លោក Xi Jinping Archives - Kampuchea Thmey Daily

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា
នៅ​ក្នុង​ឱកាស​ដែល​លោក Xi Jinping ប្រធានរដ្ឋចិន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​កម្ពុជា កម្មវិធី ប្រយោគ​បុរាណចិនដែលលោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) ដែល​ផលិត​ដោយ​អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិម​ចិន នឹងចាប់ផ្តើមចាក់ផ្សាយ​ចាប់ពីថ្ងៃទី ១៧ ខែមេសា តាម​ម៉ោង​ក្នុងស្រុក នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍អប្សរា ទូរទស្សន៍ហង្សមាស គេហទំព័រសារព័ត៌មាន Fresh News និងបណ្តាញផ្សព្វផ្សាយជាច្រើនទៀត។

ប្រព័ន្ធ​ផ្សព្វផ្សាយធំៗក្នុងស្រុកជាច្រើន​ បាន​ធ្វើការផ្សព្វផ្សាយជាមុនអំពីការចាក់ផ្សាយកម្មវិធីនេះ ដែល​បាន​បង្កឱ្យមានការរំពឹងទុកជាទូទៅ និង​ការ​ចាប់អារម្មណ៍យ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាននៅកម្ពុជា។

កម្មវិធី ប្រយោគបុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) យក​សម្រង់​កំណាព្យ និងសុភាសិតបុរាណចិន​ដែល​ដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និង​កិច្ចសន្ទនាសំខាន់ៗ​របស់​លោក Xi Jinping ប្រធានរដ្ឋចិនជាចំណុចចាប់ផ្តើម ដោយ​ផ្តោតលើប្រធានបទ​ដូច​ជា​សហគមន៍ជោគ​វាសនា​រួម​នៃ​មនុស្សជាតិ ការការពារបរិស្ថាន ការបន្តស្នង និងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរ និង​ការ​រៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌នានា បកស្រាយ និងលើកឡើងនូវអត្ថន័យ និង គុណតម្លៃសកលភាវូបនីយកម្មក្នុងយុគសម័យថ្មី ដែលបង្កប់នៅក្នុងវប្បធម៌ប្រពៃណីចិនដ៏ស៊ីជម្រៅ បង្ហាញពី​មូលដ្ឋាន​គ្រឹះ​វប្បធម៌​នៃ​ទំនើបកម្ម​តាម​បែប​ផែន​ចិន និង​បង្ហាញ​យ៉ាង​រស់​រវើក​នូវ​ប្រាជ្ញា​ខាង​នយោបាយ​ដ៏​ឧត្តុង្គឧត្តម ទឹក​ចិត្ត​មនុស្សធម៌​ដ៏​ជ្រាលជ្រៅ ព្រមទាំងទស្សនវិស័យប្រវត្តិសាស្ត្រ និង ទស្សនវិស័យ​ពិភពលោក​ដ៏​ទូលំទូលាយរបស់លោក Xi Jinping ប្រធានរដ្ឋចិន៕

The post កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា appeared first on Kampuchea Thmey Daily.

រឿងអប់រំ “មីពងមាន់” មួយចាន កែប្រែនិស្ស័យ និងគុណតម្លៃរបស់មេដឹកនាំចិន Xi Jinping
ក្រៅ​ពី​​កិច្ច​ការ​នយោបាយ​​ដឹក​នាំ​ លោក​ប្រធានាធិបតី​ Xi Jinping ក៏​ធ្លាប់​បាន​លើក​ឡើង​ពី​រឿង​ជា​មេរៀន​អប់រំ​គំនិត​ដល់​សាធារណ​ជន​បាន​ពិ​ចារណា​​ទូ​ទៅ ​។ ក្នុងសាច់​រឿង​មួយនិយាយ​អំពី​ប្រវត្តិ​របស់​លោក​ផ្ទាល់​ដែល​បាន​ជួប​កាល​ពី​នៅ​វ័យ​ក្មេង​​ ហើយ​លោកក៏​បាន​លើកយក​បង្ហាញ​​ជា​​បទ​ពិសោធ​ដល់​សាធារណ​ជន​ទូ​ទៅ​ឲ្យបាន​ស្វែង​យល់​ដូចគ្នាផងដែរ​​ ដែល​​ជា​សាច់​រឿង​ទាក់​ទង​​ជា​មួយ​ឪពុក​របស់​លោក និង​មី​ពង​មាន់មួយ​ចាន​៖

លោក​Xi Jinping កាលនៅវ័យជំទង់

លោក​ប្រធានាធិបតី​​ប្រទេស​មហា​អំណាច​ចិន Xi Jinping ធ្លាប់​បាន​​និយាយ​ថា​ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ជា​មនុស្ស​អាត្មា​និយម​ខ្លាំង​ណាស់​ហើយ​ខ្ញុំ​តែង​តែ​ទាមទារ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ខ្ញុំ។ នៅ​ទី​បំផុត​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​បាន​ចាក​ចេញ​ពី​ខ្ញុំ​ម្តង​មួយ​ៗ​សូម្បី​តែ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ ។ ខ្ញុំ​មិន​ដែល​បន្ទោស​ថា​មក​ពី​ខ្លួន​ឯង​ទេ​ហើយ​តែង​តែ​ទម្លាក់​កំហុស​ទៅ​អ្នក​ដទៃ ព្រម​ទាំង​រិះ​គន់​ពួក​គេ​ទៀត​ ប៉ុន្តែ​​ឪពុក​ខ្ញុំ​​បាន​បង្រៀន​ខ្ញុំ​នូវ​គោលការណ៍​មួយ​ដែល​ខ្ញុំ​ចង​ចាំ​ជា​និច្ច​។

ថ្ងៃ​មួយ​គាត់​បាន​ធ្វើ​មី​ ២ ​ចាន ហើយ​ដាក់​វា​លើ​តុ ។ ១​ ចាន​មាន​ពង​មាន់​មួយ​គ្រាប់​នៅ​ពី​លើ​ ហើយ ១ ​ចាន​ទៀត​មិន​មាន​ពង​មាន់​នោះ​ទេ បន្ទាប់​មក​គាត់​បាន​ឲ្យ​ខ្ញុំ​រើស​យក​ចាន​មួយ​ ។ នៅ​គ្រា​នោះ​ពង​មាន់​គឺ​ជា​របស់​មិន​ងាយ​បាន​ញ៉ាំ​ទេ​ នៅ​ក្នុង​គ្រួសារ​ខ្ញុំ​! ទាល់​តែ​មាន​បុណ្យ​ទាន ឬ​ចូល​​ឆ្នាំ​ថ្មី ទើប​យើង​បាន​ញ៉ាំ​វា​ ។ ខ្ញុំ​ក៏​បាន​ជ្រើស​រើស​យក​ចាន​ដែល​មាន​ពង​មាន់​នៅ​ពី​លើ។ នៅ​ពេល​ចាប់​​ផ្តើម​ញ៉ាំ​ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា ខ្លួន​ឯង​ឆ្លាត​ណាស់ និង​មាន​មោទនភាព​ជា​ខ្លាំង​ចំពោះ​ជម្រើស​ និង​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ​របស់​ខ្ញុំ ហើយ​ថែម​ទាំង​ញ៉ាំ​ពង​មាន់​យ៉ាង​ឆ្ងាញ់​ទៀត​ផង​។

តែ​ខ្ញុំ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ពេល​ដែល​ចា​ន​​ឪពុក​ខ្ញុំ​មាន​ពង​មាន់​ដល់​ទៅ​២​គ្រាប់ កប់​នៅ​ពី​ក្រោម​មី​របស់​គាត់! ខ្ញុំ​សោក​ស្តាយ​ ហើយ​បាន​ស្តី​បន្ទោស​ខ្លួន​​ឯង​ចំពោះ​ការ​សម្រេច​ចិត្ត​ខុស​របស់​ខ្ញុំ​។

ឪពុក​ខ្ញុំ​ញញឹម​ហើយ​និយាយ​មក​កាន់​ខ្ញុំ​ថា៖”​កូន​សំលាញ់! កូន​ត្រូវ​តែ​ចង​ចាំ​ថា អ្វី​ដែល​ភ្នែក​យើង​អាច​មើល​ឃើញ​មិន​ប្រាកដ​ថា​វា​ជា​កា​រ​ពិត​នោះ​ទេ។ ប្រសិន​បើ​កូន​ចង់​កេង​យក​ប្រយោជន៍​ពី​មនុស្ស​ដទៃ​នោះ​កូន​នឹង​ចាញ់​!”​​ ។

នៅ​ថ្ងៃ​បន្ទាប់​ ឪពុក​ខ្ញុំ​បាន​ធ្វើ​មី​ចំនួន​ ២​ ចាន​ទៀត គឺ​មួយ​ចាន​ដាក់​ព​ង​មាន់​មួយ​គ្រាប់​នៅ​ពី​លើ និង​ចាន​មួយ​ទៀត​គ្មាន​ពង​មាន់​នៅ​ពី​លើ​ដដែល ​។ ជា​ថ្មី​ម្តង​ទៀត​គាត់​បាន​ដាក់​ចាន​ទាំង​ពីរ​នៅ​លើ​តុ ហើយ​និយាយ​មក​ខ្ញុំ​ថា​៖”កូន​ពុក​! កូន​រើស​ទៅ! តើ​កូន​ចង់​បាន​ចាន​មួយ​ណា​?​” ពេល​នោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​ឆ្លាត​ជាង​មុន​។ ខ្ញុំ​បាន​រើស​យក​ចាន​ដែល​គ្មាន​ពង​នៅ​ពី​លើ ​។​ ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ា​ង​ខ្លាំង​នៅ​ពេល​ខ្ញុំ​ញែក​មី​របស់​ខ្ញុំ​ទៅ ​មិន​មាន​សូម្បី​តែ​ពង​មាន់​មួយ​គ្រាប់​នៅ​បាត​ចាន​។

លោក Xi (ឆ្វេង) ជាមួយប្អូនប្រុស និងឪពុករបស់លោកឈ្មោះ Xi Zhongxun

​​ឪពុក​ខ្ញុំ​ញញឹម​ហើយ​និយាយ​មក​ខ្ញុំ​ថា​៖ “កូន​អើយ​! កូន​មិន​អាច​ពឹង​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​ដែល​កូន​ធ្លាប់​មាន​ជា​រៀង​រហូត​នោះ​ទេ​ព្រោះ​ពេល​ខ្លះ​ជីវិត​អាច​បោក​ប្រាស់ ឬ​លេង​សើច​ជា​មួយ​យើង​បាន ​។ ​ប៉ុន្តែ​កូន​ក៏​មិ​ន​ត្រូវ​ខូច​ចិត្ត​ពេក​នោះ​ដែរ​។ កូន​គួរ​ចាត់​ទុក​វា​ថា​គ្រាន់​តែ​ជា​មេរៀន​ដែល​បាន​រៀន​ទៅ​ចុះ​ ។ វា​ជា​អ្វី​ដែល​កូន​មិន​អាច​រៀន​វា​ពី​សៀវភៅ​រៀន​នោះ​ទេ​​” ។

ថ្ងៃ​ទី​៣ ឪពុក​ខ្ញុំ​បាន​ធ្វើ​មី​ចំនួន ​២ ​ចាន​ម្តង​ទៀត​ដូច​លើក​មុន​ដែរ ដោយ​មួយ​ចាន​ដាក់​ពង​មាន់​ ១ ​គ្រាប់​នៅ​ពី​លើ ​និង​ចាន​មួយ​ទៀត​គ្មាន​ពង​នៅ​ពី​លើ​ដដែល​ ។ គាត់​បាន​ដាក់​ចាន​ទាំង ​២ នៅ​លើ​តុ​ហើយ​និយាយ​មក​ខ្ញុំ​ម្តង​ទៀត​ថា​៖ “កូន​អើយ​! កូន​ជ្រើស​រើស​ចុះ​។ តើ​កូន​ចង់​បាន​ចាន​មួយ​ណា​?​” ពេល​នោះ​ខ្ញុំ​បាន​ប្រាប់​ឪពុក​ខ្ញុំ​ថា​៖ “ពុក​គួរ​តែ​ជា​អ្នក​ត្រូវ​ជ្រើស​រើស​មុន​គេ ​។ ពុក​គឺ​ជា​មេ​គ្រួសារ​ ហើយ​ពុក​បាន​លះ​បង់​ច្រើន​ណាស់​ដល់​គ្រួសារ​មួយ​នេះ​។​”​

ឪពុក​ខ្ញុំ​មិន​បាន​បដិសេធ​ទេ​ហើយ​ក៏​បាន​ជ្រើស​រើស​យក​ចាន​មួយ​ដែល​មាន​ពង​មាន់​ដាក់​នៅ​ពី​លើ ​។ នៅ​ពេល​ខ្ញុំ​ញ៉ាំ​មីរ​បស់​ខ្ញុំ​ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា ចាន​របស់​ខ្ញុំ​គ្មាន​ពង​មាន់​នៅ​ខាង​ក្នុង​ចាន​ទេ តែ​ខ្ញុំ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ឃើញ​ពង​មាន់​ដល់​ទៅ ​២ ​គ្រាប់​នៅ​បាត​ចាន​!

ឪពុក​ខ្ញុំ​ញញឹម​ដាក់​ខ្ញុំ​ដោយ​ក្តី​ស្រលាញ់​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​គាត់​ហើយ​និយាយ​ថា​៖”កូន​អើយ! កូន​ត្រូវ​តែ​ចង​ចាំ​ណា​! នៅ​ពេល​ដែល​កូន​គិត​ពី​​ប្រយោជន៍​រួម​ នោះ​រឿង​ល្អ​នឹង​កើត​ឡើង​ចំពោះ​កូន​ជា​និច្ច​!​” ។ ចាប់​ពី​ពេល​នោះ​មក​ខ្ញុំ​បាន​ប្រើ​ប្រាស់​ជីវិត​របស់​ខ្ញុំ​ដោយ​ឈរ​លើ​គោលការណ៍​នេះ​។ ទោះ​ខ្ញុំ​ធ្វើ​អ្វី​ក៏​ដោយ​ទោះ​បី​វា​ជា​បញ្ហា​ផ្ទាល់​ខ្លួន ឬ​បញ្ហា​ផ្សេង​ៗ ខ្ញុំ​តែង​តែ​ប្រាប់​ខ្លួន​ឯង​ថា​ត្រូវ​គិត​ដល់​ប្រយោជន៍​​​រួម​ ជា​អាទិភាព​សំខាន់​ជា​និច្ច ៕

លោក​Xi (ឆ្វេង) និងគ្រួសារ

ដោយ​៖ មាន រតនា

The post រឿងអប់រំ “មីពងមាន់” មួយចាន កែប្រែនិស្ស័យ និងគុណតម្លៃរបស់មេដឹកនាំចិន Xi Jinping appeared first on Kampuchea Thmey Daily.

សារឆ្នាំថ្មី ២០២៤ មេដឹកនាំ ចិន ផ្តោតលើគោលដៅ ៣ ចំណុចធំ
លោកប្រធានាធិបតីចិន Xi Jinping ក្នុងឱកាសអបអរឆ្នាំថ្មី២០២៤ បានថ្លែងសារស្វាគមន៍ឆ្នាំថ្មី និងផ្តល់ន័យខ្លឹមសារផ្តោតលើ ៣ ចំណុចសំខាន់ៗរួមមាន៖ ទំនុកចិត្ត, ជីវភាពប្រជាជន និងទស្សនពិភពលោក។

លោកប្រធានាធិបតី Xi Jinping ថ្លែងសារតាមប្រព័ន្ធអនឡាញទៅកាន់ប្រជាពលរដ្ឋចិនទូទាំងប្រទេស

ការថ្លែងសារនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិន ទៅលើការធ្វើទំនើបកម្មសម្រាប់ប្រជាជាតិចិន និងផ្តល់នូវជីវភាពកាន់តែប្រសើរឡើងដល់ប្រជាជនចិន ក៏ដូចជាឆ្ពោះទៅបង្កើតឲ្យពិភពលោកជាកន្លែងដ៏ល្អប្រសើរឡើងសម្រាប់ឆ្នាំ២០២៤។

តាមប្រភពព័ត៌មានដដែល គោលដៅទាំងបីធំៗនោះ គឺ៖

១-បន្តនូវទំនុកចិត្ត៖ ខ្លឹមសារលោក Xi បង្ហាញអំពីជំហានដ៏រឹងមាំ និងស្វាហាប់របស់ចិន ទៅកាន់ការអភិវឌ្ឍប្រកបដោយគុណភាព។

២-ជីវភាពប្រសើរ៖ “ប្រជាជន” គឺតែងជាអាទិភាពមុនគេ នៅក្នុងអត្ថន័យខ្លឹមសាររបស់លោក Xi។ បញ្ហាទាក់ទងនឹងជីវភាពប្រជាជន ពិសេសពាក់ព័ន្ធនឹងកុមារ យុវជន និងមនុស្សចាស់ គឺជា “ទិសដៅចម្បងរបស់រដ្ឋាភិបាល”។

៣-ទស្សនៈទៅកាន់ពិភពលោក៖ ទន្ទឹមនឹងផ្តោតការយកចិត្តទុកដាក់ក្នុងប្រទេស លោក Xi ក៏ផ្តោតទៅលើនយោបាយការបរទេស និងកិច្ចការជាសកលផងដែរ។ លោកបានថ្លែងក្នុងសារឆ្នាំថ្មីថា ស្របពេលដែលបន្តការអភវិឌ្ឍរបស់ខ្លួន ប្រទេសចិន ក៏ប្រកាន់ខ្ជាប់ និងបំពេញទំនួលខុសត្រូវទៅកាន់ពិភពលោកក្នុងនាមជាប្រទេសមហាអំណាច៕

ប្រែសម្រួល៖ មាន រតនា

ប្រភព៖ China Daily

ចុចអាន៖ ហេតុអ្វីលោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅ វៀតណាម ក្នុងពេលនេះ?

The post សារឆ្នាំថ្មី ២០២៤ មេដឹកនាំ ចិន ផ្តោតលើគោលដៅ ៣ ចំណុចធំ appeared first on Kampuchea Thmey Daily.

លម្អិតដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលជិត ៣០ ម៉ោងរបស់ប្រធានាធិបតី​ចិន Xi Jinping នៅវៀតណាម
អគ្គលេខាបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីចិន លោក Xi Jinping និងភរិយាគឺលោកស្រី Peng Liyuan បានអញ្ជើញត្រឡប់ទៅមាតុប្រទេសវិញហើយកាលពីរសៀលថ្ងៃពុធ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃមកកាន់ប្រទេសវៀតណាមជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ ។

លោក Xi និងភរិយាបានអញ្ជើញមកដល់អាកាសយានដ្ឋាន Noi Bai ក្នុងទីក្រុងហាណូយនៅវេលាថ្ងៃត្រង់ថ្ងៃអង្គារ ទី១២ ខែធ្នូ ខណៈយន្តហោះ​របស់​ប្រធានាធិបតីចិនរូបនេះ​បាន​ចុះ​ចត​ក្នុង​សីតុណ្ហភាព​ប្រហែល ២៧ អង្សារសេ ហើយនេះក៏​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ ៣ ​របស់​លោក Xi ផងដែរ មកកាន់ទឹកដីនៃ​ប្រទេស​វៀតណាម​ ក្នុង​ឋានៈ​ជា​ប្រធាន​បក្ស និង​ជា​ប្រធានាធិបតី​របស់​ប្រទេស​ចិន ខណៈ ២ លើកដំបូងគឺនៅ​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៧ ។

ភ្លាមៗក្រោយលោក Xi ចុះពីលើជណ្ដើរយន្តហោះ, នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមទទួលស្វាគមន៍លោក Xi នៅអាកាសយានដ្ឋាន ខណៈនៅថ្ងៃដដែលនោះអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ក៏បន្តទទួលបដិសណ្ឋារកិច្ចលោក Xi នៅវិមានប្រធានាធិបតីនាវេលាម៉ោង ៤ រសៀល ។

ទន្ទឹមនោះ ក្នុងដំណើរលើកម្រាលព្រំក្រហមអមដោយការបាញ់កាំភ្លើងចំនួន ២១ ដើម ជំទាវទីមួយរបស់ប្រទេសចិនលោកស្រី Peng Liyuan និងលោក Xi រួមទាំងលោក Phu Trong និងភរិយាលោកស្រី Ngo Thi Man ក៏បានអញ្ជើញថតរូបនៅមុខវិមានប្រធានាធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅមួយ មុនពេលមេដឹកនាំទាំងពីរចូលរួមកិច្ចសន្ទនាជាមួយមន្ត្រីវៀតណាម និងចិនផ្សេងទៀតនៅទីស្នាក់ការកណ្ដាលនៃគណៈកម្មាធិការមជ្ឈិមបក្សក្នុងទីក្រុងហាណូយ ខណៈមេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីទិសដៅសម្រាប់ទំនាក់ទំនងទ្វេភាគីផងដែរ ។

នៅថ្ងៃដដែលនោះលោក Xi និងលោក Trong ក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួន ៣៦ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផ្លូវដែកផងដែរ នៅទីស្នាក់ការកណ្ដាលនៃគណៈកម្មាធិការមជ្ឈិមបក្សនៅទីក្រុងហាណូយ ។

ក្នុង​ចំណោម​ឯកសារដែលត្រូវបានចុះហត្ថលេខាងដោយភាគីនៃប្រទេសទាំងពីរ និងអង្គភាពក្រសួងការបរទេស មាន ៤ ឯកសារ​ពាក់ព័ន្ធ​នឹង​នយោបាយ និង​កិច្ចការ​បរទេស ។ ឯកសារ ៤ ទៀត គឺពាក់ព័ន្ធនឹងសន្តិសុខ និងការពារជាតិ, ការទប់ស្កាត់ឧក្រិដ្ឋកម្ម, កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងប្រព័ន្ធតុលាការ ។ លើសពីនេះ ឯកសារចំនួន ២៤ គឺទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យនៅថ្នាក់រដ្ឋាភិបាល និងក្រសួង ចំណែកឯកសារ ៤ ​ទៀតគឺ​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​រវាងថ្នាក់​មូលដ្ឋាននៃ​ប្រទេស​ទាំងពីរ ។

បន្ទាប់ពីសម្រេចបានលើកិច្ចព្រមព្រៀងទាំងនោះហើយ នៅល្ងាចថ្ងៃអង្គារលោក Xi និងលោក Trong ក៏បង្ហាញក្ដីសប្បាយរីករាយក្នុងពិធីទទួលទានទឹកតែនៅទីស្នាក់ការកណ្តាលរបស់បក្ស ។ មេដឹកនាំ​វៀតណាម​បាន​អញ្ជើញ​សមភាគី​ចិនឲ្យ​សាកល្បង​តែ​វៀតណាមចំនួន ៣ ​ប្រភេទ​ផ្សេង​គ្នា ខណៈក្នុងពិធីទទួលទានទឹកតែ គឺជាពិធីការទូតដ៏ពិសេសមួយបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងមេដឹកនាំនៃប្រទេសទាំងពីរ ។

លុះឈានមកដល់ព្រឹកថ្ងៃពុធ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ច, លោក Xi បានអញ្ជើញដាក់កម្រងផ្កានៅវិមានប្រធានាធិបតីហូជីមិញ មុនពេលជួបពិភាក្សាការងារជាមួយប្រធានាធិបតីវៀតណាមលោក Vo Van Thuong នៅវិមានប្រធានាធិបតី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅការិយាល័យរដ្ឋាភិបាល ។

ក្នុងដំណើរជាហូរហែមកទៀត លោក Xi បានអញ្ជើញជួបជាមួយប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue រួមជាមួយនឹងសមាជិក​ការិយាល័យ​ជាច្រើនផ្សេងទៀតនៅឯការិយាល័យរដ្ឋសភា មុនពេលលោក Xi បន្តជួបជាមួយអ្នកជំនាញការ និងសិស្សនិស្សិតដែលមានទេពកោសល្យនៃប្រទេសទាំងពីរនៅរសៀលថ្ងៃពុធ ។

នៅថ្ងៃចុងក្រោយនោះ ប្រទេសទាំងពីរក៏បានចេញសេចក្ដីថ្លែងការណ៍រួមដើម្បីបន្តធ្វើឲ្យស៊ីជម្រៅ និងលើកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍ វៀតណាម-ចិន ជាមួយនឹងអនាគតរួមដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ។

ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលជិត ៣០ ម៉ោងនោះ លោក Xi និងភរិយាបានអញ្ជើញទៅដល់អាកាសយានដ្ឋាន Noi Bai និងចាកចេញពីប្រទេសវៀតណាមនៅវេលាម៉ោង ៥ និង ១០ នាទីល្ងាចថ្ងៃពុធ ខណៈក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ស្ត្រី​ទីមួយ​របស់​ប្រទេស​ចិនក៏​បានអញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​ស្ត្រី​វៀត​ណាម និង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​សាកលវិទ្យាល័យ​ជាតិ ​វៀត​ណាម-ហាណូយ ផងដែរ ។

បើយោងតាមគយវៀតណាមបានឲ្យដឹងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ខណៈដែលវៀតណាមគឺជាដៃគូធំបំផុតរបស់ចិននៅក្នុងអាស៊ាន ។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់ ១៧៥.៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយក្នុងនោះការនាំចេញរបស់វៀតណាមឈានដល់ ៥៧.៧ ពាន់លានដុល្លារ ហើយការនាំចូលវិញឈានដល់ ១១៧.៨៧ ពាន់លានដុល្លារ ។

សរុបមក រហូតមកដល់ថ្ងៃទី២០ ខែតុលា ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៣ ដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាម ជាមួយនឹងគម្រោងសកម្មចំនួន ៤,១០៥ និងមានដើមទុនចុះបញ្ជីសរុបជាង ២៦.៥ ពាន់លានដុល្លារ ៕

អត្ថបទ ៖ ជីវ័ន្ត

ចុចអាន ៖ វៀតណាម ប្រកាន់យកគោលការណ៍ “ចិនតែមួយ” និងគោលនយោបាយ ការបរទេសឯករាជ្យ

The post លម្អិតដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលជិត ៣០ ម៉ោងរបស់ប្រធានាធិបតី​ចិន Xi Jinping នៅវៀតណាម appeared first on Kampuchea Thmey Daily.

លោក Xi Jinping អញ្ជើញទៅដល់ វៀតណាម ជាលើកទី ៣ ក្នុងរយៈពេល ៨ ឆ្នាំ
ប្រធានាធិបតីចិនលោក Xi Jinping រួមជាមួយនឹងភរិយាគឺលោកស្រី Peng Liyuan បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយហើយនៅរសៀលថ្ងៃអង្គារនេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃក្នុងប្រទេសវៀតណាម ។

ដំណើរ​ទស្សន​កិច្ច​ចាប់​ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ពុធ ​គឺ​ជា​លើក​ទី​បី​ហើយរបស់​លោក Xi មក​កាន់​ប្រទេស​វៀតណាមក្នុងរយៈពេល ៨ ឆ្នាំ ក្នុង​នាម​ជា​អគ្គលេខា​ធិការ​បក្ស និង​ជា​ប្រធានាធិបតី​ចិន ខណៈដំណើរ​ទស្សនកិច្ច​ ២ ​លើក​មុន​គឺ​នៅ​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៧ ។

ទន្ទឹមនោះ លោក Xi ក៏ត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបផងដែរ រួមទាំងលោក Cai Qi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃលេខាធិការដ្ឋានរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងរដ្ឋមន្ត្រីការបរទេសលោក Wang Yi ។

ក្នុងដំណើរទស្សនកិច្ចនេះ វៀតណាម និងចិនត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗលើវិស័យជាច្រើន រួមទាំងសន្តិសុខ និងការពារជាតិ ទំនាក់ទំនង ពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍន៍បៃតង និងកិច្ចសហប្រតិបត្តិការដែនសមុទ្រជាដើម ។

នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានលើកឡើងពីទិដ្ឋភាពថ្មីចំនួន ៤ នៃដំណើរទស្សនកិច្ចរបស់លោក Xi នៅពេលនេះ ដែលរួមមានដូចជា “ស្ថានភាពថ្មី ទិសដៅថ្មី សក្តានុពលថ្មី និងការជំរុញថ្មី” ។

ស្របពេលជាមួយគ្នានេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu ក៏បានលើកឡើងផងដែរថា ទាំងវៀតណាម និងចិនរំពឹងថា ដំណើរទស្សនកិច្ចរបស់លោក Xi នឹងនាំមកនូវ “ជំហរថ្មី” និង “កម្រិតថ្មី” ក្នុងទំនាក់ទំនងទ្វេភាគី ។

បើយោងតាមគយវៀតណាមបានឲ្យដឹងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ខណៈដែលវៀតណាម គឺជាដៃគូធំបំផុតរបស់ចិននៅក្នុងតំបន់អាស៊ាន ។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់ ១៧៥.៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយក្នុងនោះការនាំចេញរបស់វៀតណាមឈានដល់ ៥៧.៧ ពាន់លានដុល្លារ ហើយការនាំចូលឈានដល់ ១១៧,៨៧ ពាន់លានដុល្លារ ។

សរុបមក រហូតមកដល់ថ្ងៃទី២០ ខែតុលា ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៣ ដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាម ជាមួយនឹងគម្រោងសកម្មចំនួន ៤,១០៥ និងមានដើមទុនចុះបញ្ជីសរុបជាង ២៦.៥ ពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ មេធំក្រុមហ៊ុន ណាហ្គា ទទួលមរណភាពក្នុងវ័យ ៧៥ ឆ្នាំ ខណៈកូនប្រុសនឹង ឡើងកាន់តំណែងជំនួសឪពុក

The post លោក Xi Jinping អញ្ជើញទៅដល់ វៀតណាម ជាលើកទី ៣ ក្នុងរយៈពេល ៨ ឆ្នាំ appeared first on Kampuchea Thmey Daily.

ចិន បបួលប្រទេសដែលជាសម្ព័ន្ធមិត្ត រុស្ស៊ី ចូលក្នុងគម្រោងគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ
ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃចន្ទបានអញ្ជើញទទួលស្វាគមន៍ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko សាជាថ្មីម្ដងទៀតនៅ​ទីក្រុង​ប៉េកាំង​ បន្ទាប់ពីអាក់ខានជួបទល់មុខគ្នាអស់រយៈពេល ៩ ខែកន្លងមកហើយ ។

នៅក្នុងជំនួបនោះ លោក Xi ដែលចាត់ទុកលោក Lukashenko ជា “មិត្តចាស់” ក៏បានបបួលមេដឹកនាំបេឡារុសរូបនេះឲ្យចួលរួមជាសមាជិកស្នូលនៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ផងដែរ បន្ទាប់ពីមេដឹកនាំទាំងពីរបានយល់ព្រមធ្វើការជាមួយគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មបន្ថែមទៀត ។

ទន្ទឹមនោះ លោក Xi បានលើកឡើងទៀតថា “ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសបេឡារុស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់អនាគតរួមគ្នាសម្រាប់មនុស្សជាតិ ហើយប្រទេសទាំងពីរថែមទាំងបានបង្រួបបង្រួមការជឿទុកចិត្តគ្នាទៅវិញទៅមកផងដែរ” ។

ចំណែកលោក Lukashenko ដែលបច្ចុប្បន្នកំពុងដឹកនាំប្រទេសបេឡារុសស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដោយសារតែការគាំទ្រ និងជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី បានឆ្លៀតឱកាសនេះដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន ព្រោះថា ប្រជាជនបេឡារុសពេញចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញមហាយក្សចិនមានការរីកចម្រើនបែបនេះ ។

ប្រធានាធិបតីបេឡារុសរូបនេះបញ្ជាក់ទៀតថា ការមើលឃើញប្រទេសចិនរីកចម្រើន មិនត្រឹមតែជាផលប្រយោជន៍របស់យើងប៉ុណ្ណោះទេ ជាពិសេសវាគឺជាផលប្រយោជន៍នៃភពផែនដីរបស់យើងទាំងមូលតែម្ដង ដោយសារតែបច្ចុប្បន្នពិភពលោកកំពុងពោរពេញទៅដោយភាពចលាចល និងការផ្លាស់ប្ដូរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Xi ប្ដេជ្ញានឹងព្យាយាមបន្ធូរបន្ថយភាពតានតឹងមួយចំនួន នៅពេលដែលលោកអញ្ជើញទទួលស្វាគមន៍ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ក្នុងទីក្រុងប៉េកាំងនាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចិន បញ្ចេញឧទ្ធម្ភាចក្រគ្មានមនុស្សបើកដើម្បីឃ្លាំមើលនាវាខុសច្បាប់ចូល សមុទ្រលឿង

The post ចិន បបួលប្រទេសដែលជាសម្ព័ន្ធមិត្ត រុស្ស៊ី ចូលក្នុងគម្រោងគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ appeared first on Kampuchea Thmey Daily.

រុស្ស៊ី វាយបកជំនួស ចិន រឿងលោក Joe Biden ហៅលោក Xi Jinping ជា “មេដឹកនាំផ្ដាច់ការ”
លោក Alexander Babakov អនុប្រធានរដ្ឋសភារុស្ស៊ី ឬហៅថា សភា Duma បាននិយាយនៅលើបណ្ដាញសង្គមដើម្បីធ្វើការឆ្លើយតបទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បន្ទាប់ពីបានហៅប្រធានាធិបតីចិនលោក Xi Jinping ថាជា “មេដឹកនាំផ្ដាច់ការ” ។

លោក Babakov បានលើកឡើងថា ការធ្វើអត្ថាធិប្បាយ ក៏ដូចជាការហៅរបស់លោក Biden ទៅលើលោក Xi Jinping ថាជា “មេដឹកនាំផ្ដាច់ការ” គឺជាការបន្តគោលនយោបាយ “អាណានិគមនិយមបែបថ្មី” ហើយបានចាត់ទុកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ មិនមែនជាដៃគូសកលនោះទេ ។

អនុប្រធានរដ្ឋសភារុស្ស៊ីរូបនេះអះអាងថា “យើងត្រូវតែយល់ ការប្រើពាក្យ ‘ផ្តាច់ការ’ សំដៅលើលោក Xi Jinping ដែលជាមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក មិនមែនជាការភ្លាត់មាត់របស់លោក Biden ដែលមានវ័យចំណាស់ និងភ្លេចភ្លាំងនោះទេ ។ នេះជាជំហរផ្លូវការរបស់របបអាណានិគមនិយមរបស់នយោបាយអាមេរិកទាំងមូល” ។

លោក Babakov បានអះអាងថា “យើងចាត់ទុកវោហាសាស្ត្រប្រឆាំងនឹងមេដឹកនាំចិនរបស់លោក Biden ជាការបង្ហាញយ៉ាងច្បាស់អំពីការបោកបញ្ឆោត និងគំនិតចង់ជិះជាន់ ក៏ដូចជាជំហានមិនចង់រាប់រកប្រទេសផ្សេងធ្វើជាមិត្តរបស់សហរដ្ឋអាមេរិក ។ លើសពីនេះ ប្រសិនបើលោកប្រធានាធិបតី Biden មិនយល់ពីអំណាចនៃការនិយាយស្ដីរបស់ខ្លួន គាត់ក៏មិនអាចចាត់ទុកថាជាដៃគូសកលរបស់យើងនោះដែរ” ។

លោក Biden បានហៅលោក Xi Jinping ថាជា “មេដឹកនាំផ្ដាច់ការ” កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ពោលរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលរៀបចំឡើងនៅទីក្រុង San Francisco ដើម្បីស្តារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ។

ទោះយ៉ាងណា នេះមិនមែនជាលើកទី ១ ឡើយដែលលោក Biden ហៅលោក Xi Jinping ជា “មេដឹកនាំផ្ដាច់ការ” នោះ ពោលវាគឺជាលើកទី ២ ហើយដែលប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះតែងប្រើពាក្យមិនសមរម្យទៅកាន់មេដឹកនាំចិនដែលកំពុងមានភាពតានតឹងជាមួយគ្នា ។

កាលពីខែមិថុនា ពោលមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ប៉ុន្តែលោក បៃដិន បានធ្វើឲ្យប៉ះពាល់ដល់កិច្ចពិភាក្សាទាំងនោះ ដោយសារតែពាក្យសម្ដីហៅលោក Xi Jinping ថាជា “មេដឹកនាំផ្ដាច់ការ” ក្រោយហេតុការណ៍បាឡុងចិនហោះចូលដែនអាកាសអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Biden ប្រាប់ អ៊ីស្រាអែល ថា គួរតែទុកឲ្យ ប៉ាឡេស្ទីន ជាអ្នកគ្រប់គ្រង តំបន់ហ្គាហ្សាវិញទៅ

The post រុស្ស៊ី វាយបកជំនួស ចិន រឿងលោក Joe Biden ហៅលោក Xi Jinping ជា “មេដឹកនាំផ្ដាច់ការ” appeared first on Kampuchea Thmey Daily.

ស្គាល់ឈ្មោះ និងតួនាទីមន្ត្រី ចិន ដែលត្រូវសន្តិសុខ អាហ្រ្វិកខាងត្បូង រារាំង​មិនឲ្យចូលជាមួយលោក Xi Jinping
វីដេអូដែលមន្ត្រីសន្តិសុខអាហ្វ្រិកខាងត្បូងរុញផ្ទប់ និងរារាំងមន្ត្រីចិនមួយរូបដែលរត់សំដៅទៅកាន់លោកប្រធានាធិបតីចិន Xi Jinping ដើរចូលទៅទីតាំងមួយកន្លែងក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS នៅទីក្រុង Johannesburg កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសចម្ងល់ពាក់ព័ន្ធនឹងតួនាទីរបស់មន្ត្រីរូបនោះ ។

លោក Xi Jinping

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីចិនដែលត្រូវមន្ត្រីសន្តិសុខអាហ្រ្វិកខាងត្បូងរារាំង និងបិទទ្វារមិនឲ្យចូលទៅជាមួយលោក Xi Jinping ក្នុងកិច្ចប្រជុំកំពូល BRICS កាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅ គឺមានឈ្មោះ Sun Ning ជាជំនួយការ និងជាអ្នកបកប្រែផ្ទាល់របស់ប្រធានាធិបតីចិន ។

លោក Sun Ning ត្រូវបានគេស្គាល់ថាជា “អ្នកបកប្រែដំបូងគេ” នៅក្នុងប្រទេសចិន ។ លោកកើតនៅទីក្រុង Nanjing ក្នុងឆ្នាំ ១៩៨១ បច្ចុប្បន្នមានវ័យ ៤២ ឆ្នាំ និងបានចូលបម្រើការងារនៅការិយាល័យបកប្រែរបស់ក្រសួងការបរទេសក្នុងខែសីហា ឆ្នាំ ២០០៣ ហើយត្រូវបានបញ្ជូនទៅសិក្សាបន្ថែមនៅចក្រភពអង់គ្លេសក្នុងខែកញ្ញា ឆ្នាំ២០០៤ ។

ចំណែកតួនាទីជាអ្នកបកប្រែនេះ លោក Sun Ning បានធ្វើការឲ្យលោក Xi Jinping អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ចាប់តាំងពីលោកប្រធានាធិបតីរូបនេះចូលកាន់តំណែងជាប្រធានបក្សកុម្មុយនិស្តចិនកាលពីឆ្នាំ២០១២ មកម្ល៉េះ ។ បុរសវ័យ ៤២ រូបនេះក៏ជាមនុស្សជំនិតបំផុតរបស់លោក Xi Jinping ផងដែរ នៅពេលដែលប្រធានាធិបតីរូបនេះធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេស ឬជួបជាមួយភ្ញៀវបរទេស ។

ជាក់ស្ដែង ក្នុងដំណើរទស្សនកិច្ចរបស់លោក Xi Jinping ទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣ និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Barack Obama មកកាន់ប្រទេសចិនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក Sun Ning នេះហើយគឺជាអ្នកបកប្រែផ្ទាល់របស់ប្រធានាធិបតីចិន ។

ទន្ទឹមនោះ ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅទីក្រុង Hangzhou កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ លោក Sun Ning គឺជាឥស្សរជនអាថ៌កំបាំងមួយរូបដែលឈរកាន់កាបូបពណ៌ខ្មៅនៅពីក្រោយលោក Xi Jinping និងអមប្រធានាធិបតីចិនរូបនេះពេញមួយកិច្ចប្រជុំនោះទាំងមូល ។

គួរបញ្ជាក់ថា លោក Xi Jinping បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS ជាប្លុកនៃប្រទេសកំពុងរីកចម្រើនចំនួន ៥ មានដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ដែលបានរៀបចំឡើងកាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ៕

សូមទស្សនាវីដេអូ!

A longer one. #XiJinping's translator stopped by South African Security officers from entering #BRICS main venue…Xi Jinping looks quite lost.  Seems he also has problem walking steadily.
His absence from yesterdays's key event also caused a lot of speculations. pic.twitter.com/uNB4HWo2eb
— Inconvenient Truths by Jennifer Zeng 曾錚真言 (@jenniferzeng97) August 23, 2023

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Twitter

ចុចអាន ៖ មកដឹងលេខបន្ទប់ដែលលោក ថាក់ស៊ីន កំពុងសម្រាកព្យាបាលនៅពេទ្យ​ប៉ូលិសក្រុងបាងកក

The post ស្គាល់ឈ្មោះ និងតួនាទីមន្ត្រី ចិន ដែលត្រូវសន្តិសុខ អាហ្រ្វិកខាងត្បូង រារាំង​មិនឲ្យចូលជាមួយលោក Xi Jinping appeared first on Kampuchea Thmey Daily.