Connect with us

ព័ត៌មានជាតិ

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

បានផុស

នៅ

នៅ​ក្នុង​ឱកាស​ដែល​លោក Xi Jinping ប្រធានរដ្ឋចិន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​កម្ពុជា កម្មវិធី ប្រយោគ​បុរាណចិនដែលលោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) ដែល​ផលិត​ដោយ​អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិម​ចិន នឹងចាប់ផ្តើមចាក់ផ្សាយ​ចាប់ពីថ្ងៃទី ១៧ ខែមេសា តាម​ម៉ោង​ក្នុងស្រុក នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍អប្សរា ទូរទស្សន៍ហង្សមាស គេហទំព័រសារព័ត៌មាន Fresh News និងបណ្តាញផ្សព្វផ្សាយជាច្រើនទៀត។

ប្រព័ន្ធ​ផ្សព្វផ្សាយធំៗក្នុងស្រុកជាច្រើន​ បាន​ធ្វើការផ្សព្វផ្សាយជាមុនអំពីការចាក់ផ្សាយកម្មវិធីនេះ ដែល​បាន​បង្កឱ្យមានការរំពឹងទុកជាទូទៅ និង​ការ​ចាប់អារម្មណ៍យ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាននៅកម្ពុជា។

កម្មវិធី ប្រយោគបុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) យក​សម្រង់​កំណាព្យ និងសុភាសិតបុរាណចិន​ដែល​ដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និង​កិច្ចសន្ទនាសំខាន់ៗ​របស់​លោក Xi Jinping ប្រធានរដ្ឋចិនជាចំណុចចាប់ផ្តើម ដោយ​ផ្តោតលើប្រធានបទ​ដូច​ជា​សហគមន៍ជោគ​វាសនា​រួម​នៃ​មនុស្សជាតិ ការការពារបរិស្ថាន ការបន្តស្នង និងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរ និង​ការ​រៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌នានា បកស្រាយ និងលើកឡើងនូវអត្ថន័យ និង គុណតម្លៃសកលភាវូបនីយកម្មក្នុងយុគសម័យថ្មី ដែលបង្កប់នៅក្នុងវប្បធម៌ប្រពៃណីចិនដ៏ស៊ីជម្រៅ បង្ហាញពី​មូលដ្ឋាន​គ្រឹះ​វប្បធម៌​នៃ​ទំនើបកម្ម​តាម​បែប​ផែន​ចិន និង​បង្ហាញ​យ៉ាង​រស់​រវើក​នូវ​ប្រាជ្ញា​ខាង​នយោបាយ​ដ៏​ឧត្តុង្គឧត្តម ទឹក​ចិត្ត​មនុស្សធម៌​ដ៏​ជ្រាលជ្រៅ ព្រមទាំងទស្សនវិស័យប្រវត្តិសាស្ត្រ និង ទស្សនវិស័យ​ពិភពលោក​ដ៏​ទូលំទូលាយរបស់លោក Xi Jinping ប្រធានរដ្ឋចិន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤ នាទីutes មុន

​តារាចម្រៀង Justin ធ្លាក់ខ្លួន ខូច​ចិត្ត​ ប៉ុន្តែ​បាន​អាជីវកម្ម​គ្រឿងសំអាង Hailey ជាប្រពន្ធយោង​

ព័ត៌មានជាតិ២០ នាទីutes មុន

និស្សិត២ក្រុម ឈានដល់វគ្គផ្តាច់ព្រ័ត្រជជែកដេញដោល «ស្ត្រី និងសកលភាវូបនីយកម្ម» នៅខែក្រោយ

សេដ្ឋកិច្ច២២ នាទីutes មុន

កម្ពុជាកំពុងកែសម្រួលឧស្សាហកម្មតាមវិស័យ ផ្គត់ផ្គង់គោលដៅទីផ្សារ

ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន និងរដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវឱ្យមានការចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយក្នុងវិស័យទេសចរណ៍

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

យូនីសេហ្វ ព្រមានថា​កុមារ​​មីយ៉ាន់​ម៉ា​រាប់​លាន​នាក់មាន​​ហានិភ័យ​ធ្ងន់ធ្ងរ បន្ទាប់​ពី​រញ្ជួយ​ដី​

Sokha Hotels

ព័ត៌មានពេញនិយម