សេដ្ឋកិច្ច
លោក តូច ចៅចេក៖ មិនទាន់មានពលរដ្ឋចំណាកស្រុកពីថៃ មកស្នើសុំយន្តការជំនួយពីធនាគារនៅឡើយទេ
ឆ្លើយតបទៅនិងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ពលករចំណាកស្រុកពីថៃ លោក តូច ចៅចេក អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា បានលើកឡើងថា មកដល់ពេលបច្ចុប្បន្ននេះ គឺនៅមិនទាន់មានពលរដ្ឋចំណាកស្រុកពីថៃ មកស្នើសុំយន្តការជំនួយពីធនាគារនៅឡើយទេ។

នៅក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី» លោក តូច ចៅចេក បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនិងការវិលត្រឡប់មកវិញរបស់ពលករចំណាកស្រុកពីថៃ ឃើញថា ក្នុងមួយថ្ងៃអាចមានក្នុងរង្វង់ពី ៨០០-១០០០ នាក់ ក្នុងនោះពលករមួយចំនួនក៏មានសំណាងដែរ ដោយត្រឡប់មកវិញភ្លាម មានការងារធ្វើភ្លាម និងមួយចំនួនទៀត ក៏មិនទាន់អាចជួបការលំបាកអ្វីដែរ ដោយសារពួកគេអាចសល់នូវថវិកាមួយចំនួនដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោកបានសង្កត់ធ្ងន់ថា៖«រហូតមកដល់ពេលបច្ចុប្បន្ននេះយើងនៅមិនទាន់មានចំណុចណាដែលគួរឱ្យចាប់អារម្មណ៍ថា ពលករដែលត្រឡប់មកពីថៃវិញពិបាកសង ឬក៏មកសុំកម្មវិធីជំនួយពីធនាគារ គឺនៅមិនទាន់មាននៅឡើយទេ។ ប៉ុន្តែធនាគារក៏មានយន្តការរួចជាស្រេច ដូច្នេះប្រសិនបើមានពលរដ្ឋស្នើសុំយន្តការណាមួយពីធនាគារ នោះយើងនឹងចុះទៅវិភាគ និងពិនិត្យជាក់ស្តែង ប្រសិនបើពួកគេពិតជាពលករដែលទើបត្រឡប់មកពីថៃវិញមែន និងជួបការលំបាកពិតមែន នោះធនាគារនឹងមានយន្តការនៅការបន្ធូរបន្ថយណាមួយ»។

លោកថា «ជារួមកម្មករដែលទៅធ្វើការចំណាកស្រុកនៅប្រទេសថៃនោះ ភាគច្រើនជាកម្មករពេញកម្លាំង ដូច្នេះអ្នកដែលខ្ចីឥណទានភាគច្រើនគឺជាសាច់ញាតិរបស់គាត់នៅស្រុកខ្មែរ ចឹងគាត់ក៏មិនមែនមានចំណូលតែពីក្រៅស្រុកមួយដែរ គាត់ក៏មានចំណូលក្នុងស្រុកដែរ គិតមកដល់ពេលនេះ រយៈពេល ១ ខែ នេះ យើងគិតថា ឱ្យមានផលវិបាកណាស់ណានៅមិនទាន់មានគួរឱ្យកត់សម្គាល់នោះទេ»។
ទន្ទឹមនេះ លោក តូច ចៅចេក ក៏បានបន្ថែមដែរ ឆ្លើយតបទៅនិងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ពលករចំណាកស្រុកពីថៃ នេះដែរ សមាគមធនាគារនៅកម្ពុជា ក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុក៏បានគាំទ្រដល់សំណើនេះ ហើយក៏មានយន្តការមួយចំនួនដើម្បីជួយសម្រួលដល់ពលករចំណាកស្រុកចូលមកកម្ពុជាវិញ។

ក្នុងនោះសមាគមធនាគារនៅកម្ពុជា ក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុ ក៏បានអនុវត្តនូវវិធានការមានស្រាប់ ដែលធនាគារជាតិនៃកម្ពុជាណែនាំ និងចង្អុលបង្ហាញឱ្យធនាគារទាំងអស់ធ្វើតាម ដូចជា ការពន្យាពេលសងប្រាក់, ការឱ្យសងតែការប្រាក់ទុកប្រាក់ដើម ឬការបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ឬក៏រឿងមួយចំនួនទៀតក៏អាចបញ្ចុះការប្រាក់ដល់អតិថិជន។
លោក បានអះអាងថា៖« ទាំងអស់នេះហើយដែរធនាគារប្រៃសណីយ៍ ក៏ដូចជាធនាគារដទៃទៀត ដែលកំពុងរៀបចំដើម្បីជួយសម្រួលបន្ទុក និងផលវិបាកមួយចំនួនដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃវិញ»៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


