ។ ចំពោះ​បេសកកម្មរយៈពេល ២៨៦​ថ្ងៃរបស់ពួកគេ គឺ​ស្មើនឹង ១ ៤៣០​ដុល្លារ​សម្រាប់​អវកាស​យានិក​ម្នាក់ៗ។

វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា អវកាសយានិកមិនទទួលបានប្រាក់ឈ្នួលបន្ថែមសម្រាប់ការបន្ថែមម៉ោង ឬថ្ងៃឈប់សម្រាកក្នុងអំឡុងពេលបេសកកម្ម​នោះ​ឡើយ។ ប្រាក់ឈ្នួលគឺផ្អែកលើម៉ោងធ្វើការធម្មតា ហើយពួកគេទទួលបានប្រាក់បន្ថែមមួយចំនួនសម្រាប់ការចំណាយដោយចៃដន្យនៅពេលបំពេញបេសកកម្មរបស់ពួកគេ​​តែ​ប៉ុណ្ណោះ៕

(រូបថត៖ NASA)

ដោយ៖ ឈាង

ចុចអាន៖ អវកាសយានិក​២រូប​ដែល​ជាប់ខ្លួន​នៅ​លើ​យាន ISS អស់​៩ខែ ត្រឡប់​មក​ផែនដីវិញ​ដោយ​ជោគជ័យ

The post NASA ឲ្យម្នាក់​​៥ដុល្លារ​ក្នុង​១ថ្ងៃ សម្រាប់​អវកាសយានិក​២រូប​ដែល​ជាប់​ខ្លួន​លើ​យាន ISS អស់៩ខែ appeared first on Kampuchea Thmey Daily.

ណាសា បញ្ជូនយានអវកាសទៅព្រះចន្ទទឹកកកដ៏អាថ៌កំបាំង ដើម្បីរកមនុស្សក្រៅភព
ក្រោយពន្យារពេលដោយសារព្យុះសង្ឃរា Milton កាលពីសប្តាហ៍មុន ពេលនេះ អង្គការណាសា បានបាញ់បង្ហោះយានអវកាសទៅស្វែងរកមនុស្សក្រៅភពនៅព្រះចន្ទទឹកកកនៃប្រព័ន្ធភពព្រហស្បតិ៍ហើយ។

ព្រះចន្ទទឹកកក Europa (រូបថត៖ ណាសា)

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី១៥ខែតុលាឆ្នាំ២០២៤, យានអវកាស Europa Clipper ត្រូវបាញ់បង្ហោះនៅទីក្រុង Cape Canaveral នៃរដ្ឋ Florida នាវេលាម៉ោង ១២:០៦នាទី ថ្ងៃត្រង់ (ម៉ោងនៅអាមេរិក) ហើយយាននេះនឹងធ្វើដំណើរចម្ងាយ ២.៩ ពាន់លានគីឡូម៉ែត្រ ឆ្ពោះទៅកាន់ព្រះចន្ទទឹកកក Europa ដែលជាព្រះចន្ទដ៏អាថ៌កំបាំង គោចរជុំវិញភពព្រហស្បតិ៍។

តាមការបញ្ជាក់ពីក្រុមមន្ត្រីអង្គការណាសា, យានអវកាសនេះនឹងទៅដល់គោលដៅនៅខែមេសាឆ្នាំ២០៣០ ហើយការរកឃើញរបស់វា នឹងធ្វើឲ្យយើងយល់កាន់តែច្បាស់អំពីជីវិត នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។

យានអវកាស Europa Clipper នឹងចាយពេលធ្វើដំណើរប្រាំឆ្នាំកន្លះ ដើម្បីទៅដល់ភពព្រហស្បតិ៍ (រូបថត៖ ណាសា)

លោក Mark Fox-Powell អ្នកជំនាញខាងមីក្រូជីវសាស្រ្តនៃភព នៅសាកលវិទ្យាល័យ Open ចក្រភពអង់គ្លេស និយាយថា «ប្រសិនបើយើងរកឃើញជីវិតនៅប្រព័ន្ធព្រះអាទិត្យមែននោះ វានឹងបង្ហាញឲ្យឃើញច្បាស់ពីប្រភពដើមនៃជីវិត ដែលស្ថិតនៅដាច់ដោយឡែកពីភពផែនដី។ វាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះប្រសិនបើមានជីវិត២កន្លែង នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង នោះវាអាចមានន័យថា ជីវិតមិនមែនជារឿងចម្លែកឡើយ»។

ស្ថិតនៅចម្ងាយ៦២៨លានគីឡូម៉ែត្រពីផែនដី, ព្រះចន្ទទឹកកក Europa គឺធំជាងព្រះចន្ទរបស់យើងបន្តិចប៉ុណ្ណោះ។ ប្រសិនបើ Europa ស្ថិតនៅលើមេឃរបស់យើងដែរ វានឹងភ្លឺជាងព្រះចន្ទប្រាំដង ពីព្រោះទឹកកកនៅទីនោះ ចាំងពីពន្លឺព្រះអាទិត្យខ្លាំងជាង។

ស្រទាប់​ទឹកកក​របស់​វា​មាន​កម្រាស់​ដល់​ទៅ២៥គីឡូម៉ែត្រ ហើយ​​អាច​មាន​សមុទ្រ​ដ៏​ធំ​មួយ​នៅ​ខាងក្រោមនោះផងដែរ​។ មិនត្រឹមប៉ុណ្ណឹង វាថែមទាំងអាចមានសារធាតុគីមីដែលជាធាតុផ្សំសម្រាប់ជីវិតសាមញ្ញទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យានអវកាសឯកជននាំមហាសេដ្ឋី ៤រូប ទៅដើរលេងក្នុងលំហ ចេញដំណើរហើយ!

The post ណាសា បញ្ជូនយានអវកាសទៅព្រះចន្ទទឹកកកដ៏អាថ៌កំបាំង ដើម្បីរកមនុស្សក្រៅភព appeared first on Kampuchea Thmey Daily.

យានអវកាសឯកជននាំមហាសេដ្ឋី ៤រូប ទៅដើរលេងក្នុងលំហ ចេញដំណើរហើយ!
យានអវកាស Falcon 9 របស់ក្រុមហ៊ុន SpaceX ដែលមានលោក Elon Musk ជាម្ចាស់ បានបាញ់បង្ហោះនាំអវកាសយានិកជាមហាសេដ្ឋីចំនួន៤រូប ក្នុងបេសកកម្មមានគោលបំណងយកមនុស្សដើរលេងលើលំហអាកាសជាលក្ខណៈឯកជនដំបូងគេរបស់ពិភពលោក។

(រូបថត៖ Space X)

តាមសេចក្តីរាយការណ៍របស់ Telegraph, យាននេះ ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក នៅថ្ងៃអង្គារទី១០ខែកញ្ញាឆ្នាំ២០២៤។

ក្រោយការបាញ់បង្ហោះ យាននេះនឹងធ្វើដំណើរចូលទៅក្នុងគន្លងជុំវិញផែនដី ជាមួយនឹងរយៈកម្ពស់អតិបរមា ១ ៤០០គីឡូម៉ែត្រ ពោលគឺជាកម្ពស់ខ្ពស់ដែលមិនធ្លាប់មានអ្នកហោះដល់សោះចាប់តាំងពីបេសកកម្ម Apollo លើកចុងក្រោយក្នុងឆ្នាំ១៩៧២។

(រូបថត៖ Space X)

ចំពោះមហាសេដ្ឋីទាំង៤រូបដែលធ្វើដំណើរទៅនេះគឺរួមមាន៖

មេបញ្ជាការបេសកកម្ម Polaris Dawn គឺជាអវកាសយានិកឯកជនឈ្មោះ Jared Isaacman។ លោកក៏ជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្ម Shift4 ផងដែរ។

លោក Scott Poteet កងទ័ពអាកាសចូលនិវត្តន៍របស់សហរដ្ឋអាមេរិក ដែលមានបទពិសោធន៍ហោះហើរលើយន្តហោះយោធាចំនួន ៣ ២០០ម៉ោង និងបទពិសោធន៍ប្រយុទ្ធ៤០០ម៉ោង។

លោកស្រី Sarah Gillis ជាវិស្វករកក្រុមហ៊ុន SpaceX និងជាអ្នកឯកទេសបេសកកម្ម ដែលធ្លាប់បណ្តុះបណ្តាលអវកាសយានិកឯទៀត សម្រាប់ការហោះហើរលើរ៉ុកកែតរបស់ក្រុមហ៊ុន។

លោកស្រី Anna Menon ក៏ជាវិស្វករ SpaceX ដែរនិងជាគ្រូពេទ្យរបស់យានអវកាសនេះ។ លោកស្រីធ្លាប់ធ្វើការឲ្យបេសកកម្មជាច្រើនរបស់ក្រុមហ៊ុន NASA និង SpaceX។

រាប់ពីឆ្វេងទៅស្តាំ៖ Anna Menon, Scott Poteet, Jared Isaacman និង Sarah Gillis (រូបថត៖ Space X)

សូមបញ្ជាក់ថា ការបាញ់បង្ហោះនេះធ្វើឡើងស្របពេលក្រុមហ៊ុន SpaceX ត្រៀមបញ្ជូនមនុស្សត្រឡប់ទៅឋានព្រះចន្ទវិញសម្រាប់បេសកកម្ម Artemis III របស់ Nasa ដែលគ្រោងធ្វើនៅឆ្នាំ ២០២៦៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថា​ទៅ​តែ​៨​ថ្ងៃ​ទេ តែ​អវកាសយានិក​២​រូប​ជាប់​​ក្នុង​លំហ​​ដល់ឆ្នាំ​២០២៥​ទើប​ត្រឡប់​​វិញ​បាន

The post យានអវកាសឯកជននាំមហាសេដ្ឋី ៤រូប ទៅដើរលេងក្នុងលំហ ចេញដំណើរហើយ! appeared first on Kampuchea Thmey Daily.

ថា​ទៅ​តែ​៨​ថ្ងៃ​ទេ តែ​អវកាសយានិក​២​រូប​ជាប់​​ក្នុង​លំហ​​ដល់ឆ្នាំ​២០២៥​ទើប​ត្រឡប់​​វិញ​បាន
អង្គការ​ណាសា (NASA) កំពុងស្វែងរក​វិធី​បន្ទាន់មួយ ដើម្បីនាំយកអវកាសយានិក២​នាក់​ឲ្យ​​ត្រឡប់​មក​ផែនដី​វិញ បន្ទាប់​ពី​ពួក​គេ​បាន​ជាប់​ខ្លួន​នៅ​ក្នុង​ស្ថានីយអវកាសអន្តរជាតិ (ISS) អស់រយៈពេល​២​ខែ​កន្លង​មក។

លោក​ស្រី Sunita “Suni” Williams និង​លោក Barry “Butch” Wilmore (រូបភាព៖ NASA)

លោក Barry “Butch” Wilmore និង​លោក​ស្រី Sunita “Suni” Williams ដែលបាន​ហោះ​​សាកល្បងដំបូង​គេ​បង្អស់​នៅ​ក្នុង​យាន Starliner របស់​ក្រុមហ៊ុន​អវកាស Boeing បា​ន​ទៅ​​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​៦​ខែ​មិថុនា។ អង្គការ​ណាសា បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​ទី​៧​ខែ​សីហា​ថា ដោយសារ​តែ​កើត​មាន​បញ្ហា​​បច្ចេកទេស​​លើ​យាន Starliner អវកាសយានិក​ទាំង​២​រូប​​ត្រូវ​ជាប់​ខ្លួន​នៅ​លើ ISS រហូត​ដល់ឆ្នាំ​២០២៥​ខាង​មុខ​ឯណោះ។

អង្គការ​ណាសា បាន​ប្រកាស​ថា ពួកគេកំពុងស្វែងរកជម្រើសបម្រុងទុកសម្រាប់​លោក Wilmore និង​លោក​ស្រី Williams ដើម្បីធ្វើដំណើរត្រឡប់មកផែនដីវិញតាមយានអវកាសមួយផ្សេងទៀត។ លោក Steve Stich ប្រធាន​កម្មវិធីនាវិកពាណិជ្ជកម្មរបស់ NASA បាននិយាយថា ផែនការបម្រុងទុក​នេះ​ នឹង​ត្រូវ​ប្រើ​យានអវកាស Crew Dragon របស់​ក្រុមហ៊ុន​ SpaceX ដែល​ជា​គូ​ប្រជែង​ជាមួយ​ក្រុមហ៊ុន Boeing។ លោក​ Steve បាន​បន្ថែម​ថា គម្រោង​​បង្ហោះ​យាន Crew Dragon ទៅ​កាន់ ISS នឹង​ធ្វើ​​ឡើង​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​​២០២៥។ Crew Dragon ដំបូង​ឡើយ​គ្រោង​នាំ​អវកាសយានិក​ចំនួន​៤​​នាក់​ទៅ​កាន់ ISS តែ​ដោយសារ​តែ​​​ត្រូវ​នាំ​លោក Wilmore និង​លោកស្រី Williams មក​វិញ ក៏​ត្រូវ​កែប្រែ​ដាក់​អវកាសយានិក​​ហោះ​ទៅ​តែ​២​​នាក់​វិញ។

យាន Starliner (រូបភាព៖ NASA)

លោក Wilmore និង​លោកស្រី Williams មាន​គោល​បំណង​ស្ថិត​នៅ​ក្នុង​លំហ​ត្រឹម​៨​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​ត្រូវ​ជាប់​ខ្លួន​ត្រឡ់​មក​ផែនដី​វិញ​មិន​បាន ព្រោះ​បញ្ហា​ម៉ាស៊ីន​​បាញ់​បង្ហោះ​របស់​​យាន​ Starliner។ ទោះជាយ៉ាងនេះក្តី ទាំង​អង្គការ​ណាសា និងក្រុមហ៊ុន Boeing ធ្លាប់​បាន​បញ្ជាក់​ថា អវកាសយានិក​ទាំង​២​ មិន​​ត្រូវបាន «ជាប់​គាំង» នៅក្នុងលំហ​នោះ​ទេ ហើយថាពួកគេ​គ្រាន់​តែ​មានផែនការ​ឲ្យ​​អ្នក​ទាំង​២​ត្រឡប់មកវិញនៅពេល​វេលា​សមស្រប​ណា​មួយ​ប៉ុណ្ណោះ។

ក្រុមហ៊ុន SpaceX គ្រោង​បាញ់​បង្ហោះ​យាន​​អវកាស​របស់​ខ្លួន​​នៅ​ថ្ងៃ​ទី​១៨​​ខែ​សីហា ប៉ុន្តែ​ក្រោយមក ត្រូវ​អង្គការ​ណាសា​ប្រកាស​​​​វិញ​ថា គម្រោង​នេះ​​បាន​ពន្យារ​ពេល​​ទៅ​ថ្ងៃ​ក្រោយ ហើយ​មិន​​ឆាប់​ជាង​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ខាង​មុខ​នោះ​​ទេ ព្រោះ​ដើម្បី​រៀបចំ​ផែនការ​​នាំ​អវកាសយានិក​ និង​​យាន Starliner ត្រឡប់​មក​ផែន​ដី​វិញ។

ចំណែក​ក្រុមហ៊ុន Boeing បាន​ប្រកាស​កាល​ពី​សប្ដាហ៍​​មុន​ថា ខ្លួននៅតែមានទំនុកចិត្តលើយានអវកាស Starliner និងសមត្ថភាពរបស់វាក្នុងការត្រឡប់មកវិញដោយសុវត្ថិភាពជាមួយ​អវកាសយានិក។ ក្រុមហ៊ុន Boeing បាន​​បន្ថែមថា ខ្លួនកំពុងគាំទ្រសំណើរបស់​អង្គការ​ណាសា សម្រាប់ការធ្វើតេស្ត ទិន្នន័យ ការវិភាគ និងការពិនិត្យឡើងវិញនៃយានអវកាស Starliner។

ការ​លើក​ឡើង​របស់​​ក្រុមហ៊ុន Boeing ត្រូវ​គេ​ដឹង​ថា បើ​​យាន SpaceX អាច​នាំ​អវកាសយានិក​ត្រឡប់​​មក​វិញ​បាន នោះ​វា​​នឹង​ក្លាយ​​​ជា​ការ​វាយ​ប្រហារ​មួយ​ដ៏​ធំ​ចំពោះ​មុខមាត់​ក្រុមហ៊ុន Boeing។

ការ​​បាញ់​បង្ហោះ​យាន Starliner កាល​ពី​ខែ​មិថុនា គឺ​ជា​បេសកកម្ម​ដំបូង​ទៅ​​កាន់​​ស្ថានីយ​អវកាស​អន្តរជាតិ របស់​ Boeing ហើយ​​ក៏​ជា​ការ​បោះ​ជំហាន​​គួរ​ឲ្យកត់​សម្គាល់​ផង​ដែរ​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុមហ៊ុន SpaceX ដើម្បី​ដណ្ដើម​យក​កិច្ច​សន្យា​លើ​គម្រោង​​នានា​របស់​អង្គការ​ណាសា។

កាល​ពី​សប្ដាហ៍​មុន ក្រុមហ៊ុន Boeing ត្រូវ​គេ​រាយការណ៍​ថា​បាន​ខាត​បង់​ថវិកា​ចំនួន ១២៥​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​លើ​ការ​ខាត​បង់​លើក​មុន​ចំនួន​ ១,១​ពាន់​លាន​ដុល្លារ​ ​បន្ទាប់​ពី​កម្មវិធី​បាញ់​បង្ហោះ​ Starliner៕

ដោយ៖ ឈាង

The post ថា​ទៅ​តែ​៨​ថ្ងៃ​ទេ តែ​អវកាសយានិក​២​រូប​ជាប់​​ក្នុង​លំហ​​ដល់ឆ្នាំ​២០២៥​ទើប​ត្រឡប់​​វិញ​បាន appeared first on Kampuchea Thmey Daily.

យានអវកាសចិន ជោគជ័យ នាំយកសំណាកដ៏កម្រពីឋានព្រះចន្ទ មកផែនដីដើម្បីសិក្សា
នៅទីបំផុត ក្រោយបំពេញបេសកកម្មអស់រយៈពេល២ខែនៅឋានព្រះចន្ទ យានអវកាសរបស់ចិនឈ្មោះ Chang’e-6 បានវិលត្រឡប់មកភពផែនដីវិញហើយ ដោយពាំនាំមកជាមួយនូវសំណាកដ៏កម្រយកពីតំបន់មួយចំហៀងទៀតនៃព្រះចន្ទ ហើយរឿងនេះ ត្រូវបានគេសាទរថា ជាគន្លឹះដ៏សំខាន់ ជួយឲ្យក្រុមអ្នកវិទ្យាសាស្រ្ត សិក្សាកាន់តែច្បាស់អំពីរបៀបដែលភពទាំងឡាយកកើតឡើង។

(រូបថត៖ Weibo)

តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារទី២៥ខែមិថុនា, យានអវកាស Chang’e-6 បានចុះចតដោយជោគជ័យនៅស្ថានីយ៍ក្នុងតំបន់ Inner Mongolia នាវេលាម៉ោង ២:០៧នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង)។

ចំពោះបេសកកម្មនេះផងដែរ បានធ្វើឲ្យចិន ក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលបញ្ជូនយានអវកាសទៅដល់តំបន់មួយចំហៀងទៀតនៃព្រះចន្ទសែនឆ្ងាយ ជាកន្លែងដែលមនុស្ស​មិនធ្លាប់មើលឃើញទាល់តែសោះ ដោយសារតែវាមានចម្ងាយឆ្ងាយហួស និងស្ថានភាពផ្ទៃព្រះចន្ទ ពោរពេញទៅដោយរណ្តៅយក្ស។

(រូបថត៖ BBC)

សូមបញ្ជាក់ថា យាន Chang’e 6 ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Wenchang លើកោះហៃណាន ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី៣ខែឧសភា ហើយប៉ុន្មានសប្តាហ៍ក្រោយមក វាបានចុះចតដោយជោគជ័យនៅជិតប៉ូលខាងត្បូងរបស់ព្រះចន្ទ។ នៅពេលទៅដល់ មនុស្សយន្ត បានជីកយកដីនិងថ្ម ព្រមទាំងថតរូបផ្ទៃខាងលើ និងដោតទង់ជាតិចិននៅលើនោះផងដែរ។

បច្ចុប្បន្ននេះ ប្រទេសមហាអំណាចពិភពលោក មិនត្រឹមតែប្រជែងគ្នាលើភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងឈ្លោះទាស់ទែងគ្នានៅទីអវកាសផងដែរ។ ជាក់ស្តែងទីក្រុងប៉េកាំង បានជះធនធានយ៉ាងសន្ធឹកចូលទៅក្នុងកម្មវិធីអវកាសរបស់ខ្លួន នារយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដើម្បីតាមឲ្យទាន់សហរដ្ឋអាមេរិក និងរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យានអវកាសចិន ជោគជ័យ នាំយកសំណាកដ៏កម្រពីឋានព្រះចន្ទ មកផែនដីដើម្បីសិក្សា

The post យានអវកាសចិន ជោគជ័យ នាំយកសំណាកដ៏កម្រពីឋានព្រះចន្ទ មកផែនដីដើម្បីសិក្សា appeared first on Kampuchea Thmey Daily.