លោកបណ្ឌិត គី សេរីវឌ្ឍន៍ Archives - Kampuchea Thmey Daily

អ្នកជំនាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?
ភ្នំពេញ ៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈជា​សេ​នាធិ​ការ បាន​ខិតខំ​​ប្រឹង​ប្រែងប្រ​មូ​ល និង​ផ្សព្វ​​ផ្សាយ​​​ពីឱកាស​ការ​ងារ​គ្រប់​ទម្រង់ ដើម្បី​ផ្ដល់ជូន​នូវឱកា​សការងាររាប់ម៉ឺនក​ន្លែង​ដល់​អតីតពល​ករ​ខ្មែរដែល​បាន​វិល​ត្រឡប់ពី​ប្រ​ទេសថៃ ដោ​យក្នុងនោះ​មា​ន​​អ​តីត​​ភាគច្រើ​​​នបាន​ចាប់យកឱ​កាសការ​ងារតាមរយៈវេទិកាការងារនៅមូល​ដ្ឋានរបស់ខ្លួន, ទាក់ទ​ងទៅលេខ ១​២៩៧, ពិព័រណ៍​ការងា​រនៅតាម​ទី​ប្រជុំជន និងក្រោ​មរូបភា​ពផ្សេងៗជា​ច្រើនទៀ​ត។

ដោយឡែកនៅមានបងប្អូនអតីតពលករមួយចំនួនតូច នៅតែមានបំណងចង់វិលត្រឡប់ទៅធ្វើាការងារនៅក្នុងប្រទេសថៃ បើទោះបីជា​រង​កា​រ​ប្រមាថ មើលងាយ មើលថោក ប្រើប្រាស់ហឹ​ង្សា និងការរំលោភបំពានក្រោមរូបភាពផ្សេងៗជាច្រើនពីសំណាក់ជនជាតិថៃក៏ដោយ។ ជុំវិញ​ទឡ្ហីករណ៍ទាំងនេះ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើ​ងនូវ​កត្តា ៣​ចំណុច ដែល​ធ្វើឱ្យពលក​រខ្មែរ​នៅ​តែ​បន្តចំ​ណាក​ស្រុក​​ទៅ​ថៃទាំង​​ខុស​​ច្បាប់​។

លោ​កបណ្ឌិត គី សេរីឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា បានយល់ឃើញថា «ទី១. ទម្លាប់​ប្រជាពលរដ្ឋ ដែលធ្លាប់​រស់នៅ​ស្រុក​គេ ហើយ​កា​​ររស់នៅ​ក្នុងភូ​មិស្រុកខ្លួន​ឯង ធ្វើ​ឱ្យគាត់​មិន​ទម្លាប់ ធ្វើ​ឱ្យគាត់​ពិបាក វាទៅ​ជាការ​ប្លែកក្នុង​ការរ​ស់នៅ។ ទី២. ការយល់ដឹង​របស់​គាត់ គាត់នៅ​តែ​យល់ថា ទៅធ្វើ​ការនៅក្រៅប្រ​ទេស​មានប្រយោជន៍​ជាងការធ្វើការ​នៅក្នុងស្រុ​ក និងទី៣. ការអូសទាញ​ដោយ​មេខ្យល់​ដែល​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​អូសទាញ​កម្លាំង​ពលកម្ម​ឱ្យទៅធ្វើការ​នៅក្រៅ​ប្រទេស ដើម្បី​ទទួល​បានប្រាក់កម្រៃពី​ប្រទេសដែល​ខ្វះកម្លាំ​ងព​លក​ម្ម»។

​លោកប​ណ្ឌិតបានប​ន្ថែមថា អាជ្ញា​ធរភូមិ ឃុំ ដូចជា ក្រុមការ​ងារ​រាជរដ្ឋាភិ​បាលដែល​ជា​អាណា​ព្យាបាល​ដោយប្រយោល​របស់​ប្រជា​ពល​រដ្ឋ ត្រូវ​ជួយ​លើក​ទឹ​ក​ចិត្តពួក​គាត់​ឱ្យ​រស់​នៅ​ក្នុង​ស្រុក បំពេញការងារក្នុ​ងស្រុក បង្កើតភាពស្និទ្ធ​ស្នាល​ជាមួយ​ពួកគាត់​ ដើម្បី​ឱ្យពួក​គាត់​អាចរស់​នៅក្នុង​ស្រុក​ភូមិ​បាន និងអា​ច​បំពេញកា​រងា​រក្នុង​ស្រុកវិញបា​ន។

លើសពីនេះ លោកបណ្ឌិតបានសង្កត់ធ្ងន់ទៅលើប្រធានភូមិ មេឃុំ និងចៅ​​សង្កាត់ គឺមាន​​តួនាទី​សំ​ខាន់​​ណាស់​ ក្នុងកា​​រ​ផ្ដល់​​​នូវ​ភា​ព​​កក់​​​ក្ដៅ​ដល់​ប្រជា​ព​លរ​ដ្ឋ​​នៅ​​ក្នុង​​ភូមិ។ ក្នុង​នោះ​គឺកា​ររួម​​ចំណែក ដើម្បី​បង្កើន​ធនធានការ​ផលិតនៅ​ក្នុងស្រុក​ឱ្យបានច្រើន ប្រសើរ​ជា​ង​ការជំរុញពួកគាត់ឱ្យ​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដែលជា​ផ្នែកមួយដ៏​សំខាន់ក្នុងការ​​លើកកម្ពស់សេ​​ដ្ឋ​កិច្ចជាតិ​​តាមរយៈការប​ង្កើ​ត​ការងារ បង្កើនប្រា​ក់​ចំ​ណូល និង​ទាក​ទាញ​វិនិ​យោគបរទេស​​បន្ថែម​សម្រាប់ប្រទេ​សកម្ពុជា។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា យន្តការឆ្លើយតប និងអន្តរាគមន៍របស់របស់រាជរដ្ឋាភិបាល ជូនចំពោះ​បងប្អូន​ពល​ករ និងប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកកម្ពុជាវិញ ត្រូវបានរៀបចំដាក់ចេញ លក្ខណៈជាប្រព័ន្ធ និងតាមដំណាក់កាល ដើម្បី​ឱ្យ​ការវិល​ត្រឡប់ប្រ​កប​​ដោយ​សុវត្ថិភាព, កាត់បន្ថយបន្ទុកចំណាយ, ទទួលបានព័ត៌មានឱកាសការងារ និ​ងឱកាសបណ្ដុះបណ្ដាល, ទទួលបានការងារ ប្រាក់ចំណូ​លសមរម្យ និ​ងកា​រគាំពារសង្គម, ការទប់ស្កាត់ និងកាត់​បន្ថយការវិលត្រឡប់ទៅប្រទេសថៃវិញដោ​យប្រថុ​យ​ប្រថាន, សក្ដានុ​​ពល​គាំទ្រឧ​ស្សា​ហកម្ម​ក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ច។

ក្រសួងការងារ ​បានសម្របសម្រួល ដើម្បីឱ្យពលករ និងប្រជា​ព​លរដ្ឋអាចឆ្ល​ងកាត់ព្រំដែន, ការទទួលដោយផ្ដល់ភាពកក់ក្ដៅ, ​ផ្ដល់អាហារ និង​សម្រួល​​មធ្យោបាយធ្វើដំណឹរត្រឡប់ទៅស្រុក​កំណើតវិញ។ ប​ង្កើត​យុទ្ធនា​ការ​ចុះ​ឈ្មោះ​ពលករ ដើម្បី​ផ្គូ​ផ្គង​ការ​ងារ និង​បញ្ជូនទៅ​វគ្គប​ណ្ដុះ​បណ្ដាល និង​បំពេញ​​ព័ត៌​មាន​​តា​ម​លេ​ខ ១២៩៧​ ក៏ដូ​ចជា ការ​បង្កើតយុ​ទ្ធនាការប្រមូលព័​ត៌មានឱ​កាសការងា​រ និងបណ្ដុះបណ្ដាល។

គួររំលឹកថា​ រយៈពេ​លជាង ១ឆ្នាំនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែល​បាន​កើតឡើ​ងកា​លពីចុ​ង​ខែ​​ឧសភា ឆ្នាំ២០២៥ បានធ្វើឱ្យ​មាន​​​ភាព​​តាន​តឹង​​​ផ្នែក​​ទំ​នាក់ទំន​ង ជម្លោះ​រវាង​ប្រទេ​សទាំង​ពីរ បានជះ​ឥទ្ធិ​​ព​លដល់​ពលករខ្មែរ​​ចំ​ណាក​ស្រុ​ក​វិ​លត្រ​ឡប់​មក​​ដែ​ន​ដីកំណើ​​​តវិ​ញ​ប្រមា​ណ​ជាង ៧៧​ម៉ឺ​ន​​នា​ក់ ក្នុ​ង​នោះ​មាន​ចំនួន ៦៥ម៉ឺន​​នា​ក់ដែ​ល​ទទួល​បានកា​រ​ងារ​ធ្វើ​នៅ​​ក្នុង​​ស្រុក៕

The post អ្នកជំនាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ? appeared first on Kampuchea Thmey Daily.

អ្នកជំនាញ ៖ មានតែប្រទេសផលិតប្រេងខ្លួនឯងប៉ុណ្ណោះទើបអាចទប់ស្កាត់ការហក់ឡើងនៃថ្លៃប្រេង
អ្នក​ជំនាញ​សេដ្ឋកិច្ច នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក​បណ្ឌិត គី សេរីវឌ្ឍន៍ មើល​ឃើញ​ថា​ ចំពោះ​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេង​នា​ពេល​បច្ចុប្បន្ន​​នេះ​ ​គឺ​ជា​គ្រោះ​ដែល​កើត​ឡើង​ពី​សង្គ្រាម​ ហើយ​ក៏​មិន​មាន​ប្រទេស​ណា​អាច​ទប់​ស្កាត់​បាន​ទេ​ គឺ​មាន​តែ​ប្រទេស​ដែល​ផលិត​​ប្រេង​ខ្លួន​ឯង​ប៉ុណ្ណោះ​ ទើប​អាច​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​ប្រេង​នេះ​បាន។

ជុំ​វិញ​ការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ដែល​បង្ករឡើងដោយសង្គ្រាម​នៅ​មជ្ឈិម​បូព៌ា រវាង​អាមេរិក អ៊ីស្រាអែល និង​អ៊ីរ៉ង លោក​បណ្ឌិត គី សេរីវឌ្ឍន៍ បាន​លើក​ឡើង​៖«ថា ចំណុច​នេះ​យើង​ឃើញ​ថា​សេដ្ឋកិច្ច​ពិភព​លោក​កំពុង​នៅ​ទ្រឹង​ប្រឈម​នឹង​ការ​ដាំ​ក្បាល​ចុះ​ ហើយ​ការ​ឡើង​ថ្លៃ​ប្រេងនេះទៀតសោត​ក៏​នឹង​ទាញ​ឱ្យ​សេដ្ឋកិច្ច​កាន់​តែ​ថម​ថយ​ជាង​មុន»​។

លោកសង្កត់ធ្ងន់ថា «នេះហើយ​ដែល​ជា​ទ្វេរ​គ្រោះ​របស់​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ក្នុង​ឆ្នាំ​២០២៦ ហើយ​ក្នុង​នោះ កម្ពុជាយើង​ក៏​រង​គ្រោះ​នូវ​ទ្វេរ​គ្រោះ​នេះ​ដូចគ្នា​ដែរ​ ដែល​យើង​មិន​អាច​ជៀស​ផុត​នោះ​ទេ​»។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានបន្តថា យ៉ាង​ណា​ក៏​ដោយ​ប្រសិន​បើ​​​ក្រឡេក​ទៅ​មើល​សកម្មភាព​នេះ ​ថ្លៃ​ដើម​នៃ​ការ​ឡើ​ង​​​ថ្លៃ​ប្រេង​ មិន​មែន​តែ​ក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​នៅ​គ្រប់​កន្លែង​ទាំង​អស់សុទ្ធសឹងតែ​មាន​ការ​កើន​ឡើង​ ដូច្នេះ​បាន​ន័យ​ថា​ ថ្លៃ​ដើម​សកល​ គឺ​មាន​ការ​កើន​ឡើង​។

ជុំវិញបញ្ហានេះ លោកបណ្ឌិត បញ្ជាក់ថា៖«ការ​នាំ​ចេញ​​របស់​កម្ពុជា​នៅ​តែ​បន្ត គ្រាន់​តែ​ការ​នាំ​ចេញ​របស់​កម្ពុជា​មួយ​ចំណែក​មាន​ការ​ថយចុះ​ ហើយ​ដោយ​សារ​តែ​ថ្លៃ​ប្រេង​ឡើង​ខ្ពស់​ក៏ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​កាត់​បន្ថយ​ការ​ប្រើប្រាស់ផងដែរ»។

«ត្រង់​ចំណុច​នេះ យើង​នៅ​ទទួល​ស្គាល់​ថា​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​មាន​ការ​បន្ថយ​ល្បឿន​ជាង​មុន​ដែរ ហើយម្យ៉ាង​វិញ​ទៀត​នៅ​ពេល​ប្រេង​ឡើង​ថ្លៃ​ គឺ​ធ្វើ​ឱ្យ​ថ្លៃ​កសិផល​មាន​ការ​កើន​ឡើង​ដោយ​សារ​តែ​កសិផល​របស់​កម្ពុជា​ត្រូវ​ការ​ម៉ាស៊ីន​បូម​ទឹក​ដើម្បី​បូម ដូច្នេះ​ហើយ​ការ​ចំណាយ​ថ្លៃ​កសិកម្ម​របស់​កសិករ​នឹង​កើន​ឡើង​ខ្ពស់​ជាង​មុន ដែល​ទាម​ទារ​ឱ្យ​មាន​ការ​យកចិត្ត​ទុក​ដាក់​ ព្រោះ​ការ​ឡើង​ថ្លៃ​ប្រេង បូក​រួម​នឹង​ការ​ឡើង​ថ្លៃ​ប្រេង​ គឺ​រួម​ចំណែក​ធ្វើ​ឱ្យ​អតិថរណា​កើន​ឡើង​ផងដែរ​»។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្ថែមដូចនេះ។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ស្តីពីថ្លៃ​លក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា ក្នុងគោល​បំណង​ជួយ​សម្រួលដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានអនុញ្ញាតឱ្យ​បន្តបញ្ចុះ​តម្លៃលក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៦,៥ សេនដុល្លារ/លីត្រ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈអនុវត្ត ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ គឺត្រូវលក់ ៤ ៤០០រៀលលីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៥ ១៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

ដោយ៖ ឌិន​ ថារី

The post អ្នកជំនាញ ៖ មានតែប្រទេសផលិតប្រេងខ្លួនឯងប៉ុណ្ណោះទើបអាចទប់ស្កាត់ការហក់ឡើងនៃថ្លៃប្រេង appeared first on Kampuchea Thmey Daily.

អ្នកជំនាញស្នើសុំកំហិតការផ្សាយគ្រឿងស្រវឹងត្រឹមម៉ាក និងឡូហ្គោ ដើម្បីកាត់បន្ថយការទាក់ទាញកុមារ ពិសេសយុវជនឱ្យសេពគ្រឿងស្រវឹង
យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញថាការអនុវត្តប្រកាសលេខ ០៨៤ ប្រក.ពម ស្ដីពីការកំណត់អំពីបែបបទនីតិវិធី និងវិធានការក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នឹងមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ការកុមារ និងយុវជនពីការទាក់ទាញឱ្យសេពគ្រឿងស្រវឹងនោះទេ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ភាគច្រើនការផ្សព្វផ្សាយគ្រឿងស្រវឹងគឺមកពីការទាក់ទាញតាមរយៈការអូសទាញឱ្យប្រើប្រាស់គ្រឿងស្រវឹងតាមរូបភាពណាមួយ។ លោកបន្តថា តាមរយៈការសិក្សាស្រាវជ្រាវកន្លងមក របាយការណ៍បង្ហាញថា អ្នកទទួលទានគឿងស្រវឹងកាន់តែមានចំនួនច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង លទ្ធផលចុងក្រោយនេះ ហាក់មិនទាន់ឆ្លើយតបបានទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញកាលពីពេលកន្លងទៅ។

យ៉ាងណាមិញ លោកបណ្ឌិត គី សេរីវឌ្ឃន៍ មើលឃើញថា ៦៦% នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមទូរទស្សន៍ ចន្លោះម៉ោង១៨:០០-២០:០០ បានផ្សារភ្ជាប់ជាមួយរង្វាន់ ពាក្យពេចន៍ជំរុញការផឹក សកម្មភាពយុវជនផឹកជុំគ្នា និងរូបភាពតារាកាន់ដបគ្រឿងស្រវឹងជាដើម ដែលបំពានទៅនឹងគោលការណ៍ទី៦ នៃប្រកាស។

ជាមួយគ្នានោះ ជាង៦០% នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ស្ថិតនៅជិតជាងចម្ងាយ២០០ម៉ែត្រជុំវិញគ្រឹះស្ថានសិក្សា ដែលជាការប្រព្រឹត្តផ្ទុយទៅនឹងគោលការណ៍ទី៧ នៃសេចក្ដីប្រកាស។

ចំណែកជាង៨០% នៃការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង តាមទម្រង់អេឡិចត្រូនិក ឬឌីជីថល ឬបណ្ដាញទំនាក់ទំនងសង្គម មិនបានរចនាទំព័រចែងអំពីការហាមអនីតិជនចូលទស្សនា ដូចការកំណត់ក្នុងប្រកាសនោះទេ។ ជាងពាក់កណ្តាលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនបានដាក់សារអប់រំ តាមការចង្អុលបង្ហាញក្នុងគោលការណ៍ទី៩ នៃសេចក្ដីប្រកាស។

ដោយរកឃើញថា ការអនុវត្តវិធានការសំខាន់ៗគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដូចមានចែងក្នុងប្រកាសលេខ០៨៥ ពុំមានប្រសិទ្ធភាពគ្រប់គ្រាន់ និងមានភាពលំបាកខ្លាំងក្នុងការពង្រឹងការអនុវត្ត ក្រុមការងារស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ស្នើសុំក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ពិចារណាដាក់ចេញបន្ថែមនូវវិធានការកំហិតការផ្សាយពាណិជ្ជកម្ម ដែលងាយស្រួលក្នុងការពង្រឹងការអនុវត្ត និងដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោក ថាមានប្រសិទ្ធភាពដើម្បីបង្ការកុមារ និងយុវជនពីការទាក់ទាញឱ្យសេពគ្រឿងស្រវឹង។

ស្ថិតក្នុងដំណាក់កាល ដែលកម្ពុជាមិនទាន់អាចហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុងបាន យើងគួរកំហិតការផ្សាយពាណិជ្ជកម្មឱ្យមានត្រឹមម៉ាកនិងឡូហ្គោគ្រឿងស្រវឹង ដោយហាមមិនឱ្យមានការផ្សារភ្ជាប់ជាមួយរង្វាន់ ប្រើតារា និងបុគ្គលមានឥទ្ធិពល និងការផ្សាយតាមប្រព័ន្ធឌីជីថល ជាដើម។

ការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមមនុស្សវ័យក្មេងកំពុងកើនឡើងគួរឱ្យព្រួយបារម្ភ ទាំងក្នុងចំណោមបុរសនិងស្ត្រី។ ផលប៉ះពាល់ នៃការសេពគ្រឿងស្រវឹង រួមមាន ជំងឺជាង២០០មុខ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ការខាតបង់ថវិកា ជាពិសេសផលប៉ះពាល់លើមូលធនមនុស្សរបស់កម្ពុជា៕

The post អ្នកជំនាញស្នើសុំកំហិតការផ្សាយគ្រឿងស្រវឹងត្រឹមម៉ាក និងឡូហ្គោ ដើម្បីកាត់បន្ថយការទាក់ទាញកុមារ ពិសេសយុវជនឱ្យសេពគ្រឿងស្រវឹង appeared first on Kampuchea Thmey Daily.

អ្នកជំនាញអះអាង តម្លៃប្រេងពិភពលោក រួមទាំងកម្ពុជា នឹងកើនឡើង ដោយសារសង្គ្រាមអ៊ីស្រាអ៊ែល-អ៊ីរ៉ង់
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច​ នៃរាជ​បណ្ឌិត្យសភាកម្ពុជា មើលឃើញ​ពី​ផល​ប៉ះពាល់​ចំនួន ៣ ដែល​អាច​នឹង​ជះ​ឥទ្ធិផល​មក​កាន់​ប្រទេស​កម្ពុជា​ តាម​រយៈ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់។

ថ្លែង​ប្រាប់​«​កម្ពុជា​ថ្មី» នៅ​ថ្ងៃ​ទី​០២ ខែ​មិនា ឆ្នាំ​២០២៦ នេះ លោក​បណ្ឌិត គី សេរីវឌ្ឍន៍ បាន​មាន​ប្រសាសន៍​ថា ចំពោះ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់ ដែល​កំពុង​តែ​កើត​មានឡើង​នា​ពេល​នេះ​អ្វី​ដែល​យើង​គិត​ទុក​ គឺ​អាច​នឹង​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​មក​ដល់​ប្រទេស​កម្ពុជា​។ ទី១ ​ប៉ះពាល់ដល់ការ​ចេញ​ទំនិញ​ទៅកាន់ទីក្រុងឌូបៃ ហើយ​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​​​កើន​ឡើង ម្យ៉ាងទៀតសង្គ្រាម​នេះនឹង​ជះ​ឥទ្ធិផល​អតិផរណា​មក​លើ​ប្រទេស​កម្ពុជា។

យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងសាំងធម្មតា លក់ចេញក្នុងតម្លៃ ៣៨៥០ រៀល ក្នុងមួយលីត្រ កើនឡើង ១០០ រៀល ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ១០ ខែមីនា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេស តម្លៃប្រេងអន្តរជាតិ​បាន​​ហក់ឡើងខ្លាំងជិត​ ១០ ដុល្លារ ​ពេលបើកការជួញដូរ​លើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ (២ មីនា) នេះ ដោយសារតែជម្លោះមជ្ឈិមបូព៌ា ដែលផ្ទុះឡើងក្រោយ​អ៊ីស្រាអែល និងអាមេរិករួមដៃគ្នាវាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ ដែលបង្កការវាយបកសងសឹក​ខ្លាំង និងប៉ះពាល់ដល់លំហូរប្រេងចេញពីតំបន់៕

យោងតាមក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មកម្ពុជា អេមីរ៉ាតអារ៉ាប់រួម នៅក្នុងឆ្នាំ២០២៥ សម្រេច​បាន​​ប្រមាណជិត​១០០ លានដុល្លារ កាលពីឆ្នាំ ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅអេមីរ៉ាតអារ៉ាប់រួមមានតម្លៃប្រមាណ ៧៤ លានដុល្លារ កើនឡើង ៩,៨១% ចំណែក​ឯ​អេមីរ៉ាតអារ៉ាប់រួមនាំចូលមកវិញមានតម្លៃ ២៤,៤៣ លានដុល្លារ កើន ៤,៥៧% ប្រៀបធៀបនឹងឆ្នាំ ២០២៤។

​កម្ពុជា​បាន​ធ្វើ​ការ​នាំចេញ​នូវ​សម្លៀកបំពាក់ ស្បែកជើង កាបូប កៅស៊ូធម្មជាតិ និងទំនិញផ្សេងៗទៀត​ទៅ​កាន់​ទី​ផ្សារ​អារ៉ាប់​រួម និង​នាំចូល​មកវិញ​នូវរ៉ែប្រើ​ជា​គ្រឿងចំហេះ ផលិតផលប្លាស្ទិក ថ្នាំជក់ កៅស៊ូសំយោគ និងទំនិញផ្សេងទៀត៕

ដោយ៖ ឌិន ថារី

The post អ្នកជំនាញអះអាង តម្លៃប្រេងពិភពលោក រួមទាំងកម្ពុជា នឹងកើនឡើង ដោយសារសង្គ្រាមអ៊ីស្រាអ៊ែល-អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

ការ​ដោះដូរ​ទំនិញ​អន្តរជាតិ​កម្ពុជា ​សម្រេច​បាន​ជាង ​៦ ​ពាន់លានដុល្លារ ​កើនឡើង ១៩% ​នៅ​​ខែ​មករា​
ការដោះដូរ​ទំនិញ​កម្ពុជា​ ជាមួយ​ដៃ​គូ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ ៦ ​ពាន់លាន​ដុល្លារ ​នៅ​ក្នុង​ខែមករា ​ឆ្នាំ ២០២៦ ​កើន​ឡើង​ ១៩% ​ប្រៀបធៀប​នឹង​រយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៥។

​ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា ​បង្ហាញថា ​នៅក្នុងខែមករា ឆ្នាំ ២០២៦ ​ការ​នាំ​ចេញ-នាំចូល​ទំ​និញ​រវាងកម្ពុជា ជា​មួយ​ដៃ​គូ​អន្តរជាតិ​មាន​ទំហំ​ទឹក​ប្រាក់​សរុប ៦ ពាន់លានដុល្លារ កើន​ឡើង ១៩% ក្នុង​នោះ​កម្ពុជា​នាំចេញ​មានតម្លៃ ២,៩១ ពាន់លានដុល្លារ កើនឡើង ២៦,៦% និង​នាំចូល​មានតម្លៃ ៣,១០ ពាន់លានដុល្លារ កើន ២២,៥%។​​​

ទំនិញសំខាន់ៗ​របស់កម្ពុជា ​ដែលនាំចេញទៅទីផ្សារ​អន្តរជាតិ ​មាន​សំបកកង់រថយន្ត ​គ្រឿងបន្លាស់ គ្រឿងបង្គុំគ្រឿងអគ្គិសនី និងសង្ហារឹម ព្រមទាំងសម្លៀកបំពាក់ ស្បែកជើង និងសម្ភារ​ធ្វើដំណើរ។​​ ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​កម្ពុជារួម​មាន​ ចិន អាស៊ាន ​អាមេរិក សហភាពអឺរ៉ុប ​ជប៉ុន កាណាដា ​អង់គ្លេស ​កូរ៉េខាងត្បូង ​អូស្ត្រាលី ​និងឥណ្ឌា។

​អ្នកឧកញ៉ា ​លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ប្រាប់កម្ពុជាថ្មី​នៅថ្ងៃទី ​១០ ​ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​ថា គម្រោង​វិនិយោគនៅកម្ពុជាកើនឡើងបានបង្កើនការផលិត ខណៈកម្ពុជានៅបន្តទទួលបានប្រព័ន្ធ​អនុគ្រោះពន្ធដូចជា EBA និង GSP ពីបណ្ដាប្រទេសមួយចំនួន ឬក៏កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងបណ្ដាប្រទេសមួយចំនួនទៀត ​ដែលនាំឱ្យការនាំចេញ​របស់កម្ពុជាកើនឡើង​។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា​ កម្ពុជា​នៅតែ​រក្សាបានទីផ្សារសំខាន់ៗ​របស់ខ្លួន ​ដែល​ជា​ទីផ្សារ​ពិភពលោក​ ធានាបាន​នូវការផ្គត់ផ្គង់​ បង្កើត​សក្ដា​នុភាព ​ក្នុងខ្សែច្រវាក់​តម្លៃ និងខ្សែច្រវាក់​ផ្គត់​ផ្គង់​ និង​រក្សាបាននូវជំនឿចិត្ត​ពីអ្នកបញ្ជាទិញ​។

​លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ​ប្រាប់កម្ពុជាថ្មីថា កម្លាំង​សេដ្ឋកិច្ចកម្ពុជានៅតែមានសន្ទុះលើវិស័យមួយចំនួន ​ខណៈវិស័យមួយចំនួន​ក៏រងផល​ប៉ះ​ពាល់។

​លោកបណ្ឌិត គី សិរីវឌ្ឍន៍ ​យល់ឃើញថា៖ «​ការនាំចេញច្រើន ​ទីផ្សារយើងធំ ​៣០% គឺ សហរដ្ឋអាមេរិក ​ជិត ២០% ​គឺអឺរ៉ុប ​ហើយទីផ្សារមួយចំណែក​នៅក្នុងតំបន់អាស៊ាន ​និងចិន»។

​បើតាម​អ្នកស្រាវជ្រាវរូបនេះ ទោះជាវិស័យមួយចំនួន​កំពុងជាប់គាំងក៏ដោយ ​ក៏ប៉ុន្តែ​វិស័យ​ឧស្សាហកម្ម កមន្ត​សាល ​និងនាំចេញកំពុងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើន ដែលបានផ្ដល់ការងារ​ដល់កម្លាំងពលកម្មក្នុងស្រុក។​

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបាន​នូវ​ទំហំ​ទឹក​ប្រាក់​ ៦៥,២៥ ​ពាន់​លានដុល្លារ​ កើនឡើង ​១៨% ​ធៀបនឹងឆ្នាំ ​២០២៤ ​ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅទីផ្សារអន្តរជាតិសម្រេចបាន ៣១,២៨ ពាន់លានដុល្លារ កើន​ឡើង ១៧% ​និង​នាំចូលមកវិញ​មានតម្លៃ ​៣៣,៩៦ ​ពាន់លានដុល្លារ កើនឡើង ១៨%៕

អត្ថបទ៖ ឡេង ដេត

The post ការ​ដោះដូរ​ទំនិញ​អន្តរជាតិ​កម្ពុជា ​សម្រេច​បាន​ជាង ​៦ ​ពាន់លានដុល្លារ ​កើនឡើង ១៩% ​នៅ​​ខែ​មករា​ appeared first on Kampuchea Thmey Daily.

អ្នកជំនាញ៖ ការលុបអត្រាពន្ធសម្រាប់ទំនិញនាំចូលពីអាមេរិក នឹងផ្តល់ឱកាសដល់វិនិយោគិននៅកម្ពុជា
លោក​បណ្ឌិត គី សិរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​មាន​ប្រសាសន៍​ថា ចំពោះ​ការ​លុប​ចោល​នូវ​អត្រា​ពន្ធ​របស់​ប្រទេស​កម្ពុជា​សម្រាប់​ការ​នាំ​ទំនិញ​ពី​អាមេរិក​នឹង​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​ដែល​ចូល​​មក​វិនិយោគ​នៅ​កម្ពុជា​ទទួល​បាន​អត្រា​បង់​ពន្ធ​ទាប​បើ​ធៀប​ជា​មួយ​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ ដូច​ជា​វៀតណាម​ជា​ដើម​នោះ​ដែល​រងសម្ពាធ​ពន្ធ ២០% ពី​អាមេរិក​។

ក្នុង​សេចក្ដីថ្លែងការណ៍របស់សេតវិមាន កម្ពុជាបាន​ប្តេជ្ញាលុប​បំបាត់​ពន្ធគយ​លើគ្រប់មុខទំនិញឧស្សាហកម្ម និងផលិតផលម្ហូបអាហារ និងកសិកម្មរបស់សហរដ្ឋអាមេរិក​ដែល​នាំ​ចូលមក​កម្ពុជា។ ជុំ​វិញ​បញ្ហា​នេះ លោក​បណ្ឌិត គី សិរីវឌ្ឍន៍​ ​បានលើកឡើងថាសម្រាប់​​ទំនិញ​ដែល​ផលិតនៅសហរដ្ឋអាមេរិក​ នឹងត្រូវបាន​នាំចូល​មក​ប្រទេស​កម្ពុជានោះមិន​ជាប់​ពន្ធ​នោះទេ។

ចំណែក​ឯ​អ្នក​វិនិយោគ​ទាំង​អស់​ផលិត​នៅ​ប្រទេស​កម្ពុជា​ ហើយ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ​ ត្រូវ​ជាប់​ពន្ធ​ MFN មានន័យថាប្រទេស​ដែល​ទទួល​បាន​ការ​អនុគ្រោះពន្ធ ហើយក៏​ត្រូវ​បូកបន្ថែម​​អត្រាពន្ធ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​អត្រាពន្ធគយ ១៩ % ទៀត​។ ប៉ុន្តែ​ប្រសិន​បើ​​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ប្រសិន​បើ​អ្នក​វិនិយោគ​ទាំង​អស់​មក​ប្រទេស​កម្ពុជា គឺ​គាត់​នឹង​ទទួល​បាន​នូវ​អត្រា​បង់​ពន្ធ​ទាប​បើ​ធៀប​ជា​មួយ​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ។

ទន្ទឹម​នេះ លោក​បណ្ឌិត ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា លុបបំបាត់ពន្ធគយ ១០០% លើម្ហូបអាហារដែលនាំចូលពីសហរដ្ឋអាមេរិកនេះ នឹងមិនប៉ះពាល់ដល់ផលិតផលក្នុងស្រុកនោះទេ ដោយសារតែផលិតផលម្ហូបអាហារអាមេរិកមានតម្លៃខ្ពស់ បើ​ធៀប​ទៅ​នឹង​ម្ហូប​អាហារ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ដូច្នេះ​ហើយ ការ​លើក​លែង​ពន្ធ​នេះ គឺ​គ្រាន់​តែ​ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​នយោបាយ​ប្រទេស​ និង​ប្រទេស​ ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្តែង​នៅ​ក្នុង​ពាណិជ្ជកម្ម​វា​អាច​នឹង​មាន​លំហូរ​ចូល​នូវ​កសិផល​អាមេរិក​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ​ ជា​ពិសេស​ទាក់ទង​ទៅ​និង​ម្ហូប​អាហារ​។

មួយ​វិញ​ទៀត ម្ហូប​អាហារ​អាមេរិក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ម្ហូប​អាហារ​ដែល​ល្អ​ដូច្នេះ​ការ​នាំ​ចូល​ដោយ​រួច​ពន្ធ​នេះ​នឹង​ធ្វើ​ឱ្យ​ថ្លៃ​ទំនិញ​អាមេរិក​មាន​តម្លៃ​ទាប​ជាង​មុន​​ ហើយអាច​នឹង​ធ្វើ​ឱ្យ​ការ​នាំ​ចូល​មាន​ការ​កើន​ឡើង​ប្រសើរ​ជាង​មុន​ ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​មាន​លទ្ធភាព​អាច​ប្រើប្រាស់​បាន​ច្រើន​ជាង​មុន​នូវ​ទំនិញ​ដែល​មាន​គុណភាព​ល្អ​ផងដែរ​។

យោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយសេតវិមាន សហរដ្ឋអាមេរិកនឹងរក្សាអត្រាពន្ធគយ ១៩ %លើ​ទំនិញ​នាំចូលអាមេរិករបស់កម្ពុជា ម៉ាឡេស៊ី និងថៃ ខណៈប្រទេសទាំង៣ នឹង​ទម្លាក់ពន្ធដល់ ០ % លើទំនិញនាំចូលពីអាមេរិក​មួយ​ចំនួន។ ​សេចក្ដីថ្លែងការណ៍ក៏បាន​ប្រកាស​ពីកិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្រដៀង​គ្នានេះ​ផងដែរ ជា​មួយវៀតណាម ដែលរងពន្ធអាមេរិក​ ២០ %។

ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម​បដិការដដែល ប្រទេសអាស៊ាន​ទាំង ៤ បានសន្យាថា​នឹងលុបបំ​បាត់​របាំង​ពាណិជ្ជកម្ម និងផ្តល់​អនុគ្រោះ​ទីផ្សារ​ដល់ទំនិញផ្សេងៗរបស់​អាមេរិក។ ក្រៅពីនេះ ក៏មានការប្តេជ្ញាចិត្ត​លើ​ពាណិជ្ជកម្ម​ឌីជីថល សេវាកម្ម និងការវិនិយោគ រួមជាមួយនឹងការសន្យាការពារសិទ្ធិការងារ និង​ពង្រឹង​ស្តង់ដារបរិស្ថាន។

ក្នុងសេចក្ដីថ្លែងការណ៍របស់សេតវិមាន កម្ពុជាបាន​ប្តេជ្ញាលុបបំបាត់ពន្ធគយលើគ្រប់មុខទំនិញឧស្សាហកម្ម និងផលិតផលម្ហូបអាហារ និងកសិកម្មរបស់សហរដ្ឋអាមេរិក​ដែលនាំចូលមកកម្ពុជា។

ថៃ ម៉ាឡេស៊ី និងវៀតណាមឯណោះវិញ​ បានយល់ព្រមនាំចូលយានយន្តអាមេរិក​ដែលបំពេញតាមស្តង់ដារសុវត្ថិភាព និងការបំភាយឧស្ម័នរបស់​អាមេរិក៕

ដោយ៖ ឌិន ថារី

The post អ្នកជំនាញ៖ ការលុបអត្រាពន្ធសម្រាប់ទំនិញនាំចូលពីអាមេរិក នឹងផ្តល់ឱកាសដល់វិនិយោគិននៅកម្ពុជា appeared first on Kampuchea Thmey Daily.

​អ្នក​ជំនាញ​៖ ​ឧស្សាហកម្ម​ផលិតកម្មក្នុងស្រុក ​ចាប់ផ្ដើម​ងើបឡើង​ ក្រោយ​ពលរដ្ឋ​ពហិការ​ទំនិញថៃ​
លោកបណ្ឌិត គី សិរីវឌ្ឍន៍ ​អ្នកស្រាវជ្រាវសេដ្ឋកិច្ច ​នៃរាជបណ្ឌិត្យសភាកម្ពុជា ​បានលើកឡើងថា ​វិស័យឧស្សា​ហកម្មផលិតកម្មនៅកម្ពុជា ​ចាប់ផ្ដើមងើបឡើង ​បន្ទាប់ពីប្រជាពលរដ្ឋងាក​មកគាំ​ទ្រផលិត​ផលក្នុងស្រុក ជំនួសឱ្យទំនិញនាំចូល ក្រោយពីមានបញ្ហាព្រំដែនកម្ពុជា-ថៃ។​

​លោកបណ្ឌិត គី សិរីវឌ្ឍន៍ ​បានលើកឡើងថា កន្លងមក​ប្រជាពលរដ្ឋ​ធ្លាប់​បាន​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ដែរ ​ប៉ុន្តែសកម្មភាពផុសផុល ​មិនទាន់បានច្រើន​ដូចនៅក្នុងពេលនេះ ​ដែលសន្ទុះគាំទ្រ​មានការ​កើនឡើង​ ​ហើយមានទំនិញមួយចំនួន​បានផលិតមក​ហើយ ​តម្រូវការខ្ពស់ជាងការផលិត​ ដែលធ្វើឱ្យ​ខ្វះ​ទំនិញ​មួយចំនួនផងដែរ​។

​បើតាមអ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ​ ​ស្ថានភាពបច្ចុប្បន្ន ​ផ្នែកផលិតកម្ម ​មាន​កំណើន​យឺត​ ​​ចំណែក​ឯ​តម្រូវការ​មាន​កំណើន​លឿន​ ដែល​នេះ​គឺ​ជា​ភាព​បត់បែន​នៅ​ក្នុង​ទ្រឹស្ដី​សេដ្ឋកិច្ច​ ​ដូច្នេះ​ហើយ​ ​ក្នុង​ខណៈ​ពេលដែលសន្ទុះ ​ងាកមកគាំទ្រផលិតផលក្នុងស្រុក​ មានសន្ទុះឡើងលឿន ​ដូច្នេះ ​ឧស្សាហកម្ម ដែល​ផលិតក្នុងស្រុក ​នឹង​ផ្គត់ផ្គង់ ​មាន​កម្រិតតិចជាងតម្រូវការ ​នៅឡើយ។

​លោកបណ្ឌិត គី សិរីវឌ្ឍន៍ ​បញ្ជាក់ថា៖ «​ឧស្សាហកម្មយើង​មិនទាន់អាចបំពេញតម្រូវការ​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយទេ មានទំនិញខ្លះ​ក៏យើងអាចផ្គត់ផ្គង់បាន ​ដោយសារតម្រូវការនៅតូច ហើយ​មានទំនិញខ្លះ​តម្រូវការមានសន្ទុះលឿន ​ក៏មិនអាចផ្គត់ផ្គង់បាន ប៉ុន្តែ​ យើងនិយាយជារួមថា ​បច្ចុប្បន្ន ​ឧស្សាហកម្ម​នៅក្នុងស្រុក​ចាប់ផ្ដើមងើបឡើង​បន្តិចម្ដងៗ ​ដើម្បី​ឈានទៅរក​ ការផ្គត់ផ្គង់ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ជូនទៅដល់ទីផ្សារនៅ​ក្នុងប្រទេសកម្ពុជា​»។

​អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី នាយិកាគ្រប់គ្រងក្រុមហ៊ុន Sabara Best Food មានប្រសាសន៍ថា ​សន្ទុះ​គាំទ្រផលិតផល​ក្នុង​ស្រុក​បានហក់ឡើង​ ​បន្ទាប់ពីមានជម្លោះព្រំដែន​កម្ពុជា-ថៃ ​ខណៈផលិត​កម្មរបស់អ្នកស្រី ​បានបង្កើនការផលិត​ដោយបន្ថែមម៉ោងការងារ។

​អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី ​បន្តថា ​ផលិតផលខ្មែរ​ភាគច្រើន ស្ថិតក្នុងរង្វង់សិប្បកម្មខ្នាតតូច និងមធ្យមនៅឡើយ ជាហេតុធ្វើឱ្យពិបាកប្រជែងនឹងក្រុមហ៊ុនក្រៅស្រុកធំៗ ដែល​បណ្តុំដោយផលិតផលមានតម្រូវការចាំបាច់ច្រើនមុខ។

​អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី ជឿជាក់យ៉ាងមុតមាំថា បើសន្ទុះនៃការគាំទ្រ​ផលិតផល​ក្នុងស្រុក​នៅតែបន្ត នៅ៤-៥ឆ្នាំខាងមុខ ទីផ្សារផលិតផលខ្មែរនឹងពង្រីកខ្លួនកាន់តែធំ ពិសេសគឺហុចប្រយោជន៍ដល់សង្គមជាតិទាំងមូល។

​ស្របពេលដែលដំណើរការនៃការពង្រឹង និងពង្រីកការផលិតផលិតផលក្នុងស្រុក មិនទាន់អាចឆ្លើយ​តបនឹងតម្រូវការភ្លាមៗនៅឡើយ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី សំណូមពរដល់​ពលរដ្ឋខ្មែរមាន​ការអត់ធ្មត់សិន។

​អ្នកស្រីជឿថា បើសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកមានអាយុវែងឆ្ងាយ យ៉ាងយូរបំផុត ៤-៥ឆ្នាំ​ខាងមុខ នឹងហុចប្រយោជន៍ដល់សង្គមជាតិទាំងមូល៕

អត្ថបទ៖ ឡេង ដេត

The post ​អ្នក​ជំនាញ​៖ ​ឧស្សាហកម្ម​ផលិតកម្មក្នុងស្រុក ​ចាប់ផ្ដើម​ងើបឡើង​ ក្រោយ​ពលរដ្ឋ​ពហិការ​ទំនិញថៃ​ appeared first on Kampuchea Thmey Daily.

បណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញ ៣ ចំណុច ធ្វើឱ្យឧត្ដមភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារនៅមានកម្រិត
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច នៃ​រាជ​បណ្ឌិត​សភា មើលឃើញ​នូវ​កត្តា​សំខាន់​ៗ​ចំនួន​ ៣ ចំណុច​ដែល​ធ្វើ​ឱ្យ​ឧត្ដមភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​នៅ​មាន​កម្រិត បើ​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ។

ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី» លោក បណ្ឌិត គី សេរីវឌ្ឍន៍ បាន​មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​និង​ឧត្ដមភាព​នៃ​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​ យើង​ឃើញ​ថា នៅ​មាន​កម្រិត​នៅ​ឡើយ​។

ជាក់ស្តែង មានកត្តាសំខាន់ៗ ៣ ចំណុច ដែលធ្វើឱ្យកម្ពុជានៅមានកម្រិតនៅឡើយ ទី​១ ការិយាធិបតេយ្យ និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រព័ន្ធ​ដឹក​ជញ្ជូន​ logistic ភស្តុភារ​កម្ម​នៅ​តែ​ខ្ពស់ ដែល​ធ្វើ​​ឱ្យ​កម្ពុជា​បាត់បង់​ការ​ប្រកួត​ប្រជែង​។

ទី​២ ថ្លៃ​ដើម​នៃ​អគ្គិសនី​របស់​កម្ពុជា​ ក៏​នៅ​តែមានកម្រិត​ខ្ពស់​ដូច​គ្នា​ដែរ បើ​ធៀប​ជា​មួយ​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ​ និង​ទី៣ កម្មករ​របស់​កម្ពុជា​នៅ​មិន​ទាន់​មាន​ជំនាញ​ច្បាស់​លាស់​ ហើយ​និង​មិន​ទាន់មាន​នូវ​ផលិត​ភាព​ខ្ពស់​ក្នុង​ការ​ផលិត​បើ​ធៀប​ជា​មួយនឹង​បណ្តា​ប្រទេស​ផ្សេង​ៗ​។

លោក​បណ្ឌិត បាន​សង្កត់​ធ្ងន់​ថា « ​ចំណុច​ទាំង ៣​ នេះ ​យើង​ឃើញ​ហើយ​ថា ការ​ប្រកួត​ប្រជែង​របស់​យើង​គឺ​នៅ​មាន​កម្រិត​ នៅ​រួម​ផ្សំ​ជា​មួយ​ការ​អនុវត្ត​ច្បាប់​មិន​បាន​ត្រឹម​ត្រូវ​ ដែល​កត្តា​ទាំង​អស់នេះ គួរ​តែ​មាន​ការ​គិតគូរ​ឡើង​វិញ ព្រម​ទាំង​មាន​ការ​សម្រប​សម្រួល​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​បាន​ល្អ​ប្រសើរ​ ត្រឹម​ត្រូវ​ធានា​បាន​ភាព​ស្មើ​គ្នា ទាំង​អ្នក​ជំនួញ​បរទេស​ និង​អ្នក​ជំនួញ​ក្នុង​ស្រុក»​។

យោងតាមទិន្នន័យរបស់អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ គិតជា​ទឹក​ប្រាក់​មាន​ទំហំ ២០.១៨ ពាន់​លាន​ដុល្លារ​អាម៉េរិក ​មាន​ការ​កើនឡើង​ ១៤.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែល​មាន​ទំហំប្រមាណជាង ១៧ ពាន់លានដុល្លារអាម៉េរិក៕

ដោយ៖ ឌិន ថារី

The post បណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញ ៣ ចំណុច ធ្វើឱ្យឧត្ដមភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារនៅមានកម្រិត appeared first on Kampuchea Thmey Daily.