ព័ត៌មានអន្ដរជាតិ
ពេលមកកម្ពុជា លោក Biden នឹងពិភាក្សាបញ្ហាក្តៅមួយ ជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង
មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃពុធទី០៩ខែវិច្ឆិកាថា លោកប្រធានាធិបតី លោក Joe Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់តំបន់អាស៊ី ដើម្បីពិភាក្សាអំពីវិធីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

មេដឹកនាំទាំង៣នឹងជួបគ្នាក្នុងប្រទេសកម្ពុជា នៅថ្ងៃអាទិត្យទី១៣ខែវិច្ឆិកា ពេលដែលលោក Biden ធ្វើទស្សនកិច្ចនៅអាស៊ី សម្រាប់កិច្ចប្រជុំជាមួយអាស៊ាន និងក្រុមប្រទេសឧស្សាហកម្មចំនួន២០។
លោកស្រី Adrienne Watson អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា “មេដឹកនាំទាំងបី នឹងធ្វើការដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើតមានដោយអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់របស់ កូរ៉េខាងជើង”។

កាលពីខែតុលា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយជាងពេលមុនៗ ដោយហោះលើប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ និងបណ្តាលឲ្យប្រជាជននៅទីនោះ ភ័យស្លន់ស្លោ។
ទង្វើនោះបានជំរុញឲ្យលោក Biden ទូរស័ព្ទទៅលោក Kishida និងរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរឹងដូចដែកថែប របស់អាមេរិកចំពោះការការពារប្រទេសជប៉ុន។
យន្តហោះចម្បាំងកូរ៉េខាងត្បូង និងអាមេរិក ក៏បានធ្វើលំហាត់ទម្លាក់គ្រាប់បែកលើគោលដៅនៅសមុទ្រលឿងជាការឆ្លើយតប ហើយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធរួមគ្នាលើសមុទ្រជប៉ុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


