Connect with us

សុខភាព

វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច

បានផុស

នៅ

ឆ្លងតាម​បទពិសោធន៍​អ្នក​ដែល​ធ្លាប់​តេស្ត​រហ័ស​ជា​ញឹកញាប់​ បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​តេស្ត​រហ័ស​មិន​ពិបាក​ទេ ឬមានការឈឺចាប់ និងភ័យខ្លាចដូចដែលបានឭឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូម​កុំភ័យ​ខ្លាច​និង​រឹងមាំ​ក្នុង​ការ​ធ្វើ​តេស្ត​ មិនថាការធ្វើតេស្តនោះ​មាន​ក្រុម​គ្រូពេទ្យ​ជា​អ្នក​តេស្ត​ ឬ​យើង​ខ្លួនឯង​នោះ​ទេ។ ការធ្វើតេស្តគឺដើម្បីមនុស្សជុំវិញយើង និងបាន​បញ្ជាក់ពី​សុខភាពរបស់​យើង​ បច្ចុប្បន្ន​នេះ​ផង​ដែរ។

ជាដំបូងនៅពេលមានអាការមិនស្រួល ឬបានទៅកន្លែងកន្លែង​ណែនតាន់តាប់​​មនុស្ស ​យើង​អត់​ទុកចិត្តខ្លួនឯង និង​ត្រូវ​តែ​ធ្វើ​តេស្ត​ជា​ចាំបាច់។ យើងសុំណែនាំវិធីងាយៗមិនពិបាក​ ពេល​ធ្វើតេស្ត​សម្រាប់​គ្រប់គ្នា៖

មុន​តេស្ត​មួយ​ថ្ងៃ​ កុំ​ឲ្យ​ខ្លួនឯង​ត្រូវ​ទឹក​ភ្លៀង​ឲ្យ​សោះ​ ព្រោះ​ទឹក​ភ្លៀង​នឹង​នាំ​មក​ជំងឺ​ផ្ដាសាយ​ឬ​កណ្ដាស់​ ដែល​ធ្វើ​ឲ្យ​តេស្ត​រហ័ស​ចាប់​បាន​ងាយហើយច្រលំជាកូវីដ ។

សម្រាក​ឲ្យ​បាន​ពី​ព្រលប់ ​ហើយ​ក្រោក​ពី​ព្រលឹម​ហាត់ប្រាណ ​និង​បើអាច សូមឆ្ពុង ខ្លួន ២ ពេល ​ព្រឹក​និង​ល្ងាច​​ជាមួយ​គ្រឿងផ្សំក្នុងផ្ទះ ​ដូចជា​ ​គល់​ស្លឹកគ្រៃ​ ក្រូច​សើច ​ក្រូច​ឆ្មា​ តាម​ចិត្ត​ចង់​ដាក់។

ហូប​អាហារ​បំប៉ន​រាងកាយ ​កុំ​ហូប​របស់​ណា​ហិល​ពេក ​ប្រៃ​ពេក​ ឬ​របស់​ផ្អាប់ ​ជា​ពិសេស សូម​ផ្អាក​គ្រឿង​សមុទ្រ​ អាហារមាន​រសជាតិ​មុតៗ និង​ឆ្ងាញ់​គ្រប់ពេល។

ផឹក​វីតាមីន C និង​ថ្នាំ​បំប៉ន​រាងកាយ​ជារៀងរាល់ថ្ងៃ។ ហូប​ផ្លែឈើ​មាន​ជាតិ​ស្ករ​តិច​ ជួយ​ទ្រទ្រង់​រាងកាយ​ក្នុង​អំឡុង​ធ្វើតេស្ត។

ថ្នាំត្រូវ​មានជាប់ខ្លួន ទាំងថ្នាំ​ក្អក ​ផ្ដាសាយ​ និង​ឈឺក្បាល ​ក្ដៅ​ខ្លួន ​ជានិច្ច។ បើ​មាន​អ្វី​បន្ទាន់​ យើង​អាច​ប្រើ​ថ្នាំ​ទាំងនោះ​តាម​ការ​ណែនាំ​របស់​ក្រសួង​បាន។

កុំ​ទៅ​កន្លែង​មាន​ហានិភ័យ​ឬ​បិទ​ជិតគ្មាន​ខ្យល់​អាកាស​ មុនតេស្ត ត្រូវ​សម្រាកនៅផ្ទះឲ្យស្រួល​ខ្លួន។ ជាពិសេសត្រូវមើលថែសុខភាពផ្លូវចិត្តឲ្យរឹងមាំ ចៀសវាងផ្លូវចិត្តទន់ខ្សោយ ​នាំ​ឲ្យ​មេរោគ​រាតត្បាត​ក្នុង​ខ្លួន​លឿន​និង​រហ័ស។

បន្ថែម​ពី​នេះ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ តារា​សម្តែង សន ពិសិដ្ឋ បាន​ប្រាប់វិធី ៣ មិន​ឲ្យ​មាន​ការ​ឈឺចាប់​ ពេល​ធ្វើ​តេស្ត​រហ័ស កូវីដ។

តារាសម្តែង សន ពិសិដ្ឋ

តារា​ប្រុស​រូបនេះ​បាន​លើកឡើងថា ” វិធី​មិនឲ្យ​មានការឈឺចាប់ ទី១ អង្គុយ​ឲ្យ​ត្រង់​ខ្លួន​ ងើយ​មុខ​ល្មម​ឲ្យ​សក្ដិសម​ទៅ​នឹង​កម្ពស់​របស់អ្នកយកសំណាក (អ្នករុកច្រមុះ)។ ទី២ ដកដង្ហើម​ល្មម​តាម​ធម្មតា ​កុំ​ខ្លាំង​ពេក កុំ​ខ្សោយ​ពេក និងទី៣ ត្រូវហាមាត់ល្មម កុំធំពេក កុំតូចពេក កំឡុង​ពេល​ដែល​គេ​ចាប់ផ្ដើម​រុក​ចូល​ច្រមុះ” ។ ចំណែក​លទ្ធផល​តេស្ត​ដែល​មាន​គំនូស​ចំ​អក្សរ C នេះ​គឺ​មានន័យថា មិន​មាន​មេរោគ​ឬ​ជំងឺ​កូវីដ​ទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាសម្តែង សន ពិសិដ្ឋ ប្រាប់វិធី៣មិនឱ្យមានការឈឺចាប់ពេលធ្វើតេស្តរហ័ស កូវីដ-១៩

ចុចអាន៖របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរហូបនិងមិនគួរ ក្រោយចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៥ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៤ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២៣ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម