ព័ត៌មានអន្ដរជាតិ
យានអវកាសចិន ជោគជ័យ នាំយកសំណាកដ៏កម្រពីឋានព្រះចន្ទ មកផែនដីដើម្បីសិក្សា
នៅទីបំផុត ក្រោយបំពេញបេសកកម្មអស់រយៈពេល២ខែនៅឋានព្រះចន្ទ យានអវកាសរបស់ចិនឈ្មោះ Chang’e-6 បានវិលត្រឡប់មកភពផែនដីវិញហើយ ដោយពាំនាំមកជាមួយនូវសំណាកដ៏កម្រយកពីតំបន់មួយចំហៀងទៀតនៃព្រះចន្ទ ហើយរឿងនេះ ត្រូវបានគេសាទរថា ជាគន្លឹះដ៏សំខាន់ ជួយឲ្យក្រុមអ្នកវិទ្យាសាស្រ្ត សិក្សាកាន់តែច្បាស់អំពីរបៀបដែលភពទាំងឡាយកកើតឡើង។

តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារទី២៥ខែមិថុនា, យានអវកាស Chang’e-6 បានចុះចតដោយជោគជ័យនៅស្ថានីយ៍ក្នុងតំបន់ Inner Mongolia នាវេលាម៉ោង ២:០៧នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង)។
ចំពោះបេសកកម្មនេះផងដែរ បានធ្វើឲ្យចិន ក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលបញ្ជូនយានអវកាសទៅដល់តំបន់មួយចំហៀងទៀតនៃព្រះចន្ទសែនឆ្ងាយ ជាកន្លែងដែលមនុស្សមិនធ្លាប់មើលឃើញទាល់តែសោះ ដោយសារតែវាមានចម្ងាយឆ្ងាយហួស និងស្ថានភាពផ្ទៃព្រះចន្ទ ពោរពេញទៅដោយរណ្តៅយក្ស។

សូមបញ្ជាក់ថា យាន Chang’e 6 ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Wenchang លើកោះហៃណាន ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី៣ខែឧសភា ហើយប៉ុន្មានសប្តាហ៍ក្រោយមក វាបានចុះចតដោយជោគជ័យនៅជិតប៉ូលខាងត្បូងរបស់ព្រះចន្ទ។ នៅពេលទៅដល់ មនុស្សយន្ត បានជីកយកដីនិងថ្ម ព្រមទាំងថតរូបផ្ទៃខាងលើ និងដោតទង់ជាតិចិននៅលើនោះផងដែរ។
បច្ចុប្បន្ននេះ ប្រទេសមហាអំណាចពិភពលោក មិនត្រឹមតែប្រជែងគ្នាលើភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងឈ្លោះទាស់ទែងគ្នានៅទីអវកាសផងដែរ។ ជាក់ស្តែងទីក្រុងប៉េកាំង បានជះធនធានយ៉ាងសន្ធឹកចូលទៅក្នុងកម្មវិធីអវកាសរបស់ខ្លួន នារយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដើម្បីតាមឲ្យទាន់សហរដ្ឋអាមេរិក និងរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យានអវកាសចិន ជោគជ័យ នាំយកសំណាកដ៏កម្រពីឋានព្រះចន្ទ មកផែនដីដើម្បីសិក្សា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


