សេដ្ឋកិច្ច
កម្ពុជា នៅមានតម្រូវការពលកម្មច្រើន ទាំងវិស័យវាយនភណ្ឌ កសិកម្ម និងសំណង់
ពាក់ព័ន្ធទៅនិងស្ថានភាពនាពេលបច្ចុប្បន្ននេះ តម្រូវការពលកម្មនៅក្នុងប្រទេសនៅមានតម្រូវការច្រើនទាំងវិស័យវាយនភណ្ឌ វិស័យកសិកម្ម និងវិស័យសំណង់ ដូច្នេះពលករចំណាកស្រុកនៅថៃទាំងអស់ អាចវិលត្រឡប់មកធ្វើការនៅស្រុកខ្មែរវិញបាន។ នេះគឺជាការលើកឡើងរបស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា នៅក្នុងបទសម្ភាសសេដ្ឋកិច្ចជាមួយ«កម្ពុជាថ្មី»។

ពាក់ព័ន្ធទៅនិងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលឈានទៅដល់ការបិទច្រកព្រំដែនទាំងអស់រវាងប្រទេសទាំងពីរ និងការវិលត្រឡប់មកវិញពីពលករចំណាកស្រុកពីថៃ លោក តូច ចៅចេក បានមានប្រសាសន៍ថា ពលករដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ មិនមែនទៅដល់ធ្វើការនៅការិយាល័យទេ ប៉ុន្តែធ្វើការជាពលករ ដូច្នេះកម្លាំងពលកម្មនៅពេលត្រឡប់មកស្រុកខ្មែរវិញប្រហែលជាមានកន្លែងជាច្រើនដែលត្រូវការ។
លោកបានគូសបញ្ជាក់ថា «ប្រសិនបើគ្មានពន្ធបដិការជាមួយសហរដ្ឋអាមេរិកទេ ពន្ធនៅធម្មតា ចំនួនរោងចក្រនៅកម្ពុជាកាន់តែមានច្រើន ហើយពលករត្រឡប់មកពីថៃទាំងអស់នោះវិញ ប្រហែលជាមិនគ្រប់គ្រាន់សម្រាប់តម្រូវការរោងចក្រនៅក្នុងស្រុកខ្មែរផង»។

លោក តូច ចៅចេក បានបន្ថែមថា ពលករដែលចំណាកស្រុកទៅធ្វើការនៅប្រទេសទាំងអស់នោះ គឺអាចត្រឡប់មកស្រុកខ្មែរវិញបាន ព្រោះតម្លៃកម្លាំងពលកម្មក៏មិនខុសពីស្រុកថៃប៉ុន្មានដែរ ដោយលោកសង្កេតឃើញថា កម្មកររោងចក្រអាចទទួលបានប្រាក់កម្រៃជាមធ្យមចន្លោះពី ៣០០ដុល្លារ ទៅជាង ៣០០ ដុល្លារ ឬអាចលើសនេះទៅតាមស្ថានភាពការងារជាក់ស្ដែង ដែលនេះក៏ជាចំណែកមួយសមរម្យ ដូច្នេះប្រសិនបើពួកគេត្រឡប់មកពីថៃវិញ គាត់អាចមានឱកាសអាចធ្វើការបានជាពិសេសនៅតាមរោងចក្រវាយនភណ្ឌ និងវិស័យមួយចំនួនទៀតនៅកម្ពុជា។

ក្រៅពីវិស័យវាយនភណ្ឌ លោក តូច ចៅចេក បានបន្តថា ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀតដែលទាក់ទងកសិកម្ម ព្រោះវិស័យកសិកម្មនៅកម្ពុជា ក៏ជាវិស័យមួយដែលធំល្មម និងមានតម្រូវការកម្លាំងពលកម្មច្រើនដូចគ្នាដែរ។
បន្ថែមពីនេះ ក៏នៅមានវិស័យសំណង់ ដែលមានតម្រូវការខាងពលកម្មខ្ពស់ ព្រោះវិស័យសំណង់នៅកម្ពុជា ប្រសិនបើតទៅមុខទៀតវិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនដូចដើមវិញ នោះវិស័យមួយនេះក៏ទាមទារឱ្យមានតម្រូវការពលកម្មច្រើនដូចគ្នាដែរ។

បើតាមលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា គិតពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួនជាង ៤៤ពាន់ (៤៤ ៧៩៨) ដល់ចំនួនជាង ៤៥ ពាន់(៤៥ ៣៨៦) សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលដល់កម្មករនិយោជិកជាមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៦ ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ វិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧ សហគ្រាស មានកម្មករនិយោជិកប្រមាណ ៩៧ ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់ លានដុល្លារ៕
ដោយ៖ ឌិន ថារី
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


