សេដ្ឋកិច្ច
អ្នកជំនាញ ៖ មានតែប្រទេសផលិតប្រេងខ្លួនឯងប៉ុណ្ណោះទើបអាចទប់ស្កាត់ការហក់ឡើងនៃថ្លៃប្រេង
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ចំពោះការហក់ឡើងនៃតម្លៃប្រេងនាពេលបច្ចុប្បន្ននេះ គឺជាគ្រោះដែលកើតឡើងពីសង្គ្រាម ហើយក៏មិនមានប្រទេសណាអាចទប់ស្កាត់បានទេ គឺមានតែប្រទេសដែលផលិតប្រេងខ្លួនឯងប៉ុណ្ណោះ ទើបអាចទប់ស្កាត់ការឡើងថ្លៃប្រេងនេះបាន។

ជុំវិញការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ដែលបង្ករឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា រវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើង៖«ថា ចំណុចនេះយើងឃើញថាសេដ្ឋកិច្ចពិភពលោកកំពុងនៅទ្រឹងប្រឈមនឹងការដាំក្បាលចុះ ហើយការឡើងថ្លៃប្រេងនេះទៀតសោតក៏នឹងទាញឱ្យសេដ្ឋកិច្ចកាន់តែថមថយជាងមុន»។
លោកសង្កត់ធ្ងន់ថា «នេះហើយដែលជាទ្វេរគ្រោះរបស់សេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំ២០២៦ ហើយក្នុងនោះ កម្ពុជាយើងក៏រងគ្រោះនូវទ្វេរគ្រោះនេះដូចគ្នាដែរ ដែលយើងមិនអាចជៀសផុតនោះទេ»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានបន្តថា យ៉ាងណាក៏ដោយប្រសិនបើក្រឡេកទៅមើលសកម្មភាពនេះ ថ្លៃដើមនៃការឡើងថ្លៃប្រេង មិនមែនតែក្នុងប្រទេសកម្ពុជាទេ គឺនៅគ្រប់កន្លែងទាំងអស់សុទ្ធសឹងតែមានការកើនឡើង ដូច្នេះបានន័យថា ថ្លៃដើមសកល គឺមានការកើនឡើង។
ជុំវិញបញ្ហានេះ លោកបណ្ឌិត បញ្ជាក់ថា៖«ការនាំចេញរបស់កម្ពុជានៅតែបន្ត គ្រាន់តែការនាំចេញរបស់កម្ពុជាមួយចំណែកមានការថយចុះ ហើយដោយសារតែថ្លៃប្រេងឡើងខ្ពស់ក៏ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់កាត់បន្ថយការប្រើប្រាស់ផងដែរ»។

«ត្រង់ចំណុចនេះ យើងនៅទទួលស្គាល់ថាសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជានឹងមានការបន្ថយល្បឿនជាងមុនដែរ ហើយម្យ៉ាងវិញទៀតនៅពេលប្រេងឡើងថ្លៃ គឺធ្វើឱ្យថ្លៃកសិផលមានការកើនឡើងដោយសារតែកសិផលរបស់កម្ពុជាត្រូវការម៉ាស៊ីនបូមទឹកដើម្បីបូម ដូច្នេះហើយការចំណាយថ្លៃកសិកម្មរបស់កសិករនឹងកើនឡើងខ្ពស់ជាងមុន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ព្រោះការឡើងថ្លៃប្រេង បូករួមនឹងការឡើងថ្លៃប្រេង គឺរួមចំណែកធ្វើឱ្យអតិថរណាកើនឡើងផងដែរ»។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្ថែមដូចនេះ។

យោងតាមក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈអនុវត្ត ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ គឺត្រូវលក់ ៤ ៤០០រៀលលីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៥ ១៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕
ដោយ៖ ឌិន ថារី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


