ព័ត៌មានអន្ដរជាតិ
NASA ឲ្យម្នាក់៥ដុល្លារក្នុង១ថ្ងៃ សម្រាប់អវកាសយានិក២រូបដែលជាប់ខ្លួនលើយាន ISS អស់៩ខែ
អវកាសយានិករបស់អង្គការណាសាចំនួន២រូបគឺលោកស្រី Sunita Williams និងលោក Butch Wilmore ថ្មីៗនេះ បានត្រឡប់មកផែនដីវិញ បន្ទាប់ពីជាប់ខ្លួនអស់រយៈពេល៩ខែនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ព្រោះបញ្ហាបច្ចេកទេស។ មនុស្សភាគច្រើនប្រហែលជាគិតថា ពួកគេអាចទទួលបានប្រាក់ឧបត្ថម្ភយ៉ាងច្រើនក្រាស់ក្រែល ប៉ុន្តែវាមិនដូចអ្វីដែលគេយល់ឃើញឡើយ ពោលគឺ អង្គការណាសាឧបត្ថម្ភឲ្យអវកាយានិកទាំង២នូវប្រាក់ប្រចាំថ្ងៃត្រឹមម្នាក់៥ដុល្លារប៉ុណ្ណោះ។

លោកស្រី Williams និងលោក Wilmore ដើមឡើយមានគម្រោងធ្វើបេសកកម្មនៅក្នុងលំហត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ តែត្រូវបានជាប់គាំងខ្លួននៅទីនោះព្រោះបញ្ហាបច្ចេកទេសរហូតដល់ ២៨៦ថ្ងៃ គិតចាប់តាំងពីថ្ងៃធ្វើដំណើរកាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៤ រហូតដល់ថ្ងៃវិលត្រឡប់មកផែនដីវិញនៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២៥។
ថ្វីត្បិតជាប់គាំងខ្លួននៅលើលំហក៏ដោយ ក៏លោកស្រី Williams និងលោក Wilmore នៅតែអាចទទួលបានប្រាក់ខែប្រចាំឆ្នាំរបស់ពួកគេដដែល ដែលមានចាប់ពី ១២៥ ០០០ដុល្លារ ដល់ ១៦៣ ០០០ដុល្លារ អាស្រ័យលើបទពិសោធន៍ និងឋានៈរបស់ពួកគេ។ យ៉ាងណា បន្ថែមពីលើប្រាក់បៀវត្សរ៍នេះ អង្គការណាសា បានផ្តល់ឲ្យអវកាសយានិកនូវប្រាក់ឧបត្ថម្ភប្រចាំថ្ងៃចំនួន ៥ដុល្លារ ក្នុងអំឡុងពេលពួកគេជាប់ខ្លួននៅក្នុងលំហ។ ចំពោះបេសកកម្មរយៈពេល ២៨៦ថ្ងៃរបស់ពួកគេ គឺស្មើនឹង ១ ៤៣០ដុល្លារសម្រាប់អវកាសយានិកម្នាក់ៗ។
វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា អវកាសយានិកមិនទទួលបានប្រាក់ឈ្នួលបន្ថែមសម្រាប់ការបន្ថែមម៉ោង ឬថ្ងៃឈប់សម្រាកក្នុងអំឡុងពេលបេសកកម្មនោះឡើយ។ ប្រាក់ឈ្នួលគឺផ្អែកលើម៉ោងធ្វើការធម្មតា ហើយពួកគេទទួលបានប្រាក់បន្ថែមមួយចំនួនសម្រាប់ការចំណាយដោយចៃដន្យនៅពេលបំពេញបេសកកម្មរបស់ពួកគេតែប៉ុណ្ណោះ៕

ដោយ៖ ឈាង
ចុចអាន៖ អវកាសយានិក២រូបដែលជាប់ខ្លួននៅលើយាន ISS អស់៩ខែ ត្រឡប់មកផែនដីវិញដោយជោគជ័យ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?