ព័ត៌មានអន្ដរជាតិ
ចិន បង្ហាញមហិច្ឆតា សង់យានផ្ទុកយន្តហោះមហាអស្ចារ្យ នៅក្នុងលម្ហអាកាស
ធ្លាប់តែមាននាវាផ្ទុកយន្តហោះនៅលើទឹក ប៉ុន្តែឥឡូវមហាយក្សចិន បានបង្ហាញមហិច្ឆតាសង់យានផ្ទុកយន្តហោះមហាអស្ចារ្យ នៅក្នុងលម្ហអាកាស ដែលនេះគូសបញ្ជាក់យ៉ាងច្បាស់ថា ការប្រកួតប្រជែងផ្នែកយោធា បានធ្លាយដល់ទីអវកាសហើយ។

តាមការផ្សាយរបស់គេហទំព័ររដ្ឋចិន Zaobao កាលពីថ្ងៃអាទិត្យទី១១ខែមករាឆ្នាំ២០២៦ យានអនាគតមួយនេះមានឈ្មោះ Luan Niao ទម្ងន់ ១០០ ០០០តោន។
យាននេះមានប្រវែង២៤២ម៉ែត្រ និងប្រវែងស្លាបពីចុងម្ខាងទៅចុងម្ខាង ៦៨៤ម៉ែត្រ ព្រមទាំងទម្ងន់ហោះហើរអតិបរមា ១២០ ០០០ តោន ដោយអាចផ្ទុកយន្តហោះចម្បាំងក្នុងលម្ហអាកាសគ្មានមនុស្សបើកប្រភេទ Xuan Nu រហូតដល់៨៨គ្រឿង។
ក្រោមគម្រោង «ទ្វារមេឃខាងត្បូង» ដ៏មហិមា, យាន Luan Niao ត្រូវបានរចនាឡើងដើម្បីហោះហើរក្នុងស្រទាប់បរិយាកាសខ្ពស់ ឬក្នុងគន្លងតារាវិថីផែនដី ហើយក្រៅពីផ្ទុកយន្តហោះចម្បាំងគ្មានមនុស្សបើក យាននេះក៏បំពាក់ជាមួយអាវុធឡាស៊ែរថាមពលខ្ពស់ផងដែរ។
យោងតាមអ្នកវិទ្យាសាស្រ្តចិន យាន Luan Niao ភ្ជាប់ជាមួយប្រព័ន្ធរុញច្រានថាមពលនុយក្លេអ៊ែរ ដើម្បីផ្តល់ថាមពលគ្រប់គ្រាន់សម្រាប់លើកទម្ងន់ ១២០ ០០០ តោន ឲ្យហោះផុតពីកម្លាំងទំនាញផែនដី ហើយវាក៏បំពាក់ជាមួយម៉ាស៊ីនអ៊ីយ៉ុង សម្រាប់ប្រើប្រាស់ក្នុងការធ្វើចលនានៅលម្ហអាកាសផងដែរ។មិនត្រឹមប៉ុណ្ណឹង វាប្រើប្រាស់សមាសធាតុថ្មីៗ ដើម្បីកាត់បន្ថយទម្ងន់ ប៉ុន្តែរក្សាភាពធន់នឹងកម្ដៅ និងវិទ្យុសកម្ម។
អ្នកជំនាញយោធាចិនបានលើកឡើងថា គម្រោងនេះគឺជាទស្សនទានប្រកបដោយនវានុវត្តន៍ និងការគិតទុកជាមុន។ គម្រោងនេះនឹងធ្វើសមាហរណកម្មបច្ចេកវិទ្យាកំពូលៗ រួមមាន ការហោះហើរក្នុងល្បឿនលឿនជាងសំឡេងខ្លាំង, អាវុធថាមពលតម្រង់ទិស, ការហោះហើរទៅមកក្នុងលម្ហអាកាស និងការបង្កើតថ្មីៗផ្នែកបច្ចេកវិទ្យាខ្ពស់ផ្សេងៗ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់លម្អិតលើសនេះទេអំពីសមត្ថភាពពិសេសរបស់យាន Luan Niao ហើយក៏មិនទាន់មានការអះអាងផងដែរថាតើយាននេះ នឹងសាងសង់បានសម្រេចនៅពេលណា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


