អុកស៊ីសែន Archives - Kampuchea Thmey Daily
របប​អាហារ​​ទាំង​នេះ​ ជួយ​រក្សាកម្រិត​អុកស៊ីសែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងរាងកាយ
ពិត​ណាស់​ អុកស៊ីហ្សែន​មាន​សារសំខាន់​បំផុត​សម្រាប់​ទ្រទ្រង់​ជីវិត​របស់​យើង​ម្នាក់​ៗ​។​ ​រី​ឯ​សារធាតុ​ចិញ្ចឹម​បាន​ដើរ​តួនាទី​​​ស្នូល​​ក្នុង​ការ​កំណត់​​អំពី​សុខភាព​ រួម​​ទាំង​​រក្សា​កម្រិត​អុកស៊ីហ្សែន​ក្នុង​រាងកាយ​របស់​យើង​​ឲ្យ​​មាន​ដំណើរ​ការ​ល្អ​ផង​ដែរ​។ ដូចនេះ​ហើយ​ ដើម្បី​រក្សា​កម្រិត​អុកស៊ីហ្សែន​ គ្នា​យើង​គប្បី​បញ្ចូល​អាហារ​ទាំង​៣​ប្រភេទ​នេះ​ទៅ​ក្នុង​របប​អាហារ​។
១. អាហារ​ដែល​សំបូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
យើង​រាល់​គ្នា​បាន​ដឹង​ហើយ​ថា សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ មាន​សារសំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​របស់​យើង​។​ ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ អាច​ការពារ​កោសិកា​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ ព្រម​ទាំង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន​ រួម​ទាំង​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​ជាក់លាក់​មួយ​ចំនួន​។​ ​ផ្លែ​​ប័រ​ ចេក​ ការ៉ុត​ ខ្ទឹម​ស​ និង​ផ្លែ​លម៉ើមាន​កម្រិត​អុកស៊ីតកម្ម​ខ្ពស់​ ដែល​មាន​គុណប្រយោជន៍​​ល្អ​ៗ​ដល់​សុខភាព​។​
២. អាហារ​​សំបូរ​​ជាតិ​សរសៃ​
ជាមួយ​គ្នា​នេះ​ដែរ​ ជាតិ​សរសៃ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​ ដូចជា​​​​ធ្វើ​ឲ្យ​សុខភាព​ពោះវៀន​ប្រសើរ​ឡើង​ កាត់បន្ថយ​ចំណង់​អាហារ​ និង​កម្រិត​កូលេស្តេរ៉ូល​។​ ពពួក​អាហារ​ទាំង​នេះ​ មាន​ដូចជា​ផ្លែ​ស្ត្រប៊ឺរី​ ប័រ​ ផ្លែ​ប៉ោម​ ​​ផ្កា​ខាត់​ណា​ខៀវ ការ៉ុត​ សណ្ដែក​ និង​គ្រាប់​ធញ្ញជាតិ​ ​​ដោយ​សារ​តែ​​វា​មាន​តម្លៃ​pH​៨​ ក៏​ដូចជា​ងាយ​ស្រួល​ក្នុង​ការ​រំលាយ​។​ បន្ថែម​ពី​នេះ​ អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ក៏​មាន​អង់ស៊ីម​ជា​ច្រើន​ ដែល​អាច​ជួយ​​រក្សា​តុល្យភាព​អ័រម៉ូន​របស់​រាងកាយ​ ព្រម​ទាំង​បង្កើន​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​។
៣. ផ្លែ​ក្រូច​​ឆ្មារ​
បន្ថែម​ពី​នេះ​ ក្រូច​ឆ្មារ​ក៏​ជា​អាហារ​កំពូល​ដែល​សំបូរ​ទៅ​ដោយ​អុកស៊ីហ្សែន​។​ វា​មាន​ជាតិ​អាស៊ីដ​ ប៉ុន្តែ​នឹង​ប្រែ​ទៅ​ជា​​សារធាតុ​Alkalin ក្រោយ​ពេល​ដែល​យើង​ញ៉ាំ​​វា។​ ជាក់​ស្ដែង​ ក្រូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​អេឡិចត្រូលីត្រ​ដែល​ជា​អាហារ​អាល់កាឡាំង ​ដ៏​ល្អ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ វា​ក៏​​មាន​ប្រសិទ្ធភាព​ក្នុង​​ការ​ព្យាបាល​ជំងឺ​ក្អក​ ផ្ដាសាយ​ គ្រុន​ក្ដៅ​ ក្រហាយ​ទ្រូង​ និង​ជំងឺ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សាមញ្ញៗ! ទម្លាប់ញ៉ាំបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ
ចុចអាន៖ ការពារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សមានក្រុមឈាមទាំង ៤ ត្រូវតមអាហារប៉ុន្មានមុខនេះ
The post របប​អាហារ​​ទាំង​នេះ​ ជួយ​រក្សាកម្រិត​អុកស៊ីសែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងរាងកាយ appeared first on Kampuchea Thmey Daily.
សង្កេតមើលខ្លួន! លក្ខខណ្ឌបែបណាដែលគ្រូពេទ្យចាត់ទុកថា ឆ្លងកូវីដស្រាល ឬធ្ងន់ត្រូវបំពាក់អុកស៊ីសែន
ខណៈមនុស្សម្នាក់បានឆ្លងកូវីដ មិនមែនមានន័យថា ត្រូវតែព្យាបាលតាមក្បួនវេជ្ជសាស្ត្រគ្រប់គ្នាទេ។ សម្រាប់អ្នកឈឺខ្លះ ក្នុងករណីស្រាលៗអាចព្យាបាលនៅផ្ទះខ្លួនឯងបាន ដោយពុំ​ចាំបាច់​ប្រើ​ថ្នាំ​ច្រើន​មុខ​ឬតម្រូវឲ្យមានការថែទាំពីក្រុមគ្រូពេទ្យឡើយ។
ដោយឡែក​សម្រាប់​អ្នក​ឈឺ​សមគួរ​ឬ​ធ្ងន់ធ្ងរ​ អាច​ឈាន​ទៅ​ធ្វើការ​បែងចែក​កម្រិត​នៃ​លក្ខណៈ​គ្លីនិក​ ដើម្បី​​បំពាក់​អុកស៊ីសែន ​និង​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ខ្យល់​ដកដង្ហើម​ថែម​ទៀត​ផង។
ការ​ធ្វើ​ចំណាត់ថ្នាក់​កម្រិត​ភាព​ធ្ងន់ធ្ងរ​ សម្រាប់​ករណី​វិជ្ជមាន​ដោយ​ប្រើ​លក្ខខណ្ឌ​ខាងក្រោម៖
១ ករណី​គ្មាន​រោគ​សញ្ញា
-គ្មាន​រោគ​សញ្ញា​ឬ​សញ្ញា​នៃ​ការ​បង្ក​រោគ​ណា​មួយ អ្នក​ឈឺ​អាច​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួនឯង​ ​ឬ​លេប​ថ្នាំ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ។
២ ករណី​ស្រាល
-មាន​ផ្ដាសាយ
-ហៀរសំបោរ
-ឈឺ​បំពង់ក
-ឈឺ​សាច់​ដុំ​ឬ​ឈឺ​សន្លាក់
-កម្ដៅ​តិច​ជាង ៣៨ អង្សារសេ
-ចង្វាក់​ដង្ហើម​ធម្មតា (១៤ – ២០ ដង/នាទី​សម្រាប់​មនុស្ស​ពេញវ័យ)
-កំហាប់​អុកស៊ីសែន (SpO2) លើស​ពី ៩៤ ភាគរយ (ដោយ​មិន​ទាន់​ដាក់​អុកស៊ីសែន)។
៣ ករណី​មធ្យម
-កម្ដៅ​លើស​ពី ៣៨ អង្សារសេ
-ចង្វាក់​បេះដូង១០០ដង/នាទី
-ចង្វាក់​ដង្ហើម២០ ទៅ ២៥ ដង/នាទី
-ពិបាក​ដង្ហើម SpO2: ៩២ ភាគរយ – ៩៤ ភាគរយ (ដោយ​មិន​ទាន់​ដាក់​អុកស៊ីសែន)
-រូប​ថត​សួត​មិន​ធម្មតា​ មាន​សញ្ញា​ ស​ ស្រអាប់​ដាស​ នៅ​ផ្នែក​ខាង​នៃ​សួត។
៤ ករណី​ធ្ងន់ធ្ងរ
-កម្ដៅ​លើស​ពី ៣៨ អង្សារសេ
-ចង្វាក់​បេះដូង ១២០ ដង/នាទី
-ចង្វាក់​ដង្ហើម ២៥ ដង/នាទី
-វិបត្តិ​នៃ​ការ​ដឹង​ស្មារតី (ពិន្ទុ Glasgow Coma Scale ≤14 )
-PaO2/FiO2 ≤ 300mmHg (1 mmHg = 0.133kPa)
មាន​ការ​វិវត្ត​លឿន​នៃ​សញ្ញា​រលាក​សួត​លើ​រូបភាព​ថត​សួត ​ដោយ​កាំរស្មីអ៊ិច ៥០ ភាគរយ (Lung infiltrates on CXR ≥50%) ក្នុងអំឡុងពេល ២៤ ទៅ ៤៨ ម៉ោង។
៥ ករណី​សង្រ្គោះ​កម្រិតធ្ងន់
-មាន​លក្ខខណ្ឌ​ណា​មួយ​ក្នុងចំណោម​លក្ខខណ្ឌ​ខាងក្រោម៖
-ដង្ហើម​ចុះ​ខ្សោយ ​តម្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម
-ស្លុក(Shock)
-សរីរាង្គ​ផ្សេង​ចុះ​ខ្សោយ ​តម្រូវ​ឲ្យ​មាន​ការ​ថែទាំ​នៅ​ផ្នែក ICU៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទើបចាក់​វ៉ាក់សាំង ដាច់​ខាត​កុំ​ប្រើ​ថ្នាំទាំង​នេះ​ អាចរារាំង​ភាព​ស៊ាំ​ក្នុង​រាងកាយ និងបន្ថយប្រសិទ្ធភាព
ចុចអាន៖ដុកទ័របកស្រាយលម្អិត ពិតឬចចាមអារ៉ាម ក្រោយមើមខ្ជាយល្បីល្បាញថា អាចប្រឆាំងកូវីដបាន ១០០ ភាគរយ
The post សង្កេតមើលខ្លួន! លក្ខខណ្ឌបែបណាដែលគ្រូពេទ្យចាត់ទុកថា ឆ្លងកូវីដស្រាល ឬធ្ងន់ត្រូវបំពាក់អុកស៊ីសែន appeared first on Kampuchea Thmey Daily.
វេជ្ជបណ្ឌិត ពន្យល់ពីការព្យាបាលអ្នកជំងឺកូវីដតាមដំណាក់កាល ពីស្រាលនិងធ្ងន់ធ្ងរខ្លាំង រហូតត្រូវបំពាក់អុកស៊ីសែន
គោលការណ៍នៃការព្យាបាលអ្នកជំងឺកូវីដ ជាចម្បងនោះគឺការផ្ដល់ថ្នាំឲ្យបានទាន់ពេលវេលា ប្រសិនបើថ្នាំត្រូវបានព្យាបាលនៅពេលវេលាខុស វានឹងមិនមានប្រសិទ្ធភាពទេ។
វេជ្ជបណ្ឌិត Thanee Thanyawan អ្នក​ឯកទេស​ខាង​ជំងឺ​សួត​និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សហរដ្ឋអាមេរិក ​បាន​ពន្យល់​អំពី​ការ​ព្យាបាល​ ពី​កម្រិត​ស្រាលរហូតដល់ដំណាក់កាល​​ធ្ងន់ធ្ងរ​ខ្លាំង។
ដំណាក់កាល​ដំបូង​ នៃ​ការ​ឆ្លង​ គឺ​យើង​មាន​គោលបំណង​កាត់បន្ថយ​ចំនួន​មេរោគ​ឲ្យ​បាន​លឿន​បំផុត ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយ​ផ្ដល់​ថ្នាំ​ប្រឆាំង​វីរុស។
ដំណាក់កាល​ទី ២ អ្នកជំងឺចាប់ផ្តើម​រលាក​ក្នុង​ខ្លួន​ ដោយសារ​មុខងារ​មិន​ធម្មតា​របស់​ប្រព័ន្ធ​ភាព​ស៊ាំ។ នេះ​បណ្ដាល​ឲ្យ​សរីរាង្គ​ជា​ពិសេស​សួត​នឹង​​ខូច។ ការ​ព្យាបាល​នៅ​ដំណាក់កាល​នេះ​ ត្រូវ​ការ​ថ្នាំ​ដើម្បី​បង្ក្រាប​ភាព​ស៊ាំ​ ដែល​មាន​មុខងារ​ច្រើន​ពេក​ ដូចជា​ថ្នាំ​ស្តេរ៉ូអ៊ីត​ជាដើម។
ដំណាក់កាល​ទី ៣ ត្រូវ​បាន​ចាត់​ទុក​​ជា​រយៈ​ពេល​ព្យាបាល​ដ៏​សំខាន់។ រយៈ​ពេល​នេះ​ខ្លី​ណាស់ ​វា​ចាំបាច់​ក្នុងការធ្វើ​រោគវិនិច្ឆ័យ ​ការ​ព្យាបាល​ទាន់​ពេល​វេលា។ កម្រិត​នេះ​រោគសញ្ញា​នឹង​កាន់​តែ​អាក្រក់​ទៅៗ ចំណែក​ការ​ដកដង្ហើម​ស្ទើ​ពុំ​រួច​ ហើយ​បើ​អ្នក​ជំងឺ​មិន​អាច​ប្រឹង​ដកដង្ហើម​បានទេ ​​វា​ឈាន​ទៅ​បរាជ័យ ​ហើយ​ការ​រលាក​ក្នុង​រាងកាយ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស។
ថ្នាំប្រឆាំងវីរុស​នឹងរារាំងភ្នាក់ងាររលាក interleukin-6 ដើម្បី​បញ្ឈប់មុខងារ​មិន​ធម្មតា​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ ដែល​បណ្ដាល​ឲ្យ​រលាក​សួត (ប្រសិនបើថ្នាំអាចផ្តល់​តាមពេល​ត្រឹមត្រូវ​​)។  ជាពិសេស​អ្នកជំងឺ​នឹង​អាច​ចៀស​ផុត​ការ​បំពាក់​បំពង់​ខ្យល់អុកស៊ីសែន។ ថ្នាំនេះប្រសិនបើ​មិនត្រូវបានផ្តល់​ឲ្យ​ត្រឹមត្រូវឬលឿន​ពេក​និង​យឺត​ពេក វា​មិនមាន​ប្រសិទ្ធភាព​ទេ។  ប្រសិនបើ​រោគសញ្ញាមិនត្រូវ​បានបញ្ឈប់នៅ​ដំណាក់កាល​នេះ​ វា​នឹង​ឈានចូល​ដល់​ដំណាក់កាលទី ៤ (ជា​ដំណាក់កាល​ធ្ងន់ធ្ងរ)។
ដំណាក់កាល​ទី ៤ ជា​អ្នក​ជំងឺ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ​រហូត​ដល់​ត្រូវ​ចូល ICU ហើយ​ត្រូវ​ដាក់​បំពង់​ខ្យល់​ជាចាំបាច់។ ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការរលាក ​​អាច​គ្មាន​ប្រសិទ្ធភាព​និង​គ្មាន​ប្រយោជន៍។ ការព្យាបាលសំខាន់ក្នុងអំឡុងពេលនេះ ​គឺ​ដើម្បី​រក្សា​និរន្តរភាព​ដោយ​ប្រើ​បំពង់​ខ្យល់​ផ្ដល់​ឲ្យ​អ្នក​ជំងឺ ​នូវ​អុកស៊ីសែន​គ្រប់គ្រាន់​ និង​ពេលវេលា​ដើម្បី​ជា​សះស្បើយ។
វេជ្ជបណ្ឌិត​អាច​ផ្តល់​ថ្នាំ sedatives ដើម្បី​កាត់បន្ថយ​ការ​ប្រើប្រាស់​ថាមពល​របស់​អ្នក​ជំងឺ ​កាត់បន្ថយ​តម្រូវការ​អុកស៊ីសែន​របស់​រាងកាយ។ អ្នកជំងឺ​ដែល​មាន​អុកស៊ីសែន​ទាប ​ក៏​អាច​តម្រូវ​ឲ្យ​ប្រើ​អុកស៊ីសែន ECMO បន្ថែម (អុកស៊ីសែន Extracorporeal Membrane ) ។
ទោះជាយ៉ាងណាក៏ដោយ ​អុកស៊ីសែន ECMO នេះ​មានផលប៉ះពាល់នៅក្នុងខ្លួន​ ហើយ​មិន​ជួយអ្នកជំងឺ​ឲ្យ​ជាសះស្បើយ​គ្រប់គ្នា​នោះទេ។ ប៉ុន្តែ​វា​អាច​រក្សា​កម្រិតអុកស៊ីសែន​ក្នុងខ្លួន​ ដើម្បី​រង់ចាំអ្នក​ជំងឺ​អាចជាសះស្បើយឡើងវិញ (អាស្រ័យលើស្ថានភាព)។ លើសពីនេះ​ទៀត​ ដំណាក់កាលទី ៤ ត្រូវបានត្រួតពិនិត្យ ការពារ និងព្យាបាលចំពោះផលវិបាកផ្សេងៗ​ដូចជា ការឆ្លងបាក់តេរី ឬភាពស្មុគស្មាញ​នៃ​ផ្សិត ការ​ខ្សោយ​តំរងនោម​ ឬដុំសាច់ក្នុងផ្នែកផ្សេងៗ។ ល។
នៅ​ដំណាក់កាល​ទី ៤ អ្នក​ជំងឺខ្លះ​បានជាសះស្បើយ និងមានភាពប្រសើរឡើង​ ប៉ុន្តែ​មួយ​ចំនួន​ទៀត​មិន​ប្រសើរ​ និង​ស្លាប់​ដោយសារ​ផល​វិបាក​ផ្សេងៗ។
ការ​ព្យាបាល​កូវីដ​មិនមែន​ងាយស្រួល ​ដូច​ជំងឺ​ផ្សេង​ឡើយ ​វា​ត្រូវ​ការ​ពេល​វេលា​និង​ដំណាក់កាល​នីមួយៗ ​នៃ​​ស្ថានភាព​និង​សុខភាព​របស់​អ្នក​ជំងឺ។ ដូច្នេះ​ហើយ​ ត្រូវ​តែ​ការពារ​ខ្លួនឲ្យមែនទែន ​កុំ​ក្លាហាន​ក្នុង​សម័យ​កូវីដ​ ដើរ​ចេញ​ក្រៅ​ផ្ទះ ឬ​មាន​ការ​ជួប​ជុំ​មិត្តភ័ក្ដិ​ ភឿនបន​ឬ​ដៃគូ​ទំនាក់ទំនង ហើយ​តែង​គិត​ថា​ជា​រឿង​ធម្មតា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖មិនចង់ក្លាយជាអ្នកចម្លងទៅអ្នកផ្សេង មកដឹងពីរបៀបទុកដាក់សំរាមរបស់អ្នកជំងឺកូវីដតាមផ្ទះ
ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច
ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់
The post វេជ្ជបណ្ឌិត ពន្យល់ពីការព្យាបាលអ្នកជំងឺកូវីដតាមដំណាក់កាល ពីស្រាលនិងធ្ងន់ធ្ងរខ្លាំង រហូតត្រូវបំពាក់អុកស៊ីសែន appeared first on Kampuchea Thmey Daily.
មីយ៉ាន់ម៉ា កំពុងប្រឈមកង្វះអុកស៊ីសែនធ្ងន់ធ្ងរមែនទែន ក្រោយផ្ទុះកូវីដខ្លាំងទៅៗ
ប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងកង្វះអុកស៊ីសែន ខណៈដែលករណីឆ្លងជំងឺកូវីដ ១៩ កំពុងតែកើនឡើងនៅក្នុងប្រទេស ។
នៅក្នុងទីក្រុងធំបំផុត យ៉ាំងហ្គោន ប្រជាជនដែលមានធុងអុកស៊ីសែន បានតម្រង់ជួរនៅឯស្ថានីយដើម្បីដាក់បញ្ចូលខ្យល់អុកស៊ីសែន ។
ទន្ទឹមនោះ អ្នកជំងឺកូវីដជាច្រើនត្រូវតែសម្រាកព្យាបាលនៅផ្ទះ ព្រោះមន្ទីរពេទ្យមិនមានសមត្ថភាពគ្រប់គ្រាន់នោះទេ ដោយសារកំពុងស្ថិតក្នុងស្ថានភាពច្របូកច្របល់ បន្ទាប់ពីរដ្ឋប្រហារយោធា ។
កាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មានករណីឆ្លងជាង ៣,៤០០ ករណី និងមានមនុស្សស្លាប់ជាង ៨០ នាក់ ។ តួលេខទាំងនោះ បានបង្កើតកំណត់ត្រាឆ្លងខ្ពស់ស្ទើរតែរាល់ថ្ងៃកាលពីសប្តាហ៍មុន ។
ស្របពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអះអាងថា តួលេខឆ្លងអាចច្រើនជាងនេះ ព្រោះការធ្វើតេស្តនៅមានកំណត់នៅឡើយ ។
ពាក់ព័ន្ធនឹងករណីនេះដែរ អាជ្ញាធរមីយ៉ាន់ម៉ា ក៏បានដាក់បញ្ជាដល់ប្រជាជនរស់នៅទីប្រជុំជនប្រហែល ២០ ទៀត ក្នុងទីក្រុងយ៉ាំងហ្គោន និងកន្លែងផ្សេងទៀតឲ្យស្នាក់នៅនៅផ្ទះ ហើយពួកគេត្រូវតែធ្វើការពីផ្ទះ លើកលែងតែការងារដែលចាំបាច់ប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មីយ៉ាន់ម៉ា សម្រេចបិទសាលារៀនជាថ្មី ក្រោយផ្ទុះឆ្លងកូវីដបំប្លែងខ្លួនខ្លាំងពេក
The post មីយ៉ាន់ម៉ា កំពុងប្រឈមកង្វះអុកស៊ីសែនធ្ងន់ធ្ងរមែនទែន ក្រោយផ្ទុះកូវីដខ្លាំងទៅៗ appeared first on Kampuchea Thmey Daily.
ខេត្តកោះកុង កំពុងត្រូវការបំពង់អុកស៊ីសែនបន្ថែម សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩
(កោះកុង)៖ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានអះអាងថា ខេត្តកោះកុង កំពុងមានតម្រូវការបំពង់អុកស៊ីសែន ដើម្បីត្រៀមជួយសង្រ្គោះព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈចំនួនអ្នកឆ្លងថ្មីបន្តរកឃើញខ្ទង់ជិតរយនាក់ក្នុង១ថ្ងៃៗ។ អត្រាកំណើនអ្នកឆ្លងថ្មី នៅក្នុងខេត្តកោះកុងបច្ចុប្បន្ន បានធ្វើឲ្យអាជ្ញាធរ និងមន្រ្តីជំនាញរួមគ្នាបង្កើនការបម្រុងទុកជាមុន នូវគ្រឿងសម្ភារៈវេជ្ជសាស្រ្តបម្រើការ ដល់ខាងផ្នែកសង្រ្គោះបន្ទាន់ ចំពោះមនុស្សចាស់ដែលផ្ទុកជំងឺកាចសាហាវនេះ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី៨ ខែកក្កដានេះថា ក្រៅតែពីការរៀបចំទីតាំងបន្ថែមសម្រាប់ស្នាក់នៅព្យាបាលដល់អ្នកជំងឺកូវីដ-១៩ មន្ទីរ និងរដ្ឋបាលខេត្តកោះកុង បានអំពាវនាដល់សប្បុរសជន ជួយឧបត្ថម្ភ ជាបំពង់អុកស៊ីសែន ដែលជាតម្រូវការចម្បងមួយទៅថ្ងៃមុខ។
បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ការត្រៀមលក្ខណៈខាងផ្នែក បច្ចេកទេសវេជ្ជសាស្រ្តយ៉ាងដូច្នេះ ក៏ព្រោះតែមើលឃើញពីការរីករាលដាលជំងឺកូវីដ-១៩ កាន់តែច្រើនដល់ក្នុងសហគមន៍ ភាគច្រើនមនុស្សចាស់ៗ ត្រូវការបំផុតអំឡុងព្យាបាលសម្រួលដល់ការដកដង្ហើម។
បច្ចុប្បន្ននៅក្នុងដៃរបស់មន្ទីរសុខាភិបាល មានបំពង់អុកស៊ីសែន ប្រមាណជិត២០០បំពង់ ហើយដែលបានមកពីការឧបត្តម្ភពីសប្បុរសជនពាក់ព័ន្ធនានា។ ប៉ុន្តែវាមិនពុំទាន់ឆ្លើយតប នឹងបរិមាណតម្រូវការនោះទេ។ ដូច្នេះមន្រ្តីជំនាញ អំពាវនាវដល់សប្បុរសជន មេត្តាបន្តជួយឧបត្ថម្ភបន្ថែមទៀត នូវអុកស៊ីសែនទៅតាមសន្ធា និងលទ្ធភាពដែលអ្នកពាក់ព័ន្ធមាន បម្រើការដល់ជួយសង្គមជាតិអំឡុងវិបត្តិកូវីដ-១៩។
តាមការបញ្ជាក់ របស់លោកប្រធានមន្ទីរសុខាភិបាលខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ នៅតែបន្តស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល នៅក្នុងខេត្តពុំទាន់បញ្ចប់នៅឡើយទេ ពោលគឺតាមដានស្រាវជ្រាវគ្រប់វេលា ដើម្បីទទួលយកពួកគាត់ មកព្យាបាលឲ្យបានទាន់ពេលវេលា ជៀសវាងរាលដាលកាន់តែធ្ងន់ធ្ងរឡើងៗ ពិបាកគ្រប់គ្រង។
ចំណែកផ្សារដងទង់ នឹងបិទផ្អាកអាជីវកម្មរយៈពេល១៤ថ្ងៃសិន ដោយពុំអាចបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារ បាននៅឡើយទេ ពីព្រោះយុទ្ធនាការ រកអ្នកពាក់ព័ន្ធមិនអាចបញ្ចប់ដំណើរការ ហើយអាជ្ញាធរស្នើសុំដល់អាជីវករចូលរួមសហការបន្ថែមទៀត ក្នុងន័យកាត់ផ្តាច់អត្រាចម្លងឲ្យមានប្រសិទ្ធិភាព និងអនុវត្តវិធានការសុខាភិបាល និង៣ការពារ និង៣កុំ។
យោងតាមទិន្នផល របាយការណ៍របស់រដ្ឋបាលខេត្ត កាលពីថ្ងៃ៧ ខែកក្កដា ឆ្នាំ២០២១ បង្ហាញថា មានការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ប្រមាណ៩៣នាក់ និងជាសះស្បើយចំនួន៨៧នាក់៕  អត្តបទ៖ សិរីវឌ្ឍនៈ
The post ខេត្តកោះកុង កំពុងត្រូវការបំពង់អុកស៊ីសែនបន្ថែម សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ appeared first on Kampuchea Thmey Daily.
ខ្យល់អុកស៊ីសែន កំពុង​ជា​ទ័ព​ជួរ​មុខ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​ឆ្លង​កូវីដ ១៩
អុកស៊ីសែន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ក្លាយ​ជា​ឧបករណ៍​សង្គ្រោះ​ជីវិត​ដ៏​សំខាន់​មួយ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ ក្នុង​កំឡុង​ពេល​ដែល​អ្នក​ជំងឺ​វិវត្ត​ទៅ​ជា​​រលាក​សួត​និង​ជំងឺ hypoxaemia ដែល​ជា​កម្រិត​អុកស៊ីសែន​មាន​ក្នុង​ឈាម​ទាប។
ផល​ប៉ះពាល់​នៃ​កូវីដ ១៩ ​​លើ​សួត
វីរុស Sars CoV-2 ច្រើន​ផ្ដោត​លើ​ប្រព័ន្ធ​ដង្ហើម​ដែល​នាំ​ឲ្យ​មាន​ការ​រលាក​សួត។ ក្នុង​ករណី​ធ្ងន់ធ្ងរ​វា​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ hypoxaemia ដែល​ជា​មូលហេតុ​នាំ​មុខ​នៃ​ការ​ស្លាប់​ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ ។
អុកស៊ីសែន​កម្រិត (SpO2) លើស ៩៥ ភាគរយ​គឺ​មាន​សុខភាព​ល្អ​សម្រាប់​កុមារ​និង​មនុស្ស​ពេញវ័យ។ កម្រិត​​អុកស៊ីសែន​ក្រោម ៩០ ភាគរយ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​គ្រោះថ្នាក់។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រហែល​ជា ២០ ភាគរយ​នៃ​អ្នក​ជំងឺ​កូវីដ​ត្រូវ​ការ​ការ​ព្យាបាល​ដោយ​អុកស៊ីសែន​ ដើម្បី​ការពារ​ការ​ផ្លូវ​ដង្ហើម​ប្រឈម​នឹង​គ្រោះថ្នាក់។
ប្រភេទ​នៃ​ការ​ព្យាបាល​ដោយ​អុកស៊ីសែន
អុកស៊ីសែន​​ត្រូវ​បាន​គ្រប់គ្រង​តាម​វិធី​ផ្សេងៗ​គ្នា។ អុកស៊ីសែន​ពី​កម្រិតទាប​ទៅ​មធ្យម​អ្នក​ជំងឺ​អាច​ដាក់​បំពង់​ច្រមុះ​ ដែល​ជា​បំពង់​វេជ្ជសាស្ត្រ​ដែល​ឆ្លង​កាត់​រន្ធ​ច្រមុះ​ទាំងពីរ​ឬ​មុខ។ ក្នុង​ករណី​ទាំងនេះ​អុកស៊ីសែន​ពី​១​ទៅ ១៥ លីត្រ (៣.៣ gallons) ក្នុង​មួយ​នាទី ​ត្រូវ​បាន​បញ្ជូន​ដើម្បី​បំពេញ​បន្ថែម​ដង្ហើម​​​របស់​អ្នក​ជំងឺ។
ប្រសិន​បើ​បរិមាណ​អុកស៊ីសែន​មាន​បរិមាណ​ខ្ពស់​ជាង​នេះ ​អ្នក​ជំងឺ​អាច​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​បំពង់​ច្រមុះ​ ដែល​មាន​លំហូរ​ខ្ពស់​នៃ​ម៉ាស៊ីន​បន្ត​សម្ពាធ​ខ្យល់ (CPAP) ។ ក្នុង​ករណី​ទាំង​នេះ​អុកស៊ីសែន​រហូតដល់ ១០០ ភាគរយ​ ដែល​មនុស្ស​ម្នាក់​ស្រូប​ចូល​ បាន​មក​ពី​បំពង់​អុកស៊ីសែនដើម្បី​បន្ត​​ឲ្យ​អ្នក​ជំងឺ​មាន​ជីវិត។
តើ​អុកស៊ីសែន​វេជ្ជសាស្ត្រ​មក​ពី​ណា?
ប្រទេស​មួយ​ចំនួន​ជា​ពិសេស​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​ កំពុង​ប្រឈម​នឹង​កង្វះ​អុកស៊ីសែន។ តួយ៉ាង​នៅ​ឥណ្ឌា​មាន​ចំនួន​ករណី​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងមក​នេះ ​ត្រូវ​ការ​អុកស៊ីសែន​ប្រមាណ ១៧ លាន​ម៉ែត្រ​គូប) ដោយ​ទាមទារ​ជា​រៀងរាល់ថ្ងៃ។
យោង​​តាម​ធនាគារ​ពិភពលោក​ក្នុង​ចំណោម ១០២ ប្រទេស​ដែល​ជា​ផ្នែក​មួយ​នៃ​ខ្សែ​សង្វាក់​ពាណិជ្ជកម្ម​ការ​នាំចេញ នាំ​ចូល​អុកស៊ីសែន​វេជ្ជសាស្ត្រ​ ប្រទេស​ចំនួន ១០ បាន​នាំ​ចេញ​រហូត​ដល់ ៨០ ភាគរយ បែលហ្ស៊ិក​គឺ​ជា​អ្នក​នាំ​ចេញ​​ឈាន​មុខ​គេ​ក្នុង​តម្លៃ ២៣,៦ លាន​ដុល្លារ​ បន្ទាប់​មក​ប្រទេស​បារាំង ១៤ ភាគរយ​​ និង​ព័រទុយហ្គាល់ ៨ ភាគរយ។
តើ​អុកស៊ីសែន​វេជ្ជសាស្ត្រ​ត្រូវ​បាន​ផលិត​យ៉ាង​ដូចម្ដេច?
ខ្យល់​ដែល​យើង​ដក​ដង្ហើម​មាន​អាសូត ៧៨ ភាគរយ​ អុកស៊ីសែន ២១ ភាគរយ​ និង​ឧស្ម័ន​ផ្សេង​ទៀត ១ ភាគរយ ​រួម​ទាំង​កាបូន​ឌីអុកស៊ីត។ អុកស៊ីសែន​វេជ្ជសាស្ត្រ​យ៉ាង​ហោច​ណាស់ ៨២ ភាគរយ​នៃ​អុកស៊ីសែន​សុទ្ធ​ ​ត្រូវ​បាន​ផលិត​នៅ​តាម​រោងចក្រ​ឧស្សាហកម្ម​ មុន​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​និង​ក្នុង​ធុង​ឧស្ម័ន​ធំៗ។
អុកស៊ីសែន​ផ្នែក​វេជ្ជសាស្ត្រ​ភាគ​ច្រើន​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​ដំណើរការ​សន្សំសំចៃ​សម្ពាធ (Swing Absorption (PSA) ដែល​មាន ៣ ដំណាក់កាល​សំខាន់៖
Pressurisation៖ ខ្យល់​ពី​បរិយាកាស​ត្រូវ​បាន​បង្រួម​និង​រក្សាទុក​នៅ​ក្នុង​នាវា​ដែល​មាន​សម្ពាធ​ខ្ពស់។
Adsorption៖ ខ្យល់​ឆ្លង​កាត់​ម៉ូលេគុល កន្លែង​ដែល​អាសូត​ត្រូវ​បាន​ស្រូប​យក​ដោយ​សមាសធាតុ​អាលុយ​មីញ៉ូម​និង​ស៊ីលីកូន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា zeolite ។
Depressurisation៖ ខ្យល់​ឆ្លង​កាត់​ជំនួស​ដើម្បី​យក​ឧស្ម័ន​ដែល​មិន​ចង់​បាន។ ឧស្ម័ន​ដែល​ទទួល​បាន​គឺ​មាន​អុកស៊ីសែន​សុទ្ធ​រហូត​ដល់ ៩៦ ភាគរយ។ អុកស៊ីសែន​នេះ​ត្រូវ​បាន​ផ្ទុក​នៅ​ក្នុង​ធុង​មួយ​ ​បន្ទាប់​មក​ទើបវាអាច​បញ្ជូន​ទៅ​បំពង់​អុកស៊ីសែនបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖aljazeera
ចុចអាន៖
ចុចអាន៖លោ​កស្រី យក់ សម្បត្តិ ៖ កម្ពុជាមិន​ខ្វះ​ធុងអុកស៊ីសែន សម្រាប់ព្យាបាល​អ្នក​ជំងឺកូវីដ១៩​ ទេ
The post ខ្យល់អុកស៊ីសែន កំពុង​ជា​ទ័ព​ជួរ​មុខ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​ឆ្លង​កូវីដ ១៩ appeared first on Kampuchea Thmey Daily.
លោ​កស្រី យក់ សម្បត្តិ ៖ កម្ពុជាមិន​ខ្វះ​ធុងអុកស៊ីសែន សម្រាប់ព្យាបាល​អ្នក​ជំងឺកូវីដ១៩​ ទេ
កម្ពុជាមានការកើនឡើងនៃការឆ្លង​ និងស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការព្យាបាល និងផ្គត់ផ្គង់អុកស៊ីសែនដោយមិនមានការខ្វះខាតនោះទេ។ នេះជាការអះអាងរបស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៅក្នុងការអញ្ជើញទៅទទួល វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស៊ីណូហ្វាម ចំនួន ១លានដូសបន្ថែម ដែលដឹកពីចិន មកដល់ប្រទេសកម្ពុជានៅអាកាសយានដ្ឋានភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បញ្ជាក់ថាថា៖ “សម្ដេចតេជោបានដាក់យុទ្ធសាស្ត្រទាំង៦ យើងអត់ទាន់មានខ្វះអុកស៊ីសែនទេ។ អ៊ីចឹងរាជរដ្ឋាភិបាល និងអនុគណៈកម្មការទាំងអស់ ជាពិសេសគណៈប្រចាំការ​ គណៈប្រតិបត្តិ និងគណៈកម្មការអន្តរក្រសួងបាន និងកំពុងដុតដៃដុតជើងធ្វើការងារនេះ ប្រយុទ្ធប្រឆាំងកូវីដទូទាំងប្រទេស”។
លោកស្រីមានប្រសាសន៍បន្ថែមថា៖ “ឥឡូវនេះទាំងរាជធានីភ្នំពេញ ទាំងតាមបណ្ដាខេត្តដែលមានហានិភ័យខ្ពស់ យើងកំពុងធ្វើកិច្ចការហ្នឹងហើយ យើងអត់ទាន់មានការខ្វះខាតអុកស៊ីសែនទេ ហើយយើងកំពុងតែព្យាយាមធ្វើការព្យាបាល ធ្វើការកាត់បន្ថយការឆ្លង ធ្វើការកាត់បន្ថយហានិភ័យ ជាពិសេសការនាំចូលជំងឺតាមព្រំដែនប្រទេសជិតខាងឱ្យបានត្រឹមត្រូវ។ ហើយអនុគណៈកម្មការកំពុងធ្វើការងារប្រទាក់ក្រឡាគ្នាយ៉ាងស្វិតស្វាញបំផុត។ អ្នកស្លាប់ច្រើនមិនមែនដោយសារខ្វះអុកស៊ីសែនទេ”។
គួរបញ្ជាក់ផងថា បន្ទាប់ពីមានការកើនឡើងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃ ទន្ទឹមពេលតាមបណ្ដាប្រទេសមួយចំនួនដូចជាប្រទេសឥណ្ឌាជាដើមនោះបានជួបបញ្ហាខ្វះអុកស៊ីសែននេះ ទើបថ្មីៗនេះមានការលើកឡើង និងតាមរយៈការបង្ហោះតាមបណ្ដាញសង្គមថា ដោយសារមានកង្វះអុកស៊ីសែន ជាហេតុធ្វើឱ្យចំនួនអ្នកជំងឺកូវីដ-១៩នៅកម្ពុជាមានអត្រាស្លាប់កើនឡើង៕
អត្ថបទ៖ ច័ន្ទ វីរៈ
The post លោ​កស្រី យក់ សម្បត្តិ ៖ កម្ពុជាមិន​ខ្វះ​ធុងអុកស៊ីសែន សម្រាប់ព្យាបាល​អ្នក​ជំងឺកូវីដ១៩​ ទេ appeared first on Kampuchea Thmey Daily.
ជួយ​គ្នា​ក្នុង​គ្រាក្រ! ឥណ្ឌាទទួល​ជំនួយ​កូវីដ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​បរទេស ខណៈ​ប្រទេស​ខ្លួន​កំពុង​ដុនដាប​ខ្លាំង​មែន​ទែន
ក្រសួងសុខាភិបាល​សហភាព​ឥណ្ឌា​បាន​និយាយ​ថា ​ចំនួន​សរុប​នៃ​ឧបករណ៍​ជំនួយ​ដកដង្ហើម ៨,៩០០   បំពង់​អុកស៊ីសែន ៥,០៤៣   គ្រឿង​បរិក្ខារ​ផលិត​អុកស៊ីសែន ១៨គ្រឿង និង​ដប​ថ្នាំ Remdesivir ចំនួន ៣.៤ លាន​ ដែល​ជា​ជំនួយ​ពី​បរទេស ​ត្រូវ​បាន​​បញ្ជូន​និង​ចែកចាយ​ទៅ​កាន់​រដ្ឋ​នានា​ដែល​ជា​រដ្ឋ​កំពុង​តែ​រងគ្រោះ​ខ្លាំងក្លា នៅ​ចន្លោះ​ពី​ថ្ងៃ​ទី ២៧ ខែ​មេសា​​ ដល់​ថ្ងៃ​ទី ៩ ខែ​ឧសភា ខណៈ​ប្រទេស​កំពុង​ដុនដាប​ខ្លាំង​មែន​ទែន។
សេចក្ដី​ថ្លែងការណ៍​បាន​និយាយ​ថា ឧបករណ៍​ជំនួស​ដកដង្ហើមចំនួន ៨,៩០០   បំពង់​អុកស៊ីសែន ៥,០៤៣  គ្រឿង​បរិក្ខារ​ផលិត​អុកស៊ីសែន ១៨គ្រឿង   ឧបករណ៍​បំពង់ខ្យល់ ៥,៦៩៨ គ្រឿង  ដប​ថ្នាំ Remdesivir ចំនួន ៣.៤ លាន​ត្រូវ​បាន​បញ្ជូន​និង​ចែកចាយ​តាម​ផ្លូវ​គោក​និង​អាកាស​តាំង​ពី​ថ្ងៃ​ទី ២៧ ខែ​មេសា​ដល់​ថ្ងៃ​ទី ៩ ខែ ​ឧសភា ។
ក្រសួង​បាន​និយាយ​បន្ថែម​ថា“ ការ​បែងចែក​ភ្លាមៗ​និង​មាន​ប្រសិទ្ធភាព​ដល់​ការ​ប្រគល់​ដល់​រដ្ឋ​និង​អ្នក​ទទួល ​ឬ​ស្ថាប័ន​សហជីព​ផ្សេង​ៗ​ដែល​កំពុង​តែ​រងគ្រោះ​​” ។
ក្រសួង​សុខាភិបាល​កំពុង​ត្រួត​ពិនិត្យ​លើ​បញ្ហា​នេះ​ជា​ប្រចាំ ​ដោយ​បាន​បន្ថែម​ថា​ការិយាល័យ​សម្របសម្រួល​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ក្រសួង ​ដើម្បី​សម្របសម្រួល​ការ​ទទួល​និង​បែងចែក​សម្ភារៈ​ជំនួយ​ពី​បរទេស​ជា​ជំនួយ​ឥត​សំណង។
គួរ​បញ្ជាក់​ថា ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ទទួល​អំណោយ​និង​ជំនួយ​អន្តរជាតិ​ពី​ឧបករណ៍​ជំនួយ​សង្គ្រោះ​និង​គ្រឿង​បរិក្ខារ​ពេទ្យ​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៧ ខែ​មេសា​ ពី​ប្រទេស​និង​អង្គការ​ផ្សេងៗ​គ្នា​ដើម្បី​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​ករណី​កូវីដ​និង​វីរុស​បំប្លែង​ខ្លួន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រទេស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ndtv
ចុចអាន៖ឃើញដុនដាបដោយកូវីដខ្លាំងពេក! ក្រុមហ៊ុន Pfizer ចរចាស្វែងរកផ្លូវអនុម័តប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនក្នុងប្រទេសឥណ្ឌា
ចុចអាន៖វីដេអូ អគ្គិភ័យផ្ទុះឆេះរោងចក្រគីមីក្នុងប្រទេសឥណ្ឌា
The post ជួយ​គ្នា​ក្នុង​គ្រាក្រ! ឥណ្ឌាទទួល​ជំនួយ​កូវីដ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​បរទេស ខណៈ​ប្រទេស​ខ្លួន​កំពុង​ដុនដាប​ខ្លាំង​មែន​ទែន appeared first on Kampuchea Thmey Daily.