ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលទានគ្រឿងសមុទ្រ ដើម្បីធានាដល់ប្រជាជន កុំឲ្យព្រួយបារម្ភ
កាលពីថ្ងៃចន្ទទី២៨ខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្រឿងសមុទ្រ ដើម្បីធានាដល់សាធារណជន កុំឲ្យព្រួយបារម្ភអំពីសុវត្ថិភាពនៃផលិតផលត្រីក្នុងស្រុក បន្ទាប់ពីប្រទេសជប៉ុន ចាប់ផ្តើមបញ្ចេញទឹកសំណល់ដែលសម្អាតរួច ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា។
ជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកពីរោងចក្រដែលខូច ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជាហេតុបង្កឲ្យមានការតវ៉ានៅក្នុងប្រទេសរបស់ខ្លួន និងនៅប្រទេសជិតខាង ជាពិសេសនៅចិន ដែលទីក្រុងប៉េកាំង បានប្រកាសហាមប្រាមលើផលិតផលជលផលទាំងអស់ពីជប៉ុន រួចទៅហើយ។
នៅក្នុងប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលនិយាយថា ខ្លួនមិនបានរកឃើញបញ្ហាផ្នែកវិទ្យាសាស្ត្រ ឬបច្ចេកទេសណាមួយពាក់ព័ន្ធការបង្ហូរទឹកនេះទេ ប៉ុន្តែក្តីព្រួយបារម្ភជាសាធារណៈ នៅតែមានកម្រិតខ្ពស់លើអាហារសមុទ្រ និងមហាសមុទ្រកខ្វក់។
ក្នុងអំឡុងកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយនាយករដ្ឋមន្រ្តី Han Duck-soo, លោក Yoon បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្រឿងសមុទ្រ។ អាហារដ្ឋានរបស់ការិយាល័យប្រធានាធិបតី ក៏មានត្រីឆៅនៅក្នុងម៉ឺនុយអាហារថ្ងៃត្រង់ សម្រាប់បុគ្គលិករបស់ខ្លួនផងដែរ។
តាមសេចក្តីថ្លែងការណ៍, “ការិយាល័យប្រធានាធិបតី បានសម្រេចចិត្តដាក់គ្រឿងសមុទ្រកូរ៉េលើមុខម្ហូបអាហារថ្ងៃត្រង់ នៅអាហារដ្ឋានរបស់យើងជារៀងរាល់ថ្ងៃ សម្រាប់រយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃចន្ទទី២៨ខែសីហាទៅ ដោយសង្ឃឹមថា ប្រជាជនរបស់យើង នឹងប្រើប្រាស់ផលិតផលគ្រឿងសមុទ្រ ប្រកបដោយសុវត្ថិភាពដោយគ្មានក្តីព្រួយបារម្ភ”។
គួរបញ្ជាក់ជាថ្មី ក្រសួងបរិស្ថានជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យថា ការធ្វើតេស្តទឹកសមុទ្រនៅជិតរោងចក្រ ហ្វូគូស៊ីម៉ា គឺមិនបានរកឃើញសារធាតុវិទ្យុសកម្មណាមួយនោះទេ។ យ៉ាងណាក៏ដោយ ឧស្សាហកម្មនេសាទ នៅតែបារម្ភពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការប្រើប្រាស់គ្រឿងសមុទ្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថៃ បារម្ភខ្លាំងចំពោះគ្រឿងសមុទ្រ នាំចូលពីជប៉ុន ក្រោយការបញ្ចេញទឹកសំណល់នៅ ហ្វូគូស៊ីម៉ា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៥៩ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤៣ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ២២ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


