សេដ្ឋកិច្ច
គិតត្រឹមឆ្នាំ២០២៥ ប្រតិបត្តិការតាមរយៈប្រព័ន្ធបាគងបានកើន ១,២ ដង ដល់ ១.៣២៥,៦៥ លាន
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ប្រតិបត្តិការតាមរយៈប្រព័ន្ធបាគងបានកើនឡើង ១,២ ដង ដល់ ១.៣២៥,៦៥ លានប្រតិបត្តិការ ដែលក្នុងនោះ ៧៧១,២ លានប្រតិបត្តិការជាប្រាក់រៀល និង ៥៥៤,៥ លានប្រតិបត្តិការ ជាប្រាក់ដុល្លារអាមេរិក ខណៈដែលចំនួនគណនីកាបូបអេឡិចត្រូនិក មានប្រមាណ ១៨,៩ លានគណនី។

លោកស្រី ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា បរិយាបន្នហិរញ្ញវត្ថុត្រូវបានបន្តលើកកម្ពស់ និងមានវឌ្ឍនភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំង តាមរយៈកំណើនអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។ ជាក់ស្តែង ចំនួនអ្នកដាក់ប្រាក់បញ្ញើបានកើនដល់ ១៨,៦ លាននាក់ និងចំនួនអ្នកប្រើប្រាស់សេវាឥណទានកើនដល់ ៤,៣ លាននាក់។ លើសពីនេះ ចំនួនស្ត្រីដែលបានប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក្នុងវិស័យធនាគារមានប្រមាណ ៥៣% សម្រាប់ សេវាឥណទាន និង ៥១% សម្រាប់សេវាប្រាក់បញ្ញើ។
លោកស្រី ជា សិរី បានបន្ថែមថា «ប្រតិបត្តិការតាមរយៈប្រព័ន្ធបាគងបានកើនឡើង ១,២ ដង ដល់ ១.៣២៥,៦៥ លានប្រតិបត្តិការ នៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះ ៧៧១,២ លានប្រតិបត្តិការជាប្រាក់រៀល និង ៥៥៤,៥ លានប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ខណៈដែលចំនួនគណនីកាបូបអេឡិចត្រូនិក មានប្រមាណ ១៨,៩ លានគណនី»។

ជាមួយគ្នានេះ លោកស្រីទេសាភិបាល បានបន្តថា យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុកំពុងត្រូវបានធ្វើបច្ចុប្បន្នកម្មសម្រាប់ឆ្នាំ២០២៦-២០៣០ ដើម្បីបន្តធានាបានការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងចីរភាព។
ដោយឡែក ចំពោះកិច្ចការពារអតិថិជន ធនាគារជាតិនៃកម្ពុជាបានទទួល ឮបណ្តឹងអតិថិជនតាមរយៈប្រព័ន្ធហតឡាញចំនួន ៧២១ ករណី ក្នុងនោះ ៦៨៣ ករណី ត្រូវបានដោះស្រាយរួចរាល់ ១២ ករណី កំពុងត្រូវបានដោះស្រាយ និង ២៦ ករណី ស្ថិតក្នុងនីតិវិធីតុលាការ។
លោកស្រី ជា សិរី បន្តថា កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ត្រូវបានបន្តពង្រឹង និងពង្រីក តាមរយៈការចុះ អនុស្សរណៈនៃការយោគយល់ ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធ និងការអនុវត្តគម្រោងជំនួយ បច្ចេកទេស។

លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) និងជាប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឆ្លុះបញ្ចាំងជាមធ្យមរបស់ឧស្សាហកម្ម (industry) ហើយធនាគារប្រៃសណីយ៍ដែលធ្វើប្រតិបត្តិការក៏ប្រហាក់ប្រហែលទៅនឹងរបាយការណ៍ពីឧស្សាហកម្មនេះដូចគ្នាដែរ។

លោក តូច ចៅចេក ក៏បានបញ្ជាក់ថា នៅឆ្នាំ២០២៦ នេះ ធនាគារប្រៃសណីយ៍ក៏មាននូវផែនការបង្កើននូវកំណែសេវាធនាគាររបស់ខ្លួនឱ្យកាន់តែមានភាពងាយស្រួល រលូន និងសុវត្ថិភាពជាងមុនផងដែរ។
ធនាគារជាតិនៃកម្ពុជា បានបន្តចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន និងអាស៊ាន+៣ ព្រមទាំងចុះអនុស្សរណៈយោគយល់ និងសហការជាមួយស្ថាប័នអន្តរជាតិនិងដៃគូ អភិវឌ្ឍន៍នានា ដើម្បីជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ទាំងក្នុង និងក្រៅតំបន់ ហិរញ្ញប្បទានឌីជីថលបៃតង និងការគ្រប់គ្រងវិបត្តិ ជាដើម។
កិច្ចសហប្រតិបត្តិការទាំងនេះក៏បានលើកកម្ពស់សមត្ថភាពមន្ត្រី ជំនាញស្របតាមការវិវត្តនៃវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាជាសកល និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ជាពិសេសពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុទាំងក្នុងស្រុក និងតំបន់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


