លោក តូច ចៅចេក Archives - Kampuchea Thmey Daily

គិតត្រឹមឆ្នាំ២០២៥ ប្រតិបត្តិការតាមរយៈប្រព័ន្ធបាគងបានកើន ១,២ ដង ដល់ ១.៣២៥,៦៥ លាន
​​​ធនាគារ​ជាតិ​នៃ​កម្ពុជាបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ប្រតិបត្តិការ​តាមរយៈ​ប្រព័ន្ធ​បាគង​បាន​កើនឡើង ១,២ ដង ដល់ ១.៣២៥,៦៥ លាន​ប្រតិបត្តិការ ដែល​ក្នុង​នោះ ៧៧១,២ លាន​ប្រតិបត្តិ​ការ​ជា​ប្រាក់​រៀល និង ៥៥៤,៥ លាន​ប្រតិបត្តិ​ការ ជា​ប្រាក់ដុល្លារ​អាមេរិក ខណៈ​ដែល​ចំនួន​គណនី​កាបូប​អេឡិចត្រូនិក មាន​ប្រមាណ ១៨,៩ លាន​គណនី​។

លោក​ស្រី ជា សិរី ទេសា​ភិបាល​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បរិយាបន្ន​ហិរញ្ញវត្ថុ​ត្រូវ​បាន​បន្តលើក​កម្ពស់ និងមានវឌ្ឍនភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំង តាមរយៈ​កំណើន​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ។ ជាក់ស្តែង ចំនួនអ្នកដាក់ប្រាក់បញ្ញើបានកើនដល់ ១៨,៦ លាននាក់ និង​ចំនួនអ្នក​ប្រើប្រាស់​សេវា​ឥណទាន​កើនដល់ ៤,៣ លាននាក់។ លើសពីនេះ ចំនួនស្ត្រី​ដែល​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ក្នុង​វិស័យ​ធនាគារ​មាន​ប្រមាណ ៥៣% សម្រាប់ សេវាឥណទាន និង ៥១% សម្រាប់សេវាប្រាក់បញ្ញើ។

លោក​ស្រី ជា សិរី បាន​បន្ថែម​ថា «ប្រតិបត្តិការតាមរយៈប្រព័ន្ធបាគងបានកើនឡើង ១,២ ដង ដល់ ១.៣២៥,៦៥ លានប្រតិបត្តិការ នៅ​ក្នុង​ឆ្នាំ​២០២៥ ដែលក្នុងនោះ ៧៧១,២ លានប្រតិបត្តិការជាប្រាក់រៀល និង ៥៥៤,៥ លានប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ខណៈដែលចំនួនគណនីកាបូបអេឡិចត្រូនិក មាន​ប្រមាណ ១៨,៩ លានគណនី»។

ជាមួយគ្នានេះ លោក​ស្រី​ទេសា​ភិបាល បាន​បន្ត​ថា យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញវត្ថុកំពុងត្រូវបាន​ធ្វើ​បច្ចុប្បន្នកម្ម​សម្រាប់​ឆ្នាំ២០២៦-២០៣០ ដើម្បីបន្តធានាបានការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកប​ដោយ​បរិយាបន្ន និងចីរភាព។

ដោយ​ឡែក ​ចំពោះ​កិច្ច​ការពារ​អតិថិជន ធនាគារជាតិនៃកម្ពុជាបានទទួល ឮបណ្តឹង​អតិថិជន​តាមរយៈ​ប្រព័ន្ធ​ហតឡាញ​ចំនួន ៧២១ ករណី ក្នុងនោះ ៦៨៣ ករណី ត្រូវបានដោះស្រាយរួចរាល់ ១២ ករណី កំពុងត្រូវបានដោះស្រាយ និង ២៦ ករណី ស្ថិតក្នុងនីតិវិធីតុលាការ។

លោក​ស្រី ជា សិរី បន្តថា កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ត្រូវបានបន្តពង្រឹង និងពង្រីក តាមរយៈការចុះ អនុស្សរណៈនៃការយោគយល់ ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធ និងការអនុវត្តគម្រោងជំនួយ បច្ចេកទេស។

លោក​ តូច ចៅ​ចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ប្រៃសណីយ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា របាយ​ការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ឆ្លុះ​បញ្ចាំង​ជា​មធ្យម​របស់​ឧស្សាហកម្ម​ (industry) ហើយ​ធនាគារ​​ប្រៃសណីយ៍​ដែល​ធ្វើ​​ប្រតិបត្តិការ​ក៏​ប្រហាក់​ប្រហែល​ទៅ​នឹង​របាយការណ៍​ពី​ឧស្សាហកម្ម​នេះ​ដូច​គ្នា​ដែរ​។

លោក តូច ចៅចេក ក៏​បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២៦ នេះ ធនាគារ​ប្រៃសណីយ៍​ក៏​មាន​នូវ​ផែន​ការ​បង្កើន​នូវ​កំណែ​សេវា​ធនាគារ​របស់​ខ្លួន​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល រលូន និង​សុវត្ថិភាព​ជាង​មុន​ផងដែរ។

ធនាគារជាតិនៃកម្ពុជា​ បានបន្តចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន និងអាស៊ាន+៣ ព្រម​ទាំង​ចុះអនុស្សរណៈយោគយល់ និងសហការជាមួយស្ថាប័នអន្តរជាតិនិងដៃគូ អភិវឌ្ឍន៍នានា ដើម្បី​ជំរុញ​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ទាំងក្នុង និងក្រៅតំបន់ ហិរញ្ញប្បទានឌីជីថលបៃតង និងការគ្រប់គ្រងវិបត្តិ ជាដើម។

កិច្ចសហប្រតិបត្តិការទាំងនេះក៏បានលើកកម្ពស់សមត្ថភាពមន្ត្រី ជំនាញស្រប​តាម​ការវិវត្ត​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ជា​សកល និង​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ ជា​ពិសេស​ពង្រឹង​សំណាញ់​សុវត្ថិភាព​ហិរញ្ញវត្ថុ​ទាំង​ក្នុងស្រុក និងតំបន់៕​

The post គិតត្រឹមឆ្នាំ២០២៥ ប្រតិបត្តិការតាមរយៈប្រព័ន្ធបាគងបានកើន ១,២ ដង ដល់ ១.៣២៥,៦៥ លាន appeared first on Kampuchea Thmey Daily.

វិស័យធនាគារនឹងរងផលប៉ះពាល់នូវឥណទានប្រមាណ ​​​២០ លានដុល្លារជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ​
លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ប្រៃសណីយ៍​កម្ពុជា បាន​ធ្វើការវាយតម្លៃ​ នូវផលប៉ះពាល់នៃការខាតបង់ប្រាក់កម្ចីពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ​ក្នុងវិស័យធនាគារប្រមាណជា២០លានដុល្លារនៃសមតុល្យឥណទានសរុប ផ្អែកទៅលើការលុបចោលការប្រាក់ និងការអនុគ្រោះ​នានាដែលវិស័យនេះបានផ្តល់ជូនដល់យយោធិនជួរមុខ និងក្រុមគ្រួសារជនភាសឹក។ ប៉ុន្តែលោកថា ចំនួនទឹកប្រាក់នេះពុំបង្អាក់ដំណើរនៃការរីកលូតលាស់នៃវិស័យនេះឡើយ។

ថ្លែង​ប្រាប់ ​«កម្ពុជា​ថ្មី​» នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២៥ លោក តូច ចៅចេក បាន​ឱ្យដឹងថា ពាក់ព័ន្ធនិងការលុបចោលការប្រាក់ទាហានជួរមុខ កន្លង​មក​ធនាគារ​សម្រេច​លុប​ការ​ប្រាក់រយៈ​ពេល​ ៣ ខែ ប៉ុន្តែ​បច្ចុប្បន្ន​ធនាគារ​បានសម្រេច​លុប​ការ​ប្រាក់​របស់​យោធិន​ជួរ​មុខ​រយៈ​ពេល​ដល់ ៦ ខែ​ វិញ​។ ក្នុងនោះ​ពី​មុន​មក ធនាគារ​យល់​ឃើញ​​ថា​ ទាហាន​ជួរ​មុខ​មាន​ចំនួន​តិចតួច​ ប៉ុន្តែ​ជា​លទ្ធផល​ដែល​ទទួល​បាន​នា​ពេល​ថ្មី​ៗ​នេះ ទាហាន​ជួរ​មុខ គឺ​មាន​ចំនួន​ច្រើន​ដែល​ស្ទើរ​តែ​ជិត​ពាក់​កណ្ដាល​នៃ​ចំនួន​ទាំង​អស់​​ជា​ទាហាន​ជួរ​មុខ ជាពិសេសនៅ​សាខាខេត្តព្រះវិហារ ឧត្តរមានជ័យ​ ភាគ​ច្រើន​ គឺ​ជា​ទាហាន​ជួរ​មុខ​។

ជុំវិញការលុបការប្រាក់ទាហានជួរមុខនេះដែរ លោក តូច ចៅ​ចេក ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា៖«ការ​សម្រេច​លុប​នូវ​ការ​ប្រាក់​របស់​ទាហាន​ជួរ​មុខ​រយៈ​ពេល​​ពី​ ៣ ទៅ ៦ ខែ បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សមតុល​ឥណទាន​របស់​ធនាគារ​ប្រៃសណីយ៍ ប្រហាក់ប្រហែល​ជា ២០ លាន​ដុល្លារ នៃសមតុល្យ​ឥណទាន​សរុប​»។

«ដូច្នេះ​ ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពីខាង​ដើមថា ការ​លុប​ចោល​នេះ គឺ​ធ្វើឱ្យ​ប៉ះពាល់​ទៅ​ដល់​ចំណូល​របស់​ធនាគារ​ពី​ការ​ប្រាក់​ដែល​បាន​លុប​ចោល​ ស្ថិត​នៅ​ក្នុង​ចំនួន​មួយ​ច្រើន​ជិត​ខ្ទង់​លាន​ដុល្លារ​។ ប៉ុន្តែ តួលេខ​នៃ​ផល​ប៉ះពាល់​នេះ និង​មិន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ធនាគារ​នោះ​ទេ ព្រោះ​មិន​មែន​ប៉ះ​ពាល់​តែ​ក្នុង​រយៈ​ពេល​ ១​ខែ​ គឺប៉ះពាល់ក្នុង​​រយៈពេល ៦ ខែ​ ហេតុ​ដូច​នេះ​ ប្រសិន​បើចែក​ទៅ​តាម​ខែ​នីមួយ​ៗ គឺ​ជា​ចំនួន​មួយ​ដែល​អាច​លៃលក​ និង​អាចចាត់ចែង​បាន​»។ លោក តូច ចៅចេក បន្ថែម​បែប​នេះ​។

​លោកថា ជា​រួម​នៅ​ក្នុង​ឆ្នាំ​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​កំណើន​សេដ្ឋកិច្ច​ គុណភាព​ឥណទាន ក៏​ដូច​ជា​កំណើន​ឥណទាន​ ។​ ព្រោះ​ ធនាគារ​ប្រៃសណីយ៍​មាន​ច្រើន​សាខា ដែលស្ថិត​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ គឺមានប្រមាណ​ជាង ១០ សាខា​ ដូច្នេះ​ហើយធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ច្រើន។

លោកបាន​ពន្យល់​ដែរ​ថា ចំពោះ​ផល​ប៉ះពាល់​នេះ​ គឺ​សម្រាប់​ធនាគារ​ប្រៃសណីយ៍​មួយ​​តែ​ប៉ុណ្ណោះ ហើយ​ធនាគារ​ដទៃ​ទៀត​ក៏​ប៉ះពាល់​ដូច​គ្នា​ដែរ ហេតុ​ដូច​នេះ​ហើយ​គុណភាព​ឥណទាន​នៅ​តាម​ព្រំ​ដែន​ គឺ​ច្បាស់​ណាស់​ថា​មិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ ហើយ​ត​មក​ទៀត គឺ​ប៉ះពាល់​ទៅ​ដល់​ចំណាយ ព្រោះ​ធនាគារ​ទាំង​អស់ គឺ​បាន​លុប​ការ​ប្រាក់​​របស់​ទាហាន​ជួរ​មុខ​រយៈ​ពេល​ពី ៣​ ខែ ទៅ​ ៦ ខែ​។

បន្ថែម​ជា​មួយ​គ្នា​នេះ ធនាគារ ក៏​មិន​អាច​បញ្ចេញ​ឥណទាន​តទៅ​មុខ​ទៀត​បាន​ដូច​គ្នា​ដែរ​ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-ថៃ នៅ​មិន​ទាន់​មាន​ឱកាស​អាច​រក​ ឬ​ប្រកប​របរ​អាជីវកម្ម​បាន​នៅ​ឡើយ ដូច្នេះ សម្រាប់​ឆ្នាំ​នេះ បញ្ហា​ច្បាស់ណាស់ថានឹង​ប៉ះពាល់​ បើ​ទោះ​បី​ជា​បញ្ហា​អាច​បញ្ចប់​លឿន ឬ​ក៏​យូរ​ជាង​នេះ​ក៏​ដោយ​។

ជាក់ស្តែង ប្រសិន​បើ​បញ្ហា​បញ្ចប់​លឿន ផល​ប៉ះពាល់​អាច​និងមាន​តិច​តួច ប៉ុន្តែ​ប្រសិន​បើ​បញ្ហា​បញ្ចប់​យូរ​ នោះ​ប៉ះពាល់​នឹង​មាន​កាន់​តែ​ខ្លាំង។

គួររំលឹកថា ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ជួយ​សម្រួល​បន្ទុក​ដល់​យោធិន​ពលី យោធិនជួរមុខ និង​ក្រុមគ្រួសារ ជន​ភាសសឹក និងពលករ​ចំណាក​ស្រុក​ពី​ប្រទេសថៃ សំដៅ​ធ្វើ​យ៉ាងណា​កុំឱ្យពួកគាត់​មានក្តីបារម្ភនៃបញ្ហាសំណងកម្ចី កាល​ពី​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ធនគារជាតិ​នៃ​កម្ពុជា​បានចេញវិធានការណែ​នាំឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​លុបចោល​ឥណទានរហូតដល់ចំនួន ១០ លានរៀល របស់​អតិ​ថិជន​ជា​កងទ័ព​ពិការ​នៅ​សមរភូមិ​បច្ចុប្បន្ន និង​លុប​ចោល​ឥណទាន​រហូតដល់ចំនួន ៨០ លាន​រៀល របស់អតិថិជន ឬអ្នករួមខ្ចី ជា​យោធិន​ពលី។

ក្នុង​នោះ​ធនាគារជាតិ​សម្រេច​ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកលែងរាល់កម្រៃ និងការផាកពិន័យ ពាក់ព័ន្ធ​នឹង​ឥណទាន​រយៈពេល ៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់​អតិថិជន​ជា​យោធិន ដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។

លើកលែងការទូទាត់សងប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ ខែ គិតចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជន​ជាយោធិន​ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះ​ការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការ​ប្រាក់លើប្រាក់ដើមនោះទេ៕

ដោយ៖ ឌិន ថារី

The post វិស័យធនាគារនឹងរងផលប៉ះពាល់នូវឥណទានប្រមាណ ​​​២០ លានដុល្លារជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ​ appeared first on Kampuchea Thmey Daily.

លោក តូច ចៅចេក៖ ទោះបីការ​លុបចោលឥណទានប៉ះពាល់ខ្លះដល់ចំណូល​របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏មិនបង្កហានិភ័យខ្ពស់ដែរ
លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ប្រៃសណីយ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទោះបីជាការ​ប្រកាស​លុប​ចោល​ឥណទាន​ចំពោះគ្រួសារ​យោធិន​ពលី ពិការ និង​របួស ​ប៉ះពាល់​ដល់​បញ្ហា​ចំណូល​របស់​ធនាគារ​ក្នុង​ទំហំ​ទឹក​ប្រាក់​ខ្ទង់​លាន​ដុល្លារក៏ពិតមែន ប៉ុន្តែវាមិនបង្ករឱ្យមានការដួលរលំនៃវិស័យនេះឡើយ។

ឆ្លើយ​តប​ទៅ​និង​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​ទៅ​និង​ការ​លុប​ចោល​នូវ​ឥណទាន​មួយ​ចំនួន​ទាក់ទង​គ្រួសារ​យោធិន​ពលី យោធិន​ពិការ​ ក៏​ដូច​ជា​យោធិន​ត្រូវ​របួស លោក តូច ចៅចេក បាន​មាន​ប្រសាសន៍​ថា ចំពោះ​ធនាគារ​ដែល​បាន​ប្រកាស​លុប​ចោល​ឥណទាន​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់ ​សម្ពាធ​ឥណទាន (Portfolio) តែ​មិន​ច្រើន​ណាស់​ណា​នោះទេ ព្រោះ​យោធិន​ដែល​ពលី ពិការ និង​របួស ​ក៏​មាន​មិន​ច្រើន​ដែរ។

លោកថា ដូច្នេះ​បញ្ហា​នេះ​ធនាគារ​ក៏​ប៉ះពាល់​ដែរ គឺ​នៅ​ពេល​ដែល​ធនាគារ​បាន​លុប​ចោល​ការ​ប្រាក់​ចំនួន ៣ ខែ​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ភៀស​សឹក និង​លុប​ចោល​នូវ​ការ​ប្រាក់​ចំនួន ៦ ខែ​ សម្រាប់​កង​កម្លាំង​ជួរមុខ គឺ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ចំណូល​របស់​ធនាគារ​ តែ​មិន​មែន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមតុល​ឥណទាន ​(Outstanding) នោះ​ទេ។

«ហេតុ​ដូច្នេះ​ហើយ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ធនាគារ​មួយ​ចំនួន​រង​ផល​ប៉ះពាល់ ហើយ​ធនាគារ​​ប្រៃសណីយ៍​កម្ពុជា​ក៏​រង​ផល​ប៉ះពាល់​ដូច​គ្នា​ដែរ​ បើគិត​ជា​ទំហំ​ទឹក​ប្រាក់​ខ្ទង់​លាន​ដុល្លារ​ ​តែ​មិន​មែន​ប៉ះពាល់​ដល់​សមតុល​ឥណទាន​នោះ​ទេ​»។ លោក តូច ចៅចេក បន្ថែម​នេះ​។

លោក តូច ចៅចេក បាន​បន្ត​ថា ជា​រួម​តាម​សញ្ញា​នៃ​ការ​ប៉ះពាល់​លើឥណទានមិនដំណើការ ឬ ​Nonperforming Loan (NPL) របស់​ធនាគារ​មាន​ការ​កើន​ឡើង​ជាង​មុន​។ ប៉ុន្តែ​សម្រាប់​ជន​ភៀស​សឹក​ និង​សម្រាប់​ទាហាន​ជួរ​មុខ​តែ​ម្តង​ គឺ​មិន​មាន​ផល​ប៉ះពាល់​នោះ​ទេ​ ដោយ​សារ​ខាង​ធនាគារ​បាន​លុប​ចោល​ការ​ប្រាក់​របស់​ពួក​គាត់​ចោល​ចំនួន ៣ ខែ​ ហើយ​រយៈ​ពេល ៣ ខែ​ទៀត ​គាត់​មិន​មាន​ចេញ​យឺតយ៉ាវ​នោះ​ទេ ហើយ​ចំពោះ​ទាហាន​ជួរ​មុខ​ពី​ពេល​នេះ​ទៅ ៦ ខែ​ទៀត ក៏​មិនមាន​ភាព​យឺតយ៉ាវ​ដូច​គ្នា​ដែរ​។

ទន្ទឹម​នេះ លោក ក៏​បាន​បន្ថែមដែរ​ថា៖«ចំពោះបញ្ហានេះសម្រាប់​ប្រជាជន​ទូទៅ គឺ​អាច​មាន​ផល​ប៉ះពាល់​នានា​ទៅលើ​មុខ​ជំនួញ​របស់​ពួកគាត់​ ដោយ​យើង​អាច​សង្ឃឹម​ថា ប្រសិន​បើ​ស្ថានភាព​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ ដូច្នេះ​គុណភាព​ឥណទាន​ក៏​នឹង​ល្អ​ប្រសើរ​ដូច​គ្នា​ដែរ ក៏​ប៉ុន្តែ ប្រសិន​បើ​ស្ថានភាព​នេះ​កាន់​តែ​អាក្រក់​ទៅ​ គុណភាព​ឥណទាន​ក៏​មាន​ការ​ប្រែប្រួល​ទៅ​តាម​នេះ​ដូច​គ្នា​ដែរ»​។

​សូម​ជម្រាប​ថា ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ជួយសម្រួល​បន្ទុក​ដល់​យោធិន​ពលី យោធិនជួរមុខ និង​ក្រុមគ្រួសារ ជន​ភាសសឹក និងពលករចំណាកស្រុកពីប្រទេសថៃ សំដៅ​ធ្វើ​យ៉ាងណា​កុំឱ្យពួកគាត់​មានក្តីបារម្ភនៃបញ្ហាសំណងកម្ចី គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៣០ ខែ​កក្កដា នេះ​ មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​សរុប​ ប្រមាណ ២៧ ស្ថាប័ន​ បាន​សម្រេច​លុប​ចោល​នូវ​បំណុល​ទាំង​អស់​របស់​យោធិន​។

ក្នុង​នោះ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ បានចេញវិធានការណែ​នាំឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​លុបចោល​ឥណទានរហូតដល់ចំនួន ១០ លានរៀល របស់​អតិ​ថិជន​ជា​កងទ័ព​ពិការ​នៅ​សមរភូមិ​បច្ចុប្បន្ន និង​លុប​ចោល​ឥណទាន​រហូតដល់ចំនួន ៨០ លាន​រៀល របស់អតិថិជន ឬអ្នករួមខ្ចី ជា​យោធិន​ពលី។

ក្នុង​នោះ​ធនាគារជាតិ​សម្រេច​ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកលែងរាល់កម្រៃ និងការផាកពិន័យ ពាក់ព័ន្ធ​នឹង​ឥណទាន​រយៈពេល ៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់​អតិថិជន​ជា​យោធិន ដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។

លើកលែងការទូទាត់សងប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ ខែ គិតចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជន​ជាយោធិន​ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះ​ការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការ​ប្រាក់លើប្រាក់ដើមនោះទេ៕

ដោយ៖ ឌិន ថារី

The post លោក តូច ចៅចេក៖ ទោះបីការ​លុបចោលឥណទានប៉ះពាល់ខ្លះដល់ចំណូល​របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏មិនបង្កហានិភ័យខ្ពស់ដែរ appeared first on Kampuchea Thmey Daily.

អ្នកជំនាញ៖ បិទព្រំដែន បើប៉ះពាល់សេដ្ឋកិច្ចហើយ វិស័យធនាគារក៏ប៉ះពាល់ដែរ
ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ ប្រៃសណីយ៍​កម្ពុជា​ លោក តូច ចៅចេក បាន​អះអាង​ថា ពាក់ព័ន្ធ​ទៅ​និង​បញ្ហាបិទ​ព្រំដែន​ទាំង​អស់​រវាង​កម្ពុជា-ថៃ ច្បាស់​ណាស់​ថា​និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ ដូច្នេះ​កាល​ណា​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ហើយ វិស័យ​ធនាគារ​ក៏​មាន​ផល​ប៉ះពាល់​ដូចគ្នា​ដែរ​។

ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ ​«កម្ពុជា​ថ្មី​» លោក តូច ចៅ​ចេក បាន​មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ ទាំង​ការ​ដោះ​ដូរ​ទំនិញ​ផ្សេង​ៗ ​គឺ​សេដ្ឋកិច្ច​មាន​ទំហំ​ធំ​ជា​មួយ​គ្នា​ ដូច្នេះ​កាល​ណា​បិទ​ព្រំដែនដែល​ធ្លាប់​តែ​រកស៊ី និង​ដោះ​ដូរ​ទំនិញ​ទៅ​មក​ជា​មួយ​គ្នា​ជា​យូរ​មក​ហើយ​នោះ​ ច្បាស់​ណាស់​ថា​និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​។

«ជាក់ស្តែង កាល​ណា​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ហើយ ធនាគារ​ក៏​ជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​ដែរ ដូច្នេះ​បើ​ប៉ះពាល់​សេដ្ឋកិច្ច ធនាគារ​ក៏​ប៉ះពាល់​ដូច​គ្នា​ដែរ​ ហើយ​បើ​ប៉ះពាល់​ដល់​ធនាគារ ក៏​ដូច​ជា​ប៉ះពាល់​ដល់​ធនាគារ​ប្រៃសណីយ៍​ដែរ​»។ លោក តូច ចៅ​ចេក គូសបញ្ជាក់​យ៉ាង​ដូច្នេះ​។

ជុំ​វិញ​បញ្ហា​នេះ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ ប្រៃសណីយ៍​កម្ពុជា​ រូប​នេះ បាន​ពន្យល់​ថា «ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ធនាគារ​ប្រៃសណីយ៍​ នៅ​ក្នុង​វិស័យ​ធនាគារ ​កាល​​ដើម​ឡើយ​នៅ​ពេល​ស្រុក​គេ​មាន​ស្ថានភាព​ល្អ​ជា​ធម្មតា​ គេ​អាច​ដាក់​ដើម​ទុន ១០០​ដុល្លារ​ នោះ​គេ​អាច​រក​ចំណេញ​បាន​ប្រហែល​ជា ៨​ដុល្លារ​ ឬ​ក៏ ៦​ដុល្លារ។ ប៉ុន្តែ​នៅ​កម្ពុជា​យើង​វិញ នៅ​ពេល​ស្រុក​យើង​មិន​សូវ​មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អ យើង​អាច​ចំណេញ​បាន ៥-៦ ដុល្លារ​ ប៉ុន្តែ​នៅ​ពេល​ជួប​បញ្ហា​ យើង​ក៏​នៅ​ចំណេញ​ដូច​គ្នា​ដែរ តែ​អាច​ចុះ​មក​នៅ​ត្រឹម ៣-៤ ដុល្លារ​ ប៉ុន្តែ​នៅ​ក្នុង​ការ​រក​ស៊ី​យើង​ត្រូវ​តែ​ទទួល​ថា​ពេល​ខ្លះ​ក៏​អាច​ទទួល​បាន​កាក់កប ឬ​ពេល​ខ្លះ​ខាតបង់​ជា​ដើម​»។

លោក​ថា «ទោះស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ យើង​នៅ​តែ​អាច​ទទួល​បាន​ចំណេញ មាន​ន័យ​ថា​យើង​នៅ​រក្សា​គ្រប់គ្រង​លទ្ធភាព​ចំណេញ​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​មាន​ការ​ថយ​ចុះ ពី ៨ ដុល្លារ មក ៦​ ដុល្លារ ឬ​ចុះ​មក​ដល់ ៤​ ដុល្លារ ជាដើម​»​។

ទន្ទឹម​នេះ លោក តូច ចៅ​ចេក ក៏​បាន​ឱ្យ​ដឹង​បន្ថែម​ថា ធនាគារ​ប្រៃសណីយ៍​ទាំង​អស់មាន ៦៤ សាខា ទូទាំង​ប្រទេស​ ក្នុង​នោះ​សម្រាប់​ខេត្ត​ទាំង​ ៧ នៅ​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​ មាន ១៦ សាខា ប៉ុន្តែ​នៅ​ក្នុង ១៦ សាខា​នេះ មាន​សាខា​នាគារ​ប្រៃសណីយ៍​ចំនួន ៨ សាខា​តែ​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ជាប់​ផ្ទាល់​ព្រំដែន ដូច​ជា សាខា​ប៉ោយប៉ែត ប៉ៃលិន សំពៅលូន ជា​ដើម​៕

ដោយ៖ ឌិន ថារី

The post អ្នកជំនាញ៖ បិទព្រំដែន បើប៉ះពាល់សេដ្ឋកិច្ចហើយ វិស័យធនាគារក៏ប៉ះពាល់ដែរ appeared first on Kampuchea Thmey Daily.

​កម្ពុជា នៅមានតម្រូវការពលកម្មច្រើន ទាំងវិស័យវាយនភណ្ឌ កសិកម្ម និងសំណង់
ពាក់ព័ន្ធ​ទៅ​និង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នេះ​ តម្រូវ​ការ​ពលកម្ម​នៅ​ក្នុង​ប្រទេស​នៅ​មាន​តម្រូវ​ការ​ច្រើន​ទាំង​វិស័យ​វាយនភណ្ឌ វិស័យ​កសិកម្ម និង​វិស័យ​សំណង់ ដូច្នេះ​ពលករ​ចំណាក​ស្រុក​នៅ​ថៃ​ទាំង​អស់​​ អាច​វិល​ត្រឡប់​មក​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​វិញ​បាន​។ នេះ​គឺជាការ​លើក​ឡើង​របស់​លោក តូច ចៅចេក ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ ប្រៃសណីយ៍​កម្ពុជា​ នៅ​ក្នុង​បទ​សម្ភាស​សេដ្ឋកិច្ច​ជា​មួយ​«កម្ពុជា​ថ្មី​»​។

ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​ព្រំ​ដែន​រវាង​កម្ពុជា​-ថៃ ដែល​ឈាន​ទៅ​ដល់​​ការ​បិទ​ច្រក​ព្រំដែន​ទាំង​អស់​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​វិល​ត្រឡប់​មក​វិញ​ពី​ពលករ​ចំណាក​ស្រុក​ពី​ថៃ លោក តូច ចៅ​ចេក បាន​មាន​ប្រសាសន៍​ថា ពលករ​ដែល​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​មិន​មែន​ទៅ​ដល់​ធ្វើ​ការ​នៅ​ការិយាល័យ​ទេ ប៉ុន្តែ​ធ្វើ​ការ​ជា​ពលករ ដូច្នេះ​កម្លាំង​ពលកម្ម​នៅ​ពេល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ប្រហែល​ជា​​មាន​កន្លែង​ជា​ច្រើន​ដែល​ត្រូវ​ការ​។

លោក​បានគូសបញ្ជាក់ថា «ប្រសិន​បើ​គ្មាន​ពន្ធ​បដិការ​ជា​មួយ​សហរដ្ឋ​អាមេរិក​ទេ ពន្ធ​នៅ​ធម្មតា ​ចំនួន​រោងចក្រ​នៅ​កម្ពុជា​កាន់​តែ​មាន​​ច្រើន​ ហើយ​ពលករ​ត្រឡប់​មក​ពី​ថៃ​ទាំង​អស់​នោះ​វិញ ប្រហែល​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​តម្រូវ​ការ​រោងចក្រ​នៅ​ក្នុង​ស្រុក​ខ្មែរ​ផង​»។

លោក តូច ចៅចេក បានបន្ថែមថា ពលករ​ដែលចំណាកស្រុកទៅធ្វើការនៅប្រទេសទាំង​អស់​នោះ គឺ​អាច​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញបាន ព្រោះ​តម្លៃ​កម្លាំង​ពលកម្ម​ក៏​មិន​ខុស​ពីស្រុក​ថៃប៉ុន្មាន​ដែរ ដោយ​លោក​សង្កេត​ឃើញ​ថា កម្មករ​រោង​ចក្រ​អាច​ទទួល​បាន​ប្រាក់​កម្រៃ​ជា​មធ្យម​ចន្លោះ​ពី ៣០០​ដុល្លារ ទៅ​ជាង ៣០០ ដុល្លារ ឬ​អាច​លើស​នេះ​ទៅ​តាម​ស្ថានភាព​ការងារ​ជាក់ស្ដែង​ ដែល​នេះ​ក៏​ជា​ចំណែក​មួយ​សមរម្យ ដូច្នេះ​ប្រសិន​បើ​ពួកគេ​ត្រឡប់​មក​ពី​ថៃ​វិញ គាត់​អាច​មាន​ឱកាស​អាច​ធ្វើ​ការ​បាន​ជា​ពិសេស​នៅ​តាម​រោងចក្រ​វាយនភណ្ឌ និងវិស័យមួយចំនួនទៀតនៅកម្ពុជា។

ក្រៅ​ពី​វិស័យវាយនភណ្ឌ លោក តូច ចៅចេក បាន​បន្តថា ក៏​នៅ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដែល​ទាក់ទង​​កសិកម្ម ព្រោះ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ក៏​ជា​វិស័យ​មួយ​ដែល​ធំ​ល្មម និង​មាន​តម្រូវ​ការ​កម្លាំង​ពលកម្ម​ច្រើនដូច​គ្នា​ដែរ។

បន្ថែម​ពីនេះ ក៏​នៅមាន​វិស័យ​សំណង់​ ដែលមានតម្រូវការខាងពលកម្មខ្ពស់ ព្រោះ​វិស័យ​សំណង់​នៅកម្ពុជា ប្រសិន​បើ​តទៅ​មុខ​ទៀត​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ការ​រីកចម្រើនដូចដើមវិញ នោះ​វិស័យមួយនេះក៏​ទាមទារ​ឱ្យ​មាន​តម្រូវ​ការ​ពលកម្ម​ច្រើនដូចគ្នា​ដែរ។

បើ​តាម​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​គូស​បញ្ជាក់​ថា គិតពីដំណាច់ឆ្នាំ២០២៤ ដល់​ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បាន​កើន​ពី​ចំនួន​ជាង ៤៤​ពាន់ (៤៤ ៧៩៨) ដល់ចំនួន​ជាង ៤៥ ពាន់(៤៥ ៣៨៦) សហគ្រាស ហើយកម្មករនិយោជិតបានកើន ពី​ប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ១,៨៧លាននាក់ ដែល​អាច​ផ្តល់​ប្រាក់​ឈ្នួលដល់​កម្មករ​និយោជិក​ជា​មធ្យម​សរុប​ប្រចាំ​ឆ្នាំ​ប្រមាណ ៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ក្នុង​នោះ វិស័យ​កាត់ដេរ​មាន​សហគ្រាស គ្រឹះស្ថាន​សរុប​ចំនួន ១ ៦៥៧ សហគ្រាស មាន​កម្មករ​និយោជិក​ប្រមាណ ៩៧ ម៉ឺននាក់ ទទួល​បាន​ប្រាក់​ឈ្នួល​មធ្យម​សរុប​ប្រចាំ​ឆ្នាំ​ប្រមាណ ៣,១ពាន់ លាន​ដុល្លារ៕

ដោយ៖ ឌិន ថារី

The post ​កម្ពុជា នៅមានតម្រូវការពលកម្មច្រើន ទាំងវិស័យវាយនភណ្ឌ កសិកម្ម និងសំណង់ appeared first on Kampuchea Thmey Daily.

សមាគមធនាគារ និង មីក្រូហិរញ្ញ៖ រហូតមកទាល់បច្ចុប្បន្នពុំទាន់មានពលករចំណាកស្រុកពីថៃដាក់ពាក្យស្នើសុំរៀបចំឥណទានឡើងវិញនៅឡើយទេ
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) កំពុងបានការតាមដាននូវការការត្រឡប់មកវិញនៃពលករចំណាកស្រុកពីថៃ ខណៈពុំទាន់ទទួលបានរបាយការណ៍នៃការដាក់ពាក្យស្នើសុំរៀបចំឥណទានពីក្រុមគ្រួសារដែលរងផលប៉ះពាល់នៅឡើយទេ​។

កាលពីចុងខែឧសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានអំពានាវដល់សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជា (CMA) ​ពិនិត្យលទ្ធភាពក្នុងការ ជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នក ដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈ ពេលកំណត់ណាមួយដែលអាចធ្វើទៅបាន​។

នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​«កម្ពុជា​ថ្មី​» លោក តូច ចៅចេក បាន​មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​ទៅ​និង​ការ​វិល​ត្រឡប់​មក​វិញ​របស់​ពលករ​ចំណាក​ស្រុក​ពី​ថៃ ឃើញ​ថា ក្នុង​មួយ​ថ្ងៃ​អាច​មាន​ក្នុង​រង្វង់​ពី ៨០០-១០០០ នាក់​ ក្នុង​នោះ​ពលករ​មួយ​ចំនួន​ក៏​មាន​សំណាង​ដែរ ដោយ​ត្រឡប់​មក​វិញ​ភ្លាម​ មាន​ការ​ងារ​ធ្វើ​ភ្លាម និង​មួយ​ចំនួន​ទៀត ក៏​មិន​ទាន់​អាច​ជួប​ការ​លំបាក​អ្វី​ដែរ ដោយ​សារ​ពួកគេ​អាច​សល់​នូវ​​ថវិកា​មួយ​ចំនួន​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

លោកបាន​សង្កត់​ធ្ងន់​ថា៖«រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​យើង​នៅ​មិន​ទាន់​មាន​ចំណុច​ណា​ដែល​គួរ​ឱ្យចាប់​អារម្មណ៍​ថា ពលករ​ដែល​ត្រឡប់​មក​ពី​ថៃ​វិញ​ពិបាក​សង ឬ​ក៏​មក​សុំ​កម្ម​វិធី​ជំនួយ​ពី​ធនាគារ គឺ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ធនាគារ​ក៏​មាន​យន្តការ​រួច​ជា​ស្រេច​ ដូច្នេះ​ប្រសិន​បើ​មាន​ពលរដ្ឋ​ស្នើ​សុំ​យន្ត​ការ​ណា​មួយ​ពី​ធនាគារ នោះ​យើង​នឹង​ចុះ​ទៅ​វិភាគ​ និង​ពិនិត្យ​ជាក់ស្តែង ប្រសិនបើ​ពួក​គេ​ពិត​ជា​ពលករ​ដែល​ទើប​ត្រឡប់​មក​ពី​ថៃ​វិញ​មែន និង​ជួប​ការ​លំបាក​ពិត​មែន នោះ​ធនាគារ​នឹង​មាន​យន្តការ​នៅ​ការ​បន្ធូរបន្ថយ​ណា​មួយ»​។

លោក​ថា «ជា​រួម​កម្មករ​ដែល​ទៅ​ធ្វើ​ការ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​នោះ ភាគ​ច្រើន​ជា​កម្មករ​ពេញ​កម្លាំង​ ដូច្នេះ​អ្នក​ដែល​ខ្ចី​ឥណទាន​ភាគ​ច្រើន​គឺ​ជា​សាច់ញាតិ​របស់​គាត់​នៅ​ស្រុក​ខ្មែរ​ ចឹង​គាត់​ក៏​មិន​មែន​មាន​ចំណូល​​តែ​ពី​ក្រៅ​ស្រុកមួយ​ដែរ គាត់​ក៏​មាន​ចំណូល​ក្នុង​ស្រុក​ដែរ​ គិត​មក​ដល់​ពេល​នេះ ​រយៈ​ពេល ១ ខែ​ នេះ យើង​គិត​ថា​ ឱ្យ​មាន​ផល​វិបាក​ណាស់​ណានៅ​មិន​ទាន់មាន​​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ»។

ទន្ទឹម​នេះ លោក តូច ចៅចេក ក៏​បាន​បន្ថែម​ដែរ ឆ្លើយ​តប​ទៅ​និង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជួយ​សម្រួល​ដល់​ពលករ​ចំណាក​ស្រុក​ពី​ថៃ នេះ​ដែរ សមាគម​ធនាគារ​នៅ​កម្ពុជា ក៏​ដូច​ជា​សមាគម​មីក្រូហិរញ្ញវត្ថុ​ក៏​បាន​គាំ​ទ្រ​ដល់​សំណើ​នេះ​ ហើយ​ក៏​មាន​យន្តការ​មួយ​ចំនួន​ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​ចំណាក​ស្រុក​ចូល​មក​កម្ពុជា​វិញ​។

យោងតាមលោក កាំង តុងងី  អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី១ ខែកក្កដាមកថា រហូតមកទាល់ពេលនេះពុំទាន់មានរបាយការណ៍ជាក់ស្តែងនៃពលករដែលបានដាក់ពាក្យសុំការជួយសម្រួលបន្ទុកនៃការបង់ប្រាក់តាមរយៈយន្តការរៀបចំឥណទានឡើងវិញឡើយ។​ លោកថា រាល់សមាជិកសមាគមស្វាគមន៍ចំពោះពលករដែលបានដាក់ពាក្យស្នើសុំ។

លោកបានថ្លែងបញ្ចាក់ថា៖«គិតត្រឹមខែឧសភាឆ្នាំ២០២៥ វិស័យមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញជូនអតិថិជនរហូតដល់១៦ម៉ឺននាក់ឬ១០ ភាគរយនៃអតិថិជនសរុបក្នុងវិស័យ ដែលគិតជាទំហំឥណទានសរុបចំនួនជាង៦៣០លានដុល្លារ ឬ ជាង១០ភាគរយនៃទំហំឥណទានសរុបជាង៥ពាន់លានដុល្លារ»។

សមាគមទាំងពីរ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថា គ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញនិងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្តែង និងការដឹកនាំចង្អុល បង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋាភិបាល»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នេះ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​ បច្ចុប្បន្នមានពលករកម្ពុជា ប្រមាណ១លាន៣សែន៨ម៉ឺននាក់ កំពុងបម្រើការងារនៅតាមប្រទេសនានា ចំនួន៧ ដោយពួកគេបានផ្ញើថវិកាមកសាច់ញាតិនៅកម្ពុជា ជាមធ្យមប្រមាណជិត៣ពាន់លានដុល្លារ​ក្នុង១ឆ្នាំ។ ក្នុងនោះ ថៃ បានក្លាយជាប្រទេសដែលស្រូបទាញកម្លាំងពលកម្មពីកម្ពុជា ច្រើនជាងគេ ដែលបច្ចុប្បន្នមានរហូតដល់ជាង១លាន២សែននាក់ និងបានផ្ញើថវិកាត្រឡប់មកប្រទេសកម្ពុជាវិញ ជាមធ្យមប្រមាណា២ពាន់១រយលានដុល្លារក្នុង១ឆ្នាំ៕

The post សមាគមធនាគារ និង មីក្រូហិរញ្ញ៖ រហូតមកទាល់បច្ចុប្បន្នពុំទាន់មានពលករចំណាកស្រុកពីថៃដាក់ពាក្យស្នើសុំរៀបចំឥណទានឡើងវិញនៅឡើយទេ appeared first on Kampuchea Thmey Daily.

លោក តូច ចៅចេក៖ មិនទាន់មានពលរដ្ឋចំណាកស្រុកពីថៃ មកស្នើសុំយន្តការជំនួយពីធនាគារនៅឡើយទេ
ឆ្លើយ​តប​ទៅ​និង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជួយ​សម្រួល​ដល់​ពលករ​ចំណាក​ស្រុក​ពី​ថៃ លោក តូច ចៅ​ចេក ​អគ្គនាយក​ធនាគារ​ប្រៃសណីយ៍​កម្ពុជា បាន​លើក​ឡើង​ថា មក​ដល់​ពេលបច្ចុប្បន្ននេះ គឺនៅ​មិន​ទាន់​មាន​ពលរដ្ឋ​ចំណាកស្រុកពីថៃ មកស្នើ​សុំ​យន្តការ​ជំនួយ​ពី​ធនាគារ​នៅ​​ឡើយ​ទេ។

នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​«កម្ពុជា​ថ្មី​» លោក តូច ចៅចេក បាន​មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​ទៅ​និង​ការ​វិល​ត្រឡប់​មក​វិញ​របស់​ពលករ​ចំណាក​ស្រុក​ពី​ថៃ ឃើញ​ថា ក្នុង​មួយ​ថ្ងៃ​អាច​មាន​ក្នុង​រង្វង់​ពី ៨០០-១០០០ នាក់​ ក្នុង​នោះ​ពលករ​មួយ​ចំនួន​ក៏​មាន​សំណាង​ដែរ ដោយ​ត្រឡប់​មក​វិញ​ភ្លាម​ មាន​ការ​ងារ​ធ្វើ​ភ្លាម និង​មួយ​ចំនួន​ទៀត ក៏​មិន​ទាន់​អាច​ជួប​ការ​លំបាក​អ្វី​ដែរ ដោយ​សារ​ពួកគេ​អាច​សល់​នូវ​​ថវិកា​មួយ​ចំនួន​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

លោកបាន​សង្កត់​ធ្ងន់​ថា៖«រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​យើង​នៅ​មិន​ទាន់​មាន​ចំណុច​ណា​ដែល​គួរ​ឱ្យចាប់​អារម្មណ៍​ថា ពលករ​ដែល​ត្រឡប់​មក​ពី​ថៃ​វិញ​ពិបាក​សង ឬ​ក៏​មក​សុំ​កម្ម​វិធី​ជំនួយ​ពី​ធនាគារ គឺ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ធនាគារ​ក៏​មាន​យន្តការ​រួច​ជា​ស្រេច​ ដូច្នេះ​ប្រសិន​បើ​មាន​ពលរដ្ឋ​ស្នើ​សុំ​យន្ត​ការ​ណា​មួយ​ពី​ធនាគារ នោះ​យើង​នឹង​ចុះ​ទៅ​វិភាគ​ និង​ពិនិត្យ​ជាក់ស្តែង ប្រសិនបើ​ពួក​គេ​ពិត​ជា​ពលករ​ដែល​ទើប​ត្រឡប់​មក​ពី​ថៃ​វិញ​មែន និង​ជួប​ការ​លំបាក​ពិត​មែន នោះ​ធនាគារ​នឹង​មាន​យន្តការ​នៅ​ការ​បន្ធូរបន្ថយ​ណា​មួយ»​។

លោក​ថា «ជា​រួម​កម្មករ​ដែល​ទៅ​ធ្វើ​ការ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​នោះ ភាគ​ច្រើន​ជា​កម្មករ​ពេញ​កម្លាំង​ ដូច្នេះ​អ្នក​ដែល​ខ្ចី​ឥណទាន​ភាគ​ច្រើន​គឺ​ជា​សាច់ញាតិ​របស់​គាត់​នៅ​ស្រុក​ខ្មែរ​ ចឹង​គាត់​ក៏​មិន​មែន​មាន​ចំណូល​​តែ​ពី​ក្រៅ​ស្រុកមួយ​ដែរ គាត់​ក៏​មាន​ចំណូល​ក្នុង​ស្រុក​ដែរ​ គិត​មក​ដល់​ពេល​នេះ ​រយៈ​ពេល ១ ខែ​ នេះ យើង​គិត​ថា​ ឱ្យ​មាន​ផល​វិបាក​ណាស់​ណានៅ​មិន​ទាន់មាន​​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ»។

ទន្ទឹម​នេះ លោក តូច ចៅចេក ក៏​បាន​បន្ថែម​ដែរ ឆ្លើយ​តប​ទៅ​និង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជួយ​សម្រួល​ដល់​ពលករ​ចំណាក​ស្រុក​ពី​ថៃ នេះ​ដែរ សមាគម​ធនាគារ​នៅ​កម្ពុជា ក៏​ដូច​ជា​សមាគម​មីក្រូហិរញ្ញវត្ថុ​ក៏​បាន​គាំ​ទ្រ​ដល់​សំណើ​នេះ​ ហើយ​ក៏​មាន​យន្តការ​មួយ​ចំនួន​ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​ចំណាក​ស្រុក​ចូល​មក​កម្ពុជា​វិញ​។

ក្នុង​នោះ​សមាគម​ធនាគារ​នៅ​កម្ពុជា ក៏​ដូច​ជា​សមាគម​មីក្រូហិរញ្ញវត្ថុ ក៏​បាន​អនុវត្ត​នូវ​វិធាន​ការ​មាន​ស្រាប់​ ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ណែនាំ​ និង​ចង្អុល​បង្ហាញ​ឱ្យ​ធនាគារ​ទាំង​អស់​ធ្វើ​តាម ដូច​ជា ការ​ពន្យាពេល​សង​ប្រាក់,​ ការ​ឱ្យ​សង​តែ​ការ​ប្រាក់​ទុក​ប្រាក់​ដើម ឬ​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​មួយ​ចំនួន​ ឬ​ក៏​រឿង​មួយ​ចំនួន​ទៀត​ក៏​អាច​បញ្ចុះ​ការប្រាក់​ដល់​អតិថិជន​។

លោក បាន​អះអាង​ថា៖« ទាំង​អស់​នេះ​ហើយ​ដែរ​ធនាគារ​ប្រៃសណីយ៍ ក៏​ដូច​ជា​ធនាគារ​ដទៃ​ទៀត​ ដែល​កំពុង​រៀប​ចំ​ដើម្បី​ជួយ​សម្រួល​បន្ទុក និង​ផល​វិបាក​មួយ​ចំនួន​ដល់​ពលករ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ»​៕

ដោយ៖ ឌិន ថារី

The post លោក តូច ចៅចេក៖ មិនទាន់មានពលរដ្ឋចំណាកស្រុកពីថៃ មកស្នើសុំយន្តការជំនួយពីធនាគារនៅឡើយទេ appeared first on Kampuchea Thmey Daily.

ឥណទានក្នុងវិស័យធនាគារនៅកម្ពុជា ២០២៥ អាចនឹងមានកំណើនតិចតួច
លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា បានព្យាករណ៍​ថា នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ ការរីក​ចម្រើន​ឥណទាន​នៅ​កម្ពុជា​អាច​នឹង​មាន​ភាព​ល្អ​ប្រសើរ​តិចតួច ឬ​ក៏​ប្រហាក់ប្រហែល​នៅ​ក្នុង​ឆ្នាំ២០២៤ ដែរ។​ ការព្យករណ៍របស់លោក ដោយផ្អែកទៅលើអត្រាកំណើនទាបនៅក្នុងត្រីមាសទី១ឆ្នាំនេះ ដោយសារតែស្ថានភាពសេដ្ឋកិច្ចហាក់ពុំទាន់មានសភាពល្អប្រសើរខ្លាំង។

ប្រាប់ ​«កម្ពុជា​ថ្មី» នៅ​ថ្ងៃ​ទី​០៦ ខែ​ឧសភា នេះ លោក តូច​ ចៅចេក ក៏ជាប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា បាន​មាន​ប្រសាសន៍​ថា តាម​ការ​បាន​មាន​ប្រសាសន៍​ថា ជា​រួម​ការ​រីក​ចម្រើន​ឥណទាន​កាល​ពី​ដើម​ឆ្នាំ​យើង​ព្យាករណ៍​ថា​អាច​នឹង​មាន​ភាព​ល្អ​ប្រសើរ​ ហើយ​រីក​ចម្រើន​ដល់​​រង្វង់​ប្រមាណ ១០% ។ ប៉ុន្តែ​តាម​ត្រីមាស​ទី​១ និង​ឈាន​មក​ដល់​ត្រីមាស​ទី​២ នេះ​ ការ​រីក​ចម្រើន​ប្រហែល​ជា​មិន​អាច​ដូច​ការ​ព្យាករណ៍​ទុក​នោះ​ទេ គឺ​វា​អាច​​មាន​ការ​រីកចម្រើន​ប្រហាក់ប្រហែល​ទៅ​និង​ឆ្នាំ​២០២៤ ដែរ​ ឬ​ក៏​អាច​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២៤ តិច​តួច​។

លោក​ថា ការ​ព្យាករណ៍​ដែល​ថា​ឥណទាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​មាន​ការ​កើន​ឡើង​តិច​តួច ឬ​ក៏​ប្រហាក់ប្រហែល​ទៅ​និង​ឆ្នាំ​មុន​នេះ ទី​១ គឺ​ដោយ​សារ​តែ​សេដ្ឋកិច្ច​សកល​គឺ​ហាក់បីដូចជា​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ឡើង​នៅ​ឡើយ មួយ​ទៀត​ពាក់ព័ន្ធ​និង​បញ្ហា​ពន្ធ​បដិការ​របស់​សហរដ្ឋ​អាមេរិក​ដែល​ដាក់​មក​លើ​កម្ពុជា​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​មួយ​ចំនួន​ដល់​ការ​រក​ស៊ី​។

លោកថា បញ្ហា​មួយ​ទៀត​នោះ គឺ​ការ​រីកចម្រើន​ផ្នែក​ឥណទាន​នៅ​កម្ពុជា​ផ្នែក​ដែល​រីកចម្រើន​គឺ ​ទាក់ទង​ពាណិជ្ជកម្ម​លក់ រាយ​តូច​ៗ(small retail trade) ឬ​ក៏​សហគ្រាស​ធន​តូច និង​មធ្យម​ (SME) មាន​ន័យ​ថា​នៅ​ពេល​ដែល​ពួក​គេ​រក​ស៊ី​គឺ​ត្រូវ​ការ​ឥណទាន​បន្ត​ដែល​ធ្វើ​ឱ្យ​ការ​រកស៊ី​របស់​ពួក​គេ​អាច​ទទួល​បាន​ការ​រីកចម្រើន​បាន​ខ្លះ ជា​រួម​នៅ​ចុង​ឆ្នាំ២០២៥ នេះ​ចំនួន​នៃ​ការ​រីកចម្រើន​នៅ​កម្ពុជា​អាច​ថា​នឹង​មាន​ភាព​ប្រសើរ​ឡើង ឬ​ក៏​ប្រហាក់ប្រហែល​ទៅ​និង​ក្នុង​ឆ្នាំ​២០២៤។

មួយ​ចំណែក​ទៀត​ទាក់ទង​ទៅ​និង​គុណភាព​ឥណទាន​ ឬ​ច្រើន​តែ​គេ​ស្គាល់​ថា non-performing loan (NPL) ដោយ​ថ្មី​ៗ​នេះ NPL គឺ​នៅ​តែ​បន្ត​មិនបាន​ថមថយ​នោះ​ទេ​ ប៉ុន្តែ​វា​មាន​ភាព​កើន​ឡើង​តែ​កើន​ឡើង​ក្នុង​រង្វង់​តិចតួច  ​ប៉ុណ្ណោះ​។

លោក​ តូច ចៅចេក បាន​ពន្យល់​ថា «ការ​កើន​ឡើង​តិច​តួច​នេះ​​វា​បង្ក​ឡើយ​មាន​បញ្ហា​មួយ​ចំនួន​ កាល​ពី​មុន​យើង​ថា​វា​បណ្ដាល​មក​ពី​មុខ​របរ តែ​ជាក់ស្ដែង គឺ​ដោយ​សារ​មាន​អ្នក​ខ្លះ​មាន​ចេតនា​ដែរ​ ដោយ​ឃើញ​អ្នក​ផ្សេង​មិន​សង ឬ​សង​យ៉ើត​មក​កាន់​ធនគារ ពួកគេ​ក៏​ផ្ដេកផ្ដួល​ទៅតាម​គេ​ដែរ តែ​នេះ​ជា​ច្បាប់​ធនាគារ​ប្រសិន​បើ​អ្នក​ណា​មាន​លទ្ធភាព​សង​ ឬ​មាន​ចេតនា​មិន​ព្រម​សង ដូច្នេះ​ធនាគារ​ត្រូវ​តែ​ទាម​ទារ​ឱ្យ​ពួកគេ​អនុវត្ត​តាម​កិច្ច​សន្យា​មក​វិញ»។

លោក​ក៏បានបន្ថែមថា ​ជាទូទៅ​គុណភាព​ឥណទាន NPL អាច​ថា​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ទេ​នៅ​ក្នុង​ឆ្នាំ២០២៥ នេះ វា​អាច​និង​ប្រហាក់​ប្រហែល ឬ​ក៏​អាក្រក់​ជាង​ឆ្នាំ​២០២៤ តិចតួច។

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានចេញផ្សាយនៅក្នុងរបាយការណ៍នៅថ្ងៃទី ០៧ ខែឧសភាថា នៅក្នុងត្រីមាស​ទី១ ឆ្នាំ ២០២៥ សន្ទស្សន៍​ឥណទានលក្ខណៈបុគ្គលបានកើនឡើង ដែលមានទំហំទឹក​ប្រាក់ឥណទានសរុបជាង ២,១២ លានដុល្លារ ស្មើរនឹង ២,២៤ ភាគរយ។

យោងតាមរបាយការណ៍បង្ហាញថា ពាក្យ​ស្នើសុំឥណទានលក្ខណៈបុគ្គល តំណាងឱ្យចេតនា​របស់អ្នកប្រើប្រាស់ក្នុងការទទួល​​បានឥណទានក្នុងទម្រង់​ជាឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណទាន ឬកម្ចីអចល​ន​ទ្រព្យ មានការកើឡើង ៦% នៃចំនួនពាក្យស្នើសុំ។

ដំណើរការឥណទានលក្ខណៈបុគ្គល ដែលឆ្លុះបញ្ចាំង​ពីបរិមាណឥណទាន​លក្ខណៈបុគ្គល​គិត​ត្រឹម​ត្រីមាសទី១ ឆ្នាំ​២០២៥​ បានបង្ហាញពីទីផ្សារឥណទាន​មានការកើនឡើង ២,២៤ ភាគរយ បើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២៤។

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានបញ្ជាក់ថា គុណភាពឥណទានលក្ខណៈបុគ្គល ដែលវាស់​ដោយ​អនុបាតនៃឥណ​ទាន​សំណងយឺតលើសពី ៣០ ថ្ងៃ (30+DPD) បានកើនឡើង ៧,០៧ ភាគរយ ដែលបង្ហាញថាលទ្ធភាពនៃការប្រើប្រាស់ឥណទាន និងហានិភ័យនៃការខកខា​ន​បង់ប្រាក់កម្ចីមានការកើនឡើង។

យោងតាម CBC គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ប្រជាពលរដ្ឋកម្ពុជាចំនួន ៥,០៤ លាននាក់ កំពុងប្រើប្រាស់កម្ចីពី​ប្រព័ន្ធ​ធនាគារ ដែលមានទំហំ​ទឹក​ប្រាក់ប្រមាណ ៥៩ ពាន់លានដុល្លារ។

CBC បង្ហាញថា ក្នុងចំណោមសមតុល្យឥណទានដែលមាន ៥៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤ គឺមានឥណទានប្រមាណ ៦០ ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ទៅឱ្យប្រជាជននៅរាជធានីខេត្តចំនួន ៣ គឺរាជធានីភ្នំពេញាមានអ្នកខ្ចីច្រើនជាងគេរហូតដល់ ១១៩ ០២១ ៩៤៧ លានរៀល ប្រមាណ ២៩,៧ ពាន់លានដុល្លារ និងស្មើនឹង ៥០% នៃទំហំឥណទានទូទាំងប្រទេសដោយមានអ្នកខ្ចីសរុបចំនួន ៦៩,៦ ម៉ឺនាក់៕

The post ឥណទានក្នុងវិស័យធនាគារនៅកម្ពុជា ២០២៥ អាចនឹងមានកំណើនតិចតួច appeared first on Kampuchea Thmey Daily.