សេដ្ឋកិច្ច
លោក តូច ចៅចេក៖ ទោះបីការលុបចោលឥណទានប៉ះពាល់ខ្លះដល់ចំណូលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏មិនបង្កហានិភ័យខ្ពស់ដែរ
លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) និងជាប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា ទោះបីជាការប្រកាសលុបចោលឥណទានចំពោះគ្រួសារយោធិនពលី ពិការ និងរបួស ប៉ះពាល់ដល់បញ្ហាចំណូលរបស់ធនាគារក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារក៏ពិតមែន ប៉ុន្តែវាមិនបង្ករឱ្យមានការដួលរលំនៃវិស័យនេះឡើយ។

ឆ្លើយតបទៅនិងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធទៅនិងការលុបចោលនូវឥណទានមួយចំនួនទាក់ទងគ្រួសារយោធិនពលី យោធិនពិការ ក៏ដូចជាយោធិនត្រូវរបួស លោក តូច ចៅចេក បានមានប្រសាសន៍ថា ចំពោះធនាគារដែលបានប្រកាសលុបចោលឥណទាននេះបានធ្វើឱ្យប៉ះពាល់ទៅដល់ សម្ពាធឥណទាន (Portfolio) តែមិនច្រើនណាស់ណានោះទេ ព្រោះយោធិនដែលពលី ពិការ និងរបួស ក៏មានមិនច្រើនដែរ។
លោកថា ដូច្នេះបញ្ហានេះធនាគារក៏ប៉ះពាល់ដែរ គឺនៅពេលដែលធនាគារបានលុបចោលការប្រាក់ចំនួន ៣ ខែ សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលភៀសសឹក និងលុបចោលនូវការប្រាក់ចំនួន ៦ ខែ សម្រាប់កងកម្លាំងជួរមុខ គឺបានធ្វើឱ្យប៉ះពាល់ចំណូលរបស់ធនាគារ តែមិនមែនធ្វើឱ្យប៉ះពាល់ដល់សមតុលឥណទាន (Outstanding) នោះទេ។
«ហេតុដូច្នេះហើយ បញ្ហានេះបានធ្វើឱ្យធនាគារមួយចំនួនរងផលប៉ះពាល់ ហើយធនាគារប្រៃសណីយ៍កម្ពុជាក៏រងផលប៉ះពាល់ដូចគ្នាដែរ បើគិតជាទំហំទឹកប្រាក់ខ្ទង់លានដុល្លារ តែមិនមែនប៉ះពាល់ដល់សមតុលឥណទាននោះទេ»។ លោក តូច ចៅចេក បន្ថែមនេះ។

លោក តូច ចៅចេក បានបន្តថា ជារួមតាមសញ្ញានៃការប៉ះពាល់លើឥណទានមិនដំណើការ ឬ Nonperforming Loan (NPL) របស់ធនាគារមានការកើនឡើងជាងមុន។ ប៉ុន្តែសម្រាប់ជនភៀសសឹក និងសម្រាប់ទាហានជួរមុខតែម្តង គឺមិនមានផលប៉ះពាល់នោះទេ ដោយសារខាងធនាគារបានលុបចោលការប្រាក់របស់ពួកគាត់ចោលចំនួន ៣ ខែ ហើយរយៈពេល ៣ ខែទៀត គាត់មិនមានចេញយឺតយ៉ាវនោះទេ ហើយចំពោះទាហានជួរមុខពីពេលនេះទៅ ៦ ខែទៀត ក៏មិនមានភាពយឺតយ៉ាវដូចគ្នាដែរ។
ទន្ទឹមនេះ លោក ក៏បានបន្ថែមដែរថា៖«ចំពោះបញ្ហានេះសម្រាប់ប្រជាជនទូទៅ គឺអាចមានផលប៉ះពាល់នានាទៅលើមុខជំនួញរបស់ពួកគាត់ ដោយយើងអាចសង្ឃឹមថា ប្រសិនបើស្ថានភាពបានល្អប្រសើរឡើងវិញ ដូច្នេះគុណភាពឥណទានក៏នឹងល្អប្រសើរដូចគ្នាដែរ ក៏ប៉ុន្តែ ប្រសិនបើស្ថានភាពនេះកាន់តែអាក្រក់ទៅ គុណភាពឥណទានក៏មានការប្រែប្រួលទៅតាមនេះដូចគ្នាដែរ»។
សូមជម្រាបថា ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាក្នុងការជួយសម្រួលបន្ទុកដល់យោធិនពលី យោធិនជួរមុខ និងក្រុមគ្រួសារ ជនភាសសឹក និងពលករចំណាកស្រុកពីប្រទេសថៃ សំដៅធ្វើយ៉ាងណាកុំឱ្យពួកគាត់មានក្តីបារម្ភនៃបញ្ហាសំណងកម្ចី គិតត្រឹមរសៀលថ្ងៃទី៣០ ខែកក្កដា នេះ មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្រុកសរុប ប្រមាណ ២៧ ស្ថាប័ន បានសម្រេចលុបចោលនូវបំណុលទាំងអស់របស់យោធិន។

ក្នុងនោះ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ បានចេញវិធានការណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់ចំនួន ១០ លានរៀល របស់អតិថិជនជាកងទ័ពពិការនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ចំនួន ៨០ លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។
ក្នុងនោះធនាគារជាតិសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកលែងរាល់កម្រៃ និងការផាកពិន័យ ពាក់ព័ន្ធនឹងឥណទានរយៈពេល ៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិន ដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។

លើកលែងការទូទាត់សងប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


