ព័ត៌មានអន្ដរជាតិ
ចិន បបួលប្រទេសដែលជាសម្ព័ន្ធមិត្ត រុស្ស៊ី ចូលក្នុងគម្រោងគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ
ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃចន្ទបានអញ្ជើញទទួលស្វាគមន៍ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko សាជាថ្មីម្ដងទៀតនៅទីក្រុងប៉េកាំង បន្ទាប់ពីអាក់ខានជួបទល់មុខគ្នាអស់រយៈពេល ៩ ខែកន្លងមកហើយ ។

នៅក្នុងជំនួបនោះ លោក Xi ដែលចាត់ទុកលោក Lukashenko ជា “មិត្តចាស់” ក៏បានបបួលមេដឹកនាំបេឡារុសរូបនេះឲ្យចួលរួមជាសមាជិកស្នូលនៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ផងដែរ បន្ទាប់ពីមេដឹកនាំទាំងពីរបានយល់ព្រមធ្វើការជាមួយគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មបន្ថែមទៀត ។
ទន្ទឹមនោះ លោក Xi បានលើកឡើងទៀតថា “ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសបេឡារុស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់អនាគតរួមគ្នាសម្រាប់មនុស្សជាតិ ហើយប្រទេសទាំងពីរថែមទាំងបានបង្រួបបង្រួមការជឿទុកចិត្តគ្នាទៅវិញទៅមកផងដែរ” ។
ចំណែកលោក Lukashenko ដែលបច្ចុប្បន្នកំពុងដឹកនាំប្រទេសបេឡារុសស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដោយសារតែការគាំទ្រ និងជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី បានឆ្លៀតឱកាសនេះដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន ព្រោះថា ប្រជាជនបេឡារុសពេញចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញមហាយក្សចិនមានការរីកចម្រើនបែបនេះ ។

ប្រធានាធិបតីបេឡារុសរូបនេះបញ្ជាក់ទៀតថា ការមើលឃើញប្រទេសចិនរីកចម្រើន មិនត្រឹមតែជាផលប្រយោជន៍របស់យើងប៉ុណ្ណោះទេ ជាពិសេសវាគឺជាផលប្រយោជន៍នៃភពផែនដីរបស់យើងទាំងមូលតែម្ដង ដោយសារតែបច្ចុប្បន្នពិភពលោកកំពុងពោរពេញទៅដោយភាពចលាចល និងការផ្លាស់ប្ដូរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Xi ប្ដេជ្ញានឹងព្យាយាមបន្ធូរបន្ថយភាពតានតឹងមួយចំនួន នៅពេលដែលលោកអញ្ជើញទទួលស្វាគមន៍ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ក្នុងទីក្រុងប៉េកាំងនាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូខាងមុខនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចិន បញ្ចេញឧទ្ធម្ភាចក្រគ្មានមនុស្សបើកដើម្បីឃ្លាំមើលនាវាខុសច្បាប់ចូល សមុទ្រលឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


