Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ទ្រង់ទ្រាយធំ

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី១០ខែវិច្ឆិកានេះ កងកម្លាំងស្វ័យការពារជប៉ុន និងយោធាអាមេរិក បានចាប់ផ្តើមសមយុទ្ធ Keen Sword រួមគ្នាដ៏ធំមួយ ដើម្បីអនុវត្តសកម្មភាពការពារកោះដាច់ស្រយាល Tokunoshima ក្នុងខេត្ត Kagoshima របស់ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងការពារជាតិជប៉ុន, កងទ័ពជើងគោក ជើងទឹក និងអាកាសជប៉ុនប្រមាណ ២៦ ០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធនេះ ខណៈយោធាអាមេរិកប្រហែល ១០​ ០០០នាក់ក៏នឹងមានវត្តមានផងដែរ។

នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន២០គ្រឿង និងនាវាអាមេរិក ១០គ្រឿង ព្រមទាំងយន្តហោះជប៉ុន ២៥០គ្រឿង និងយន្តហោះអាមេរិក ១២០គ្រឿង នឹងចូលរួមក្នុងសមយុទ្ធនេះ។

លើសពីនេះ នាវាសរុប ៤គ្រឿង និងយន្តហោះ ២គ្រឿងមកពីកងកម្លាំងប្រដាប់អាវុធនៃប្រទេសអូស្ត្រាលី កាណាដា និងចក្រភពអង់គ្លេស ក៏នឹងចូលរួមជាមួយយោធាអាមេរិក និងជប៉ុនផងដែរ ក្នុងអំឡុងពេលសមយុទ្ធ ដែលនឹងដំណើរការរហូតដល់​ថ្ងៃទី​ ១៩ខែវិច្ឆិកា។

បញ្ជាការរួមរបស់ជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមយុទ្ធនាពេលបច្ចុប្បន្ន បានក្លាយជាសមយុទ្ធលើកទី១៦ជាប់ៗគ្នា។ អ្នកសង្កេតការណ៍មកពីប្រទេសអូស្ត្រាលី កាណាដា បារាំង ឥណ្ឌា នូវែលសេឡង់ ហ្វីលីពីន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងអង្គការណាតូ ត្រូវបានអញ្ជើញឲ្យចូលរួមពួកគេ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ Nikkei៖ ជប៉ុន គ្រោងដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងឆ្នាំ ២០៣០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម