សេដ្ឋកិច្ច
អ្នកជំនាញ៖ ការលុបអត្រាពន្ធសម្រាប់ទំនិញនាំចូលពីអាមេរិក នឹងផ្តល់ឱកាសដល់វិនិយោគិននៅកម្ពុជា
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានមានប្រសាសន៍ថា ចំពោះការលុបចោលនូវអត្រាពន្ធរបស់ប្រទេសកម្ពុជាសម្រាប់ការនាំទំនិញពីអាមេរិកនឹងធ្វើឱ្យបណ្តាប្រទេសដែលចូលមកវិនិយោគនៅកម្ពុជាទទួលបានអត្រាបង់ពន្ធទាបបើធៀបជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដូចជាវៀតណាមជាដើមនោះដែលរងសម្ពាធពន្ធ ២០% ពីអាមេរិក។

ក្នុងសេចក្ដីថ្លែងការណ៍របស់សេតវិមាន កម្ពុជាបានប្តេជ្ញាលុបបំបាត់ពន្ធគយលើគ្រប់មុខទំនិញឧស្សាហកម្ម និងផលិតផលម្ហូបអាហារ និងកសិកម្មរបស់សហរដ្ឋអាមេរិកដែលនាំចូលមកកម្ពុជា។ ជុំវិញបញ្ហានេះ លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានលើកឡើងថាសម្រាប់ទំនិញដែលផលិតនៅសហរដ្ឋអាមេរិក នឹងត្រូវបាននាំចូលមកប្រទេសកម្ពុជានោះមិនជាប់ពន្ធនោះទេ។
ចំណែកឯអ្នកវិនិយោគទាំងអស់ផលិតនៅប្រទេសកម្ពុជា ហើយនាំចេញទៅកាន់សហរដ្ឋអាមេរិកវិញ ត្រូវជាប់ពន្ធ MFN មានន័យថាប្រទេសដែលទទួលបានការអនុគ្រោះពន្ធ ហើយក៏ត្រូវបូកបន្ថែមអត្រាពន្ធលើគ្នាទៅវិញទៅមកអត្រាពន្ធគយ ១៩ % ទៀត។ ប៉ុន្តែប្រសិនបើវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយប្រសិនបើអ្នកវិនិយោគទាំងអស់មកប្រទេសកម្ពុជា គឺគាត់នឹងទទួលបាននូវអត្រាបង់ពន្ធទាបបើធៀបជាមួយនឹងបណ្តាប្រទេសផ្សេងៗ។

ទន្ទឹមនេះ លោកបណ្ឌិត ក៏បានមានប្រសាសន៍ដែរថា លុបបំបាត់ពន្ធគយ ១០០% លើម្ហូបអាហារដែលនាំចូលពីសហរដ្ឋអាមេរិកនេះ នឹងមិនប៉ះពាល់ដល់ផលិតផលក្នុងស្រុកនោះទេ ដោយសារតែផលិតផលម្ហូបអាហារអាមេរិកមានតម្លៃខ្ពស់ បើធៀបទៅនឹងម្ហូបអាហារដែលផលិតនៅក្នុងប្រទេសកម្ពុជា។
ដូច្នេះហើយ ការលើកលែងពន្ធនេះ គឺគ្រាន់តែជាការបង្ហាញនូវឆន្ទៈនយោបាយប្រទេស និងប្រទេស ប៉ុន្តែធាតុពិតជាក់ស្តែងនៅក្នុងពាណិជ្ជកម្មវាអាចនឹងមានលំហូរចូលនូវកសិផលអាមេរិកក្នុងចំនួនតិចតួចប៉ុណ្ណោះ ជាពិសេសទាក់ទងទៅនិងម្ហូបអាហារ។
មួយវិញទៀត ម្ហូបអាហារអាមេរិកត្រូវបានគេចាត់ទុកថាជាម្ហូបអាហារដែលល្អដូច្នេះការនាំចូលដោយរួចពន្ធនេះនឹងធ្វើឱ្យថ្លៃទំនិញអាមេរិកមានតម្លៃទាបជាងមុន ហើយអាចនឹងធ្វើឱ្យការនាំចូលមានការកើនឡើងប្រសើរជាងមុន ដែលធ្វើឱ្យអ្នកប្រើប្រាស់មានលទ្ធភាពអាចប្រើប្រាស់បានច្រើនជាងមុននូវទំនិញដែលមានគុណភាពល្អផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយសេតវិមាន សហរដ្ឋអាមេរិកនឹងរក្សាអត្រាពន្ធគយ ១៩ %លើទំនិញនាំចូលអាមេរិករបស់កម្ពុជា ម៉ាឡេស៊ី និងថៃ ខណៈប្រទេសទាំង៣ នឹងទម្លាក់ពន្ធដល់ ០ % លើទំនិញនាំចូលពីអាមេរិកមួយចំនួន។ សេចក្ដីថ្លែងការណ៍ក៏បានប្រកាសពីកិច្ចព្រមព្រៀងក្របខ័ណ្ឌស្រដៀងគ្នានេះផងដែរ ជាមួយវៀតណាម ដែលរងពន្ធអាមេរិក ២០ %។
ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដដែល ប្រទេសអាស៊ានទាំង ៤ បានសន្យាថានឹងលុបបំបាត់របាំងពាណិជ្ជកម្ម និងផ្តល់អនុគ្រោះទីផ្សារដល់ទំនិញផ្សេងៗរបស់អាមេរិក។ ក្រៅពីនេះ ក៏មានការប្តេជ្ញាចិត្តលើពាណិជ្ជកម្មឌីជីថល សេវាកម្ម និងការវិនិយោគ រួមជាមួយនឹងការសន្យាការពារសិទ្ធិការងារ និងពង្រឹងស្តង់ដារបរិស្ថាន។

ក្នុងសេចក្ដីថ្លែងការណ៍របស់សេតវិមាន កម្ពុជាបានប្តេជ្ញាលុបបំបាត់ពន្ធគយលើគ្រប់មុខទំនិញឧស្សាហកម្ម និងផលិតផលម្ហូបអាហារ និងកសិកម្មរបស់សហរដ្ឋអាមេរិកដែលនាំចូលមកកម្ពុជា។
ថៃ ម៉ាឡេស៊ី និងវៀតណាមឯណោះវិញ បានយល់ព្រមនាំចូលយានយន្តអាមេរិកដែលបំពេញតាមស្តង់ដារសុវត្ថិភាព និងការបំភាយឧស្ម័នរបស់អាមេរិក៕
ដោយ៖ ឌិន ថារី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


