សេដ្ឋកិច្ច
អ្នកជំនាញ៖ បិទព្រំដែន បើប៉ះពាល់សេដ្ឋកិច្ចហើយ វិស័យធនាគារក៏ប៉ះពាល់ដែរ
ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក បានអះអាងថា ពាក់ព័ន្ធទៅនិងបញ្ហាបិទព្រំដែនទាំងអស់រវាងកម្ពុជា-ថៃ ច្បាស់ណាស់ថានិងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ ដូច្នេះកាលណាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចហើយ វិស័យធនាគារក៏មានផលប៉ះពាល់ដូចគ្នាដែរ។

ថ្លែងនៅក្នុងបទសម្ភាសជាមួយ «កម្ពុជាថ្មី» លោក តូច ចៅចេក បានមានប្រសាសន៍ថា សេដ្ឋកិច្ចរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ទាំងការដោះដូរទំនិញផ្សេងៗ គឺសេដ្ឋកិច្ចមានទំហំធំជាមួយគ្នា ដូច្នេះកាលណាបិទព្រំដែនដែលធ្លាប់តែរកស៊ី និងដោះដូរទំនិញទៅមកជាមួយគ្នាជាយូរមកហើយនោះ ច្បាស់ណាស់ថានិងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ។
«ជាក់ស្តែង កាលណាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចហើយ ធនាគារក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចដែរ ដូច្នេះបើប៉ះពាល់សេដ្ឋកិច្ច ធនាគារក៏ប៉ះពាល់ដូចគ្នាដែរ ហើយបើប៉ះពាល់ដល់ធនាគារ ក៏ដូចជាប៉ះពាល់ដល់ធនាគារប្រៃសណីយ៍ដែរ»។ លោក តូច ចៅចេក គូសបញ្ជាក់យ៉ាងដូច្នេះ។

ជុំវិញបញ្ហានេះ ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា រូបនេះ បានពន្យល់ថា «ទោះបីជាយ៉ាងណាក៏ដោយធនាគារប្រៃសណីយ៍ នៅក្នុងវិស័យធនាគារ កាលដើមឡើយនៅពេលស្រុកគេមានស្ថានភាពល្អជាធម្មតា គេអាចដាក់ដើមទុន ១០០ដុល្លារ នោះគេអាចរកចំណេញបានប្រហែលជា ៨ដុល្លារ ឬក៏ ៦ដុល្លារ។ ប៉ុន្តែនៅកម្ពុជាយើងវិញ នៅពេលស្រុកយើងមិនសូវមានស្ថានភាពសេដ្ឋកិច្ចល្អ យើងអាចចំណេញបាន ៥-៦ ដុល្លារ ប៉ុន្តែនៅពេលជួបបញ្ហា យើងក៏នៅចំណេញដូចគ្នាដែរ តែអាចចុះមកនៅត្រឹម ៣-៤ ដុល្លារ ប៉ុន្តែនៅក្នុងការរកស៊ីយើងត្រូវតែទទួលថាពេលខ្លះក៏អាចទទួលបានកាក់កប ឬពេលខ្លះខាតបង់ជាដើម»។
លោកថា «ទោះស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ យើងនៅតែអាចទទួលបានចំណេញ មានន័យថាយើងនៅរក្សាគ្រប់គ្រងលទ្ធភាពចំណេញដែរ ប៉ុន្តែគ្រាន់តែមានការថយចុះ ពី ៨ ដុល្លារ មក ៦ ដុល្លារ ឬចុះមកដល់ ៤ ដុល្លារ ជាដើម»។

ទន្ទឹមនេះ លោក តូច ចៅចេក ក៏បានឱ្យដឹងបន្ថែមថា ធនាគារប្រៃសណីយ៍ទាំងអស់មាន ៦៤ សាខា ទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តទាំង ៧ នៅជាប់ព្រំដែនកម្ពុជា-ថៃ មាន ១៦ សាខា ប៉ុន្តែនៅក្នុង ១៦ សាខានេះ មានសាខានាគារប្រៃសណីយ៍ចំនួន ៨ សាខាតែប៉ុណ្ណោះដែលស្ថិតនៅជាប់ផ្ទាល់ព្រំដែន ដូចជា សាខាប៉ោយប៉ែត ប៉ៃលិន សំពៅលូន ជាដើម៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


