ព័ត៌មានអន្ដរជាតិ
ថៃ បារម្ភខ្លាំងចំពោះគ្រឿងសមុទ្រ នាំចូលពីជប៉ុន ក្រោយការបញ្ចេញទឹកសំណល់នៅ ហ្វូគូស៊ីម៉ា
ក្រុមប្រឹក្សាអតិថិជនថៃ (TCC) កំពុងជំរុញឲ្យរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ព្រមទាំងនាយកដ្ឋានជលផល រឹតបន្តឹងវិធានការលើគ្រឿងសមុទ្រដែលនាំចូលពីជប៉ុន ក្រោយពេលប្រទេសមួយចំនួន បានហាមឃាត់ផលិតផលបែបនេះ បន្ទាប់ពីការបញ្ចេញទឹកមានជាតិវិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា។

មន្ត្រី TCC លោក Panuchot Tongyang បាននិយាយកាលពីថ្ងៃអាទិត្យទី២៧ខែសីហាថា ចិន ហុងកុង និងកូរ៉េខាងត្បូង បានផ្អាកការនាំចូលគ្រឿងសមុទ្រជប៉ុន រួមទាំងសត្វសមុទ្ររស់ អាហារសមុទ្រក្លាសេនិងស្ងួត អំបិល និងសារ៉ាយសមុទ្រ រួចទៅហើយ ដោយសារក្តីព្រួយបារម្ភអំពីភាពកខ្វក់និងមេរោគ។
លោក Panuchot និយាយថា សារធាតុវិទ្យុសកម្មពីគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ២០១១ បានបិទទីក្រុងហ្វូគូស៊ីម៉ា ហើយមានសេចក្តីរាយការណ៍ថា ទីក្រុងដែលនៅជាប់គ្នាផ្សេងទៀត បានជួបប្រទះនូវកម្រិតជាតិវិទ្យុសកម្មមិនធម្មតា ជាហេតុធ្វើឲ្យអាហារសមុទ្រគ្មានសុវត្ថិភាពក្នុងការទទួលទាន ថ្វីបើជប៉ុនហ៊ានធានាអះអាងក៏ដោយ។
លោកសង្កត់ធ្ងន់ថា “FDA និងនាយកដ្ឋានជលផល គួរតែចាត់វិធានការប្រុងប្រយ័ត្ន ខណៈមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងថា អ្នកប្រើប្រាស់អាចប្រឈមមុខនឹងអាហារសមុទ្រដែលកខ្វក់”។

លើសពីនេះ លោកក៏ស្នើឲ្យទីភ្នាក់ងាររដ្ឋ ផ្តល់ដំបូន្មានដល់សាធារណជន អំពីវិធានការសុវត្ថិភាពតាមដែលអាចធ្វើទៅបានផងដែរ នៅពេលទិញគ្រឿងសមុទ្រ។ ថ្វីបើអាហារដែលមានមេរោគ មិនទាន់បង្កផលប៉ះពាល់មានភ្លាមៗក៏ដោយ ប៉ុន្តែផលប៉ះពាល់ដល់សុខភាពរយៈពេលវែងគឺអាចកើតមាន។
គួរបញ្ជាក់ជាថ្មី តាមការអះអាងពីទីភ្នាក់ងារជលផលជប៉ុន, កម្រិតនៃសារធាតុវិទ្យុសកម្ម Tritium ក្នុងត្រីដែលចាប់បាននៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi គឺទាបពេកដល់ថ្នាក់មិនអាចរកឃើញ។
ទីភ្នាក់ងារជលផល បានចេញផ្សាយលទ្ធផលវិភាគដំបូងរបស់ខ្លួនកាលពីថ្ងៃសៅរ៍ទី២៦ខែសីហា បន្ទាប់ពីពិនិត្យត្រីតុកកែសំប៉ែត និងត្រី Gurnard ដែលចាប់បានមួយថ្ងៃមុននោះ ហើយលទ្ធផលបង្ហាញថា កម្រិតសារធាតុ Tritium នៅក្នុងត្រីគឺមិនអាចរកឃើញទេ ព្រោះវាមានតិចជាង ១០ នៃខ្នាតវិទ្យុសកម្មក្នុងមួយគីឡូក្រាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ជប៉ុន រកមិនឃើញសារធាតុវិទ្យុសកម្ម ក្នុងត្រី ដែលនេសាទបានក្បែររោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


