លោក Yoon Suk-yeol Archives - Kampuchea Thmey Daily

ប៉ូលិសកូរ៉េនឹងហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol
ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប៉ូលិសកូរ៉េខាងត្បូងកំពុងពិចារណាលើការហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol បន្ទាប់ពីមានភាពវឹកវរខាងនបាយបន្ទាប់ពីប្រកាសនិងដកច្បាប់អាជ្ញាសឹករបស់លោក។

លោក Woo Jong-soo មន្ត្រីប៉ូលិសជាន់ខ្ពស់បានប្រាប់អ្នកយកព័ត៌មានថា ប៉ូលិសក៏មិនបានច្រានចោលការសាកសួរប្រធានាធិបតី Yoon ជុំវិញការចោទប្រកាន់ពីបទក្បត់ជាតិទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់កាលពីសប្តាហ៍មុនដែរ។

នៅព្រឹកថ្ងៃដដែល គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏សំខាន់បានដាក់សំណើរដើម្បីស៊ើបអង្កេតការចោទប្រកាន់ពីបទបះបោរ និងរឿងអាស្រូវរបស់លោក Yoon ពាក់ព័ន្ធនឹងប្រពន្ធរបស់គាត់។ គណបក្សប្រជាធិបតេយ្យបានស្នើឱ្យតែងតាំងទីប្រឹក្សាពិសេសដើម្បីស៊ើបអង្កេតការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon និងភរិយារបស់គាត់លោកស្រី Kim Keon-hee ពាក់ព័ន្ធនឹងការចោទប្រកាន់ផ្សេងៗផងដែរ។

ទោះយ៉ាងណាក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃចន្ទថា ការគ្រប់គ្រងកងកម្លាំងយោធារបស់ប្រទេសបច្ចុប្បន្នស្ថិតនៅជាមួយប្រធានាធិបតី Yoon នៅឡើយនេះបើយោងតាមរបាយការណ៍មួយផ្សេងទៀតរបស់ Yonhap ។

គួររម្លឹកថាប្រទេសកូរ៉េខាងត្បូងបានជួបនូវភាពវឹកវរខាងនយោបាយបន្ទាប់លោក ប្រធានាធិបតីYoon ប្រកាសច្បាប់អាជ្ញាសឹក និងដកវិញបន្តិចក្រោយមក ដែលបង្កឲ្យមានការតវ៉ាពីសំណាក់ប្រជាជន និងការជជែកដេញដោលជុំវិញបញ្ហានេះមកដល់ពេលនេះមិនទាន់បញ្ចប់នៅឡើយ៕

អត្ថបទ៖ ប៊ុន សុភាព

The post ប៉ូលិសកូរ៉េនឹងហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol appeared first on Kampuchea Thmey Daily.

ដំណើររឿងរ៉ាវមុន និងក្រោយការប៉ុនប៉ងធ្វើឃាតចាក់កញ្ចឹង ក មេបក្សប្រឆាំងរបស់ កូរ៉េខាងត្បូង
នៅព្រឹកថ្ងៃទី២ ខែមករា លោក Lee jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូងបានអញ្ជើញចុះទៅកាន់ការដ្ឋានសាងសង់អាកាសយានដ្ឋានថ្មីមួយកន្លែងនៅលើកោះ Gadeok ក្នុងទីក្រុង Busan ភាគអាគ្នេយ៍របស់ប្រទេស ខណៈក្រោយពីបញ្ចប់ការដើរមើលរួចហើយ អ្នកនយោបាយរូបនេះក៏បានផ្ដល់បទសម្ភាសន៍មួយចំនួនទៅកាន់អ្នកសារព័ត៌មានផងដែរ ។

ក្នុងអំឡុងឆ្លើយឆ្លងសំណួរចម្លើយជាមួយអ្នកសារព័ត៌មានទាំងទឹកមុខស្រស់ស្រាយ និងឈរក្រោមពន្លឺព្រះអាទិត្យក្នុងសីតុណ្ហភាពប្រមាណ ៥ អង្សាសេនៅទីតាំងមួយកន្លែងក្បែរការដ្ឋាននោះ លោក Lee ក៏ជួបហេតុការណ៍ដ៏ព្រឺព្រួច និងមិននឹកស្មានដល់មួយ ជាពិសេសប៊ិះតែនឹងប៉ះពាល់ដល់អាយុជីវិតរបស់លោកថែមទាំងទៀតផង ។

ទន្ទឹមនោះ បើទោះបីជាមានការចោមរោមពីសំណាក់អ្នកសារព័ត៌មាន និងហែរហមដោយមន្ត្រីគណបក្សប្រជាធិបតេយ្យជាច្រើនរូប រួមជាមួយនឹងកម្លាំងប៉ូលិសប្រមាណ ២៤ នាក់ដែលដាក់ការពារសុវត្ថិភាពរបស់លោក Lee ក៏ដោយ ប៉ុន្តែនៅតែមានការធ្វេសប្រហែស រហូតឈានទៅដល់ផ្ទុះហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានទើបតែបានប៉ុន្មានម៉ាត់ប៉ុណ្ណោះ ពោលនៅម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃដដែលនោះ លោក Lee ត្រូវបានជនសង្ស័យភេទប្រុសមិនស្គាល់អត្តសញ្ញាណមួយរូបក្លែងបន្លំធ្វើជាអ្នកគាំទ្រផ្កាប់មុខរបស់លោក ហើយបានចូលទៅកៀកអ្នកនយោបាយរូបនេះដើម្បីសុំហត្ថលេខា ។ បន្ទាប់មកជនសង្ស័យបានដកកាំបិតប្រវែងប្រហែល ២០ ទៅ ៣០ សង់ទីម៉ែត្ររត់ទៅចាក់កញ្ចឹង ក មេបក្សប្រឆាំងរូបនេះតែម្ដង ។

ក្រោយការវាយប្រហារចាក់កញ្ចឹង ក នេះហើយ ជនសង្ស័យដែលមានវ័យប្រហែល ៥០ ឬ ៦០ ឆ្នាំព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចដែលឈរយាមកាមលោក Lee ចាប់ផ្ដួលដើម្បីធ្វើការឃាត់ខ្លួន ខណៈមេបក្សប្រឆាំងដែលមានមុខរបួសប្រវែង ១ សង់ទីម៉ែត្រត្រូវបានមនុស្សជុំវិញនោះដាក់ឲ្យដេកនៅលើដី និងយកកន្សែងបិទឈាមដែលកំពុងហូរច្រាលចេញពី ក របស់លោកដើម្បីធ្វើការសង្គ្រោះបឋម មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ដេកចាំទាំងឈាមហូរតាមមុខរបួសរហូតដល់ ២០ នាទីទើបមានឧទ្ធម្ភាចក្រហោះមកដឹកលោក Lee ទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូលដើម្បីធ្វើការវះកាត់មុខរបួស ខណៈខាងក្រុមគ្រូពេទ្យក៏បានបញ្ជាក់ប្រាប់ដែរថា សំណាងល្អហើយដែលរបួសរបស់អ្នកនយោបាយវ័យ ៥៩ ឆ្នាំរូបនេះមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះ ប៉ុន្តែលោកកំពុងស្ថិតក្នុងបន្ទប់ ICU នៅឡើយ ។

ចំណែកជនសង្ស័យវិញ បន្ទាប់ពីចាប់ឃាត់ខ្លួនហើយក៏មិនទាន់មាត់ ក ឬសារភាពប្រាប់មន្ត្រីសមត្ថកិច្ចនៅឡើយផងដែរ ខណៈអ្នកជំនាញក៏មិនទាន់ធ្វើរោគវិនិច្ឆ័យ ឬពិនិត្យមើលថាតើជនបង្កហេតុមានបញ្ហាផ្លូវចិត្ត សតិមិនគ្រប់ ឬក៏មានគំនុំគុំកួនជាមួយលោក Lee ឬយ៉ាងណានោះទេ ស្របពេលដែលរដ្ឋអាជ្ញាក៏បានបង្កើតក្រុមស៊ើបអង្កេតពិសេសលើករណីនេះដូចគ្នា ហើយអាចឈាននឹងចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានចេញការថ្កោលទោសចំពោះការវាយប្រហារនេះផងដែរថា ជាទង្វើមិនអាចទទួលយកបាន ហើយថែមទាំងសង្កត់ធ្ងន់ទៀតថា អំពើហិង្សាបែបនេះគឺដាច់ខាតមិនគួរអត់ឱនឲ្យនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសលោកប្រធានាធិបតីក៏បានជំរុញឲ្យមានការយកចិត្តទុកដាក់ថែទាំ និងព្យាបាលលោក Lee ឲ្យឆាប់ជាសះស្បើយផងដែរ ៕

លោកប្រធានាធិបតី Yoon Suk Yeol

អត្ថបទ ៖ ជីវ័ន្ត

ចុចអាន ៖ សាក្សីនៅកន្លែងកើតហេតុរ៉ាយរ៉ាប់ពីដំណើរដើមទង មុនឈានដល់ការចាក់ ក មេបក្សប្រឆាំង កូរ៉េខាងត្បូង

The post ដំណើររឿងរ៉ាវមុន និងក្រោយការប៉ុនប៉ងធ្វើឃាតចាក់កញ្ចឹង ក មេបក្សប្រឆាំងរបស់ កូរ៉េខាងត្បូង appeared first on Kampuchea Thmey Daily.

កូរ៉េខាងត្បូងបង្ហាញមហិច្ឆតាក្លាយជាប្រទេសផលិតសព្វាវុធធំបំផុតលើលោក
កូរ៉េខាងត្បូងដាក់គោលដៅប្រែក្លាយខ្លួនជាប្រទេសផលិត និងនាំចេញសព្វាវុធធំបំផុតលើលោកលំដាប់ទី៤ បន្ទាប់ពីប្រកាសតាំងពិព័រណ៌ការពារជាតិដ៏ធំបំផុតមិនធ្លាប់មាន នៅសប្តាហ៍នេះ។

ពិព័រណ៌យន្តហោះ និងសព្វាវុធការពារជាតិអន្តរជាតិទីក្រុងសេអ៊ូល នឹងបើកទ្វារនៅថ្ងៃអង្គារ ទី១៧ ខែតុលា ក្នុងនោះនឹងមានក្រុមហ៊ុនច្រើនជាងពេលណាៗទាំងអស់ទៅចូលរួម និងការហោះហើរដែលមិនធ្លាប់មានពីមុនមកពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក ដែលនឹងធ្វើការចុះចតដ៏កម្រនៅឯមូលដ្ឋានអាកាសនៅទីតាំងឆ្ងាយមួយពីកន្លែងតាំងពិព័រណ៌។

ការពិព័រណ៌នៅឆ្នាំនេះត្រូវបានរៀបចំឡើងដើម្បីជួយកូរ៉េខាងត្បូងឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសនាំចេញអាវុធធំជាងគេទី៤​របស់ពិភពលោក។ នេះបើតាមសម្ដីលោក Lee Jong-ho ប្រធានការិយាល័យរៀបចំពិធីពិព័រណ៌បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ។

ជាមួយគ្នានោះ លោកបាននិយាយថា មន្ត្រីការពារជាតិជាន់ខ្ពស់ជាង ៤៥០នាក់ មកពី ៥៤ប្រទេសនឹងចូលរួមក្នុងការតាំងពិព័រណ៌ រួមជាមួយនឹងអ្នកជំនាញ និងសមាជិកសាធារណៈរាប់សែននាក់ផ្សេងទៀត។ លោក Lee និយាយថា “នេះគឺជាឱកាសមួយសម្រាប់ឧស្សាហកម្មការពារជាតិរបស់ប្រទេសកូរ៉េ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ និងឈានជើងឆ្ពោះទៅមុខយ៉ាងធំ” ។

រដ្ឋាភិបាលកូរ៉េបានកំណត់គោលដៅនាំចេញអាវុធរហូតដល់ ២០ពាន់លានដុល្លារអាមេរិក នៅឆ្នាំនេះ បន្ទាប់ពីបានបំបែកកំណត់ត្រាលក់អាវុធចំនួន ១៧.៣ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលក្នុងនោះរួមទាំងកិច្ចព្រមព្រៀងដ៏ធំជាមួយប្រទេសប៉ូឡូញសម្រាប់ការលក់រថក្រោះ យន្តហោះចម្បាំង និងគ្រាប់រ៉ុក្កែត។

គួរបញ្ជាក់ថា បច្ចុប្បន្នកូរ៉េខាងត្បូងកំពុងស្ថិតនៅលំដាប់ទី៩ ក្នុងពិភពលោកសម្រាប់ការនាំចេញអាវុធ និងសម្ភារការពារជាតិផ្សេងៗ ប៉ុន្តែប្រធានាធិបតីលោក Yoon Suk Yeol បានអំពាវនាវឱ្យប្រទេសនេះប្រឹងប្រែងឈានទៅមុខទៀត ដើម្បីក្លាយខ្លួនជាប្រទេសកំពូលទាំង ៥ ​(Top 5) លើពិពភលោកក្នុងការនាំអាវុធចេញ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ អ៊ីស្រាអែល វាយប្រហារតាមអាកាស បាក់អគារ សង្កត់មនុស្សជាង១០០០នាក់ នៅហ្គាហ្សា

The post កូរ៉េខាងត្បូងបង្ហាញមហិច្ឆតាក្លាយជាប្រទេសផលិតសព្វាវុធធំបំផុតលើលោក appeared first on Kampuchea Thmey Daily.

លោក Yoon៖ កូរ៉េខាងត្បូងនិងអាស៊ីអាគ្នេយ៍ត្រូវតែរួមកម្លាំងគ្នា ដើម្បីទប់ទល់ កូរ៉េខាងជើង
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារទី៥ខែកញ្ញាថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវតែរួមកម្លាំងគ្នា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol

បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់រួចហើយ លោក Yoon នឹងជួបជាមួយសមភាគី មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃពុធ មុនពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា១៨ប្រទេស នៅថ្ងៃបន្ទាប់ ។

ក្នុងបទសម្ភាសជាមួយកាសែតឥណ្ឌូណេស៊ី Kompas លោក Yoon និយាយថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បានបង្កការគំរាមកំហែងដោយផ្ទាល់និងអត្ថិភាព មិនត្រឹមតែចំពោះកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍របស់ខ្លួនផងដែរ។

លោកបន្តថា ក្នុងពេលវេលាបែបនេះ សាធារណរដ្ឋកូរ៉េនិងអាស៊ាន ត្រូវតែរួមកម្លាំងគ្នាដើម្បីឆ្លើយតបម៉ឺងម៉ាត់ និងសហការជិតស្និទ្ធ លើការលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ​សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូង ត្រូវតែពង្រឹងបន្ថែមទៀត ដូច្នេះ សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ នឹងអាចចាក់ឫសយ៉ាងរឹងមាំនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សមាជិកអាស៊ាន និងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលលោក Yoon និយាយថា នឹងគូសបញ្ជាក់ពីការជំរុញរបស់មេដឹកនាំនានា សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី សន្តិភាព និងវិបុលភាព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ថ្ងៃបើកកិច្ចប្រជុំកំពូល ឥណ្ឌូណេស៊ី ព្រមាន អាស៊ាន កុំធ្វើជាសង្វៀនប្រកួត ប្រជែងរបស់មហាអំណាច

The post លោក Yoon៖ កូរ៉េខាងត្បូងនិងអាស៊ីអាគ្នេយ៍ត្រូវតែរួមកម្លាំងគ្នា ដើម្បីទប់ទល់ កូរ៉េខាងជើង  appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលទានគ្រឿងសមុទ្រ ដើម្បីធានាដល់ប្រជាជន កុំឲ្យព្រួយបារម្ភ
កាលពីថ្ងៃចន្ទទី២៨ខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្រឿងសមុទ្រ ដើម្បីធានាដល់សាធារណជន កុំឲ្យព្រួយបារម្ភអំពីសុវត្ថិភាពនៃផលិតផលត្រីក្នុងស្រុក បន្ទាប់ពីប្រទេសជប៉ុន ចាប់ផ្តើមបញ្ចេញទឹកសំណល់ដែលសម្អាតរួច ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា។

ជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកពីរោងចក្រដែលខូច ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជាហេតុបង្កឲ្យមានការតវ៉ានៅក្នុងប្រទេសរបស់ខ្លួន និងនៅប្រទេសជិតខាង ជាពិសេសនៅចិន ដែលទីក្រុងប៉េកាំង បានប្រកាសហាមប្រាមលើផលិតផលជលផលទាំងអស់ពីជប៉ុន រួចទៅហើយ។

នៅក្នុងប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលនិយាយថា ខ្លួនមិនបានរកឃើញបញ្ហាផ្នែកវិទ្យាសាស្ត្រ ឬបច្ចេកទេសណាមួយពាក់ព័ន្ធការបង្ហូរទឹកនេះទេ ប៉ុន្តែក្តីព្រួយបារម្ភជាសាធារណៈ នៅតែមានកម្រិតខ្ពស់លើអាហារសមុទ្រ និងមហាសមុទ្រកខ្វក់។

ក្នុងអំឡុងកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយនាយករដ្ឋមន្រ្តី Han Duck-soo, លោក Yoon បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្រឿងសមុទ្រ។ អាហារដ្ឋានរបស់ការិយាល័យប្រធានាធិបតី ក៏មានត្រីឆៅនៅក្នុងម៉ឺនុយអាហារថ្ងៃត្រង់ សម្រាប់បុគ្គលិករបស់ខ្លួនផងដែរ។

តាមសេចក្តីថ្លែងការណ៍, “ការិយាល័យប្រធានាធិបតី បានសម្រេចចិត្តដាក់គ្រឿងសមុទ្រកូរ៉េលើមុខម្ហូបអាហារថ្ងៃត្រង់ នៅអាហារដ្ឋានរបស់យើងជារៀងរាល់ថ្ងៃ សម្រាប់រយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃចន្ទទី២៨ខែសីហាទៅ ដោយសង្ឃឹមថា ប្រជាជនរបស់យើង នឹងប្រើប្រាស់ផលិតផលគ្រឿងសមុទ្រ ប្រកបដោយសុវត្ថិភាពដោយគ្មានក្តីព្រួយបារម្ភ”។

គួរបញ្ជាក់ជាថ្មី ក្រសួងបរិស្ថានជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យថា ការធ្វើតេស្តទឹកសមុទ្រនៅជិតរោងចក្រ ហ្វូគូស៊ីម៉ា គឺមិនបានរកឃើញសារធាតុវិទ្យុសកម្មណាមួយនោះទេ។ យ៉ាង​ណា​ក៏​ដោយ ឧស្សាហកម្ម​នេសាទ​ នៅ​តែ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​សមុទ្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ថៃ បារម្ភខ្លាំងចំពោះគ្រឿងសមុទ្រ នាំចូលពីជប៉ុន ក្រោយការបញ្ចេញទឹកសំណល់នៅ ហ្វូគូស៊ីម៉ា

The post ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលទានគ្រឿងសមុទ្រ ដើម្បីធានាដល់ប្រជាជន កុំឲ្យព្រួយបារម្ភ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីកូរ៉េខាងត្បូង ស្តីបន្ទោសខ្លាំងៗ ដាក់មន្ត្រីឆ្លើយតបគ្រោះមហន្តរាយ
នៅថ្ងៃចន្ទទី១៧ខែកក្កដា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានស្តីបន្ទោសថា ដោយសារតែកំហុសរបស់អាជ្ញាធរ មិនព្រមអនុវត្តតាមច្បាប់ឆ្លើយតបគ្រោះមហន្តរាយ ទើបបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងច្រើន ក្នុងគ្រោះធម្មជាតិថ្មីៗនេះ។

លោក Yoon Suk-yeol (រូបថត៖ REUTERS)

ភ្លៀង​បាន​វាយប្រហារ​តំបន់​កណ្តាល និង​ភាគ​ខាង​ត្បូង​ប្រទេស ​ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍មុនមក។ យោងតាមក្រសួង​មហាផ្ទៃ​ មនុស្សចំនួន៣៩នាក់ ត្រូវបាត់បង់ជីវិត ខណៈ​៩​នាក់​បាត់​ខ្លួន ​និង​៣៤​នាក់​រង​របួស​ ​ទូទាំង​ប្រទេស។

ការស្លាប់មនុស្សចំនួន១២នាក់ ត្រូវបានរាយការណ៍នៅក្នុងផ្លូវរូងក្រោមដីមួយ កណ្តាលទីក្រុង Cheongju ជាកន្លែងដែលរថយន្តចំនួន១៦គ្រឿង រួមទាំងរថយន្តក្រុងផងដែរ ត្រូវលិចដោយជំនន់ទឹកភ្លៀងកាលពីថ្ងៃសៅរ៍។

(រូបថត៖ AP)

ឧបទ្ទវហេតុនេះបានជំរុញឲ្យមានចម្ងល់ ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងត្បូងក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយទឹកជំនន់។ អ្នកបើកបរមួយចំនួន បានស្តីបន្ទោសរដ្ឋាភិបាល ចំពោះមិនបានហាមឃាត់ពីការចូលទៅកាន់ផ្លូវក្រោមដី បើទោះបីជាមានការព្យាករអំពីទឹកជំនន់ក៏ដោយ។

យោងតាមសារព័ត៌មាន Yonhap, ប៉ូលិស កូរ៉េខាងត្បូងបាននិយាយថា ពួកគេនឹងបើកការស៊ើបអង្កេតលើការជន់លិចផ្លូវក្រោមដីនៅទីក្រុង Cheongju។

(រូបថត៖ AFP)

ស្របពេលជាមួយគ្នានោះ លោក Yoon ដែលទើបតែវិលត្រលប់ ពីដំណើរនៅក្រៅប្រទេស បានកោះប្រជុំទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយ ហើយនិយាយថា ស្ថានភាពកាន់តែអាក្រក់ទៅៗដោយសារតែការគ្រប់គ្រងមិនបានល្អនៃតំបន់ងាយរងគ្រោះ។

លោក Yoon បានប្រាប់អង្គប្រជុំថា “យើងបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតឲ្យគ្រប់គ្រងការចូលទៅតំបន់គ្រោះថ្នាក់ និងការជម្លៀសជាមុន​ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែប្រសិនបើគោលការណ៍ជាមូលដ្ឋាន មិនបានអនុវត្តនៅនឹងកន្លែងទេនោះ វាពិបាកក្នុងការធានាសុវត្ថិភាពសាធារណៈណាស់”។

លើសពីនេះ លោកបានអំពាវនាវឲ្យអាជ្ញាធរ ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយ ជនរងគ្រោះ និងប្តេជ្ញាគាំទ្រការងារសង្គ្រោះ និងគ្រួសារដែលរងផលប៉ះពាល់ រួមទាំងកំណត់តំបន់រងគ្រោះដោយទឹកជំនន់ជាតំបន់គ្រោះមហន្តរាយពិសេសទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ និងការបាក់ដីនៅ កូរ៉េខាងត្បូង កើនឡើងដល់ ៣៥ នាក់

The post ប្រធានាធិបតីកូរ៉េខាងត្បូង ស្តីបន្ទោសខ្លាំងៗ ដាក់មន្ត្រីឆ្លើយតបគ្រោះមហន្តរាយ appeared first on Kampuchea Thmey Daily.

ទីក្រុង សេអ៊ូល ព្រមាន​ឆ្លើយ​តប​ខ្លាំងៗ ​ទៅ ​កូរ៉េ​ខាង​ជើង​ និងជំរុញឲ្យចិន ធ្វើសកម្មភាព (មានវីដេអូ)
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយុល បាននិយាយថា ការសាកល្បងនុយក្លេអ៊ែរថ្មីណាមួយរបស់កូរ៉េខាងជើង នឹងជួបប្រទះជាមួយការឆ្លើយតបជាអន្តរជាតិ មិនធ្លាប់មានសោះនាពេលកន្លងមក។ លោកក៏បានអំពាវនាវឲ្យប្រទេសចិន ដើរតួនាទីកាន់តែខ្លាំងផងដែរ ដើម្បីទប់ស្កាត់ការបង្កហេតុរបស់កូរ៉េខាងជើង។

លោក យូន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារទី២៩ខែវិច្ឆិកានេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា កូរ៉េខាងជើងអាចធ្វើការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន បន្ទាប់ពីការបាញ់មីស៊ីលថ្មីៗជាបន្តបន្ទាប់។

បើ​កូរ៉េ​ខាង​ជើង​បន្ត​ការ​ធ្វើ​តេស្ដ​មែននោះ លោក យូន ​ប្ដេជ្ញា​ថា​នឹង​មាន​ការ​ឆ្លើយ​តប មិនធ្លាប់ឃើញសោះ​ពីសំណាក់ដោយ​កូរ៉េ​ខាង​ត្បូង និង​ដៃ​គូ​របស់​ខ្លួន។ ​វា​មិនមែនជា​រឿងល្អឡើយ សម្រាប់​កូរ៉េ​ខាង​ជើង ​ក្នុង​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​។

លោក យូន និយាយថា “យើងត្រូវតែឆ្លើយតបយ៉ាងខ្ជាប់ខ្ជួន ហើយជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក”។

ទាក់ទងនឹងការញុះញង់មីស៊ីលកាន់តែខ្លាំងរបស់ទីក្រុងព្យុងយ៉ាង លោក យូន និយាយថា ប្រទេសចិនមិនត្រឹមតែមានទំនួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពដ៏មានឥទ្ធិពលលើអាកប្បកិរិយារបស់កូរ៉េខាងជើងទៀតផង។

លោក យូន​ បន្តថា “ប្រទេសចិន អាចនិងត្រូវតែបញ្ចេញឥទ្ធិពល ដើម្បីបញ្ឈប់កូរ៉េខាងជើងពីការអភិវឌ្ឍអាវុធ។ អ្វីដែលប្រាកដនោះគឺថា ប្រទេសចិនមានសមត្ថភាពដ៏មានឥទ្ធិពលលើកូរ៉េខាងជើង ហើយប្រទេសចិនមានទំនួលខុសត្រូវក្នុងការចូលរួមក្នុងដំណើរការនេះ”។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងចំនួន ៦៣ គ្រាប់នៅឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបចំនួន ១០ គ្រាប់ផងដែរ ពោលគឺលើសពីកំណត់ត្រាប្រចាំឆ្នាំ ដែលកូរ៉េខាងជើងបាញ់ត្រឹម ២៥គ្រាប់ប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yonhap

ចុចអាន៖​ គីម ជុងអ៊ុន បង្ហាញមុខកូនស្រីម្តងទៀត ជាមួយការប្តេជ្ញា បង្កើតកម្លាំងនុយក្លេអ៊ែរមានឥទ្ធិពលបំផុតលើ ពិភពលោក

The post ទីក្រុង សេអ៊ូល ព្រមាន​ឆ្លើយ​តប​ខ្លាំងៗ ​ទៅ ​កូរ៉េ​ខាង​ជើង​ និងជំរុញឲ្យចិន ធ្វើសកម្មភាព (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ពេលមកកម្ពុជា លោក Biden នឹងពិភាក្សាបញ្ហាក្តៅមួយ ជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង
មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃពុធទី០៩ខែវិច្ឆិកាថា លោកប្រធានាធិបតី លោក Joe Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់តំបន់អាស៊ី ដើម្បីពិភាក្សាអំពីវិធីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

(ពីឆ្វេងទៅស្តាំ) ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol, ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida

មេដឹកនាំទាំង៣នឹងជួបគ្នាក្នុងប្រទេសកម្ពុជា នៅថ្ងៃអាទិត្យទី១៣ខែវិច្ឆិកា ពេលដែលលោក Biden ធ្វើទស្សនកិច្ចនៅអាស៊ី សម្រាប់កិច្ចប្រជុំជាមួយអាស៊ាន និងក្រុមប្រទេសឧស្សាហកម្មចំនួន២០។

លោកស្រី Adrienne Watson អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា “មេដឹកនាំទាំងបី នឹងធ្វើការដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើតមានដោយអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់របស់ កូរ៉េខាងជើង”។

កាលពីខែតុលា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយជាងពេលមុនៗ ដោយហោះលើប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ និងបណ្តាលឲ្យប្រជាជននៅទីនោះ ភ័យស្លន់ស្លោ។

ទង្វើនោះបានជំរុញឲ្យលោក Biden ទូរស័ព្ទទៅលោក Kishida និងរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរឹងដូចដែកថែប របស់អាមេរិកចំពោះការការពារប្រទេសជប៉ុន។

យន្តហោះចម្បាំងកូរ៉េខាងត្បូង និងអាមេរិក ក៏បានធ្វើលំហាត់ទម្លាក់គ្រាប់បែកលើគោលដៅនៅសមុទ្រលឿងជាការឆ្លើយតប ហើយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធរួមគ្នាលើសមុទ្រជប៉ុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ជប៉ុន និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ទ្រង់ទ្រាយធំ

The post ពេលមកកម្ពុជា លោក Biden នឹងពិភាក្សាបញ្ហាក្តៅមួយ ជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង appeared first on Kampuchea Thmey Daily.