ព័ត៌មានជាតិ
ខេត្តក្រចេះចម្រាញ់រ៉ែមាសសុទ្ធបានប្រមាណ ៤៧៧ គីឡូក្រាម ដោយក្រុមហ៊ុនវិនិយោគពីក្រៅប្រទេស
ខេត្តក្រចេះ មានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស ១ កន្លែង ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ វិនិយោគិនមកពីប្រទេសចិន ដែលសម្រេចបានការចម្រាញ់មាសសុទ្ធចាប់ពីខែតុលា ឆ្នាំ២០២២ រហូតមកបច្ចុប្បន្នសរុបបានចំនួន ៤៧៧,៩៥១គីឡូក្រាម។

នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររ់ែ និង ថាមពល ខេត្តក្រចេះ កាលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អ៊ិត ប្រាំង រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានរំលេចអំពីវឌ្ឍនភាពនៃភាពរីកចម្រើនក្នុង វិស័យរ៉ែ និង ថាមពល ក្នុងខេត្តសព្វថ្ងៃ មានក្រុមហ៊ុន សហគ្រាសសិក្សាស្រាវជ្រាវរ៉ែលោហៈ ក្រុមហ៊ុនអាជីវកម្មរ៉ែមាស ក្រុមហ៊ុនអាជីវកម្មថ្មក្រានីត អណ្តូងរ៉ែ ការដ្ឋានវាយថ្ម និងអាជីវករធ្វើអាជីវកម្មគ្រួស ខ្សាច់ ថ្មសំណង់ សរុបចំនួន ៥៦ក្រុមហ៊ុន/សហគ្រាស/អាជីវករ ស្មើនឹង ៦១អាជ្ញាបណ្ណ។

ក្នុងនោះ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសមានចំនួន ៣ ក្រុមហ៊ុន, ក្រុមហ៊ុនធ្វើអាជីវកម្មថ្មកំបោរ សម្រាប់ផលិតស៊ីម៉ងត៍មានចំនួន ១ ក្រុមហ៊ុន, ក្រុមហ៊ុនរុករករ៉ែលោហៈចំនួន ៨ ក្រុមហ៊ុន, ក្រុមហ៊ុនរ៉ែសំណង់ចំនួន ៣ ក្រុមហ៊ុន, ក្រុមហ៊ុនថ្មអារមានចំនួន ១៤ក្រុមហ៊ុន, សហគ្រាសធ្វើអាជីវកម្មគ្រួស-ខ្សាច់មានចំនួន ៧ សហគ្រាស, និងសិប្បកម្មជីកដីចល័តចំនួន ២០អាជីវករ ស្មើនឹង ២០អាជ្ញាបណ្ណ៕
ក្នុងឱកាសនោះលោកអភិបាលខេត្តបានលើកពីលទ្ធផលនៃការវិនិយោគលើអាជីវកម្មរ៉ែមាសក្នុងខេត្តរហូតមកបច្ចុប្បន្នសម្រេចបានប្រមាណ ៤៧៧,៩៥១ គីឡូក្រាម ដែលរកចំណូលចូលរដ្ឋបានរាប់លានដុល្លារ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


