ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងបង្ហាញមហិច្ឆតាក្លាយជាប្រទេសផលិតសព្វាវុធធំបំផុតលើលោក
កូរ៉េខាងត្បូងដាក់គោលដៅប្រែក្លាយខ្លួនជាប្រទេសផលិត និងនាំចេញសព្វាវុធធំបំផុតលើលោកលំដាប់ទី៤ បន្ទាប់ពីប្រកាសតាំងពិព័រណ៌ការពារជាតិដ៏ធំបំផុតមិនធ្លាប់មាន នៅសប្តាហ៍នេះ។

ពិព័រណ៌យន្តហោះ និងសព្វាវុធការពារជាតិអន្តរជាតិទីក្រុងសេអ៊ូល នឹងបើកទ្វារនៅថ្ងៃអង្គារ ទី១៧ ខែតុលា ក្នុងនោះនឹងមានក្រុមហ៊ុនច្រើនជាងពេលណាៗទាំងអស់ទៅចូលរួម និងការហោះហើរដែលមិនធ្លាប់មានពីមុនមកពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក ដែលនឹងធ្វើការចុះចតដ៏កម្រនៅឯមូលដ្ឋានអាកាសនៅទីតាំងឆ្ងាយមួយពីកន្លែងតាំងពិព័រណ៌។
ការពិព័រណ៌នៅឆ្នាំនេះត្រូវបានរៀបចំឡើងដើម្បីជួយកូរ៉េខាងត្បូងឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសនាំចេញអាវុធធំជាងគេទី៤របស់ពិភពលោក។ នេះបើតាមសម្ដីលោក Lee Jong-ho ប្រធានការិយាល័យរៀបចំពិធីពិព័រណ៌បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ។

ជាមួយគ្នានោះ លោកបាននិយាយថា មន្ត្រីការពារជាតិជាន់ខ្ពស់ជាង ៤៥០នាក់ មកពី ៥៤ប្រទេសនឹងចូលរួមក្នុងការតាំងពិព័រណ៌ រួមជាមួយនឹងអ្នកជំនាញ និងសមាជិកសាធារណៈរាប់សែននាក់ផ្សេងទៀត។ លោក Lee និយាយថា “នេះគឺជាឱកាសមួយសម្រាប់ឧស្សាហកម្មការពារជាតិរបស់ប្រទេសកូរ៉េ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ និងឈានជើងឆ្ពោះទៅមុខយ៉ាងធំ” ។
រដ្ឋាភិបាលកូរ៉េបានកំណត់គោលដៅនាំចេញអាវុធរហូតដល់ ២០ពាន់លានដុល្លារអាមេរិក នៅឆ្នាំនេះ បន្ទាប់ពីបានបំបែកកំណត់ត្រាលក់អាវុធចំនួន ១៧.៣ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលក្នុងនោះរួមទាំងកិច្ចព្រមព្រៀងដ៏ធំជាមួយប្រទេសប៉ូឡូញសម្រាប់ការលក់រថក្រោះ យន្តហោះចម្បាំង និងគ្រាប់រ៉ុក្កែត។

គួរបញ្ជាក់ថា បច្ចុប្បន្នកូរ៉េខាងត្បូងកំពុងស្ថិតនៅលំដាប់ទី៩ ក្នុងពិភពលោកសម្រាប់ការនាំចេញអាវុធ និងសម្ភារការពារជាតិផ្សេងៗ ប៉ុន្តែប្រធានាធិបតីលោក Yoon Suk Yeol បានអំពាវនាវឱ្យប្រទេសនេះប្រឹងប្រែងឈានទៅមុខទៀត ដើម្បីក្លាយខ្លួនជាប្រទេសកំពូលទាំង ៥ (Top 5) លើពិពភលោកក្នុងការនាំអាវុធចេញ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ អ៊ីស្រាអែល វាយប្រហារតាមអាកាស បាក់អគារ សង្កត់មនុស្សជាង១០០០នាក់ នៅហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


