ព័ត៌មានជាតិ
ឥណទានក្នុងវិស័យធនាគារនៅកម្ពុជា ២០២៥ អាចនឹងមានកំណើនតិចតួច
លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា បានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២៥នេះ ការរីកចម្រើនឥណទាននៅកម្ពុជាអាចនឹងមានភាពល្អប្រសើរតិចតួច ឬក៏ប្រហាក់ប្រហែលនៅក្នុងឆ្នាំ២០២៤ ដែរ។ ការព្យករណ៍របស់លោក ដោយផ្អែកទៅលើអត្រាកំណើនទាបនៅក្នុងត្រីមាសទី១ឆ្នាំនេះ ដោយសារតែស្ថានភាពសេដ្ឋកិច្ចហាក់ពុំទាន់មានសភាពល្អប្រសើរខ្លាំង។

ប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី០៦ ខែឧសភា នេះ លោក តូច ចៅចេក ក៏ជាប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា តាមការបានមានប្រសាសន៍ថា ជារួមការរីកចម្រើនឥណទានកាលពីដើមឆ្នាំយើងព្យាករណ៍ថាអាចនឹងមានភាពល្អប្រសើរ ហើយរីកចម្រើនដល់រង្វង់ប្រមាណ ១០% ។ ប៉ុន្តែតាមត្រីមាសទី១ និងឈានមកដល់ត្រីមាសទី២ នេះ ការរីកចម្រើនប្រហែលជាមិនអាចដូចការព្យាករណ៍ទុកនោះទេ គឺវាអាចមានការរីកចម្រើនប្រហាក់ប្រហែលទៅនិងឆ្នាំ២០២៤ ដែរ ឬក៏អាចមានភាពល្អប្រសើរជាងឆ្នាំ២០២៤ តិចតួច។
លោកថា ការព្យាករណ៍ដែលថាឥណទាននៅក្នុងប្រទេសកម្ពុជាអាចមានការកើនឡើងតិចតួច ឬក៏ប្រហាក់ប្រហែលទៅនិងឆ្នាំមុននេះ ទី១ គឺដោយសារតែសេដ្ឋកិច្ចសកលគឺហាក់បីដូចជានៅមិនទាន់មានភាពល្អប្រសើរឡើងនៅឡើយ មួយទៀតពាក់ព័ន្ធនិងបញ្ហាពន្ធបដិការរបស់សហរដ្ឋអាមេរិកដែលដាក់មកលើកម្ពុជាធ្វើឱ្យមានការព្រួយបារម្ភមួយចំនួនដល់ការរកស៊ី។
លោកថា បញ្ហាមួយទៀតនោះ គឺការរីកចម្រើនផ្នែកឥណទាននៅកម្ពុជាផ្នែកដែលរីកចម្រើនគឺ ទាក់ទងពាណិជ្ជកម្មលក់ រាយតូចៗ(small retail trade) ឬក៏សហគ្រាសធនតូច និងមធ្យម (SME) មានន័យថានៅពេលដែលពួកគេរកស៊ីគឺត្រូវការឥណទានបន្តដែលធ្វើឱ្យការរកស៊ីរបស់ពួកគេអាចទទួលបានការរីកចម្រើនបានខ្លះ ជារួមនៅចុងឆ្នាំ២០២៥ នេះចំនួននៃការរីកចម្រើននៅកម្ពុជាអាចថានឹងមានភាពប្រសើរឡើង ឬក៏ប្រហាក់ប្រហែលទៅនិងក្នុងឆ្នាំ២០២៤។
មួយចំណែកទៀតទាក់ទងទៅនិងគុណភាពឥណទាន ឬច្រើនតែគេស្គាល់ថា non-performing loan (NPL) ដោយថ្មីៗនេះ NPL គឺនៅតែបន្តមិនបានថមថយនោះទេ ប៉ុន្តែវាមានភាពកើនឡើងតែកើនឡើងក្នុងរង្វង់តិចតួច ប៉ុណ្ណោះ។

លោក តូច ចៅចេក បានពន្យល់ថា «ការកើនឡើងតិចតួចនេះវាបង្កឡើយមានបញ្ហាមួយចំនួន កាលពីមុនយើងថាវាបណ្ដាលមកពីមុខរបរ តែជាក់ស្ដែង គឺដោយសារមានអ្នកខ្លះមានចេតនាដែរ ដោយឃើញអ្នកផ្សេងមិនសង ឬសងយ៉ើតមកកាន់ធនគារ ពួកគេក៏ផ្ដេកផ្ដួលទៅតាមគេដែរ តែនេះជាច្បាប់ធនាគារប្រសិនបើអ្នកណាមានលទ្ធភាពសង ឬមានចេតនាមិនព្រមសង ដូច្នេះធនាគារត្រូវតែទាមទារឱ្យពួកគេអនុវត្តតាមកិច្ចសន្យាមកវិញ»។
លោកក៏បានបន្ថែមថា ជាទូទៅគុណភាពឥណទាន NPL អាចថាមិនទាន់មានភាពល្អប្រសើរទេនៅក្នុងឆ្នាំ២០២៥ នេះ វាអាចនិងប្រហាក់ប្រហែល ឬក៏អាក្រក់ជាងឆ្នាំ២០២៤ តិចតួច។
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានចេញផ្សាយនៅក្នុងរបាយការណ៍នៅថ្ងៃទី ០៧ ខែឧសភាថា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ សន្ទស្សន៍ឥណទានលក្ខណៈបុគ្គលបានកើនឡើង ដែលមានទំហំទឹកប្រាក់ឥណទានសរុបជាង ២,១២ លានដុល្លារ ស្មើរនឹង ២,២៤ ភាគរយ។

យោងតាមរបាយការណ៍បង្ហាញថា ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល តំណាងឱ្យចេតនារបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងទម្រង់ជាឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណទាន ឬកម្ចីអចលនទ្រព្យ មានការកើឡើង ៦% នៃចំនួនពាក្យស្នើសុំ។
ដំណើរការឥណទានលក្ខណៈបុគ្គល ដែលឆ្លុះបញ្ចាំងពីបរិមាណឥណទានលក្ខណៈបុគ្គលគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ បានបង្ហាញពីទីផ្សារឥណទានមានការកើនឡើង ២,២៤ ភាគរយ បើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២៤។
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានបញ្ជាក់ថា គុណភាពឥណទានលក្ខណៈបុគ្គល ដែលវាស់ដោយអនុបាតនៃឥណទានសំណងយឺតលើសពី ៣០ ថ្ងៃ (30+DPD) បានកើនឡើង ៧,០៧ ភាគរយ ដែលបង្ហាញថាលទ្ធភាពនៃការប្រើប្រាស់ឥណទាន និងហានិភ័យនៃការខកខានបង់ប្រាក់កម្ចីមានការកើនឡើង។

យោងតាម CBC គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ប្រជាពលរដ្ឋកម្ពុជាចំនួន ៥,០៤ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៩ ពាន់លានដុល្លារ។
CBC បង្ហាញថា ក្នុងចំណោមសមតុល្យឥណទានដែលមាន ៥៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤ គឺមានឥណទានប្រមាណ ៦០ ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ទៅឱ្យប្រជាជននៅរាជធានីខេត្តចំនួន ៣ គឺរាជធានីភ្នំពេញាមានអ្នកខ្ចីច្រើនជាងគេរហូតដល់ ១១៩ ០២១ ៩៤៧ លានរៀល ប្រមាណ ២៩,៧ ពាន់លានដុល្លារ និងស្មើនឹង ៥០% នៃទំហំឥណទានទូទាំងប្រទេសដោយមានអ្នកខ្ចីសរុបចំនួន ៦៩,៦ ម៉ឺនាក់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


