សហគ្រាសចិន Archives - Kampuchea Thmey Daily

​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​តម្លៃ ​៣០ ​លានដុល្លារ ​បើក​ដំណើរការ​នៅ​ខេត្តត្បូងឃ្មុំ​
រោងចក្រផលិតកែច្នៃកៅស៊ូរបស់​ក្រុមហ៊ុន ​គីមស៍ រ៉ាប់ប៊ើរ ​តម្លៃ ៣០ លានដុល្លារ ​សាងសង់នៅ​លើ​ផ្ទៃដីជិត ១៥ ហិកតា ​និង​មាសមត្ថភាពផលិត ១០ ម៉ឺនតោ ក្នុងមួយឆ្នាំ ​បើក​សម្ពោធដាក់ឱ្យ​ដំណើរការ​នៅ​ព្រឹក​ថ្ងៃទី ២៧ ​ឧសភា ២០២៦ ​នៅ​ស្រុកត្បូងឃ្មុំ ​ខេត្តត្បូងឃ្មុំ។ ​

​សម្ដេចមហាបវរធិបតី ​ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ ​នៅក្នុងពិធីសម្ពោធ​រោង​ចក្រ គីមស៍ រ៉ាប់ប៊ើរ​ថា ​ការសម្រេចវិនិយោគ ​សាងសង់រោងចក្រ​ផលិតកែច្នៃជ័រកៅស៊ូនេះ ​បានឆ្លុះបញ្ចាំង​អំពីសារ​សំខាន់ នៃកត្តាសុខសន្តិភាព​​ដែលជាមូលដ្ឋានគ្រឹះ​ នៃការអភិវឌ្ឍន៍​សង្គម ​សេដ្ឋកិច្ចជាតិ​ឱ្យរីកចម្រើនឆាប់រហ័ស​ ព្រមទាំងបង្ហាញពីទំនុកចិត្ត ​និងភាព​ជឿជាក់របស់​វិនិយោគិន​ទាំងខ្មែរ ​និង​បរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា​។

ក្រុមហ៊ុន ​គីមស៍ រ៉ាប់ប៊ើរ ​បានបោះទុនវិនិយោគ​ ៣០ ​លានដុល្លារ ​សាងសង់​រោងចក្រផលិតកែច្នៃជ័រកៅស៊ូ ​នៅ​លើ​ផ្ទៃដីជិត ១៥ ហិកតា ​និង​មាសមត្ថភាពផលិត​ជ័រកៅស៊ូ ១០ ម៉ឺនតោ ក្នុងមួយឆ្នាំ ព្រមទាំងផ្ដល់ការងារផ្ទាល់ប្រមាណ ៣០០ កន្លែង និងការងារ​ប្រយោល​ប្រមាណជាង ៥ ម៉ឺននាក់។

​សម្ដេច ​ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ​នៅក្នុងឆ្នាំ ២០២៥ ចំណូលសរុបបានពីការលក់​ផលិតផលជ័រ​កៅស៊ូ​ចំនួន ​៨៣៣ លានដុល្លារ ​កើនឡើងប្រមាណ ​២៤% ធៀបនឹងឆ្នាំ ​២០២៤ មួយផ្នែកដោយសារតម្លៃ​កៅស៊ូកើនឡើង ​និងផ្ទៃដីកើន។​

​សម្រាប់​ចំណូលពីការនាំចេញប្រមាណ ​៦០៤ ​លានដុល្លារ ​ថយចុះ​ ៩,១% ​ប៉ុន្តែចំណូលពីការលក់​ជ័រ​កៅស៊ូ​ក្នុង​ស្រុក ប្រមាណ ​២២៣ ​លានដុល្លារ ​កើនឡើង ១៣១% ​ពោលគឺលក់ក្នុងស្រុកដើម្បីបំពេញតម្រូវការ ​ច្រើន​ជាង​នាំចេញ។

សម្ដេច ​ហ៊ុន ម៉ាណែត ​បន្ថែមថា ការអភិវឌ្ឍន៍វិស័យកសិកម្ម ដំបូងឡើយ​គឺការផលិត ​និងនាំចេញនូវត្ថុធាតុដើម ​បន្ទាប់មកគឺការនាំចេញ​ផលិតផលពាក់កណ្ដាលសម្រេច​ និងផលិតផលសម្រេច ដែលជំរុញឱ្យមាន​កសិឧស្សាហកម្ម ​ដែលនេះគឺជាគោលដៅសំខាន់ណាស់​ ដើម្បីរក្សាតម្លៃបន្ថែមនៅក្នុងប្រទេស។

សម្ដេច ​ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «​បើយើងផលិត​នាំចេញតែវត្ថុធាតុដើមទៅក្រៅ​ ទៅដល់​ប្រទេស​ផ្សេងគេយកទៅ​ វៃក្នុង កែច្នៃមួយចំនួន ច្រកបៅវៃផ្លាក ​ស្រុកគេ តម្លៃវាទៅដល់នោះ ​អញ្ចឹងផល ​និងតម្លៃទៅដល់កសិករក៏វាតិច ​តែបើយើង​រក្សានៅក្នុងស្រុករបស់យើង​ តាមរយៈការកែច្នៃ​ជាវត្ថុពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេច គឺជាគោលដៅធំសម្រាប់យើង ​ហើយបើយើងអាចជំរុញការកែច្នៃ​ឱ្យបាននៅនឹងកន្លែង ​មិនត្រឹមតែ​ កសិកម្មទេ ​គឺកសិឧស្សាហកម្ម ​បានន័យថា ​មិនមែនតែកសិករ ឬមួយម្ចាស់ចម្ការ ម្ចាស់ស្រែនោះទេ ​ប៉ុន្តែអ្នកដែលធ្វើការ​នៅក្នុងរោងចក្រ​កែច្នៃ បង្កើតការងារដឹកជញ្ជូនផ្សេងៗ​ គឺជាខ្សែច្រវាក់ផលិតកម្ម​ដែលយើងចង់បាន​»។

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​ ​ប្រាប់កម្ពុជាថ្មីថា​ ថ្វីត្បិតស្ថានភាពសេដ្ឋកិច្ច ​នយោបាយ ​នៅលើពិភពលោកជួបបញ្ហា ​ប៉ុន្តែការនាំចេញនៅក្នុងវិស័យកៅស៊ូកម្ពុជា ​បន្តមាន​ស្ថិរ​ភាព​ល្អ ​ខណៈតម្លៃក៏​បានខ្ពស់​គួរសម ​ឆ្លុះបញ្ចាំង​ពីការ​រក្សា​បាន​នូវស្ថិរ​ភាព​ទីផ្សារតម្លៃ​ជ័រកៅស៊ូ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូជិត ៤៥ ម៉ឺន ហិកតា ផ្ដល់ទិន្នផលប្រមាណ ៤២ ម៉ឺនតោន​ ក្នុងមួយឆ្នាំ ដែលពីមុន​ជ័រកៅ​ស៊ូមាន​ការនាំចេញ​ទាំងស្រុង ​ខណៈបច្ចុប្បន្ន កម្ពុជាមាន​លទ្ធ​ភាព​កែច្នៃ ​និង​លក់ក្នុង​ស្រុក៕

អត្ថបទ៖ ឡេង ដេត

The post ​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​តម្លៃ ​៣០ ​លានដុល្លារ ​បើក​ដំណើរការ​នៅ​ខេត្តត្បូងឃ្មុំ​ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន​​ចិន ចាប់អារម្មណ៍​​វិនិយោគ​រោងចក្រ​​ចម្រាញ់​ប្រេងនៅកម្ពុជា
ក្រុមហ៊ុន​មានមូលដ្ឋាននៅប្រទេស​ចិន​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​​ សម្រាប់​ការ​វិនិយោគ​សាងសង់​រោងចក្រ​ចម្រាញ់ប្រេង​នៅ​ក្នុងប្រទេស​កម្ពុជា។

នៅក្នុងជំនួប​ពិភាក្សាការងារជាមួយ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លោក Liu Hui ប្រធានក្រុមហ៊ុន Zhisheng Energy បានលើកឡើង​ពី​អាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានបង្ហាញនូវចំណាប់ក្នុងការស្វែងយល់អំពីបរិយាកាសវិនិយោគ ជាពិសេសការសិក្សាអំពីលទ្ធភាពវិនិយោគ​រោងចក្រ​ចម្រាញ់ប្រេងនៅក្នុងប្រទេស​កម្ពុជា។

ជាការ​ឆ្លើយតប លោក ហ៊ាន សាហ៊ីប បាន​ស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន Zhisheng Energy ដែលបានមកសិក្សា​ស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសសិក្សាអំពីលទ្ធភាពវិនិយោគលើការចម្រាញ់​​​ប្រេងនៅកម្ពុជា ដែលជាវិស័យអាទិភាពនិងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។

ក្នុង​ខណៈ​ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នៅ​ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ នៅសណ្ឋាគារ​​សូហ្វីតែលភ្នំពេញកាលពីថ្ងៃ​ទី៤ ខែមីនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និងថាមពល​បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន​កំពុងតែជជែកជាមួយនឹងក្រុមហ៊ុនវិនិយោគមួយចំនួន ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់​ប្រេងកាតនៅកម្ពុជា។

លោករដ្ឋមន្រ្តី​បានអះអាង​ថា បើពុំមានអីប្រែប្រួល រោងចក្រនេះនឹងចេញជារូបរាងនៅត្រឹមប្រហែលជា ៣ ឆ្នាំទៀតយ៉ាងយូរ។

ពាក់ព័ន្ធ​ការ​យឺតយូរក្នុងការ​សាងសង់​រោងចក្រចម្រាញ់ប្រេង រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និងថាមពល​បាន​ពន្យល់ថា ការ​បង្កើតរោងចក្រចម្រាញ់ប្រេងកាតទាល់តែមានមាត្រដ្ឋានសេដ្ឋកិច្ចធំ ខណៈ​ប៉ុន្មានឆ្នាំមុនសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីក៏ធ្លាប់ចង់ធ្វើដែរ ប៉ុន្តែកម្ពុជានៅមានមាត្រដ្ឋានសេដ្ឋកិច្ចទីផ្សារទាប​នៅឡើយ៕

The post ក្រុមហ៊ុន​​ចិន ចាប់អារម្មណ៍​​វិនិយោគ​រោងចក្រ​​ចម្រាញ់​ប្រេងនៅកម្ពុជា appeared first on Kampuchea Thmey Daily.

មកស្គាល់​រោងចក្រ​ធំៗកំពុង​កែច្នៃ​ដំឡូងមី​ស្រស់​នាំ​ចេញទៅក្រៅប្រទេស​
កម្ពុជាស្ថិតនៅក្នុង​ចំណោម​ប្រទេសនាំចេញដំឡូងមីដ៏​ធំមួយនៅលើពិភពលោក។ កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ខណៈ​ការកែច្នៃក្នុងស្រុកមានប្រមាណ ៥%។

ខណៈ​ការផ្លាស់ប្តូរពីការនាំចេញមើមដំឡូងមីស្រស់ទៅជាការកែច្នៃក្នុងស្រុកជួយ​បង្កើតតម្លៃ​សេដ្ឋកិច្ច​បន្ថែម, លើកកម្ពស់ជីវភាព​របស់ប្រជាកសិករ, និងធ្វើពិពិធកម្មឧស្សាហកម្ម បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រកែច្នៃដំឡូងមី​​ដែល​កែច្នៃដំឡូងមីស្រស់​ទៅ​​ជា​ម្សៅដំឡូងមី​នាំចេញទៅ​ក្រៅប្រទេស។

រោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន Singsong Industrial (Cambodia)

រោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន Singsong Industrial (Cambodia) សាងសង់​នៅលើផ្ទៃដីជិត ២៣ ហិកតា ក្រោមទុនវិនិយោគប្រមាណ ៣០ លានដុល្លារ​អាមេរិក ​​មានទីតាំង​នៅ​សង្កាត់​អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែល​កំពុងដើរតួនាទី​យ៉ាងសំខាន់ក្នុងវិស័យកសិឧស្សាហកម្មនៅ​ក្នុងតំបន់។

រោងចក្រនេះវិនិយោគ​មក​​ពីប្រទេស​កូរ៉េ ដែល​​បច្ចុប្បន្នមានបុគ្គលិកនិងកម្មករបម្រើការងារ​សរុបចំនួន ៥៩ នាក់ (ខ្មែរ ៥៤ នាក់ និងបរទេស ៥នាក់)។

សមត្ថភាពផលិតកម្ម រោងចក្រអាចផលិតម្សៅដំឡូងមីបានចំនួន ២៤០ តោនក្នុងមួយថ្ងៃ ដោយ​ត្រូវការ​វត្ថុធាតុដើមជាដំឡូង​មីស្រស់រហូតដល់ ៨៩០ តោនជារៀងរាល់ថ្ងៃ។ ចំពោះទីផ្សារវិញ ក្រុមហ៊ុន​បាននាំចេញទៅកាន់ប្រទេសកូរ៉េចំនួន ២០% និងផ្គត់ផ្គង់ក្នុងស្រុកចំនួន ៨០%។ ​

រោងចក្របានចាប់ផ្តើមដំណើរការកាលពីអំឡុឆ្នាំ២០១៧ ដែល​​ជាសហគ្រាសឈានមុខគេក្នុងខេត្តក្រចេះ តាមរយៈការប្រមូល​ទិញ​កសិផល​ពីប្រជាកសិករ បង្កើតឱកាសការងារ និងចូលរួមចំណែកក្នុងការការពារបរិស្ថាន។

រោងចក្រកែច្នៃ​ម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជា ទូច

រោងចក្រកែច្នៃ​ម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជា ទូច មានទីតាំងស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី។

ក្រុមហ៊ុនបានដាក់ទុនវិនិយោគសាងសង់រោងចក្រអស់ទឹកប្រាក់ចំនួន​ជាង​ ៣០ លាន​ដុល្លារ​អាមេរិក លើ​ផ្ទៃដី​ជាង ៤០ ហិកតា ហើយបានសម្ភោធដាក់ឲ្យដំណើរការសកម្មភាពនៅថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០១៨។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមអ្នកសារព័ត៌មានទៅខេត្តភាគ​ឦសាន​ លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគិរីបានគូស​បញ្ជាក់​ថា រោងចក្រ​ដែល​ស្ថិតនៅ​តាម​ផ្លូវ​ទៅច្រក​អន្តរជាតិ​អូរយ៉ាដាវនេះ មាន​សមត្ថភាព​អាច​ផលិតម្សៅមី​​បាន​ប្រមាណ ១ ០០០ តោន​ក្នុង​មួយ​ថ្ងៃ សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ចិន និងសិង្ហបុរី។

សហគ្រាស HLH

ក្រៅតែពីជំរុញការដាំដុះដំឡូងមី​នៅខេត្តកំពង់ស្ពឺ ក្រុមហ៊ុន «HLH Agriculture» បានបង្កើតរោងចក្រកែច្នៃដំឡូងមីជាម្សៅសម្រាប់នាំចេញនៅឆ្នាំ ២០១៥។

រោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន HLH អាចផលិតម្សៅមីបានប្រមាណ ១២០ តោនក្នុងមួយថ្ងៃ ហើយក្នុងមួយ​ខែ​រោងចក្រផលិតម្សៅមីចន្លោះពី ៣ ០០០ ទៅ ៥ ០០០តោន សម្រាប់ផ្គត់ផ្គង់អតិថិជននៅក្រៅប្រទេស។

ក្រុមហ៊ុន «HLH Agriculture» ជាក្រុមហ៊ុនវិនិយោគមានមូលដ្ឋានមកពីប្រទេស​សិង្ហបុរី។ កាលពីឆ្នាំ ២០០៨ ក្រុមហ៊ុនទទួល​បាន​ដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលជិត ១ ម៉ឺនហិកតា ដើម្បីអភិវឌ្ឍលើវិស័យកសិកម្មនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុន Green Leader

រោងចក្រកែច្នៃដំឡូងមីរបស់​ក្រុមហ៊ុន Green Leader បានបើកការដ្ឋានសាងសង់កាលពី​ថ្ងៃទី ១ ខែមេសា ឆ្នាំ​២០១៨ នៅលើផ្ទៃដីទំហំ​ជាង ២០ ហិតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ ក្រោមទុនវិនិយោគប្រមាណ ២០ លាន​ដុល្លារ ។

រោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន​ មាន​សមត្ថភាព​កែច្នៃដំឡូងមីទៅ​ជា​ម្សៅ​បាន​ចំនួន ១៣០ ពាន់តោនក្នុងមួយឆ្នាំ និងអាចស្រូបយកវត្ថុធាតុដើមដំឡូងមីចំនួន ៥០០ ពាន់តោន។

ក្រុមហ៊ុន​បាន​​ដាក់ចេញ​ផែនការ ក្នុងរយៈពេល ៥ ឆ្នាំ មានគម្រោងសាងសង់រោងចក្រខ្នាតធំឲ្យបាន ២០ រោងចក្រទូទាំងប្រទេស។

ក្រុមហ៊ុន «Guanshen Shengda Agriculture Industry Co., Ltd.»

កាលពី​អំឡុង​ខែមេសា ឆ្នាំ ២០២៦ រោងចក្រផលិតម៉្សៅដំឡូងមីរបស់ក្រុមហ៊ុន «Guanshen Shengda Agriculture Industry Co., Ltd.» បានបើកការដ្ឋានសាងសង់ដែល​មានទីតាំង​ស្ថិតនៅ​ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅ​ចន្លោះគីឡូម៉ែត្រ ៧៤-៧៥។

ក្រោមការបណ្តាក់ទុនប្រមាណ ២០ លានដុល្លារ បន្ទាប់ពីបញ្ចប់ការសាងសង់ ក្រុមហ៊ុន​អាចបង្កើតចំណូលលក់ប្រចាំឆ្នាំប្រមាណ ៩០ លានដុល្លារ ដោយផលិតម្សៅដំឡូងមី ១០ ម៉ឺនតោន ដំឡូងមីស្ងួត ១០ ម៉ឺនតោន និងកាកដំឡូងមីប្រើសម្រាប់ផលិតចំណីសត្វប្រមាណ ៣ ម៉ឺនតោន។

កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី ៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ជាមួយ​ផ្ទៃដីដាំដុះប្រមាណ ៦០០ ០០០ ទៅ ៨០០ ០០០ ហិកតា។

រោងចក្រកែច្នៃដំឡូងមីចំនួន ១៦ ទីតាំង បាន​បោះ​​មូលដ្ឋាន​ស្រូបប្រមូល​កសិផល​ដំឡូងមីកែច្នៃ​នាំចេញទៅក្រៅប្រទេស។ នេះ​បើ​យោងតាមរបាយការណ៍របស់​​ក្រសួងពាណិជ្ជកម្ម។

នៅ​ក្នុង​ឆ្នាំ ​២០២៥ ​កម្ពុជា​រក​ចំណូលបាន ​៦៤៦ ​លានដុល្លារ ​ពីការ​នាំ​ចេញ​​ដំឡូងមីទៅទីផ្សារអន្តរជាតិ៕

The post មកស្គាល់​រោងចក្រ​ធំៗកំពុង​កែច្នៃ​ដំឡូងមី​ស្រស់​នាំ​ចេញទៅក្រៅប្រទេស​ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តរោងចក្រស៊ីម៉ងត៍ចក្រីទីង ពង្រីការវិនិយោគ និងនាំចេញ
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការវិនិយោគ ពង្រឹងភាពប្រកួតប្រជែង និងស្វែងរកឱកាសសម្រាប់ការនាំចេញ។

លោក ហែម វណ្ណឌី ថ្លែងក្នុងពេលចុះទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសួនឧស្សាហកម្មសម្ភារសំណង់ ហ័រស៊ីន (កម្ពុជា) ដែលរួមមានរោងចក្រស៊ីម៉ងត៍ចក្រីទីង រោងចក្របេតុង រោងចក្រសំបកបាវ និងរោងចក្រក្ដារ​បន្ទះ​ស្មាត​បតចក្រីទីង ក្នុងខេត្តកំពត នៅថ្ងៃទី ០៤ ឧសភា ២០២៦។

លោក Ke Hongwei អគ្គនាយកសួនឧស្សាហកម្មបានបង្ហាញប្រតិបត្តិការសកល និងអាជីវកម្មចម្រុះរបស់ក្រុមហ៊ុន ហ័រស៊ីន ដោយបញ្ជាក់ថា សម្រាប់អាជីវកម្មនៅកម្ពុជា ក្រុមហ៊ុនបានបោះទុនវិនិយោគលើរោងចក្រស៊ីម៉ងត៍ចក្រីទីងក្នុងឆ្នាំ២០១២ ដើម្បីធ្វើទំនើបកម្មរោងចក្រនេះ និងពង្រីកអាជីវកម្មបន្ថែមទៀត។

លោកបានលើកឡើងថា៖ “ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ យើងបន្តប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងនៅកម្ពុជា ដោយលើកកម្ពស់គុណភាពផលិតផល ប្រសិទ្ធភាពផលិតកម្ម និងសេវាកម្ម ដើម្បីធានាការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនក៏កំពុងពង្រីកអាជីវកម្មបន្ថែមទៅការផលិតម្នាងសិលា និងសម្ភារសំណង់ផ្សេងៗ។”

រោងចក្រស៊ីម៉ងត៍ចក្រីទីង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ជារោងចក្រស៊ីម៉ងត៍ដំបូងគេបង្អស់នៅកម្ពុជា។ ទីតាំងនេះត្រូវ​បានពង្រីកជាសួនឧស្សាហកម្មសម្ភារសំណង់ ហ័រស៊ីន ដើម្បីផ្គត់ផ្គង់សម្ភារសំណង់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។

លោក ហែម វណ្ណឌី បានកោតសរសើរចំពោះការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន ដោយលើកឡើងថា៖ “រាជរដ្ឋា​ភិបាល​កម្ពុជាវាយតម្លៃខ្ពស់ចំពោះវត្តមាន និងការបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ដែលបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនលើស្ថិរភាពសេដ្ឋកិច្ច និងសក្តានុពលអភិវឌ្ឍរយៈពេលវែងរបស់យើង។”

លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពនាំចេញ ពិភាក្សាបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌ក្នុងឧស្សាហកម្ម និងសារសំខាន់នៃនិរន្តរភាពវត្ថុធាតុដើម ពិសេសថ្មកំបោរ សម្រាប់ការអភិវឌ្ឍរយៈពេលវែង។

តំណាងក្រុមហ៊ុនក៏បានស្នើសុំកិច្ចសហការពីក្រសួង ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលសំបកបាវដែលផលិតក្នុងស្រុក។ ឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងបញ្ចេញលក់នូវសម្ភារសំណង់ថ្មីទៀតដែលផលិតសម្រាប់ទីផ្សារក្នុងស្រុក ជំនួស​ឱ្យការនាំចូល។

រដ្ឋមន្ត្រីបានស្វាគមន៍សំណើនេះ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីពង្រីកការផលិតសម្ភារសំណង់ថ្មីៗ ពិសេសសម្ភារដែលនៅបន្តមាន ការនាំចូលច្រើន ដូចជាឥតការូ និងម៉ាបជាដើម។

លោក ហែម វណ្ណឌី បន្ថែមថា៖ “វិទ្យាសាស្ត្ររូបធាតុមានសារសំខាន់ណាស់ចំពោះការអភិវឌ្ឍឧស្សាហកម្ម។ ក្រសួងលើក​ទឹកចិត្តឱ្យក្រុមហ៊ុន ហ័រស៊ីន សហការជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើការស្រាវជ្រាវ និងអភិវឌ្ឍន៍រួម ដូចជាលើការគ្រប់គ្រង និងកែច្នៃសំណល់សម្រាប់ផលិតសម្ភារប្រើប្រាស់ជាដើម។”

The post រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តរោងចក្រស៊ីម៉ងត៍ចក្រីទីង ពង្រីការវិនិយោគ និងនាំចេញ appeared first on Kampuchea Thmey Daily.

​​ខេត្ត​ក្រចេះ​ចម្រាញ់​រ៉ែមាសសុទ្ធ​បាន​ប្រមាណ ៤៧៧ គីឡូក្រាម ដោយ​ក្រុមហ៊ុន​វិនិយោគ​ពី​ក្រៅ​ប្រទេស
ខេត្តក្រចេះ មានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស ១ កន្លែង ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ វិនិយោគិនមក​​ពីប្រទេសចិន ដែល​សម្រេចបាន​ការចម្រាញ់មាសសុទ្ធចាប់ពីខែតុលា ឆ្នាំ២០២២ រហូត​មក​បច្ចុប្បន្ន​សរុបបាន​ចំនួន ៤៧៧,៩៥១គីឡូក្រាម។

នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររ់ែ និង ថាមពល ខេត្តក្រចេះ កាលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អ៊ិត ប្រាំង រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានរំលេច​អំពីវឌ្ឍនភាពនៃភាពរីកចម្រើនក្នុង វិស័យរ៉ែ និង ថាមពល ក្នុងខេត្តសព្វថ្ងៃ មានក្រុមហ៊ុន សហគ្រាសសិក្សាស្រាវជ្រាវរ៉ែលោហៈ ក្រុមហ៊ុនអាជីវកម្មរ៉ែមាស ក្រុមហ៊ុនអាជីវកម្មថ្មក្រានីត អណ្តូងរ៉ែ ការដ្ឋានវាយថ្ម និងអាជីវករធ្វើអាជីវកម្មគ្រួស ខ្សាច់ ថ្មសំណង់ សរុបចំនួន ៥៦ក្រុមហ៊ុន/សហគ្រាស/អាជីវករ ស្មើនឹង ៦១អាជ្ញាបណ្ណ។

ក្នុងនោះ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស​មាន​ចំនួន ៣ ក្រុមហ៊ុន​, ក្រុមហ៊ុនធ្វើអាជីវកម្មថ្មកំបោរ សម្រាប់ផលិតស៊ីម៉ងត៍​មានចំនួន ១ ក្រុមហ៊ុន, ក្រុមហ៊ុនរុករករ៉ែលោហៈចំនួន ៨ ក្រុមហ៊ុន, ក្រុមហ៊ុនរ៉ែសំណង់ចំនួន ៣ ក្រុមហ៊ុន, ក្រុមហ៊ុនថ្មអារមានចំនួន ១៤ក្រុមហ៊ុន, សហគ្រាសធ្វើអាជីវកម្មគ្រួស-ខ្សាច់មានចំនួន ៧ សហគ្រាស, និងសិប្បកម្មជីកដីចល័តចំនួន ២០អាជីវករ ស្មើនឹង ២០អាជ្ញាបណ្ណ៕

ក្នុង​ឱកាស​នោះ​លោកអភិបាល​ខេត្ត​បាន​លើក​ពីលទ្ធផល​នៃ​ការ​វិនិយោគ​លើ​អាជីវកម្ម​​រ៉ែ​មាស​ក្នុង​ខេត្ត​រហូតមកបច្ចុប្បន្នសម្រេចបានប្រមាណ ៤៧៧,៩៥១ គីឡូក្រាម ដែល​រកចំណូល​ចូល​រដ្ឋបាន​រាប់​លាន​ដុល្លារ​៕

អត្ថបទ៖ ប្រុញ វិធិន

The post ​​ខេត្ត​ក្រចេះ​ចម្រាញ់​រ៉ែមាសសុទ្ធ​បាន​ប្រមាណ ៤៧៧ គីឡូក្រាម ដោយ​ក្រុមហ៊ុន​វិនិយោគ​ពី​ក្រៅ​ប្រទេស appeared first on Kampuchea Thmey Daily.

វត្តមាន​សហគ្រាស​ចិនបង្កើតការងារជាង ១ លានកន្លែងដល់​ពលរដ្ឋកម្ពុជា
ខណៈ​ដែល​ចិន​ជា​ប្រភពទុន​វិនិយោគ​ដ៏​ធំ​ វិនិយោគិន​ចិន​ក៏​បាន​រួម​ចំណែក​បង្កើត​ការងារ​ប្រមាណ ១ លានកន្លែង​ដល់​ពលរដ្ឋ​កម្ពុជា​ តាម​រយៈ​​វត្តមាន​រោងចក្រ​សហគ្រាស​រាប់​ពាន់មូលដ្ឋាន​ ដែល​កំពុង​ប្រតិបត្តិការ​​នៅក្នុង​ប្រទេស​កម្ពុជា។

នៅក្នុង​វេទិកា​កិច្ចសន្ទនាលើកទី ១ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន ក្រោម​វត្តមាន​ លោក ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានលើកឡើង​ថា តាមរយៈវត្តមាន​សហគ្រាស​ចិន​ជាច្រើនបានបង្កើតការងារជាង ១ លានកន្លែងដល់ពលរដ្ឋកម្ពុជា​ និង​​​បាន​រួមចំណែកជំរុញ​កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត។

ក្នុងគោលដៅរួមពិនិត្យ និងពិភាក្សាអំពីការចូលរួមកែលម្អធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏​បាន​ទាញ​ការ​​ចាប់អារម្មណ៍​ពាក់ព័ន្ធ​កិច្ចសហការ​​រៀបចំ​កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន ដែលនឹងជួយ​ពង្រឹងនិងពង្រីកវត្តមានសហគ្រាសចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត​។

លោក ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានគូស​បញ្ជាក់​ថា ប្រទេសចិនគឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​មើលឃើញ​ការ​រៀបចំ​​​វេទិកា​កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន មានសារៈ​សំខាន់ព្រោះអាចជួយវិនិយោគិនដោះស្រាយឧបសគ្គនានា និងធ្វើឱ្យប្រសើរឡើង​បរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។

​«ការ​រៀបចំ​កិច្ចសន្ទនានេះក៏​ដើម្បីបង្ហាញ​ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនចិនដែលកំពុងវិនិយោគនៅកម្ពុជា អាចលើកឡើងពីបញ្ហាប្រឈមនានា ក្នុងគោលដៅស្វែងរកដំណោះស្រាយ​សម​ស្រប សំដៅពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន»។ លោក ស៊ុន ចាន់ថុល​ បញ្ជាក់បន្ថែម។

បន្ថែមពីនេះ បើតាមលោក​ឧបនាយករដ្ឋមន្រ្តី កិច្ចសន្ទនានេះនឹងត្រូវធ្វើ​ជាប្រចាំរៀងរាល់ប្រាំមួយខែម្តង ដើម្បីតាមដានការដោះស្រាយបញ្ហាប្រឈម​ ដោយស្មារតីស្វែងរកដំណោះស្រាយឈ្នះឈ្នះ ដើម្បីធានាបរិយាកាសវិនិយោគដែលមានភាពសុខដុមរមនា និងមានទំនុកចិត្តសម្រាប់វិនិយោគិនចិន។

គិត​ពីទសវត្សឆ្នាំ១៩៩០ ទុន​វិនិយោគ​ពី​ប្រទេស​ចិន​នៅ​កម្ពុជា មានប្រមាណ ៣៦ ពាន់​លាន​​ដុល្លារ។ វិនិយោគិន​​ចិន​បាន​ឈរ​លំដាប់​ទី ១​ សម្រាប់​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជាជាច្រើនឆ្នាំ​ជាប់គ្នា ខណៈប៉ុន្មាន​ឆ្នាំចុងក្រោយ​ទំនាក់ទំនង​នៃ​​ប្រទេស​ទាំង​ពីរ​​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ តាមរយៈ​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ ការតភ្ជាប់ទាំង​ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

ថ្លែង​ក្នុងវេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» នៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានគូសបញ្ជាក់ថា ក្រោមកិច្ចសហការទ្វេភាគីរវាងកម្ពុជា-ចិន បានជំរុញដល់ការរីកចម្រើន​យ៉ាងខ្លាំងលើ​ការ​វិនិយោគឯកជន ដែលនាំមកនូវផ្លែផ្កាជាផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្នុង​នោះ​ទុនវិនិយោគរបស់ចិននៅកម្ពុជា បើគិតចាប់ពីទសវត្សឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ ២០២៥ មានទំហំប្រមាណ ៣៦ ពាន់លានដុល្លារអាម៉េរិក ខណៈ​ក្នុងរយ:ពេល ៥ ឆ្នាំចុងក្រោយ (២០២១-២០២៥) ប្រភពទុនវិនិយោគចិនបានឈរនៅលំដាប់លេខ ១ ឬ ២ សម្រាប់​ការ​វិនិយោគឯកជននៅកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការអភិវឌ្ឍ ក៏បានផ្តល់នូវផ្លែផ្កាដ៏មហាសាលដល់កម្ពុជា។ បើយោងតាមប្រព័ន្ធទិន្នន័យ ( ODA Database) របស់គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ ដល់ដើមឆ្នាំ២០២៥ រដ្ឋាភិបាល​ចិនបានផ្តល់ជំនួយ​អភិវឌ្ឍន៍ផ្លូវការ​មកកម្ពុជាសរុបប្រមាណជិត ៦ ពាន់លានដុល្លារអាម៉េរិក សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងអគ្គិសនី អប់រំ សុខាភិបាល កសិកម្ម និងប្រព័ន្ធធារាសាស្ត្រជាដើម៕

The post វត្តមាន​សហគ្រាស​ចិនបង្កើតការងារជាង ១ លានកន្លែងដល់​ពលរដ្ឋកម្ពុជា appeared first on Kampuchea Thmey Daily.

រោងចក្រដំឡើងរថយន្ត BYD នៅ​ខេត្ត​ព្រះសីហនុ​បញ្ចប់​ការ​សាង​សង់​ ឈាន​ទៅ​ដំណើរការ​ដំឡើង​លក់​លើទីផ្សារ
រោងចក្រដំឡើងរថយន្ត BYD នៅ​ខេត្ត​ព្រះសីហនុបាន​​បញ្ចប់​ការ​សាង​សង់​ ខណៈ​កាលពីចុង​សប្តាហ៍​នេះ​ លោក ស៊ុន ចាន់ថុល ​ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន​ចុះពិនិត្យ​ទីតាំង​ដំណើរការ​ខ្សែ​​សង្វាក់​ផលិតកម្ម​រោងចក្រ​ដែលមានទីតាំង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យនេះ លោក​ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វត្តមានរបស់ក្រុមហ៊ុនខ្នាតយក្សដូចជា BYD គឺជាភស្តុតាងមិនអាចប្រកែកបានដែលបង្ហាញថា កម្ពុជាគឺជាគោលដៅវិនិយោគដ៏មានសក្តានុពល សុវត្ថិភាព និងផ្ដល់ផលចំណេញខ្ពស់។

ការចុះពិនិត្យដោយផ្ទាល់នាឱកាសនេះ ក៏ជាការផ្ញើសារយ៉ាងរឹងមាំទៅកាន់វិនិយោគិនអន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែនៅកៀកកិត និងត្រៀមខ្លួនជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ដើម្បីឱ្យការវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ និងមាននិរន្តរភាព។ លោក ស៊ុន ចាន់ថុលបន្ថែម។

លោក​ ស៊ុន ចាន់ថុល​ បញ្ជាក់ថា តាមរយៈវត្តមាន​ក្រុមហ៊ុន BYD នឹងពាំនាំនូវបទពិសោធន៍វិជ្ជមានក្នុងការវិនិយោគនៅកម្ពុជា ទៅផ្សព្វផ្សាយបន្តនៅក្នុង​សហគមន៍ធុរកិច្ច និងបណ្តាញទំនាក់ទំនងវិនិយោគរបស់ខ្លួនបន្ថែមទៀត។

បើតាម​លោក ស៊ុន ចាន់ថុល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តតួនាទីជាអ្នកសម្របសម្រួលការងារវិនិយោគដ៏ល្អ សម្រាប់​រាល់គ្រប់ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ក៏ដូចជាសម្រាប់ក្រុមហ៊ុន BYD ផ្ទាល់តាំងពីដើមរៀងមក។ លើសពីនេះ លោក​នឹងយកបទពិសោធន៍នៃការសម្របសម្រួលជូនក្រុមហ៊ុន BYD ធ្វើជាគំរូដើម្បីពង្រឹងប្រសិទ្ធភាពសេវាវិនិយោគ សម្រាប់ក្រុមហ៊ុនផ្សេងៗទៀតនាពេលអនាគត។

ក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រីក៏ផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមហ៊ុន ដើម្បីបានជាមូលដ្ឋានពិចារណា ក្នុងការ​​ផ្តល់តម្លៃបន្ថែមដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងការពង្រីកផលិតកម្ម ដោយបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញវត្ថុធាតុដើម ឬគ្រឿងបន្លាស់មួយចំនួនដែលផលិតរួចជាស្រេចនៅក្នុងស្រុក ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក និងកាត់បន្ថយការនាំចូល និងជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបន្ថែមវគ្គផលិតកម្មផ្សេងៗទៀត (Production Process) នៅក្នុងរោងចក្រនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើតតម្លៃបន្ថែមខ្ពស់, បង្កើនការផ្ទេរចំនេះដឹងបច្ចេកវិទ្យា និងបង្កើតឱកាសការងារបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ៕

The post រោងចក្រដំឡើងរថយន្ត BYD នៅ​ខេត្ត​ព្រះសីហនុ​បញ្ចប់​ការ​សាង​សង់​ ឈាន​ទៅ​ដំណើរការ​ដំឡើង​លក់​លើទីផ្សារ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនចិនធំៗ បោះទុន​វិនិយោគ​ខ្ទង់ពាន់​លាន​ដុល្លារ​ កំពុងមានវត្តមាននៅកម្ពុជា
ប្រទេស​ចិន​ជា​ប្រភព​​វិនិយោគ​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា ដែល​​បានបោះទុន​វិនិយោគ​ស្ទើរ​គ្រប់​វិស័យ​។ ក្រុមហ៊ុន​ចិន​កាន់​តែ​​មាន​ទំនុក​ចិត្ត​ក្នុង​ការ​បោះ​ទុនពង្រីក​ការ​​វិនិយោគ​នៅ​​ក្នុង​ប្រទេស​កម្ពុជា ស្របពេល​​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​គោលការណ៍លើកទឹកចិត្ត​ដល់​វិនិយោគិន​ ដែលនាំ​ឲ្យមានការ​​បង្កើន​ទំហំ​ទុនវិនិយោគ​ដល់​​​រាប់​រយរាប់ពាន់លាន​ដុល្លារ។

ក្រុមហ៊ុន​ចិន​ធំៗ​ចំនួន ៦ នេះ ​កំពុង​វិនិយោគលើ​វិស័យ​សំខាន់ៗ​មាន​ដូចជា​ ឧស្សាហកម្ម ​អចលទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និង​បដិសណ្ឋារកិច្ចក្រោម​ទុន​វិនិយោគ​ខ្ទង់​ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​“សាជីវកម្មថ្នល់ និងស្ពានចិន (CRBC)

ក្រុមហ៊ុន ​“សាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធនៃក្រុមហ៊ុន China Communications Construction Company ដែល​មាន​ការិយាល័យ​កណ្ដាល​នៅទីក្រុង​បេកាំង ប្រទេស​ចិន។

ប្រតិបត្ដិការ​អាជីវកម្ម​ចម្បង​របស់​ក្រុមហ៊ុន​​ ផ្តោត​លើ​ការ​សាងសង់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវនិង​ស្ពាន​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​ចំនួន​ពីរ​ខ្សែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​នោះ​មាន​​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ ក្រោម​​ទុន​វិនិយោគ​ប្រមាណ ២ ប៊ីលាន​ដុល្លារ ដែល​បាន​បញ្ចប់​ដាក់​ឲ្យដំណើរការ​កាល​ពី​ឆ្នាំ២០២២ និង​ផ្លូវ​ល្បឿន​លឿន​ទី​ពីរ​ភ្នំពេញ-បាវិត ក្រោម​ទុន​វិនិយោគ​ប្រមាណ ១,៣៥ ប៊ីលានដុល្លារ ដែល​កំពុង​ដំណើរការ​សាងសង់​តាម​ផែនការ​គ្រោង​បញ្ចប់​នៅក្នុងឆ្នាំ ២០២៧។

បន្ថែម​ពី​នេះ ក្រុមហ៊ុន​ក៏កំពុង​សិក្សា​គម្រោងសាងសង់ផ្លូវល្បឿនលឿនទី ៣ ភ្នំពេញ-សៀមរាប​ផង​ដែរ។

ក្រុមហ៊ុនអភិវឌ្ឍ​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ)

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបាន​ប្រសិទ្ធិនាមថាជា​គំរូនៃកិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​រវាង​រដ្ឋាភិបាល​កម្ពុជា-ចិន។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាន​សម្ពោធដាក់​ឲ្យដំណើរការ​នៅឆ្នាំ២០០៨ និង​នៅឆ្នាំ២០០៩ បានក្លាយជាតំបន់​​សហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រៅប្រទេសដំបូងគេ ដែលឆ្លងកាត់ការវាយតម្លៃរបស់ក្រសួងពាណិជ្ជកម្មចិន។

តំបន់​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ​​​ជា​សួន​ឧស្សាហកម្ម​ដែលមាន​បណ្តុំរោងចក្រឧស្សាហកម្មដ៏ធំនៅខេត្ត​ជាប់មាត់សមុទ្រប៉ែកនិរតីនៃប្រទេសកម្ពុជា ដែល​បច្ចុប្បន្ន​មាន​រោងចក្រ​ចំនួន ២០២ កំពុង​ដំណើរការ​ ដែល​បង្កើត​ឱកាស​ការងារ​បានប្រមាណ ៣ ម៉ឺន ២ ពាន់កន្លែង​។

នៅក្នុងឆ្នាំ ២០២៤ តំបន់​សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុសម្រេចបានការនាំចេញនាំចូល គិតជា​ទំហំ​​ទឹកប្រាក់​ប្រមាណ ៤,៧៨ ប៊ីលាន​ដុល្លារកើន​ឡើង ២១,៣% ធៀប​ឆ្នាំ ២០​២៣​​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ Peninsula Bay Investment

ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អ៊ិនវេសម៉ិន (Peninsula Bay Investment) កំពុង​អភិវឌ្ឍសណ្ឋាគារ​​លំដាប់ផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម​នៅ​លើ​ផ្ទៃដី​ទំហំ ១៦ ហិកតា នៅជិតទីលានតេជោ ភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ដែល​ចាយ​ទុន​ប្រមាណ ១ ប៊ីលាន​ដុល្លារ។

Peninsula Bay Investment ជាគម្រោង​អភិវឌ្ឍ​ដ៏សំខាន់មួយ​​នៅខេត្តព្រះសីហនុ ដែលជាខេត្តតំបន់ឆ្នេររបស់ប្រទេស​កម្ពុជា។ ការ​អភិវឌ្ឍន៍​របស់ក្រុមហ៊ុន​បែងចែក​ជា ២ តំបន់៖

-តំបន់ A: មាន​សណ្ឋាគារ​លំដាប់ផ្កាយ ៥ (កម្ពស់ ៣៧​ ជាន់), ផ្សារ​ទំនើប និង​សួនកម្សាន្ត​ផ្សេងៗដែល​​គ្រោង​បញ្ចប់​នៅឆ្នាំ​២០២៨
​-តំបន់ B: អគារខុនដូរ និងអគារពាណិជ្ជកម្ម ដែល​គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦

ចាយទុនជាង ១ ប៊ីលាន​ដុល្លារ​ គម្រោង​អភិវឌ្ឍ​ន៍​របស់ក្រុមហ៊ុន​ Peninsula Bay Investment​​ នឹងចូលរួមចំណែកយ៉ាង​សកម្មក្នុងការប្រែក្លាយខេត្តព្រះសីហនុឱ្យ​ទៅជា​តំបន់​ពាណិជ្ជកម្ម និង​ទេសចរណ៍លំដាប់អន្តរជាតិ។

ក្រុមហ៊ុន​ផលិត​សំបក​កង់ Sailun

ក្រុមហ៊ុន Sailun បានបោះទុន​​វិនិយោគ​ប្រមាណ ១ ប៊ី​លាន​ដុល្លារ ដើម្បី​ដំណើរការ​រោងចក្រ​ផលិត​សំ​បក​កង់​យានយន្ត​ក្នុង​ប្រទេសកម្ពុជា ដែលមានទីតាំង​នៅខេត្ដស្វាយរៀង។

ដំណើរការ​ខ្សែ​សង្វាក់​ផលិតកម្មរបស់​ក្រុមហ៊ុន​ ក្នុងមួយថ្ងៃប្រើប្រាស់ជ័រកៅស៊ូ​អស់ជាង ៥០០ តោន​ ជាមួយ​សមត្ថភាព​ផលិតបានប្រមាណ ៣០ លាន​គ្រាប់​ក្នុង​មួយ​ឆ្នាំ​។

ក្នុង​ឱកាស​ជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី ៨ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេស​ចិន លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group បានលើកអំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយផ្ដោតលើការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ រួមទាំង​ការបង្កើតសួនឧស្សាហកម្មសម្រាប់ខ្សែច្រវាក់ផលិតកម្មនៃឧស្សាហកម្មកែច្នៃកៅស៊ូ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុងតំបន់។

ក្រុមហ៊ុន​​អភិវឌ្ឍន៍តំបន់វិស្សមកាល​​ឆ្នេរមាស​ ឆ្នេរ​ប្រាក់

លោក ហ្វូ ហាង អគ្គនាយកក្រុមហ៊ុន យិះ ចៀ ដែល​​វិនិយោគ​នៅ​តំបន់​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ជិត ១០ ឆ្នាំ​ ក្រុមហ៊ុន​បាន​ចាយ​ទុន​វិនិយោគ​អស់​ប្រមាណ ៦០០ លាន​ដុល្លារ ក្នុង​ទុន​បម្រុង​គ្រោង​ចំណាយ​សរុប​ប្រមាណ ៥ ០០០ លាន​ដុល្លារ ខណៈ​ការ​វិនិយោគ​ទាំង​មូល​ខ្ទង់​ប្រើប្រាស់​ពេល​ប្រហែល​ ២០ ឆ្នាំ។

លោកថា គម្រោង​​អភិវឌ្ឍន៍ឆ្នេរមាស​ ឆ្នេរ​ប្រាក់​ជា​គម្រោង​ខ្នាត​យក្ស​នៅ​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​អភិវឌ្ឍ​តាម​ដំណាក់​កាល​​ផ្ដោត​លើ​វិស័យ​ទេសចរណ៍។

នៅ​តំបន់​វិស្សមកាល​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ក្រុមហ៊ុន​កំពុងអភិវឌ្ឍ​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង ៣ ០០០ ហិកតា។ ក្រៅ​ពី​ការ​សាង​សង់​ហេដ្ឋារចនាសម្ពន្ធ​នានា​ដែល​មាន​ខ្សែ​ផ្លូវ​ប្រវែង​ជាង ១០០ គីឡូម៉ែត្រ ប្រព័ន្ធ​ភ្លើង​អគ្គិសនី ទឹក​ស្អាត ក្រុមហ៊ុន​បាន​សាងសង់​សណ្ឋាគារ​ជា​ច្រើន​កន្លែង រៀបចំ​តំបន់​ទេសចរ​នៅ​កោះ​សំពោច (កោះ​រាជបុត្រ) បង្កើត​សួន​ផ្កា បូក​រួម​ទីលាន​បាញ់​ព្រួយ​ ហើយ​ទៅ​ថ្ងៃ​មុខ​នឹង​រៀបចំ​ឲ្យ​មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​ថែម​ទៀត។

គម្រោង​ Bay Of Light

Bay of Lights ជាគម្រោងអភិវឌ្ឍទីក្រុងជាមួយទំហំទឹកប្រាក់វិនិយោគប្រមាណ​ ១៦ ពាន់​លាន​ដុល្លា​អាមេរិក ដើម្បី​កែប្រែមុខមាត់ឆ្នេរសមុទ្រកម្ពុជា​​ តាមរយៈការ​បង្កើតទីក្រុង​អនាគត​មួយដែល​លាតសន្ធឹងលើផ្ទៃដី ៩៣៤ ហិកតាតាមបណ្តោយ​​ឆ្នេរសមុទ្ររាម។

ចក្ខុវិស័យ​របស់​គម្រោង ​​Bay of Lights គឺ​ប្រែក្លាយ​ខេត្តព្រះសីហនុក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និង​កិច្ចសហប្រតិបត្តិ​ការអន្តរជាតិ ដោយ​ទីក្រុងនេះនឹងមិន​ត្រឹមតែជាកន្លែងរស់នៅ និង​ធ្វើការ ប៉ុន្តែនឹង​ក្លាយទៅជាចំណុចចាប់​​ផ្ដើមថ្មីមួយ ដែលបង្ហាញពីអនាគត ការច្នៃប្រឌិត និង​សក្តានុពល​របស់តំបន់ឆ្នេរសមុទ្រកម្ពុជា៕

The post ក្រុមហ៊ុនចិនធំៗ បោះទុន​វិនិយោគ​ខ្ទង់ពាន់​លាន​ដុល្លារ​ កំពុងមានវត្តមាននៅកម្ពុជា appeared first on Kampuchea Thmey Daily.