ព័ត៌មានអន្ដរជាតិ
ស្គាល់ឈ្មោះ និងតួនាទីមន្ត្រី ចិន ដែលត្រូវសន្តិសុខ អាហ្រ្វិកខាងត្បូង រារាំងមិនឲ្យចូលជាមួយលោក Xi Jinping
វីដេអូដែលមន្ត្រីសន្តិសុខអាហ្វ្រិកខាងត្បូងរុញផ្ទប់ និងរារាំងមន្ត្រីចិនមួយរូបដែលរត់សំដៅទៅកាន់លោកប្រធានាធិបតីចិន Xi Jinping ដើរចូលទៅទីតាំងមួយកន្លែងក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS នៅទីក្រុង Johannesburg កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសចម្ងល់ពាក់ព័ន្ធនឹងតួនាទីរបស់មន្ត្រីរូបនោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីចិនដែលត្រូវមន្ត្រីសន្តិសុខអាហ្រ្វិកខាងត្បូងរារាំង និងបិទទ្វារមិនឲ្យចូលទៅជាមួយលោក Xi Jinping ក្នុងកិច្ចប្រជុំកំពូល BRICS កាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅ គឺមានឈ្មោះ Sun Ning ជាជំនួយការ និងជាអ្នកបកប្រែផ្ទាល់របស់ប្រធានាធិបតីចិន ។
លោក Sun Ning ត្រូវបានគេស្គាល់ថាជា “អ្នកបកប្រែដំបូងគេ” នៅក្នុងប្រទេសចិន ។ លោកកើតនៅទីក្រុង Nanjing ក្នុងឆ្នាំ ១៩៨១ បច្ចុប្បន្នមានវ័យ ៤២ ឆ្នាំ និងបានចូលបម្រើការងារនៅការិយាល័យបកប្រែរបស់ក្រសួងការបរទេសក្នុងខែសីហា ឆ្នាំ ២០០៣ ហើយត្រូវបានបញ្ជូនទៅសិក្សាបន្ថែមនៅចក្រភពអង់គ្លេសក្នុងខែកញ្ញា ឆ្នាំ២០០៤ ។

ចំណែកតួនាទីជាអ្នកបកប្រែនេះ លោក Sun Ning បានធ្វើការឲ្យលោក Xi Jinping អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ចាប់តាំងពីលោកប្រធានាធិបតីរូបនេះចូលកាន់តំណែងជាប្រធានបក្សកុម្មុយនិស្តចិនកាលពីឆ្នាំ២០១២ មកម្ល៉េះ ។ បុរសវ័យ ៤២ រូបនេះក៏ជាមនុស្សជំនិតបំផុតរបស់លោក Xi Jinping ផងដែរ នៅពេលដែលប្រធានាធិបតីរូបនេះធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេស ឬជួបជាមួយភ្ញៀវបរទេស ។
ជាក់ស្ដែង ក្នុងដំណើរទស្សនកិច្ចរបស់លោក Xi Jinping ទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣ និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Barack Obama មកកាន់ប្រទេសចិនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក Sun Ning នេះហើយគឺជាអ្នកបកប្រែផ្ទាល់របស់ប្រធានាធិបតីចិន ។

ទន្ទឹមនោះ ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅទីក្រុង Hangzhou កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ លោក Sun Ning គឺជាឥស្សរជនអាថ៌កំបាំងមួយរូបដែលឈរកាន់កាបូបពណ៌ខ្មៅនៅពីក្រោយលោក Xi Jinping និងអមប្រធានាធិបតីចិនរូបនេះពេញមួយកិច្ចប្រជុំនោះទាំងមូល ។
គួរបញ្ជាក់ថា លោក Xi Jinping បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS ជាប្លុកនៃប្រទេសកំពុងរីកចម្រើនចំនួន ៥ មានដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ដែលបានរៀបចំឡើងកាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Twitter
ចុចអាន ៖ មកដឹងលេខបន្ទប់ដែលលោក ថាក់ស៊ីន កំពុងសម្រាកព្យាបាលនៅពេទ្យប៉ូលិសក្រុងបាងកក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


