សេដ្ឋកិច្ច
បណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញ ៣ ចំណុច ធ្វើឱ្យឧត្ដមភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារនៅមានកម្រិត
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភា មើលឃើញនូវកត្តាសំខាន់ៗចំនួន ៣ ចំណុចដែលធ្វើឱ្យឧត្ដមភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារនៅមានកម្រិត បើធៀបទៅនឹងបណ្តាប្រទេសផ្សេងៗ។

ថ្លែងប្រាប់«កម្ពុជាថ្មី» លោក បណ្ឌិត គី សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា ពាក់ព័ន្ធនិងឧត្ដមភាពនៃការប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារ យើងឃើញថា នៅមានកម្រិតនៅឡើយ។
ជាក់ស្តែង មានកត្តាសំខាន់ៗ ៣ ចំណុច ដែលធ្វើឱ្យកម្ពុជានៅមានកម្រិតនៅឡើយ ទី១ ការិយាធិបតេយ្យ និងអំពើពុករលួយនៅក្នុងប្រព័ន្ធដឹកជញ្ជូន logistic ភស្តុភារកម្មនៅតែខ្ពស់ ដែលធ្វើឱ្យកម្ពុជាបាត់បង់ការប្រកួតប្រជែង។

ទី២ ថ្លៃដើមនៃអគ្គិសនីរបស់កម្ពុជា ក៏នៅតែមានកម្រិតខ្ពស់ដូចគ្នាដែរ បើធៀបជាមួយនឹងបណ្តាប្រទេសផ្សេងៗ និងទី៣ កម្មកររបស់កម្ពុជានៅមិនទាន់មានជំនាញច្បាស់លាស់ ហើយនិងមិនទាន់មាននូវផលិតភាពខ្ពស់ក្នុងការផលិតបើធៀបជាមួយនឹងបណ្តាប្រទេសផ្សេងៗ។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា « ចំណុចទាំង ៣ នេះ យើងឃើញហើយថា ការប្រកួតប្រជែងរបស់យើងគឺនៅមានកម្រិត នៅរួមផ្សំជាមួយការអនុវត្តច្បាប់មិនបានត្រឹមត្រូវ ដែលកត្តាទាំងអស់នេះ គួរតែមានការគិតគូរឡើងវិញ ព្រមទាំងមានការសម្របសម្រួលឱ្យមានការអនុវត្តច្បាប់បានល្អប្រសើរ ត្រឹមត្រូវធានាបានភាពស្មើគ្នា ទាំងអ្នកជំនួញបរទេស និងអ្នកជំនួញក្នុងស្រុក»។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់មានទំហំ ២០.១៨ ពាន់លានដុល្លារអាម៉េរិក មានការកើនឡើង ១៤.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទំហំប្រមាណជាង ១៧ ពាន់លានដុល្លារអាម៉េរិក៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


