ព័ត៌មានអន្ដរជាតិ
ប៉ូលិសកូរ៉េនឹងហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol
ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប៉ូលិសកូរ៉េខាងត្បូងកំពុងពិចារណាលើការហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol បន្ទាប់ពីមានភាពវឹកវរខាងនបាយបន្ទាប់ពីប្រកាសនិងដកច្បាប់អាជ្ញាសឹករបស់លោក។
លោក Woo Jong-soo មន្ត្រីប៉ូលិសជាន់ខ្ពស់បានប្រាប់អ្នកយកព័ត៌មានថា ប៉ូលិសក៏មិនបានច្រានចោលការសាកសួរប្រធានាធិបតី Yoon ជុំវិញការចោទប្រកាន់ពីបទក្បត់ជាតិទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់កាលពីសប្តាហ៍មុនដែរ។
នៅព្រឹកថ្ងៃដដែល គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏សំខាន់បានដាក់សំណើរដើម្បីស៊ើបអង្កេតការចោទប្រកាន់ពីបទបះបោរ និងរឿងអាស្រូវរបស់លោក Yoon ពាក់ព័ន្ធនឹងប្រពន្ធរបស់គាត់។ គណបក្សប្រជាធិបតេយ្យបានស្នើឱ្យតែងតាំងទីប្រឹក្សាពិសេសដើម្បីស៊ើបអង្កេតការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon និងភរិយារបស់គាត់លោកស្រី Kim Keon-hee ពាក់ព័ន្ធនឹងការចោទប្រកាន់ផ្សេងៗផងដែរ។
ទោះយ៉ាងណាក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃចន្ទថា ការគ្រប់គ្រងកងកម្លាំងយោធារបស់ប្រទេសបច្ចុប្បន្នស្ថិតនៅជាមួយប្រធានាធិបតី Yoon នៅឡើយនេះបើយោងតាមរបាយការណ៍មួយផ្សេងទៀតរបស់ Yonhap ។
គួររម្លឹកថាប្រទេសកូរ៉េខាងត្បូងបានជួបនូវភាពវឹកវរខាងនយោបាយបន្ទាប់លោក ប្រធានាធិបតីYoon ប្រកាសច្បាប់អាជ្ញាសឹក និងដកវិញបន្តិចក្រោយមក ដែលបង្កឲ្យមានការតវ៉ាពីសំណាក់ប្រជាជន និងការជជែកដេញដោលជុំវិញបញ្ហានេះមកដល់ពេលនេះមិនទាន់បញ្ចប់នៅឡើយ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


