ព័ត៌មានអន្ដរជាតិ
ជប៉ុន បាញ់បង្ហោះយានដឹកទំនិញថ្មីទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិដោយជោគជ័យ
ជប៉ុនបានបាញ់បង្ហោះយានអវកាសដឹកទំនិញថ្មីមួយដោយជោគជ័យ ដែលមានឈ្មោះថា HTV-X1 ដើម្បីដឹកជញ្ជូនសម្ភារៈទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៦ខែតុលា។

យានអវកាសនេះត្រូវបានដឹកដោយរ៉ុកកែតដ៏មានឥទ្ធិពលបំផុតរបស់ជប៉ុនគឺ H3 ដែលហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគខាងត្បូងប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ។ ប្រហែល ១៤ នាទីបន្ទាប់ពីការបាញ់បង្ហោះ វាបានចូលទៅក្នុងគន្លងយ៉ាងត្រឹមត្រូវ។
HTV-X1 នឹងទៅដល់ស្ថានីយ៍អវកាសអន្តរជាតិ ក្នុងរយៈពេលពីរបីថ្ងៃទៀត ដោយអវកាសយានិកជប៉ុន Kimiya Yui នឹងប្រើដៃរ៉ូបូតដើម្បីចាប់វា។ យានដឹកទំនិញថ្មីនេះអាចដឹកសម្ភារៈបានច្រើន រក្សាទុករបស់ត្រជាក់ និងនៅជាប់នឹងស្ថានីយ៍រហូតដល់ប្រាំមួយខែ។ វាក៏នឹងយកកាកសំណល់ត្រឡប់ទៅផែនដីវិញ មុននឹងបន្តបេសកកម្មផ្សេងទៀតនៅក្នុងលំហ។
គួរបញ្ជាក់ថានេះក៏ការហោះហើរលើកដំបូងរបស់រ៉ុកកែត H3 ដ៏មានឥទ្ធិពលបំផុតរបស់ជប៉ុន ដែលមានឧបករណ៍ជំរុញចំនួនបួន និងអាចផ្ទុកបន្ទុកធ្ងន់ជាង។ រ៉ុកកែត H3 នេះបានជំនួសម៉ូដែល H-2A ចាស់ ហើយត្រូវបានរចនាឡើងឱ្យមានតម្លៃថោកជាង និងមានការប្រកួតប្រជែងខ្លាំងជាងមុននៅក្នុងឧស្សាហកម្មអវកាសពិភពលោក។
JAXA ដែលជាទីភ្នាក់ងារអវកាសរបស់ជប៉ុន បាននិយាយថា ការបាញ់បង្ហោះនេះគឺជាជោគជ័យដ៏ធំមួយ និងបង្ហាញពីសមត្ថភាពរបស់ជប៉ុនក្នុងការបញ្ជូនសម្ភារៈទៅកាន់លំហដោយខ្លួនឯង។ ភាពជោគជ័យនេះពង្រឹងតួនាទីរបស់ប្រទេសជប៉ុនក្នុងបច្ចេកវិទ្យាអវកាស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


