ព័ត៌មានអន្ដរជាតិ
វៀតណាម ប្រកាន់យកគោលការណ៍ “ចិនតែមួយ” និងគោលនយោបាយការបរទេសឯករាជ្យ
អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាននិយាយកាលពីថ្ងៃអង្គារថា វៀតណាមប្រកាន់ខ្ជាប់នូវគោលការណ៍ “ចិនតែមួយ” ហើយប្រឆាំងនឹងកម្លាំងណាមួយដែលព្យាយាមជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ។

នៅក្នុងជំនួបជាមួយលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីចិន, លោក Trong បានលើកឡើងថា “ប្រទេសរបស់លោកទទួលស្គាល់តៃវ៉ាន់ជាផ្នែកមិនអាចផ្តាច់ចេញពីទឹកដីចិន និងគាំទ្រដល់បុព្វហេតុនៃការបង្រួបបង្រួមរបស់ចិន ក៏ដូចជាប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបំបែកខ្លួនដើម្បីឯករាជ្យតៃវ៉ាន់ មិនថាក្នុងទម្រង់ណាមួយនោះទេ” ។
ចំណែកបញ្ហាទាក់ទងនឹងហុងកុង ស៊ីនជាំង និងស៊ីហ្សាង សុទ្ធតែជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយលោកអគ្គលេខាធិការបានបញ្ជាក់ទៀតថា វៀតណាមសង្ឃឹម និងជឿជាក់ផងដែរថា ប្រទេសចិននឹងរក្សាស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពលើតំបន់ទាំងនោះ ។
ស្របពេលជាមួយគ្នានេះ លោកអគ្គលេខាធិការក៏បានប្រាប់ទៅដល់លោក Xi ផងដែរថា វៀតណាមក៏ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ហើយយកការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្ររបស់ខ្លួន ។

ក្រៅពីបញ្ហាយល់ចិត្តគ្នាខាងលើនេះហើយ ភាគីវៀតណាម និងចិនក៏ឈានទៅដល់ការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួន ៣៦ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមទាំងសន្តិសុខ និងការអភិវឌ្ឍន៍ផ្លូវដែកផងដែរ ដោយសារតែចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈគ្រាន់តែក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីមានរហូតទៅដល់ ១៧៥.៦ ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា លោក Xi បានអញ្ជើញទៅដល់វៀតណាមកាលពីថ្ងៃអង្គារ ទី១២ ខែធ្នូ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃ ហើយនេះក៏ជាលើកទី ៣ ផងដែរសម្រាប់រូបលោកដែលហោះមកកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងនាមជាអគ្គលេខាធិកាបក្ស និងជាប្រធានាធិបតីចិន ខណៈដំណើរទស្សនកិច្ច ២ លើកមុនគឺនៅឆ្នាំ ២០១៥ និងឆ្នាំ២០១៧ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Xinhua
ចុចអាន ៖ វៀតណាម-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាចំនួន ៣៦
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៨ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


