ព័ត៌មានជាតិ
ខេត្តកោះកុង កំពុងត្រូវការបំពង់អុកស៊ីសែនបន្ថែម សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩
(កោះកុង)៖ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានអះអាងថា ខេត្តកោះកុង កំពុងមានតម្រូវការបំពង់អុកស៊ីសែន ដើម្បីត្រៀមជួយសង្រ្គោះព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈចំនួនអ្នកឆ្លងថ្មីបន្តរកឃើញខ្ទង់ជិតរយនាក់ក្នុង១ថ្ងៃៗ។ អត្រាកំណើនអ្នកឆ្លងថ្មី នៅក្នុងខេត្តកោះកុងបច្ចុប្បន្ន បានធ្វើឲ្យអាជ្ញាធរ និងមន្រ្តីជំនាញរួមគ្នាបង្កើនការបម្រុងទុកជាមុន នូវគ្រឿងសម្ភារៈវេជ្ជសាស្រ្តបម្រើការ ដល់ខាងផ្នែកសង្រ្គោះបន្ទាន់ ចំពោះមនុស្សចាស់ដែលផ្ទុកជំងឺកាចសាហាវនេះ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី៨ ខែកក្កដានេះថា ក្រៅតែពីការរៀបចំទីតាំងបន្ថែមសម្រាប់ស្នាក់នៅព្យាបាលដល់អ្នកជំងឺកូវីដ-១៩ មន្ទីរ និងរដ្ឋបាលខេត្តកោះកុង បានអំពាវនាដល់សប្បុរសជន ជួយឧបត្ថម្ភ ជាបំពង់អុកស៊ីសែន ដែលជាតម្រូវការចម្បងមួយទៅថ្ងៃមុខ។
បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ការត្រៀមលក្ខណៈខាងផ្នែក បច្ចេកទេសវេជ្ជសាស្រ្តយ៉ាងដូច្នេះ ក៏ព្រោះតែមើលឃើញពីការរីករាលដាលជំងឺកូវីដ-១៩ កាន់តែច្រើនដល់ក្នុងសហគមន៍ ភាគច្រើនមនុស្សចាស់ៗ ត្រូវការបំផុតអំឡុងព្យាបាលសម្រួលដល់ការដកដង្ហើម។


បច្ចុប្បន្ននៅក្នុងដៃរបស់មន្ទីរសុខាភិបាល មានបំពង់អុកស៊ីសែន ប្រមាណជិត២០០បំពង់ ហើយដែលបានមកពីការឧបត្តម្ភពីសប្បុរសជនពាក់ព័ន្ធនានា។ ប៉ុន្តែវាមិនពុំទាន់ឆ្លើយតប នឹងបរិមាណតម្រូវការនោះទេ។ ដូច្នេះមន្រ្តីជំនាញ អំពាវនាវដល់សប្បុរសជន មេត្តាបន្តជួយឧបត្ថម្ភបន្ថែមទៀត នូវអុកស៊ីសែនទៅតាមសន្ធា និងលទ្ធភាពដែលអ្នកពាក់ព័ន្ធមាន បម្រើការដល់ជួយសង្គមជាតិអំឡុងវិបត្តិកូវីដ-១៩។
តាមការបញ្ជាក់ របស់លោកប្រធានមន្ទីរសុខាភិបាលខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ នៅតែបន្តស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល នៅក្នុងខេត្តពុំទាន់បញ្ចប់នៅឡើយទេ ពោលគឺតាមដានស្រាវជ្រាវគ្រប់វេលា ដើម្បីទទួលយកពួកគាត់ មកព្យាបាលឲ្យបានទាន់ពេលវេលា ជៀសវាងរាលដាលកាន់តែធ្ងន់ធ្ងរឡើងៗ ពិបាកគ្រប់គ្រង។
ចំណែកផ្សារដងទង់ នឹងបិទផ្អាកអាជីវកម្មរយៈពេល១៤ថ្ងៃសិន ដោយពុំអាចបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារ បាននៅឡើយទេ ពីព្រោះយុទ្ធនាការ រកអ្នកពាក់ព័ន្ធមិនអាចបញ្ចប់ដំណើរការ ហើយអាជ្ញាធរស្នើសុំដល់អាជីវករចូលរួមសហការបន្ថែមទៀត ក្នុងន័យកាត់ផ្តាច់អត្រាចម្លងឲ្យមានប្រសិទ្ធិភាព និងអនុវត្តវិធានការសុខាភិបាល និង៣ការពារ និង៣កុំ។
យោងតាមទិន្នផល របាយការណ៍របស់រដ្ឋបាលខេត្ត កាលពីថ្ងៃ៧ ខែកក្កដា ឆ្នាំ២០២១ បង្ហាញថា មានការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ប្រមាណ៩៣នាក់ និងជាសះស្បើយចំនួន៨៧នាក់៕ អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


