ព័ត៌មានអន្ដរជាតិ
ចិន បញ្ចេញឧទ្ធម្ភាចក្រគ្មានមនុស្សបើកដើម្បីឃ្លាំមើលនាវាខុសច្បាប់ចូលសមុទ្រលឿង
ប្រទេសចិនបានចាប់ផ្តើមប្រើប្រាស់ឧទ្ធម្ភាគចក្រគ្មានមនុស្សបើកដែលផលិតដោយក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ក្នុងស្រុកចំនួន ២ គ្រឿង ដើម្បីឃ្លាំមើល ក៏ដូចជាល្បាតនៅសមុទ្រលឿងដែលជាដែនទឹកដ៏ធំស្ថិតនៅចន្លោះចិនដីគោក និងឧបទ្វីបកូរ៉េ ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិនបានឲ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ AR-500 មួយគូនេះ មានប្រវែង ៧.៣៣ ម៉ែត្រ ទទឹង ១.៥៨ ម៉ែត្រ និងកម្ពស់ ២.៤៣ ម៉ែត្រ ខណៈសារព័ត៌មាន CCTV បានពណ៌នាថា “វាជាឧទ្ធម្ភាគចក្រគ្មានមនុស្សបើកទំនើបបំផុត និងដំបូងបំផុតរបស់ចិនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រព័ន្ធដែនសមុទ្ររបស់ខ្លួន” ។
ទន្ទឹមនោះ ឧទ្ធម្ភាគចក្រនីមួយៗអាចផ្ទុកទម្ងន់បានដល់ទៅ ៧៥ គីឡូក្រាម ជាពិសេសវាអាចបញ្ជាពីចម្ងាយ ១៥០ គីឡូម៉ែត្រ ហើយហោះហើរក្នុងល្បឿនអតិបរមា ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះបានចម្ងាយសរុប ៤០០ គីឡូម៉ែត្រ ។
នាយកមជ្ឈមណ្ឌលបញ្ជាការនៃការិយាល័យដែនសមុទ្រ Weihai លោក Wang Gang បានឲ្យដឹងថា “ឧទ្ធម្ភាគចក្រដែនសមុទ្រគ្មានមនុស្សបើកទាំងនេះ អាចតាមដាន និងត្រួតពិនិត្យនាវាខុសច្បាប់ជាមួយនឹងឧបករណ៍ថតរូបពីលើអាកាស ហើយវាក៏មានសមត្ថភាពស៊ើបអង្កេត និងប្រមូលព័ស្តុតាងច្បាស់រហ័ស ដើម្បីជួយដល់កងកម្លាំងអនុវត្តច្បាប់ទាំងលើដីគោក និងសមុទ្រ ក្នុងករណីរំលោភលើដែនសមុទ្ររបស់ខ្លួន” ។

ស្របពេលជាមួយគ្នានេះ លោក Wang បានបញ្ជាក់ទៀតថា ឧទ្ធម្ភាគចក្រ AR-500 ក៏អាចត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្គ្រោះផងដែរ ជាពិសេសគឺការតាមដានការលេចធ្លាយប្រេងចូលទៅក្នុងសមុទ្រលឿងតែម្ដង ។
គួរបញ្ជាក់ថា សមុទ្រលឿង គឺជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់កប៉ាល់ពាណិជ្ជកម្មទាំងចូល និងចេញពីកំពង់ផែក្នុងសមុទ្រ Bohai ហើយមានកប៉ាល់ពាណិជ្ជកម្មប្រហែល ១១០,០០០ គ្រឿង និងទូកនេសាទរាប់ម៉ឺនគ្រឿងបានឆ្លងកាត់ និងកំពុងប្រតិបត្តិការក្នុងដែនទឹកនៃតំបន់នេះជារៀងរាល់ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ផ្ទុះការវាយប្រហារភេរវកម្មនៅ បារាំង ជនសង្ស័យប្រើកាំបិត និងញញួរសម្លាប់មនុស្ស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


