Connect with us

សុខភាព

ដុកទ័របកស្រាយលម្អិត ពិតឬចចាមអារ៉ាម ក្រោយមើមខ្ជាយល្បីល្បាញថា អាចប្រឆាំងកូវីដបាន ១០០ ភាគរយ

បានផុស

នៅ

មើមខ្ជាយជារុក្ខជាតិឱសថនៅក្នុងផ្ទះបាយ ដែលមិនត្រឹមតែពេញនិយមយកមកធ្វើម្ហូបទេ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មើមខ្ជាយទទួលបានការចាប់អារម្មណ៍ ក្លាយជាឱសថជួយពង្រឹងប្រព័ន្ធការពាររាងកាយ ជា​ពិសេស​ក្រុម​អ្នកស្រាវជ្រាវ​បញ្ជាក់​ថា មើម​ខ្ជាយ​ពិត​ជា​អាច​ប្រឆាំង​កូវីដ​បាន ១០០ ភាគរយ​ថែម​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​កុំ​ឲ្យ​មាន​ចម្ងល់​ពី​មើម​ខ្ជាយ​ថា ​អាច​ការពារ​កូវីដ​ដូច​ពាក្យ​ចចាមអារ៉ាម​ដែរ​ទេ ​មក​មើល​លក្ខណៈ​សម្បត្តិ​របស់ វា​តើ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​រាងកាយរបស់មនុស្ស។

មើម​ខ្ជាយ​គឺ​ជា​ឱសថ​ដ៏​មាន​ប្រជាប្រិយ​ក្នុង​សម័យ​រាតត្បាត​នេះ ​ជា​ពិសេស​ឮ​ថា​ ​តម្លៃ​ក៏​ឡើង​ថ្លៃ​គួរសម​ដែរ។មើម​ខ្ជាយ​អាច​ប្រើ​បាន​ច្រើន​ផ្នែក ​រួម​ទាំង​ស្លឹក​ មើម ​ឫស ​ហើយ​ត្រូវ​​បាន​គេ​និយម​ដាំ​ទឹក​ឲ្យ​ពុះ​ដើម្បី​ព្យាបាល​ជំងឺ។ លើស​ពី​នេះ ​វា​ត្រូវ​បាន​គេ​ប្រើ​ជា​ឱសថ​បុរាណ​ថៃ ​ដែល​មាន​មុខងារ​ការពារ​រាងកាយ​ ក៏​ដូចជា​បន្ថយ​រោគ​សញ្ញា​ដូច​ខាងក្រោម៖

ការ​ព្យាបាល​ដំបៅ​ដែល​រ៉ាំរ៉ៃ​ និង​ព្យាបាល​រោគសញ្ញា​ច្រមុះ​មិន​មាន​ក្លិន ជួយ​ដល់​ការ​រំលាយ​អាហារ ​ដោះស្រាយ​បញ្ហា​ហើម​ពោះ ​រលាក​ក្រពះ ប្រើ​ជា​ថ្នាំប៉ូវ​កម្លាំង​សម្រាប់​រាងកាយ​ និង​ប៉ូវ​កម្លាំង​ផ្សេងៗ បំបាត់​ការ​ឈឺចាប់​រាងកាយ បំបាត់​អាការ​វិលមុខ ​តឹងទ្រូង ជួយ​រក្សា​តុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ ប្រើ​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម ជាដើម។

មើម​ខ្ជាយ​ការពារ​កូវីដ​បាន​ពិតមែន?

នៅ​ឆ្នាំ ២០២០ សាស្ត្រាចារ្យ Piyamit Srithara ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ និង​មន្ទីរពេទ្យ Ramathibodi សាកលវិទ្យាល័យ Mahidol បាន​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​លើឱសថ​ដែល​មាន​ឥទ្ធិពល​ប្រឆាំង​កូវីដ ១៩ ។ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ថៃ​បាន​រក​ឃើញ​ថា ​មើមខ្ជាយ មាន​សារធាតុ​សំខាន់​ពីរ​ ដែល​អាច​កម្ចាត់​មេរោគ​លើ​បំពង់​តេស្ត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ នោះគឺ Panduratin A និង Pinostrobin ដែល​ដើរ​តួ​ជា​យន្តការ​ប្រឆាំង​កូវីដបាន​យ៉ាង​ខ្លាំងក្លា ព្រមទាំង​កាត់​បន្ថយ​ចំនួន​កោសិកា​ឆ្លង​ និង​រារាំង​ការ​ផលិត​មេរោគ​ពី​កោសិកា។

អ្វី​ដែល​អ្នក​ត្រូវ​ដឹង​មុន​ពេល​ទទួលទាន មើម​ខ្ជាយ​ នេះ​ជា​ផល​ប៉ះពាល់​ដែល​មិន​គួរ​មើល​រំលងសោះឡើយ!

ថ្វីត្បិត​តែ​មើម​ខ្ជាយ ​មាន​លក្ខណៈសម្បត្តិជាឱសថក៏ដោយ ​ប្រសិនបើ​បរិភោគ​អស់​រយៈពេលយូរ លើសពីចំនួនកំណត់​ នោះវាអាចបង្ក​ឲ្យ​មានផលប៉ះពាល់ដល់សុខភាព។ ជាពិសេសរោគសញ្ញាក្តៅក្នុង ដំបៅក្នុងមាត់ បញ្ហាអញ្ចាញធ្មេញ និងញ័រទ្រូង នេះក៏ដោយសារមើមខ្ជាយ ​គឺជាឱសថក្តៅ។ ប្រសិនបើអ្នកហូប​ច្រើន​ពេក រាងកាយ​ អាចបាត់បង់តុល្យភាព។

អ្នក​មាន​ជំងឺ​ប្រចាំកាយ ​មុន​ហូប​ឬ​ដាំ​ទឹក​ជាឱសថ គួរ​តែត្រូវបាន​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ ឬ​ពិភាក្សា​ជាមួយ​ដុកទ័រ​ជាមុន​សិន។ ចំណែក កុមារ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅ​ដោះកូន​ និង​អ្នក​ជំងឺ​ថ្លើម​ មិន​គួរ​ទទួលទានទេ​ ព្រោះវា​នឹង​ប៉ះពាល់​ដល់មុខងារថ្លើម និង​តម្រងនោមជាខ្លាំង។

មើម​ខ្ជាយ​ត្រូវ​បានក្រុមអ្នកសិក្សានៅប្រទេសថៃស្រាវជ្រាវថា ​អាច​ប្រឆាំង​កូវីដ​បាន ១០០ ភាគរយក៏ពិតមែន។ ប៉ុន្តែ​​បច្ចុប្បន្ន​នេះ ​ពុំ​ទាន់​មាន​ថ្នាំ​ឬ​ថ្នាំ​បំប៉នណាមួយត្រូវបាន​គេអនុញ្ញាត​ឲ្យ​ការពារកូវីដបានទេ។ ក្រសួងសុខាភិបាលគ្រប់ប្រទេស គ្រាន់តែគេណែនាំ​ឲ្យ​ប្រជាជន​លាងដៃ​ញឹកញាប់ ជៀសឆ្ងាយ​ពី​អ្នកដទៃ ពាក់​ម៉ាស​បិទ​មុខ​រាល់​ពេល​ចេញ​ពី​ផ្ទះ​ ហាត់ប្រាណ​និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ​ទើប​អាច​ការពារ​ការពារកូវីដ​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thairath

ចុចអាន៖ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មើមខ្ជាយពិតជាអាចប្រឆាំងកូវីដបាន ១០០ ភាគរយ

ចុចអាន៖ល្បី​មើមខ្ជាយ​ព្យាបាល​កូវីដ តម្លៃលក់​ឡើង​ជាង​​១ម៉ឺនរៀល​ក្នុង១គីឡូក្រាម​

ចុចអាន៖ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម