ព័ត៌មានអន្ដរជាតិ
យានអវកាសឯកជននាំមហាសេដ្ឋី ៤រូប ទៅដើរលេងក្នុងលំហ ចេញដំណើរហើយ!
យានអវកាស Falcon 9 របស់ក្រុមហ៊ុន SpaceX ដែលមានលោក Elon Musk ជាម្ចាស់ បានបាញ់បង្ហោះនាំអវកាសយានិកជាមហាសេដ្ឋីចំនួន៤រូប ក្នុងបេសកកម្មមានគោលបំណងយកមនុស្សដើរលេងលើលំហអាកាសជាលក្ខណៈឯកជនដំបូងគេរបស់ពិភពលោក។

តាមសេចក្តីរាយការណ៍របស់ Telegraph, យាននេះ ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក នៅថ្ងៃអង្គារទី១០ខែកញ្ញាឆ្នាំ២០២៤។
ក្រោយការបាញ់បង្ហោះ យាននេះនឹងធ្វើដំណើរចូលទៅក្នុងគន្លងជុំវិញផែនដី ជាមួយនឹងរយៈកម្ពស់អតិបរមា ១ ៤០០គីឡូម៉ែត្រ ពោលគឺជាកម្ពស់ខ្ពស់ដែលមិនធ្លាប់មានអ្នកហោះដល់សោះចាប់តាំងពីបេសកកម្ម Apollo លើកចុងក្រោយក្នុងឆ្នាំ១៩៧២។

ចំពោះមហាសេដ្ឋីទាំង៤រូបដែលធ្វើដំណើរទៅនេះគឺរួមមាន៖
- មេបញ្ជាការបេសកកម្ម Polaris Dawn គឺជាអវកាសយានិកឯកជនឈ្មោះ Jared Isaacman។ លោកក៏ជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្ម Shift4 ផងដែរ។
- លោក Scott Poteet កងទ័ពអាកាសចូលនិវត្តន៍របស់សហរដ្ឋអាមេរិក ដែលមានបទពិសោធន៍ហោះហើរលើយន្តហោះយោធាចំនួន ៣ ២០០ម៉ោង និងបទពិសោធន៍ប្រយុទ្ធ៤០០ម៉ោង។
- លោកស្រី Sarah Gillis ជាវិស្វករកក្រុមហ៊ុន SpaceX និងជាអ្នកឯកទេសបេសកកម្ម ដែលធ្លាប់បណ្តុះបណ្តាលអវកាសយានិកឯទៀត សម្រាប់ការហោះហើរលើរ៉ុកកែតរបស់ក្រុមហ៊ុន។
- លោកស្រី Anna Menon ក៏ជាវិស្វករ SpaceX ដែរនិងជាគ្រូពេទ្យរបស់យានអវកាសនេះ។ លោកស្រីធ្លាប់ធ្វើការឲ្យបេសកកម្មជាច្រើនរបស់ក្រុមហ៊ុន NASA និង SpaceX។

សូមបញ្ជាក់ថា ការបាញ់បង្ហោះនេះធ្វើឡើងស្របពេលក្រុមហ៊ុន SpaceX ត្រៀមបញ្ជូនមនុស្សត្រឡប់ទៅឋានព្រះចន្ទវិញសម្រាប់បេសកកម្ម Artemis III របស់ Nasa ដែលគ្រោងធ្វើនៅឆ្នាំ ២០២៦៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថាទៅតែ៨ថ្ងៃទេ តែអវកាសយានិក២រូបជាប់ក្នុងលំហដល់ឆ្នាំ២០២៥ទើបត្រឡប់វិញបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


