ព័ត៌មានអន្ដរជាតិ
ទីក្រុង សេអ៊ូល ព្រមានឆ្លើយតបខ្លាំងៗ ទៅ កូរ៉េខាងជើង និងជំរុញឲ្យចិន ធ្វើសកម្មភាព (មានវីដេអូ)
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយុល បាននិយាយថា ការសាកល្បងនុយក្លេអ៊ែរថ្មីណាមួយរបស់កូរ៉េខាងជើង នឹងជួបប្រទះជាមួយការឆ្លើយតបជាអន្តរជាតិ មិនធ្លាប់មានសោះនាពេលកន្លងមក។ លោកក៏បានអំពាវនាវឲ្យប្រទេសចិន ដើរតួនាទីកាន់តែខ្លាំងផងដែរ ដើម្បីទប់ស្កាត់ការបង្កហេតុរបស់កូរ៉េខាងជើង។
លោក យូន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារទី២៩ខែវិច្ឆិកានេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា កូរ៉េខាងជើងអាចធ្វើការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន បន្ទាប់ពីការបាញ់មីស៊ីលថ្មីៗជាបន្តបន្ទាប់។
បើកូរ៉េខាងជើងបន្តការធ្វើតេស្ដមែននោះ លោក យូន ប្ដេជ្ញាថានឹងមានការឆ្លើយតប មិនធ្លាប់ឃើញសោះពីសំណាក់ដោយកូរ៉េខាងត្បូង និងដៃគូរបស់ខ្លួន។ វាមិនមែនជារឿងល្អឡើយ សម្រាប់កូរ៉េខាងជើង ក្នុងការធ្វើតេស្តនុយក្លេអ៊ែរលើកទីប្រាំពីរ។
លោក យូន និយាយថា “យើងត្រូវតែឆ្លើយតបយ៉ាងខ្ជាប់ខ្ជួន ហើយជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក”។
ទាក់ទងនឹងការញុះញង់មីស៊ីលកាន់តែខ្លាំងរបស់ទីក្រុងព្យុងយ៉ាង លោក យូន និយាយថា ប្រទេសចិនមិនត្រឹមតែមានទំនួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពដ៏មានឥទ្ធិពលលើអាកប្បកិរិយារបស់កូរ៉េខាងជើងទៀតផង។
លោក យូន បន្តថា “ប្រទេសចិន អាចនិងត្រូវតែបញ្ចេញឥទ្ធិពល ដើម្បីបញ្ឈប់កូរ៉េខាងជើងពីការអភិវឌ្ឍអាវុធ។ អ្វីដែលប្រាកដនោះគឺថា ប្រទេសចិនមានសមត្ថភាពដ៏មានឥទ្ធិពលលើកូរ៉េខាងជើង ហើយប្រទេសចិនមានទំនួលខុសត្រូវក្នុងការចូលរួមក្នុងដំណើរការនេះ”។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងចំនួន ៦៣ គ្រាប់នៅឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបចំនួន ១០ គ្រាប់ផងដែរ ពោលគឺលើសពីកំណត់ត្រាប្រចាំឆ្នាំ ដែលកូរ៉េខាងជើងបាញ់ត្រឹម ២៥គ្រាប់ប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yonhap
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


