KPT+
រឿងអប់រំ “មីពងមាន់” មួយចាន កែប្រែនិស្ស័យ និងគុណតម្លៃរបស់មេដឹកនាំចិន Xi Jinping
ក្រៅពីកិច្ចការនយោបាយដឹកនាំ លោកប្រធានាធិបតី Xi Jinping ក៏ធ្លាប់បានលើកឡើងពីរឿងជាមេរៀនអប់រំគំនិតដល់សាធារណជនបានពិចារណាទូទៅ ។ ក្នុងសាច់រឿងមួយនិយាយអំពីប្រវត្តិរបស់លោកផ្ទាល់ដែលបានជួបកាលពីនៅវ័យក្មេង ហើយលោកក៏បានលើកយកបង្ហាញជាបទពិសោធដល់សាធារណជនទូទៅឲ្យបានស្វែងយល់ដូចគ្នាផងដែរ ដែលជាសាច់រឿងទាក់ទងជាមួយឪពុករបស់លោក និងមីពងមាន់មួយចាន៖

លោកប្រធានាធិបតីប្រទេសមហាអំណាចចិន Xi Jinping ធ្លាប់បាននិយាយថា កាលខ្ញុំនៅក្មេង ខ្ញុំជាមនុស្សអាត្មានិយមខ្លាំងណាស់ហើយខ្ញុំតែងតែទាមទារអ្វីដែលល្អបំផុតសម្រាប់ខ្លួនខ្ញុំ។ នៅទីបំផុតមនុស្សនៅជុំវិញខ្លួនខ្ញុំបានចាកចេញពីខ្ញុំម្តងមួយៗសូម្បីតែមិត្តភក្តិរបស់ខ្ញុំ ។ ខ្ញុំមិនដែលបន្ទោសថាមកពីខ្លួនឯងទេហើយតែងតែទម្លាក់កំហុសទៅអ្នកដទៃ ព្រមទាំងរិះគន់ពួកគេទៀត ប៉ុន្តែឪពុកខ្ញុំបានបង្រៀនខ្ញុំនូវគោលការណ៍មួយដែលខ្ញុំចងចាំជានិច្ច។
ថ្ងៃមួយគាត់បានធ្វើមី ២ ចាន ហើយដាក់វាលើតុ ។ ១ ចានមានពងមាន់មួយគ្រាប់នៅពីលើ ហើយ ១ ចានទៀតមិនមានពងមាន់នោះទេ បន្ទាប់មកគាត់បានឲ្យខ្ញុំរើសយកចានមួយ ។ នៅគ្រានោះពងមាន់គឺជារបស់មិនងាយបានញ៉ាំទេ នៅក្នុងគ្រួសារខ្ញុំ! ទាល់តែមានបុណ្យទាន ឬចូលឆ្នាំថ្មី ទើបយើងបានញ៉ាំវា ។ ខ្ញុំក៏បានជ្រើសរើសយកចានដែលមានពងមាន់នៅពីលើ។ នៅពេលចាប់ផ្តើមញ៉ាំខ្ញុំគិតក្នុងចិត្តថា ខ្លួនឯងឆ្លាតណាស់ និងមានមោទនភាពជាខ្លាំងចំពោះជម្រើស និងការសម្រេចចិត្តឈ្លាសវៃរបស់ខ្ញុំ ហើយថែមទាំងញ៉ាំពងមាន់យ៉ាងឆ្ងាញ់ទៀតផង។

តែខ្ញុំភ្ញាក់ផ្អើលខ្លាំងនៅពេលដែលចានឪពុកខ្ញុំមានពងមាន់ដល់ទៅ២គ្រាប់ កប់នៅពីក្រោមមីរបស់គាត់! ខ្ញុំសោកស្តាយ ហើយបានស្តីបន្ទោសខ្លួនឯងចំពោះការសម្រេចចិត្តខុសរបស់ខ្ញុំ។
ឪពុកខ្ញុំញញឹមហើយនិយាយមកកាន់ខ្ញុំថា៖”កូនសំលាញ់! កូនត្រូវតែចងចាំថា អ្វីដែលភ្នែកយើងអាចមើលឃើញមិនប្រាកដថាវាជាការពិតនោះទេ។ ប្រសិនបើកូនចង់កេងយកប្រយោជន៍ពីមនុស្សដទៃនោះកូននឹងចាញ់!” ។
នៅថ្ងៃបន្ទាប់ ឪពុកខ្ញុំបានធ្វើមីចំនួន ២ ចានទៀត គឺមួយចានដាក់ពងមាន់មួយគ្រាប់នៅពីលើ និងចានមួយទៀតគ្មានពងមាន់នៅពីលើដដែល ។ ជាថ្មីម្តងទៀតគាត់បានដាក់ចានទាំងពីរនៅលើតុ ហើយនិយាយមកខ្ញុំថា៖”កូនពុក! កូនរើសទៅ! តើកូនចង់បានចានមួយណា?” ពេលនោះខ្ញុំគិតថាខ្ញុំឆ្លាតជាងមុន។ ខ្ញុំបានរើសយកចានដែលគ្មានពងនៅពីលើ ។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលខ្ញុំញែកមីរបស់ខ្ញុំទៅ មិនមានសូម្បីតែពងមាន់មួយគ្រាប់នៅបាតចាន។

ឪពុកខ្ញុំញញឹមហើយនិយាយមកខ្ញុំថា៖ “កូនអើយ! កូនមិនអាចពឹងផ្អែកទៅលើបទពិសោធន៍ដែលកូនធ្លាប់មានជារៀងរហូតនោះទេព្រោះពេលខ្លះជីវិតអាចបោកប្រាស់ ឬលេងសើចជាមួយយើងបាន ។ ប៉ុន្តែកូនក៏មិនត្រូវខូចចិត្តពេកនោះដែរ។ កូនគួរចាត់ទុកវាថាគ្រាន់តែជាមេរៀនដែលបានរៀនទៅចុះ ។ វាជាអ្វីដែលកូនមិនអាចរៀនវាពីសៀវភៅរៀននោះទេ” ។
ថ្ងៃទី៣ ឪពុកខ្ញុំបានធ្វើមីចំនួន ២ ចានម្តងទៀតដូចលើកមុនដែរ ដោយមួយចានដាក់ពងមាន់ ១ គ្រាប់នៅពីលើ និងចានមួយទៀតគ្មានពងនៅពីលើដដែល ។ គាត់បានដាក់ចានទាំង ២ នៅលើតុហើយនិយាយមកខ្ញុំម្តងទៀតថា៖ “កូនអើយ! កូនជ្រើសរើសចុះ។ តើកូនចង់បានចានមួយណា?” ពេលនោះខ្ញុំបានប្រាប់ឪពុកខ្ញុំថា៖ “ពុកគួរតែជាអ្នកត្រូវជ្រើសរើសមុនគេ ។ ពុកគឺជាមេគ្រួសារ ហើយពុកបានលះបង់ច្រើនណាស់ដល់គ្រួសារមួយនេះ។”
ឪពុកខ្ញុំមិនបានបដិសេធទេហើយក៏បានជ្រើសរើសយកចានមួយដែលមានពងមាន់ដាក់នៅពីលើ ។ នៅពេលខ្ញុំញ៉ាំមីរបស់ខ្ញុំ ខ្ញុំប្រាកដក្នុងចិត្តណាស់ថា ចានរបស់ខ្ញុំគ្មានពងមាន់នៅខាងក្នុងចានទេ តែខ្ញុំភ្ញាក់ផ្អើលនៅពេលដែលឃើញពងមាន់ដល់ទៅ ២ គ្រាប់នៅបាតចាន!
ឪពុកខ្ញុំញញឹមដាក់ខ្ញុំដោយក្តីស្រលាញ់នៅក្នុងក្រសែភ្នែករបស់គាត់ហើយនិយាយថា៖”កូនអើយ! កូនត្រូវតែចងចាំណា! នៅពេលដែលកូនគិតពីប្រយោជន៍រួម នោះរឿងល្អនឹងកើតឡើងចំពោះកូនជានិច្ច!” ។ ចាប់ពីពេលនោះមកខ្ញុំបានប្រើប្រាស់ជីវិតរបស់ខ្ញុំដោយឈរលើគោលការណ៍នេះ។ ទោះខ្ញុំធ្វើអ្វីក៏ដោយទោះបីវាជាបញ្ហាផ្ទាល់ខ្លួន ឬបញ្ហាផ្សេងៗ ខ្ញុំតែងតែប្រាប់ខ្លួនឯងថាត្រូវគិតដល់ប្រយោជន៍រួម ជាអាទិភាពសំខាន់ជានិច្ច ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


