សេដ្ឋកិច្ច
អ្នកជំនាញអះអាង តម្លៃប្រេងពិភពលោក រួមទាំងកម្ពុជា នឹងកើនឡើង ដោយសារសង្គ្រាមអ៊ីស្រាអ៊ែល-អ៊ីរ៉ង់
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញពីផលប៉ះពាល់ចំនួន ៣ ដែលអាចនឹងជះឥទ្ធិផលមកកាន់ប្រទេសកម្ពុជា តាមរយៈសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

ថ្លែងប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា ចំពោះសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលកំពុងតែកើតមានឡើងនាពេលនេះអ្វីដែលយើងគិតទុក គឺអាចនឹងមានផលប៉ះពាល់មួយចំនួនមកដល់ប្រទេសកម្ពុជា។ ទី១ ប៉ះពាល់ដល់ការចេញទំនិញទៅកាន់ទីក្រុងឌូបៃ ហើយជំរុញឱ្យតម្លៃប្រេងកើនឡើង ម្យ៉ាងទៀតសង្គ្រាមនេះនឹងជះឥទ្ធិផលអតិផរណាមកលើប្រទេសកម្ពុជា។
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងសាំងធម្មតា លក់ចេញក្នុងតម្លៃ ៣៨៥០ រៀល ក្នុងមួយលីត្រ កើនឡើង ១០០ រៀល ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ១០ ខែមីនា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេស តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្លាំងជិត ១០ ដុល្លារ ពេលបើកការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ (២ មីនា) នេះ ដោយសារតែជម្លោះមជ្ឈិមបូព៌ា ដែលផ្ទុះឡើងក្រោយអ៊ីស្រាអែល និងអាមេរិករួមដៃគ្នាវាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ ដែលបង្កការវាយបកសងសឹកខ្លាំង និងប៉ះពាល់ដល់លំហូរប្រេងចេញពីតំបន់៕
យោងតាមក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មកម្ពុជា អេមីរ៉ាតអារ៉ាប់រួម នៅក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណជិត១០០ លានដុល្លារ កាលពីឆ្នាំ ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅអេមីរ៉ាតអារ៉ាប់រួមមានតម្លៃប្រមាណ ៧៤ លានដុល្លារ កើនឡើង ៩,៨១% ចំណែកឯអេមីរ៉ាតអារ៉ាប់រួមនាំចូលមកវិញមានតម្លៃ ២៤,៤៣ លានដុល្លារ កើន ៤,៥៧% ប្រៀបធៀបនឹងឆ្នាំ ២០២៤។
កម្ពុជាបានធ្វើការនាំចេញនូវសម្លៀកបំពាក់ ស្បែកជើង កាបូប កៅស៊ូធម្មជាតិ និងទំនិញផ្សេងៗទៀតទៅកាន់ទីផ្សារអារ៉ាប់រួម និងនាំចូលមកវិញនូវរ៉ែប្រើជាគ្រឿងចំហេះ ផលិតផលប្លាស្ទិក ថ្នាំជក់ កៅស៊ូសំយោគ និងទំនិញផ្សេងទៀត៕

ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


